ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
កម្លាំងជំនាញ​អធិការក្រុងប៉ោយប៉ែត ចាប់ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស ស្រី​​​ចំនួន​៧នាក់ ពាក់ពន្ឋ័​ករណីគ្រឿងញៀន
Wed,02 October 2019 (Time 08:28 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 426នាក់)


ខេត្តបន្ទាយមានជ័យ​៖ដូចអ្វីដែរលោកអធិការក្រុង​ប៉ោយប៉ែតធ្លាប់មានប្រសាន៍ មកកាន់អ្នកសា​រព័ត៌​មានថា លោកនឹងធ្វើការបង្ក្រាបរាល់បទល្មើសផ្សេង ពិសេសគ្រឿងញឿន​ឲ្យដូចភ្លៀងរលឹម។
ជាក់​ស្តែងកា​លពីវេលាម៉ោង១០ និង១៥នាទី ថ្ងៃអង្គារ ៣កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩ កម្លាំងជំនាញ ដែលដឹកនាំ​ដោយលោកវរៈសេនីយ៍ឯក ធិន ស៊ិនដេត អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយប៉ែត បានចុះប្រតិបត្តិ​ការបង្ក្រា​ប និងចាប់​ឃាត់ខ្លួន​ជន​ស​ង្ស័យប្រុស ស្រីចំនួន៧នាក់​ ជាបន្តបន្ទាប់ដែល​ជាប់ពាក់ពន្ឋ័ករណី​គ្រឿងញៀន​។​

ការចុះប្រតិបត្តិការបង្ក្រាបនេះបានធ្វើឡើង ក្រោយពី​​ទទួលទូរស័ព្ទ រាយកា​រណ៍ពីម្ចាស់ផ្ទះសំ​ណាក់​«ស្រេង ល្អ»ស្ថិតនៅក្នុងអូរជ្រៅ សង្កាត់/​ក្រុងប៉ោយប៉ែត ខេត្តបន្ទាយ​មានជ័យ។

លោកវរៈសេនីយ៍ឯក ធិន ស៊ិនដេត អធិការដ្ឋាននគរបាល​ក្រុង​ប៉ោយប៉ែត បាន​ឲ្យដឹងថា​៖ការចុះ​បង្ក្រាប​ករណីគ្រឿងញៀននេះកម្លាំងជំនាញរបស់លោកបាន ​សហការណ៍ជាមួយម្ចាស់ផ្ទះ​សំណាក់​ខាង​លើ​ ក៏ធ្វើការត្រួតពិនិត្យនូវបន្ទប់នីមួយៗ រហូតកំណត់បានមុខសញ្ញានៅ​ក្នុងបន្ទប់​មួយចំនួន​រួមមាន​៖
-លេខ២១ បានរកឃើញជនសង្ស័យ១នាក់​មានឈ្មោះ ថៃ សុខធី ភេទប្រុស វត្ថុតាងចាប់យក​មានថ្នាំ​ប្រភេទម្សៅពណ៌បៃតង១កូនថង់តូច និង​ម្សៅក្រាមពណ៌សថ្លា១កូនថង់តូច និង​សម្ភារៈកែឆ្នៃស​ម្រាប់ជក់ចំនួន​២។
-បន្ទប់លេខ១​២ រកឃើញជន​សង្ស័យចំនួន៤នាក់ ស្រី១នាក់ និងទុយោកែឆ្នៃសម្រាប់ជក់ចំនួន១។
-បន្ទប់​លេខ២២ រកឃើញជ​នសង្ស័យចំនួន១នាក់ វត្ថុតាង​ចាប់យកគ្មាន។

លោកបន្តថា​៖ដោយផ្អែកតាមការណ៍បំភ្លឺរ​បស់ឈ្មោះ ថែ សុខធី កម្លាំង​បានបន្ត​ទៅឃាត់ខ្លួន​ជនស​ង្ស័យ​ម្នាក់ទៀត ឈ្មោះ គឹម សុគន្ធ ភេទប្រុស ជាមួយវត្ថុតាង ថ្នាំប្រភេទម្សៅក្រាម​ពណ៌សចំនួន១​កូន​ថង់តូច និងថ្នាំប្រភេទគ្រាប់​ពណ៌ក្រហម មានអក្សរWY ចំនូន៥គ្រាប់។
បច្ចុប្បន្ន ជនសង្ស័យខាងលើមន្រ្តីផ្នែកជំនាញកំពុងធ្វើការសាកសួរ និងកសាងសំណុំរឿង ដើម្បីចាត់​ការ​បន្តតាមនិតិវិធី៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1994 នាក់
ម្សិលមិញ :
52594 នាក់
សប្តាហ៍នេះ :
156333 នាក់
ខែនេះ :
552059 នាក់
3 ខែនេះ :
1169304 នាក់
សរុប :
17802190 នាក់