ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
សម្ពោធសមិទ្ធ​ផលនានា នៅទីបញ្ជាការវរៈ​សេនាតូចលេខ២ ការពារព្រំដែន ខេត្តស្វាយរៀង
Mon,28 October 2019 (Time 08:47 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 409នាក់)


ខេត្តស្វាយរៀង៖នាព្រឹកថ្ងៃចន្ទ១កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង​ទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការ​ងារថ្នាក់ជាតិ​ចុះមូល​ដ្ឋាន​នៅខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធី សម្ពោធសមិទ្ធផលនានា នៅទីបញ្ជាការវ​រៈសេនាតូចលេខ២ ការពារព្រំដែន ខេត្តស្វាយរៀង អមដំណើរឯកឧត្តម ជុំ ហាត ប្រធាន​ក្រុមប្រឹក្សា​ខេត្តស្វាយរៀង និងឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្ត។

លោកជំទាវកិត្តិសង្គហបណ្ឌិតបានមាន​ប្រសាសន៍ថា តាមរយៈរបាយការណ៍ស្វាគមន៍របស់ ឯក​ឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្ដស្វាយរៀង និងរបាយ​ការណ៍របស់នាយ​ឧត្តម​សេនីយ៍ ចៅ ភិរុណ សូមសម្ដែងនូវការកោ​តសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការវិវត្ដន៍ និង​ការរីក​ចម្រើន​ដ៏គួរឱ្យកត់សម្គាល់​របស់ខេត្ដស្វាយរៀង ទាំងផ្នែកពុទ្ធចក្រ និងផ្នែកអាណាចក្រ ដែល​កើត​ចេញពី​ការខិតខំប្រឹងប្រែង និងស្មារតីសាមគ្គីភាពរវាងថ្នាក់ដឹកនាំ មន្រ្ដីរាជការគ្រប់លំដាប់ថ្នាក់ កង​កម្លាំងប្រដាប់អាវុធ និងព្រះសង្ឃ ដោយមានការឧបត្ថម្ភគាំទ្រយ៉ាងស្មោះស្ម័គ្រពីប្រជាជន ដែល​បានខិត​ខំបំពេញការងារក្នុងរយៈកាលកន្លងមក។

លោកជំទាវកិត្តិសង្គហបណ្ឌិតបានបញ្ជាក់ថា បច្ចុប្បន្នយើងបានកសាងប្រទេសពីបាតដៃទទេ ដោយ​ខិតខំស្តារ និងកសាងឡើងវិញជាបណ្តើរៗនូវហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ដូចជាផ្លូវថ្នល់ ស្ពាន ទំនប់ ប្រឡាយ សាលារៀន មន្ទីរពេទ្យ និងវត្តអារាម ។ល។ ជាក់ស្តែងនៅខេត្តស្វាយរៀង និងស្រុក​ស្វាយទាប យើងនេះជាភស្តុតាងជាក់ស្តែងស្រាប់។
តាមរយៈនយោបាយឈ្នះ-ឈ្នះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅដើមឆ្នាំ១៩៩៩ បាន​អនុវត្ត​ដោយជោគជ័យ នូវដំណើរការសមាហរណកម្មអតីតតំបន់ត្រួតត្រាដោយខ្មែរក្រហម ចូលក្នុង​សង្គមជាតិ និងធ្វើសន្តិភាវូបនីយកម្ម ប្រទេសជាតិទាំងមូល លើមូល​ដ្ឋាន​បង្រួបបង្រួមជាតិ​ដែលបាននាំមក​នូវសន្តិភាព ឯកភាពជាតិនិងឯកភាពទឹកដីទាំងស្រុង៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4272 នាក់
ម្សិលមិញ :
3434 នាក់
សប្តាហ៍នេះ :
51979 នាក់
ខែនេះ :
510412 នាក់
3 ខែនេះ :
1050271 នាក់
សរុប :
17645364 នាក់