ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ចាប់ឃាត់​ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីគ្រឿងញៀន
Mon,28 October 2019 (Time 01:52 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 414នាក់)


ខេត្តកណ្តាល៖កម្លាំងសមត្ថកិច្ច​ មូលដ្ឋានស្រុកកៀនស្វាយ កាលពីនៅវេលាម៉ោង២១និង ៥០នាទី ថ្ងៃអាទិត្យ ១៤រោច ខែអស្សុជ ឆ្នាំកុរ ឯកសក័ ព ស ២៥៦៣ ត្រូវនិងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៩ បាន​ឃាត់​ខ្លួនជនសង្ស័យ​១នាក់ ពីបទរក្សាទុក​ដោយខុសច្បា​ប់នូវសារធាតុញៀន​ដើម្បីជួញដូរ និងប្រើប្រាស់ បន្ទាប់ពីកម្លាំង​កំពុង​ត្បាតនៅចំណុចភូមិព្រែក​តានប់២ ឃុំកំពង់ស្វាយ ស្រុកកៀន​ស្វាយ ខេត្តកណ្តាល។
សមត្ថកិច្ចបាន​ឲ្យដឹងថា​៖ជនសង្ស័យមានឈ្មោះ ស៊ីណា សាមឌី ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកតានប់ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល មុខរបរនេសាទ​(ឃាត់ខ្លួន)។
វត្ថុតាងដកហូតបានរួមមាន​៖ម្សៅក្រាមពណ៍ស ថ្លាសង្ស័យជាសារធាតុញៀន ម៉ាទឹកកក ០១ កញ្ចប់​មធ្យម,ទួរសព្ទ័ដៃ០១គ្រឿង ម៉ាកSAM SUNGពណ៌ស,កង់០១គ្រឿង។

សមត្ថកិច្ចបាន​បន្តថា នៅវេលាម៉ោងកើតហេតុខាងលើកម្លាំ​ងនគរបាលប៉ុស្តិ៍កំពង់ស្វាយ  និង​កម្លាំ​ងប្រជាការពារ បានចុះល្បាត ក្នុងភូមិសាស្រ្ត លុះមកដល់ចំណុចកើតហេតុខាងលើ ក៏បាន​ជួប​ជនសង្ស័យកំពុងជិះកង់ កម្លាំងក៏បានឃាត់ធ្វើការឆែកឆេរ រកឃើញសារធាតុញៀន ម៉ាទឹកកក ចំនួន​មួយក​ញ្ចប់មធ្យម​ ក្រោយមកកម្លាំងនគរបា​លប៉ុស្តិ៍កំពង់​ស្វាយ ក៏បាននាំខ្លួនយកមក​ប៉ុស្ដិ៍រដ្ឋបាល ដើម្បីធ្វើកា​រសាកសួរបន្ត។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា ថ្នាំញៀនចំនួនមួយកញ្ចប់មធ្យមនេះ ពិត​ជារបស់ខ្លួនប្រាកដមែន ហើយខ្លួនបានទៅទិញពីរឈ្មោះ ហេង ហុង ភេទ ប្រុស អាយុ៣៥ឆ្នាំ ជន​ជាតិខ្មែរ មុខរបរ ជាងដែក មានទីលំនៅភូមិស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល ក្នុងតំ​លៃ​១៨០.០០០រៀល ដើម្បីយកមកប្រើប្រាស់​នឹងចែកចាយបន្ត ។
បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាងត្រូវបាន​កម្លាំងប៉ុសិ៍កំពង់ស្វាយ កសាងសំណុំរឿង ដើម្បី​ចាត់​ការ​តាមនិតិវិធី៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3263 នាក់
ម្សិលមិញ :
3434 នាក់
សប្តាហ៍នេះ :
50970 នាក់
ខែនេះ :
509403 នាក់
3 ខែនេះ :
1049262 នាក់
សរុប :
17644355 នាក់