ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ប្រកាសតែងតាំង ចូលកាន់តំណែងអភិបាល អភិបាលរង និង នាយ​ករដ្ឋបាល​សាលាស្រុក​ស្វាយ​លើ
Thu,03 October 2019 (Time 11:20 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 484នាក់)


ខេត្តសៀមរាប៖នា​ព្រឹកថ្ងៃទី០៣ ខែ តុលា ឆ្នាំ២០១៩ ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈ​អភិបាល​ខេត្តសៀមរាបបានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសតែងតាំង ចូលកាន់តំណែងអភិបាល អភិបាលរង និងនាយ​ករដ្ឋបាល​សាលាស្រុក​ស្វាយ​លើ ដោយ​លោក អៀង ពិសិដ្ឋ ឋានន្តរសកិ្តវរៈ​មន្ត្រីថ្នាក់​លេខ៤ អភិបាលរងស្រុកសូទ្រនិគម ត្រូវបាន​ចូលកាន់​តំណែងជាអភិបាល​ស្រុកស្វាយលើ ខេត្តសៀមរាប ជំនួសលោក ស៊ិក ប៊ុនស៊ិន អតីតអភិបាលស្រុក ដែល​ត្រូវបានចូលនិវត្ត និង​ប្រកាស​អភិ​បាលរងស្រុក១រូប នាយករដ្ឋបាលសាលាស្រុក១រូប​ នៅរដ្ឋបាល​សាលាស្រុកស្វាយលើ ។

បន្ទាប់ពីកិច្ចស្វាគមន៍រ​បស់លោកអភិបាលស្រុកស្តីទី និង​សេចក្តីរបា​យការណ៍​ស្តីពី​សមិទ្ធផល​ដែល​បាន​កសាង និងអភិវឌ្ឍន៍ក្នុងស្រុក ព្រមទាំងការងារសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងបាន​លើនូវ​បញ្ហាប្រឈម និង ឧបសគ្គមួយចំនួន និង ការកំណត់​ដែនសមត្ថកិច្ច​ការទទួលខុសត្រូវ​រវាងស្ថាប័ន​ជាតិ និងថ្នាក់ក្រោមជាតិ ដើមី្បឲ្យការ​អនុវត្តភារកិច្ច ទទួលខុសត្រូវក្នុងកិច្ចកា​ររដ្ឋបាលថ្នាក់​ក្រោម​ជាតិឲ្យ​កាន់តែមានប្រសិទ្ធភាព។

លោក សន សេរីវុទ្ធី ​នាយកទីចាត់ការធនធានមនុស្ស នៃសាលាខេត្ត បានអាននូវ​អនុក្រិត្យរបស់​រាជរដ្ឋាភិ​បាល​កម្ពុជា បានប្រកាសតែ​ងតាំងលោក អៀង ពិសិដ្ឋ ឲ្យកាន់មុខតំណែងជាអភិ​បាលនៃ​គណៈអភិបាល​ស្រុកស្វាយលើ ខេត្តសៀមរាប ដើម្បីដឹកនាំការអភិវឌ្ឍន៍គ្រប់វិស័យបន្តជំនួស លោក ស៊ិក ប៊ុនស៊ិន អតីតអភិបាលស្រុក ដែលត្រូវបានចូលនិវត្ត​។
បន្ទាប់ពីគណៈអធិបតីប្រគល់​អនុក្រឹត្យ និង ត្រា ព្រមទាំងការប្តេជ្ញាចិត្តរបស់លោកអភិបាល អភិបា​ល​រង​ស្រុកដែលទើបទទួលបានការតែង​តាំងថ្មីរួចមក ឯកឧត្តម ទៀ សីហា ក៏បានធ្វើការ​បញ្ជាក់ផ​ងដែរថា តាមច្បាប់ក្រឹត្យក្រមរបស់មន្ត្រីរា​ជការគ្រប់រូប ជាគណៈអភិបាលខេត្ត ក្រុង ស្រុក ដែល​បាន​បម្រើការងារគ្រប់ អាណត្តិរបស់ខ្លួន ឬក៏បានគ្រប់អា​យុបំ​ពេញការ ងារ គឺត្រូវចូលនិវត្តន៍ មិនថា​ថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិកឡើយ​។

ការប្រកាសចូលកាន់តំណែងជាអភិបាលស្រុកនេះ ក៏មានការជឿជាក់យ៉ាងច្បាស់ពីរាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ និង​អាជ្ញាធរខេត្តចំពោះមន្ត្រី ថ្នាក់ដឹកនាំនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដែល​ជាការ​លើក​ទឹកចិត្តដល់មន្ត្រី ឲ្យបន្តខិតខំបំពេញភារកិច្ច ក្នុងការបម្រើជាតិមាតុភូមិ​។ ម៉្យាងទៀត​ក៏ជាគោលកា​រណ៍របស់រាជរដ្ឋាភិបាល ក្នុងការរៀប​ចំនូវរចនាសម្ព័ន្ធក្បាល​ម៉ាស៊ីដឹកនាំថ្នាក់​ក្រោម​ជាតិ ដើមី្បឆ្ពោះទៅរកកិច្ចអភិវឌ្ឍន៍មូលដ្ឋានភូមិឃុំ ក្នុងកា​របម្រើដល់តម្រូវ​ការផលប្រយោជន៍​របស់​ប្រជាជន​ផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2404 នាក់
ម្សិលមិញ :
52594 នាក់
សប្តាហ៍នេះ :
156743 នាក់
ខែនេះ :
552469 នាក់
3 ខែនេះ :
1169714 នាក់
សរុប :
17802600 នាក់