ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
លោកជំទាវកិត្តិសង្គហ​បណ្ឌិត ម៉ែន សំអន អញ្ជើញសម្ពោធសណ្ឋាគារ និងកាស៊ីណូ ហ្គដដេស អហ្វ​លី​បីទី (Goddess of Liberty Hotel & Casino) ក្រុង ខេត្ដព្រះសីហនុ
Mi,30 Oktober 2019 (Time 06:14 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 458នាក់)


ខេត្តព្រះ​សីហនុ៖នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា  និងអធិការកិច្ច បានអ​ញ្ជើ​ញ​សម្ពោធសណ្ឋាគារ និងកាស៊ីណូ ហ្គដដេស អហ្វលីបីទី (Goddess of Liberty Hotel & Casino) ក្រុង ខេត្ដព្រះសីហនុ។

ក្នុងពិធីនោះក៏មា​នការអញ្ជើញចូលរួមពី ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ដព្រះសីហនុ និងលោក លីវ តាវួយ (Michael Liv) អគ្គនាយ​កក្រុមហ៊ុនសណ្ឋាគារ និងកាស៊ីណូ ហ្គដ ដេស អហ្វលីបីទី និងភ្ញៀវកិត្ដិយស។

ឯកឧត្តម គួច​ ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអបអរសាទរ​ពិធីសម្ពោធ​ដំ​ណើរការសណ្ឋាគារ និងកាស៊ីណូ ហ្គដ ដេស អហ្វលីបីទី ជាការរួមចំណែកលើក កម្ពស់សេដ្ឋកិច្ច​ខេត្តព្រះសីហនុ ព្រមទាំងផ្តល់ការងារដល់ប្រជាពលរដ្ឋ កាត់បន្ថយភាពក្រីក្រស្រប​តាមកម្មវិធីនយោ​បាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ដើម្បីកំណើនសេដ្ឋកិច្ច ការងារ សមធម៌ និងប្រ​សិទ្ធភាព​នៅកម្ពុជា។

រាជរដ្ឋាភិបាលកំណត់ខេត្តព្រះសីហនុ ជាប៉ូលអភិវឌ្ឍន៍ទីក្រុងទំនើប រមណីយដ្ឋាន ឆ្នេរសមុទ្រស្អាត​បំផុតលើសកលលោក ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ជាច្រកចេញចូលអន្តរជាតិ មជ្ឈម​ណ្ឌលកំណើតជាតិ មជ្ឈមណ្ឌលភស្តុភារធម្មជាតិ មានទំនាក់ទំនងជាមួយទីផ្សារអាស៊ាន និងទីផ្សារ​សកលលោក និងជាមជ្ឈមណ្ឌលឧស្សាហកម្ម ផលិតកម្មបែបបច្ចេកវិទ្យាទំនើប ដែលមានសុខដុម​នីយកម្មជាមួយនឹងបរិស្ថានរស់នៅល្អប្រសើរ។   

រយៈពេលប៉ុន្មានឆ្នាំ​ចុងក្រោយនេះខេត្តព្រះស៊ីហនុទទួលបាននូវការចាប់អារម្មណ៍ បណ្ដាក់ទុនយ៉ាង​ច្រើនសន្ធឹកសន្ធាប់ ពីអ្នកវិនិយោគបរទេស ជាពិសេសអ្នកវិនិយោគជនជាតិចិនស្ថិតក្នុងលំដាប់ទី១ ជាហេតុធ្វើឱ្យខេត្តព្រះសីហនុ មានសន្ទុះអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សលើវិស័យសំខាន់ៗដូចជា ឧស្សាហកម្ម ពាណិជ្ជកម្ម ដឹកជញ្ជូន សំណង់ ទេសចរណ៍ និងកាស៊ីណូ ដើ​ម្បីក្រុងព្រះសីហនុ ប្រែ​ក្លាយជាទីក្រុងទំនើប មានសោភ័ណភាព បរិស្ថានល្អ សម្រាប់ការរស់នៅ ទេសចរណ៍ និងធុរកិច្ច។

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងទំនាក់​ទំនងជាមួយ​រដ្ឋ​សភា-ព្រឹទ្ធសភា និងអធិការកិច្ច មានប្រសាសន៍សម្ពោធប្រើប្រាស់សណ្ឋាគារ និងកាស៊ីណូ ហ្គដ​ដេស អហ្វលីបីទី (Goddess of Liberty Hotel & Casino) ថាសណ្ឋាគារ និងកាស៊ីណូដ៏ល្អប្រណិតថ្មី បំពាក់ដោយគ្រឿងសង្ហារឹម និងឧបករណ៍ទំនើបៗនេះពិតជាសមិទ្ធផលថ្មីមួយទៀត របស់ខេត្ត​ព្រះ​សីហនុ ដែលជាខេត្ដភាគនីរតី នៃប្រទេសកម្ពុជា មានសក្តានុពលយ៉ាងខ្លាំងផ្នែកពាណិជ្ជកម្ម ឧស្សា​ហកម្ម ទេសចរណ៍ ឆ្លុះបញ្ចាំងនូវការលូតលាស់ឥតឈប់ឈរ នៃការវិនិយោគបរទេស និងវិស័យឯក​ជននៅកម្ពុជា ដូចជាការទាក់ទាញអ្នកវិនិយោគមកពីប្រទេសចិន។

យុទ្ធសាស្រ្ដចតុកោណដំណាក់កាលទី៤ អាណត្តិទី៦ ដើម្បីកំណើនការងារ សមធម៌ និងប្រសិទ្ធភាព​នៅកម្ពុជា វិស័យឯកជនជាក្បាលម៉ាស៊ីន នៃការអភិវឌ្ឍបង្កលក្ខណៈងាយស្រួល និងជម្រុញវិស័យ​ឯកជនឲ្យលូតលាស់ ដើម្បីរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។ 

លោកជំទាវកិត្តិ​សង្គហបណ្ឌិត បន្តថា អាជីវកម្មសណ្ឋាគារ ខុនដូ សំណង់ខ្ពស់ៗជាច្រើន​បានបំរើឱ្យវិ​ស័យទេសចរក្នុងការស្នាក់នៅ និងកម្សាន្ត បានផ្តល់ការងារជាច្រើនដល់ប្រជាជនកម្ពុជា រួមចំណែក​អភិវឌ្ឍន៍ និងកាត់បន្ថយភាពក្រីក្រក្នុងខេត្តព្រះសីហនុ ក្រោមការដឹកនាំប្រកបដោយកត្ដិបណ្ឌិត និង​ភាពភ្លឺស្វាង វាងវៃរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយ​ក​រដ្ឋមន្ត្រី នៃព្រះ រាជាណាចក្រកម្ពុជា ធ្វើឱ្យមានស្ថិរភាពនយោបាយ សន្ដិសុខ និងសន្តិភាព ធានា​បាន​សន្ដិសុខ និងការអភិវឌ្ឍន៍លើគ្រប់វិស័យ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4560 នាក់
ម្សិលមិញ :
3434 នាក់
សប្តាហ៍នេះ :
52267 នាក់
ខែនេះ :
510700 នាក់
3 ខែនេះ :
1050559 នាក់
សរុប :
17645652 នាក់