ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
អុជធូបនៅអាសនៈ ទុកចោល ត្រូវអគ្គីភ័យលេបត្របាក់ អស់ទាំងស្រុង នៅស្រុកពួក
Do,31 Oktober 2019 (Time 08:36 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 402នាក់)


ខេត្តសៀមរាប៖ផ្ទះពលរដ្ឋ១ខ្នងមានទំហំ៦គុណ៧ម៉ែត្រ ជញ្ជាំងក្តារឈើ ប្រក់ក្បឿង និងសម្ភារៈ​ប្រើប្រាស់​ក្នុងផ្ទះត្រូវអគ្គីភ័យឆាបឆេះអស់ទាំងស្រុង ដោយសារកូនប្រុសច្បងអុជធូបនៅអាសនៈ ទុក​ចោល ខណ:ឪពុកម្តាយរវល់ទៅធ្វើការនៅខេត្តព្រះវិហារ អស់រយៈពេល១ខែហើយ ដោយទុក​ឲ្យកូនៗ​របស់គាត់ចំនួន៣នាក់ នៅចាំផ្ទះ។

ហេតុការណ៍ដែល​បង្កឲ្យមានការភ្ញាក់ផ្អើលនេះកើតឡើងកាលពីវេលាម៉ោងជាង០៧ព្រឹក ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ ស្ថិតនៅភូមិគោកដូង ឃុំត្រីញ័រ ស្រុកពួក ខេត្តសៀមរាប។

ពាក់ពន្ឋ័ករណីខាងលើនេះបើតាមលោកវរសេនីយ៍ឯក ទេព ពុំសែន អធិការនគរបាលស្រុកពួក បានឲ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះ ឈឿយ ឈី ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបរ កសិករ ប្រពន្ធឈ្មោះ ពាត់ ថា អាយុ៤៨ឆ្នាំ មុខរបរ កសិករ មានទីលំនៅភូមិ ឃុំកើតហេតុខាងលើ។

លោកអធិ​ការបន្តថា មុនពេលកើតហេតុឈ្មោះ ឈី ឆាន ភេទប្រុស អាយុ១៨ឆ្នាំ ត្រូវជាកូនច្បង​បង្កើត​របស់ម្ចាស់ផ្ទះរងគ្រោះបានយកធូបចំនួន១២សសៃ មកអុ​ចនៅកន្លែង​អាសនៈរបស់​ម្តាយខាង​លើផ្ទះហើយចាក់សោរ រួចនាំប្អូន០២​នាក់ទៀតទៅ​លេងផ្ទះអ្នកជិត​ខាងមួយសន្ទុះ​ក្រោយមកក៏​ស្រា​ប់​តែមានផ្សែងហ៊ុយ ចេញពីក្នុងផ្ទះ ហើយបានរត់ទៅរកអោយគេជួយ តែអកុសល្យភ្លើងបា​នឆេះ​ខ្លាំង​ទៅៗ ដោយមិនអាចគ្រប់គ្រងបានរហូតឆេះអស់ទាំងស្រុងតែម្តង៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2806 នាក់
ម្សិលមិញ :
3434 នាក់
សប្តាហ៍នេះ :
50513 នាក់
ខែនេះ :
508946 នាក់
3 ខែនេះ :
1048805 នាក់
សរុប :
17643898 នាក់