ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
លោក ជាវ តាយ​ អភិបាលខេត្តកំពត បានចុះសួរសុខទុក្ខនិង​ នាំយកអំណោយជូន ប្រជាពលរដ្ឋរ​ង​គ្រោះ ដោយសារខ្យល់កន្ត្រាក់ ​កាលពីយប់ថ្ងៃទី២៨ ខែតុលា
Do,31 Oktober 2019 (Time 04:18 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 385នាក់)


ខេត្តកំពត៖នៅព្រឹក ថ្ងៃពុធ ៣កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹង ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ លោក ជាវ តាយ អភិបាលខេត្ត និងជាប្រធានគណ​:កម្មាធិការសាខា​កាកបាទក្រហម​កម្ពុជា​ខេត្តកំពត បានដឹកនាំសមាជិក សមាជិកា គណៈកម្មាធិការសាខា ចុះសួរសុខទុក្ខនិង នាំ​យក​អំណោយមនុស្សធម៌របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករ​ដ្ឋមន្ត្រី នៃព្រះ​រាជាណា​ចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ ចំនួន២៣២គ្រួសារ នៅស្រុកអង្គរជ័យ និង ស្រុកឈូក ខេត្តកំពត។

អំណោយនេះដែលត្រូវផ្តល់​ជូននាពេលនេះ មានថវិកាសរុប ៣៧,៦០០,០០០រៀល សម្រាប់ឧបត្ថម្ភ​ជូន​ដល់​ប្រជាពលរដ្ឋរលំផ្ទះទាំងស្រុងចំនួន៨គ្រួសារ , ធ្លាក់ផ្ទះពីលើជើងតាងចំនួន១៨គ្រួសារ,និងរ​បើក​ដំបូលផ្ទះ ចំនួន២០៦គ្រួសារ។ក្រៅពីនោះសាខាបាកបទក្រហមកម្ពុជាខេត្តកំពត ក៏បាន​ឧបត្ថម្ភ​ថវិកាសរុប ១,៧៥០,០០០រៀលថែមទៀត ជូនដល់ប្រជាព​លរដ្ឋរងរបួស ដោយសារខ្យល់​កន្ត្រាក់​ចំនួន៣នាក់ ដែលកំពុងស្នាក់នៅមន្ទីរពេទ្យបង្អែកស្រុកអង្គរជ័យ។

ដោយឡែក លោក ជាវ តាយ អភិបាលខេត្តក៏បានឧបត្ថម្ភថវិកាសរុប ១,០៨០,០០០រៀល ដល់យុវ​ជន​កាកបាទក្រហមចំនួន១៦នាក់ , កងកម្លាំងប្រជាការពារចំនួន៣២នាក់ និងក្រុមប្រឹក្សា​ឃុំចំនួន៦​នា​ក់ផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3900 នាក់
ម្សិលមិញ :
3434 នាក់
សប្តាហ៍នេះ :
51607 នាក់
ខែនេះ :
510040 នាក់
3 ខែនេះ :
1049899 នាក់
សរុប :
17644992 នាក់