ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
សម្ពោធដាក់ឱ្យ​ប្រើប្រាស់ជាផ្លូវ​ការនូវអាគារទីចាត់ការ-បណ្ណាល័យ​ និងអាគារសិក្សា នៅសាលាប​ឋម​សិក្សា និងអនុវិទ្យាល័យ ស្ពានត្នោត ស្រុកជីក្រែង
Do,31 Oktober 2019 (Time 06:55 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 405នាក់)


ខេត្តសៀមរាប៖​នាព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ ​សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយ​ករដ្ឋម​ន្រ្តី រដ្ឋមន្រ្តីក្រសួង​ការពារជាតិ ប្រធានក្រុមកា​រងារថ្នាក់ជាតិចុះជួយខេត្តសៀមរាប តំណាង​ដ៏ខ្ពង់ខ្ពស់​សម្តេចអគ្គម​ហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអ​ញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធី​សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអាគារទីចាត់ការ-បណ្ណាល័យ និងអាគារសិក្សា នៅសាលាបឋមសិក្សានិងអនុវិទ្យាល័យ ស្ពានត្នោត ស្រុកជីក្រែង ខេត្តសៀមរាប ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន រួមមានអាគារទីចាត់ការ-បណ្ណាល័យ១ខ្នង ស្មើនឹង៣បន្ទប់ អាគារសិក្សា២ខ្នង ស្មើ​នឹង៣០បន្ទប់ ដែលបានកសាងជូនសាលាបឋមសិក្សា និង អនុវិទ្យាល័យស្ពានត្នោត ឃុំស្ពានត្នោត ស្រុកជី​ក្រែង ខេត្តសៀមរាប។

ក្នុងនោះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម អ៊ឹ​ង ហឿន ប្រធាន​ក្រុម​ប្រឹក្សាខេត្ត និឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្ត និងមន្ត្រីរាជការជំវិញខេត្ត ព្រមទាំង​សិស្សានុសិស្ស បងប្អូន​ប្រជាពលរដ្ឋយ៉ាងច្រើនកុះករផងដែរ។
ឯកឧត្តម ទៀ សីហា អភិបាល នៃគណអភិបាលខេត្តសៀមរាប បានលើកឡើងថា ការងា​រអប់រំ​ជាគន្លឹះមួយយ៉ា​ងសំខាន់បំផុត ក្នុងការកសាងធនធានមនុស្ស ដែលសង្គមទាំ​ងមូលត្រូវ​តែចូល​រួមវិនិយោ​គឱ្យបានខ្លាំងក្លា ដោយប្រើប្រាស់​ពេលវេលាដ៏យូរអង្វែងការអត់ធ្មត់ និងកា​រទទួលខុស​ត្រូវប្រកបដោយ​ការប្រុងប្រយ័ត្នបំផុត។ការបណ្តុះបណ្តា​លធនធានមនុស្ស គឺផ្តើមចេ​ញពីការ​ក​សាងសមត្ថភាព និងអប់រំ​សីលធម៌ដល់ការរស់នៅ​របស់កុមារ និងយុវជនយើង ទាំងបញ្ញា ស្មារតី កាយ​សម្បទា និងបំណិនជីវិតគ្រប់បែបយ៉ាង ដែលជា​ឱកាសដ៏ល្អបំផុត សម្រាប់អភិវឌ្ឍប្រទេសជាតិ ទៅថ្ងៃអ​នាគត ព្រោះពួក​គេនឹងក្លា​យជាទំពាំងស្នងឫស្សី ជាអ្នកបន្តវេន របស់សង្គម​ជាតិយើងទាំ​ងមូល សម្រាប់ក​សាងប្រទេសទេសជាតិក្នុងពេលខាងមុខ​។

សម្តេចពិជ័យសេនា ទៀ បាញ់ មានប្រសា​សន៍ថា ការអប់រំ ល្អនឹងផ្តល់​អត្ថប្រយោជន៍​យ៉ាងធំធេង​ដល់បុគ្គល គ្រួសារ និងសង្គមជាតិទាំងមូល នោះគឺសំដៅទៅដ​ល់ការផ្គត់ផ្គង់ធនធានមនុស្ស កម្លាំង​ព​ល​កម្មដែលមានចំណេះដឹង ជំនាញវិជ្ជាជីវៈ ឆ្លើយតបកាន់តែមា​នប្រសិទ្ធភាពទៅនឹងទីផ្សាការងារ និងឆ្លើយតប​ទៅនឹងតម្រូវការអភិវឌ្ឍជាតិ។រាជ រដ្ឋាភិបាលបានចាត់ទុកថា ការអប់រំល្អ គឺជា​កូនសោរ​សម្រាប់ដោះស្រាយ​រាល់បញ្ហាសង្គម និងសេដ្ឋកិច្ចជាតិ។ប្រការនេះ រាជរដ្ឋាភិ​បាលបានបន្តផ្តោត​ការយកចិត្តទុកដាក់​កាន់តែខ្លាំងឡើង ទៅលើការអភិវឌ្ឍន៍មូលធ​នមនុស្ស ដើម្បីធ្វើឲ្យមុតស្រួច ក្នុងកា​រទ្រទ្រង់កំណើ​នសេដ្ឋកិច្ចកម្ពុជាឆាប់រហ័ស ទាំងក្នុងពេលប​ច្ចុប្បន្ននិងទៅអ​នាគត ដែលមាន​ចក្ខុ​វិស័​យច្បាស់​លាស់​ក្នុងការបណ្តុះប​ណ្តាលធនធានមនុស្ស។

ជា​ការអំពាវនាវរបស់សម្តេចពិ​ជ័យសេនា ទៀ បាញ់ បានលើកឡើងថា ចំពោះមុខ សូមឲ្យមាតាបិតា អាណា​ព្យាបាលសិស្ស និងអាជ្ញាធរដែនដីគ្រប់​លំដាប់ថ្នាក់ ត្រូវរួមចំណែកឲ្យបានខ្លាំងក្លា ដើម្បី​ពង្រឹង​ខឿនសន្តិសុខជាតិ តាមរយៈនៃការជម្រុញបន្តចលនា​អនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិ​ភាព និងសកម្មក្នុងការអប់រំកូនចៅទាំងផ្នែកសុខភាព ចំណេះដឹង និងសីលធម៌ ដើម្បី​ឲ្យពួកគេក្លាយជាធនធានមនុស្សពោរពេ​ញដោយសមត្ថភាព ទេពកោសល្យ និងសក្តានុពល ឈាន​ទៅអនាគតមួយដ៏រុងរឿង៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2951 នាក់
ម្សិលមិញ :
3434 នាក់
សប្តាហ៍នេះ :
50658 នាក់
ខែនេះ :
509091 នាក់
3 ខែនេះ :
1048950 នាក់
សរុប :
17644043 នាក់