ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
មនុស្សម្នាក់ស្លាប់ និង២៥នាក់រងរបួស ក្នុងហេតុការគ្រោះថ្នាក់ចរាចរណ៍​ បង្កឡើងរវាងរថយន្តស្ទូច និងរថយន្តក្រុងបុកគ្នា
Mon,28 October 2019 (Time 06:34 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 379នាក់)


ខេត្ត​ស្វាយរៀង៖ឧបទ្ទវហេតុគ្រោះថ្នាក់ចរា​ចរណ៍​ បង្កឡើងរវាងរថយន្តស្ទូច និ​ងរថយន្តក្រុងបុកគ្នា​
បណ្តាឱ្យ​បុរសម្នាក់ស្លាប់ និង២៥នាក់បានរងរបួសធ្ងន់ និងស្រាលបញ្ជួនទៅមន្ទីរពេទ្យភ្លាមៗ។

ហេតុការណ៍នេះបានកើតឡើងកាលពីព្រឹក ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩ នៅតាម​បណ្តោយ​ផ្លូវជា​តិ​លេខ១ នៅចន្លោះគីឡូម៉ែត្រលេខ១២១-១២២ ស្ថិតនៅក្នុងភូមិស្វាយ សង្កាត់ចេក ក្រុងស្វាយរៀង ខេត្ត​ស្វាយរៀង។

សមត្ថកិច្ចបាន​ឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង រវាងរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ប្រភេទ​ទេសចរណ៍៤៥កៅអី ពាក់ស្លាកលេខ ភ្នំពេញ 3B-3883 ពណ៌បៃតង បើកបរដោយឈ្មោះ ទ្រឿង ម៉ិញហ័រ ជនជាតិវៀតណាម អាយុ៤២ឆ្នាំ មានទីលំនៅភូមិភូហ្វា ឃុំភូថិន ស្រុកតាំប៊ិន ខេត្តវិន​ឡុង ស្លាប់ពេលបញ្ជូន ដល់មន្ទីរពេទ្យខេត្ត និងអ្នករួមដំណើរចំនួន២៥នាក់រងរបួសបញ្ជូនសង្គ្រោះ​នៅឯមន្ទីពេទ្យ​។

ចំណែករថយន្តស្ទូច ពណ៌ស ពាក់ស្លាកលេខ ស្វាយរៀង 3A-7677 បើកបរដោយឈ្មោះ គង់ វន្ថា អាយុ២៨ឆ្នាំ មុខរបរបើកបរមានទីលំនៅភូមិទទា សង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង គ្មានរបួស។
ក្រោយពីកើតហេតុ មធ្យោបាយត្រូវបានយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ខេត្ត ។ដោយឡែកសាកសពប្រគល់ជូនគ្រួសារយកទៅ​ធ្វើបុណ្យតាមប្រពៃណី៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3083 នាក់
ម្សិលមិញ :
3434 នាក់
សប្តាហ៍នេះ :
50790 នាក់
ខែនេះ :
509223 នាក់
3 ខែនេះ :
1049082 នាក់
សរុប :
17644175 នាក់