ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ស្ត្រីវ័យ​កណ្តាលម្នាក់ ​ត្រូវគេប្រទះឃើញស្លាប់ ​ក្នុងផ្ទះរបស់ខ្លួន សង្ស័យជាករណី​ប្លន់យកទ្រព្យ​សម្បតិ្ត
Wed,02 October 2019 (Time 10:13 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 470នាក់)


ខេត្តកំពត៖អ្នកភូមិមានការភ្ញាក់ផ្អើល ខណៈឃើញស្ត្រីវ័យកណ្តាលម្នាក់​ ត្រូវគេវាយនឹងពូថៅ​ស្លាប់​ក្នុងផ្ទះរបស់ខ្លួន ដោយភាពចលាចលនេះបានកើតឡើងនៅព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩ ស្ថិត​ក្នុងលំនៅដ្ឋានស្ត្រីរងគ្រោះ ឈ្មោះ សៅ ខេន ភេទស្រី អាយុ៥០ឆ្នាំ ក្នុងភូមិត្រពាំងក្តារ ឃុំស្រែ​ជាខាងកើត ស្រុកដងទង់ ខេត្តកំពត។

យោងតាមប្រ​ភពពីសមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា អំពើមនុស្សឃាតនេះ អាចផ្តើមឡើង​ដោយអំ​ពើប្លន់យកទ្រព្យសម្បតិ្ត ព្រោះស្ត្រីរងគ្រោះរស់នៅក្នុងផ្ទះកើតហេតុតែម្នាក់ឯង ហើយករណី​ប្លន់នេះ​អាចកើតឡើងនៅយប់ពាក់កណ្តាលអធ្រាត ឬឆ្លងអធ្រាត ថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩។

សមត្ថកិច្ចបា​នបញ្ជាក់ទៀតថា ការអះអាងបែបនេះ ខណៈនៅក្នុងផ្ទះកើតហេតុមានបន្សល់នូវវត្ថុតាង ដូចជាពូថៅ១ កាំបិតផ្គាក់១ ព្រមទាំងសម្ភារៈសម្រាប់បង្កបទល្មើសមួយចំនួន ហើយក្នុងវេលា​នោះស្ត្រីរងគ្រោះបានបាត់បង់មាសទម្ងន់៣ជី ៥ហ៊ុន និងថវិកាចំនួន​៥ម៉ឺ​នរៀលផងដែរ ទើប​សមត្ថកិច្ច​ដាក់បន្ទុកថា ជាករណីសម្លាប់យកទ្រព្យសម្បតិ្ត។

ក្រោយពីមានករណីវាយសម្លាប់ស្ត្រីម្នាក់ខាងលើ សមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាននគរ​បាល​ខេត្តកំពត បានចុះត្រួតពិនិត្យធ្វើកោសល្យវិច័យ ដើម្បីរកតម្រុយការពិត និងស៊ើបអង្កេត ក្នុងកា​រស្វែងរក​ជនដៃដល់នៃអំពើប្លន់យកទ្រព្យសម្បតិ្តនេះ ដើម្បីផ្តន្ទាទោសទៅតាមច្បាប់។

បច្ចុប្បន្នសព​ស្ត្រីរងគ្រោះ ត្រូវបានសាច់ញាតិកំពុងរៀបចំចាត់ចែងធ្វើបុណ្យតាមប្រពៃណី នៅក្នុងលំ​នៅដ្ឋាន៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3824 នាក់
ម្សិលមិញ :
52594 នាក់
សប្តាហ៍នេះ :
158163 នាក់
ខែនេះ :
553889 នាក់
3 ខែនេះ :
1171134 នាក់
សរុប :
17804020 នាក់