ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ថ្នាក់ដឹកនាំខេត្តកំពត ជួបសំណេះសំណាល និងជូនរង្វាន់លើកទឹកចិត្ត ដល់សិស្សជ័យលាភី ប្រឡង​សញ្ញាប​ត្រមធ្យមសិក្សា​ទុតិយភូមិ ឆ្នាំសិក្សា២០១៩
Thu,03 October 2019 (Time 07:34 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 460នាក់)


ខេត្តកំពត៖​នា​ព្រឹកថ្ងៃព្រហស្បតិ៍ ៣កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៣ ខែ​តុលា ឆ្នាំ២០១៩ ​ឯកឧត្តម បណ្ឌិត ប៉ែន ​ស៊ីម៉ន តំណាងរាស្រ្តមណ្ឌលខេត្តកំពត ប្រធាន​គណៈ​កម្មកា​រទី១០ នៃរដ្ឋសភាជាតិ និងជាប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយខេត្តកំពត ឯកឧត្តម ជាវ តាយ ​អភិបាលនៃគណៈអភិបាលខេត្តកំពត បានអញ្ជើញជាអធិបតីក្នុង ពិធី​សំណេះសំណាល និងនាំយកនូវរង្វាន់លើក​ទឹកចិត្តជូនដល់សិស្សជ័យ​លាភីប្រឡងសញ្ញាបត្រមធ្យម​សិក្សាទុតិ​យ​ភូមិឆ្នាំ​សិក្សា​២០១៨-២០១៩ នៅខេត្តកំពត។

ពិធីនេះបានប្រព្រឹត្តទៅនៅបរិវេណសាលសន្និសីទខេត្តកំពត ដោយមានការអញ្ជើញចូលរួមផងដែរ ពីសំ​ណាក់ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោក លោកស្រី នាយក នាយករង​រដ្ឋបាល​ខេត្ត  អភិបាលក្រុង ស្រុក  ថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជុំវិញខេត្ត និង លោកគ្រូ អ្នកគ្រូ មាតាបិតា អាណា​ព្យបាលសិស្ស ព្រមទាំងសិស្សជ័យលាភីចាប់ពីនិទ្ទេស A ដល់និទ្ទេស E សរុបប្រមាណ ៥,០០០នាក់។

ជាកិច្ច​ស្វាគមន៍ ឯ​កឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត បានអោយ​ដឹងអំពីស្ថានភាព​វឌ្ឍន​ភាព នៃវិស័យអប់រំ ក្នុងខេត្តកំពត  ជាក់ស្ដែងជាលទ្ធ​ផលនៃការប្រឡង​សញ្ញាបត្រម​ធ្យមសិក្សា​ទុតិយភូមិឆ្នាំ២០១៩ នាសម័យប្រឡងថ្ងៃទី១៩ ខែ សីហា ឆ្នាំ២០១៩នេះ ខេត្តកំពតមាន បេក្ខជន​បាន​មកប្រឡងសរុបចំនួន៥,១៤៥នាក់ ស្រី ២,៦៣៥នាក់ ជាលទ្ធផលមា​នបេក្ខជន​បានប្រឡង​ជាប់សរុប៤,១១៦នាក់ ក្នុង​នោះស្រី២,២១៧នាក់ ស្មើនឹង៨០%។

រីឯចំណាត់​ថ្នាក់និទ្ទេស(A)មានចំនួន២៣នាក់ ស្រី១០នាក់  និទ្ទេស(B) មានចំនួន១១៨នាក់  ស្រី ៦៥នាក់ និទ្ទេស(C)៣៣៤នាក់ ស្រី ១៩៣នាក់  និទ្ទេស(D)៨០២នាក់ ស្រី ៤៩១នាក់ និងនិ​ទ្ទេស(E)​មានចំនួន២,៨២៩នាក់ ស្រី ១,៤៥៨នាក់។

ក្នុងឱកាសនោះផងដែរ ឯកឧត្តម បណ្ឌិត ប៉ែន ស៊ីម៉ន បានជូនថវិកាដល់ គណ:គ្រប់គ្រង និងលោកគ្រូ អ្នកគ្រូ មកពីសាលាវិទ្យាល័យរដ្ឋនិងឯកជនក្នុងខេត្តសរុបចំនួន ៥៣៣ ដោយក្នុងម្នាក់ៗ ទទួលបានថវិកា ១០ម៉ឺនរៀល។

ដោយឡែកសម្រាប់សិស្សជ័យលាភី និទ្ទេស(A) ២​៣នាក់​ម្នាក់ៗទទួលបាន ពានរង្វាន់ជ័យលាភី ម៉ូតូហុងដាDream មួយគ្រឿង អមជាមួយប្រាក់ ៤០ម៉ឺនរៀល និទ្ទេស​(B) ១១៨នាក់ម្នាក់ៗ ទទួលបា​នថវិកា ២០ម៉ឺនរៀល និទ្ទេស(C) ៣៣៤នាក់ម្នាក់ៗ ទទួលបានថវិកា ១៥ម៉ឺនរៀលនិទ្ទេស​(D) ៨០២​នាក់ម្នាក់ៗ ទទួលបានថវិកា ១០ម៉ឺនរៀលនិងនិទ្ទេស(E) ២,៨២៩នាក់​ម្នាក់ៗ ទទួលបានថវិកា ៥ម៉ឺ​នរៀល៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3956 នាក់
ម្សិលមិញ :
52594 នាក់
សប្តាហ៍នេះ :
158295 នាក់
ខែនេះ :
554021 នាក់
3 ខែនេះ :
1171266 នាក់
សរុប :
17804152 នាក់