ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
សាខា​កាកបាទ​ក្រហមកម្ពុជា ខេត្តកោះកុង ប្រារព្ធពិធី​សន្និបាតសាខាកាក​បាទក្រហមកម្ពុជាខេត្ត អា​ណត្តិទី៥ (២០១៩-២០២៥)
Mi,30 Oktober 2019 (Time 01:15 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 391នាក់)


ខេត្តកោះ​កុង៖លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា កាលពី​ព្រឹកថ្ងៃអង្គារ ២​កើត ខែកក្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩ បានអញ្ជើញ​ជា​អធិប​តី​ក្នុងពិធីសន្និបាតសា​ខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង អាណត្តិទី៥ (២០១៩-២០២៥) នៅ​ក្នុងបរិវេណសាលមហោស្រពខេត្តកោះកុង ដោយមានការអញ្ជើញចូលរួមពី គណៈ​កិត្តិយ​សសា​ខា គណៈកម្មាធិការសាខាអាណត្តិទី៤ សមាជិក-សមាជិកាពេញសិទ្ធិ មន្ត្រីបច្ចេក​ទេសទីស្នាក់ការក​ណ្តាល ក្រុមប្រតិបត្តិសាខា ទីប្រឹក្សា យុវជនកាកបាទក្រហមកម្ពុជា និងអ្នកស្ម័គ្រចិត្ត សរុបចំនួន២៩​៤នាក់។

ក្នុងអង្គសន្និបាតអាណត្តិទី៥នេះដែរ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានចាត់តាំងលោកជំទាវ មិថុនា ភូថង ជាប្រធានគណៈកម្មាធិការសាខា ឯកឧត្តមនាយឧត្តមសេនីយ៍ ប៊ុន លើត ជាប្រធានកិត្តិយសសាខា និងអនុប្រធានកិត្តិយសសាខា សរុបចំនួន២២នាក់។សមាជិក សមាជិកាពេញសិទ្ធិបាន បោះ​ឆ្នោតជ្រើស​រើសគណៈ​កម្មាធិការ​សា​ខាអាណត្តិទី៥ ដែលមានសមាសភាព១៥នាក់ ស្រី៣នាក់ ក្នុង​នោះបានបោះឆ្នោតជ្រើសរើស លោក​ជំទាវ មិថុនា ភូថង ជាប្រធាន​គណៈកម្មាធិការសាខា,ឯកឧត្តម លី សារ៉េត ជាអនុប្រធាន,លោក ទេព វិស្កុល ហេរញ្ញិក និងលោកវេជ្ជបណ្ឌិត ទៅ ម៉ឹង ជាលេខាធិការគណៈកម្មាធិការសាខា រួមជា​មួយសមាជិក៩នាក់ និងសមាជិកបម្រុង​២នាក់ទៀត​៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3960 នាក់
ម្សិលមិញ :
3434 នាក់
សប្តាហ៍នេះ :
51667 នាក់
ខែនេះ :
510100 នាក់
3 ខែនេះ :
1049959 នាក់
សរុប :
17645052 នាក់