ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
សង្ស័យថ្នាំញៀន បានធ្វើ​ឲ្យបុរសម្នាក់​ ទាញពូថៅកាប់២នាក់ឪពុក-កូន បណ្តាលឲ្យឪពុកស្លាប់ កូន​រងរបួសធ្ងន់ ស្រុកស្ទោង
Thu,03 October 2019 (Time 08:50 PM)
ដោយ ៖ (ចំនួនអ្នកអាន: 463នាក់)


ខេត្តកំពង់ធំ៖ឪពុកស្លាប់ កូន​រងរបួសធ្ងន់ បញ្ជូនសង្គ្រោះនៅឯមន្ទីពេទ្យ ដោយសារបុរសវ័យ​៣០ឆ្នាំ​ម្នាក់​បានទាញពូថៅកាប់ប្រហា ខណៈដែលជនរងគ្រោះកំពុង​អង្គុយលា​ងដៃ និងដុស​ធ្មេញ​នៅអែប​ពា​ងទឹកក្រោយផ្ទះ​។

សូមជំរាបដែរថា​៖ករណីនេះបានកើតឡើង​កាលពីវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩ ស្ថិតនៅក្នុងភូមិងួនសៀម ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ។

បើតាមប្រភពព័ត៌មានបាន​ឲ្យដឹងថា​៖ជនសង្ស័យមានឈ្មោះ ម៉ៅ ម៉ៃ ភេទប្រុស អាយុ៣០ឆ្នាំ មុខ​របរមិនពិតប្រាកដ។ចំណែកជនរងគ្រោះមានឈ្មោះ ទិត រិន ភេទប្រុស អាយុ៤៣ឆ្នាំ ត្រូវជនល្មើស​កាប់​ចំនួន៩កន្លែងបណ្តាល​ឲ្យស្លាប់ក្នុងថ្លុកឈាម និងជនរងគ្រោះម្នាក់ទៀត​ឈ្មោះ រិន វិត ភេទ​ប្រុស​អាយុ១៨​ឆ្នាំ ជាកូនរបួសលើភ្នែកគោល​ខាងឆ្វេង​។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះធ្វើការស្រាវជ្រាវរហូតឈានដល់ការ​ចាប់ឃាត់ខ្លួនជនសង្ស័យ និង​ដកហូត​បាននូវវត្ថុតាងពូ​ថៅ១ផងដែរ។

សមត្ថកិច្ចបន្តថា​៖មុនពេលកើតហេតុជនសង្ស័យបានមកអង្គុយ លេងជាមួយជនរងគ្រោះ នៅ​ក្រោមផ្ទះ​របស់ជនរងគ្រោះ មួយសន្ទុះ​ក្រោយមកម្តាយ​ជនសង្ស័យ​បានមកស្តី​បន្ទោសឲ្យជ​នសង្ស័​យ រួចក៏ដើ​រចេញទៅបាត់។ចំណែកជនរង​គ្រោះក៏ដើរទៅឲ្យចំណី​មាន់នៅក្រោយផ្ទះ រួចហើយ​ក៏មកអង្គុយលា​ងដៃ និងដុសធ្មេញនៅ​អែបពាងទឹ​កក្រោយផ្ទះ ស្រាប់តែជនសង្ស័យ​បានទាញ​ពូថៅក្រោមគ្រែ ដើរទៅកាប់ជនរងគ្រោះជាច្រើន​ពូថៅ បណ្តាលឲ្យស្លាប់នៅនឹងកន្លែង និង​ម្នាក់ទៀ​តរងរបួសធ្ងន់បញ្ជូនទៅសង្គ្រោះនៅឯមន្ទីពេទ្យ។

បើតាមការសន្និដ្ឋានរបស់សមត្ថកិច្ចករណីនេះ សង្ស័យជនដៃដល់បែកថ្នាំញៀន ព្រោះពួកគេពុំមាន​ទំ​នាស់​នឹងគ្នានោះ​ទេ។បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចកំពុងធ្វើការសាកសួរ និងក​សា​ងសំ​ណុំរឿង បញ្ជូនខ្លួនទៅកាន់តុលាការ ដើម្បីចាត់ការបន្តតាមនិតិវិធី។
ដោយ​ឡែក​សាកសពជនរងគ្រោះក្រោយពីសមត្ថកិច្ចជំនាញធ្វើកោសល្យវិច័យរួច ប្រគល់​ឲ្យសាច់​ញាតិ​ក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី​៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2210 នាក់
ម្សិលមិញ :
52594 នាក់
សប្តាហ៍នេះ :
156549 នាក់
ខែនេះ :
552275 នាក់
3 ខែនេះ :
1169520 នាក់
សរុប :
17802406 នាក់