ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
បុរសម្នាក់ចងក ធ្វើអត្តឃាតខ្លួនឯង នៅលើដើមស្តៅ ស្រុកបាណន់ មិនដឹងមូលហេតុ
Do,31 Oktober 2019 (Time 03:12 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 490នាក់)


ខេត្តបាត់ដំបង៖កាលពីវេលាម៉ោងប្រមាណ៥ទាបភ្លឺ ថ្ងៃព្រហស្បតិ៍ ៤កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ​ព​ស២៥៦៣​ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ មានការភ្ញាក់ផ្ញើលមួយ​បានកើតឡើងដោយពលរដ្ឋ​បាន​ប្រជាពលរដ្ឋ​បានប្រទះ​ឃើញសាកសពបុរស​ម្នាក់ចងកធ្វើអត្តឃាត នៅលើដើម​ស្តៅ​ ក្នុងដី​ស្រែ រ​បស់ឈ្មោះ សុខ ឡាន់ ភេទស្រី អាយុ៦៥ឆ្នាំ ចម្ងាយ​ប្រមាណ​១៥០ម៉ែត្រពីក្រោយផ្ទះ ស្ថិត​នៅ​ក្រុមទី៧​ ភូមិព្រះស្រែ ឃុំស្នឹង​ ស្រុកបាណន់​ ខេត្តបាត់ដំបង​។

បើតាមប្រភពព័ត៌មានបាន​ឲ្យដឹងថា​ ជនរងគ្រោះមាន​ឈ្មោះ សុំ មករា ហៅញ៉ាញ់ ភេទ​ប្រុស អា​យុ​២៤ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិ ឃុំ​កើតហេតុ​។

បើ​យោងតាមការបំភ្លឺរប​ស់ឈ្មោះ ប៉ាក សុខុម ភេទប្រុស អាយុ៤៨ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុបាន​ប្រាប់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ឲ្យដឹងថា នៅវេលា​ខាងលើ​ឈ្មោះ រស់ រី ភេទស្រី​ រស់នៅភូមិ ឃុំជាមួយគ្នាបានប្រាប់ខ្លួនថា ​ឲ្យជួយ មើលនៅវាលស្រែឃើញ​មនុស្ស​ឬទីងមោង​ ពេលដែលខ្លួនមើល​ឃើញ​ហើយប្រាប់ថា មិន​មែនទីងមោងទេ គឺមនុស្ស ភ្លាមនោះក៏នាំគ្នាទៅមើលទើបស្គាល់​ឈ្មោះសុំ មករា ហៅញ៉ាញ់ ដែល​ត្រូវ​ជាក្មួយបង្កើតរបស់ខ្លួន​បានចងក នៅលើដើមស្តៅហើយ ក៏នាំគ្នាស្រាយ​ទំលាក់ចុះ​មកដើម្បីជួយ​សង្រ្គោះក្រែងមានសង្ឃឹមរស់​វិញ ដោយសពនេះនៅទន់នៅពីព្រោះទើបតែបាត់វេលា​ម៉ោង​ប្រហែ​ល៤​ជិតភ្លឺ។

ប្រភពដដែរបញ្ជាក់ថា​៖ពីមុនជនរងគ្រោះ​ធ្លាប់ប្រើប្រាស់​គ្រឿងញៀន ដោយឪពុកធ្លាប់​យកទៅ​ពេទ្យ​ពេលនោះ​ពេទ្យបាន​បញ្ជាក់​ប្រាប់ថា ប្រើប្រាស់គ្រឿងញៀនច្រើន​ទើបបណ្តាល​អោយ​ប៉ះពាល់​ខួរក្បាល ហើយខ្លួននិងឪពុកម្តាយធ្លាប់​ហាមឃាត់ និងអបរំដែរ ប៉ុន្តែ​វាមិនស្តា​ប់ហើយ​លួចជក់ថ្នាំ​ញៀន​រហូតដល់ខូចខួរក្បាល​។

ក្រោយកើតហេតុភ្លាម​សមត្ថកិច្ចជំនាញបានចុះធ្វើកោសល្យវិច្ច័ ជាលទ្ធផលឃើញថា​ សពពិតជាធ្វើ​អត្តឃាត ចងកដោយខ្លួនឯង រួច​ប្រគល់​ឲ្យ​ក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4032 នាក់
ម្សិលមិញ :
3434 នាក់
សប្តាហ៍នេះ :
51739 នាក់
ខែនេះ :
510172 នាក់
3 ខែនេះ :
1050031 នាក់
សរុប :
17645124 នាក់