ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
រដ្ឋបាលខេត្ត​ស្វាយរៀង បើកកិច្ចប្រជុំស្តីពីតួនាទី និងភារកិច្ចរបស់គណៈកម្មាធិការជាតិ ប្រឆាំងទារុ​ណកម្ម និងបទដ្ឋានអន្តរជាតិ​ ពាក់ព័ន្ធនឹងការប្រឆាំងទារុណកម្ម
Fr,01 November 2019 (Time 11:49 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 407នាក់)


ខេត្តសៀមរាប៖នាព្រឹកថ្ងៃព្រហស្បតិ៍ ៤កើត ខែកត្ដិក ឆ្នាំកុរ ឯកស័ក ព.ស .២៥៦៣ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម នុត សាអាន ប្រធានគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម ឯកឧត្ដម សេង សី​លា អភិបាលរងខេត្ត តំណាងឯកឧត្តមអភិបាលខេត្ត និងឯកឧត្ដម ហ៊ូ វតនៈ សមាជិក​ក្រុម​ប្រឹ​ក្សាខេត្ត បានអញ្ជើញជាអធិបតីក្នុងវគ្គអប់រំផ្សព្វផ្សាយស្តីពីតួនាទី និងភារកិច្ចរប​ស់គ​ណៈកម្មា​ធិការជាតិប្រឆាំងទារុណកម្ម និងបទដ្ឋានអន្តរជាតិពាក់ព័ន្ធនឹងការប្រឆាំងទារុណកម្ម នៅសាល​ប្រជុំធំ អគារ ឃ សាលាខេត្ត។

ពិធីនេះមា​នការអញ្ជើញចូលរួមពីប្រតិភូគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម លោកស្នងការរង​នគរ​បាលខេត្ត លោកបញ្ជាការរងកងរាជអាវុធហត្ថខេត្ត អធិការ អធិការរងនគរបាល និងមេបញ្ជា​ការ មេបញ្ជា​ការរងមូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក ពន្ធនាគារខេត្ត តំណាងអយ្យការ តំណាង​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត មន្ទីរកិច្ចការនារីខេត្ត មន្ទីរសុខាភិបាលខេត្ត តំណាងអង្គការក្រៅរដ្ឋាភិបាលពាក់ព័ន្ធនឹងការងារសិទ្ធិមនុស្ស និងមន្រ្តីលេខាធិការដ្ឋាន គ.ជ.ប.ទ សរុបចំនួន១២០រូប។  

ក្នុងឱកាសនោះ ឯកឧត្ដមអភិបាលរងខេត្ត ក្នុងនាមតំណាងឯកឧត្តមអភិបាលខេត្ត បានមានមតិ​ស្វា​គមន៍ និងរាយការណ៍សង្ខេបពីស្ថានភាពរបស់រដ្ឋបាលខេត្ត និងបានផ្តាំផ្ញើសមាជិក សមាជិកានៃវគ្គ​ផ្សព្វ​ផ្សាយយកចិត្តទុកដាក់ស្តាប់ កត់ត្រាប្រសាសន៍បើកវគ្គ្គផ្សព្វផ្សាយរបស់ឯកឧត្តមប្រធាន និងគ្រូឧទ្ទេស។ 
 
សូមបញ្ជាក់ថា វគ្គ​អប់រំ​ផ្សព្វផ្សាយ​នេះ ផ្តោតជា​សំខាន់​លើប្រធានបទចំនួន៣គឺ៖
១.យន្តការថ្នាក់ជាតិ និងអន្តរជាតិ បង្ការអំពើទារុណកម្ម
២.បទដ្ឋានអន្តរជាតិ ទាក់ទងនិងជនដែលត្រូវបានដកហូតសេរីភាព
៣.តួនាទី និងភារកិច្ចរបស់គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ) ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4248 នាក់
ម្សិលមិញ :
3434 នាក់
សប្តាហ៍នេះ :
51955 នាក់
ខែនេះ :
510388 នាក់
3 ខែនេះ :
1050247 នាក់
សរុប :
17645340 នាក់