ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
រថយន្តដឹក​កម្មករបែកកង់មុខក្រឡាប់ បណ្តា​លឲ្យមនុស្សចំនួន​២៤នាក់ រងរបួសធ្ងន់ ស្រាលធ្ងន់ស្រាល នៅស្រុកជុំគិរី
Wed,02 October 2019 (Time 09:27 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 405នាក់)


ខេត្តកំពត៖រថយន្តម៉ាកសាមយ៉ុងមួយគ្រឿង ដែលដឹកកម្មករ បានបែកកង់មុខផ្នែកខាងស្តាំ បាន​ក្រ​ឡាប់បណ្តាលឲ្យកម្មករដែលជិះលើរថយន្តចំនួន២៤នាក់រងរបួសធ្ងន់ស្រាល។ប៉ុន្តែ​ហេតុការ​ណ៍នេះ​ពុំ​មានកម្មករណាម្នាក់ស្លាប់បាត់បង់ជីវិតនោះឡើយ។

ហេតុការ​ណ៍នេះបានកើតឡើងនៅវេលាម៉ោង៦និង១៥នាទីព្រឹក ថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩ ត្រង់​ចំណុចឃុំស្រែចែង ស្រុកជុំគិរី ខេត្តកំពត ចន្លោះ គ.ម​ លេខ (៦១-៦២) នៃកំណាត់ផ្លូវជាតិលេខ៤១។

ទាក់ទិននឹងករ​ណីគ្រោះថ្នាក់បណ្តាល​ឲ្យកម្មកររងរបួសធ្ងន់​ស្រាលខាងលើ លោកវរសេនីយ៍ឯក ​ម៉ី សុ​ខុម អធិការនគរបា​លស្រុកជុំគិរី បានប្រាប់ឲ្យដឹង​ថា ហេតុការណ៍គ្រោះថ្នាក់ចរាចរនេះ ពុំមានអ្នក​ណារងគ្រោះបាត់បង់​ជីវិតនោះទេ គ្រាន់តែធ្វើឲ្យកម្មករចំនួន២៤នាក់រងរបួស ក្នុងនោះ​ស្រ្តីមាន២​១នាក់ និងបុរស៣នាក់ ដោយខណៈ​នេះត្រូវបានស​មត្ថកិច្ចដឹកបញ្ជូន​ទៅសង្គ្រោះភ្លាមៗ​នៅឯមន្ទីរ​ពេទ្យ​ស្រុកឈូក និងមន្ទីរពេទ្យខេត្តតាកែវ។

លោកអធិការបានប​ញ្ជាក់ទៀតថា រថយន្តនេះម៉ាកសាមយ៉ុង ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ 2AZ-1542​ ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង(ពីស្រុកជុំគីរី ទៅរោងចក្រ បឹងត្រកួន ក្នុងស្រុក​គងពិសី ខេត្តកំព​ង់ស្ពឺ) ហើយមូលហេ​តុបណ្តាលឲ្យរថយន្តនេះក្រឡាប់ គឺស្របពេលកំពុងបើកបរ រថយន្តក៏បានបែកកង់មុខ​ផ្នែកខាងស្តាំ ដោយបានផ្អៀងក្រឡាប់ទាំងកំរោល បណ្តាលឲ្យកម្មករដែល​ជិះក្នុងរថយន្តទាំងប៉ុន្មាន រងរបួសធ្ងន់​ ស្រាលតែម្តង។

បច្ចុប្បន្ន កម្មករដែ​លរងរបួសទាំង២៤នាក់ ត្រូវសមត្ថកិច្ចដឹកទៅសង្គ្រោះ​ព្យាបាលនៅមន្ទីរពេទ្យ​ស្រុកឈូកចំនួន៨​នាក់ ចំណែក១៦នាក់ទៀត ត្រូវបានដឹកបន្តទៅ​សង្គ្រោះព្យាបាល​នៅឯមន្ទីរពេទ្យ​ខេត្តតាកែវ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4136 នាក់
ម្សិលមិញ :
52594 នាក់
សប្តាហ៍នេះ :
158475 នាក់
ខែនេះ :
554201 នាក់
3 ខែនេះ :
1171446 នាក់
សរុប :
17804332 នាក់