ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
បិទមហាសន្និបាតអា​ណត្តិទី៣ សមាគមក្រុមប្រឹក្សាក្រុងស្រុក ឃុំ សង្កាត់ខេត្តស្ទឹងត្រែង
Sat,26 October 2019 (Time 02:10 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 423នាក់)


ខេត្តស្ទឹងត្រែង៖​ឯកឧត្តម ម៉ុម សារឿន អភិ​បាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង និងឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្តស្ទឹងត្រែង បានអញ្ជើញជា​អធិបតីភាពក្នុងពិធីបិទ​មហាសន្និបា​ទសមាគម​ក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ខេត្តស្ទឹងត្រែង ដែលមាន​ការគាំទ្រដោ​យរដ្ឋបាលខេត្ត​ស្ទឹង​ត្រែងសហគមន៍អឺរ៉ុបនិងសោភ័ណ្ឌភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន។

ពិធីនេះប្រព្រឹត្តទៅនារសៀលថ្ងៃសុក្រ ១២រោច ខែអស្សុជ ឆ្នាំកុរ ឯកសក ព.ស ២៥៦៣ ត្រូវនឹងថៃ្ងទី​២៥ ខែតុលា ឆ្នាំ២០១៩ នៅសាលប្រជុំសាលាខេត្តស្ទឹងត្រែង ដោយមានការអញ្ជើញ​ចូលរួមពីសំ​ណាក់ សមាជិក សមាជិកាក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ សរុប ១០២រូប។

ក្នុងឱកាសនោះ​ដែរឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានថ្លែងថា មហាសន្និបាទ​ដែលបានរៀបចំឡើងនាពេលនេះពិតជាមានសារៈសំខាន់ណាស់ ដែលការរៀបចំ​មហាសន្និបាតនេះឡើងក្នុងគោលដៅ ដើម្បីជាសក្ខីភាព​ឆ្លុះបញ្ចាំងពីការប្ដេជ្ញា​ចិត្តក្នុងការបន្ត​នូវចីរ​ភាពអង្គការមួយដែលជាតំណាងសម្លេង និងការពារផលប្រយោជន៍រួមរបស់ក្រុមប្រឹក្សាក្រុង ស្រុក ឃុំសង្កាត់ ដើម្បីលើកកម្ពស់គុណភាពនៃជីវភាពរស់នៅ និងសុខមាលភាពរបស់ប្រជាពលរដ្ឋ តាមរយៈអភិបាលកិច្ចល្អតាមបែបវិមជ្ឈការនិងនិងសហវិជ្ឈការ និងដើម្បីអភិវឌ្ឍន៍សមត្ថភាព បង្កើនប្រសិទ្ធភាពនៃការផ្ដល់សេវាសាធារណៈដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។

ឯកឧត្តម ម៉ុម សារឿន បន្តថា សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ថ្នាក់មូលដ្ឋានទាំងអ​ស់​ត្រូវខិត​ខំបន្តចូលរួមអភិវឌ្ឍគម្រោង លើកកម្ពស់​សមត្ថភាពស្ថាប័ន និងការប្រតិបត្តិ​ដើម្បីធានា​នៃការពេញចិត្តនៃសមាជិកក្រុមប្រឹក្សាមូលដ្ឋាន ទាំងការងារគ្រប់​គ្រងដឹកនាំបំពេ​ញមុខងារនិង​ការទទួលខុសត្រូវខ្ពស់៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3359 នាក់
ម្សិលមិញ :
3434 នាក់
សប្តាហ៍នេះ :
51066 នាក់
ខែនេះ :
509499 នាក់
3 ខែនេះ :
1049358 នាក់
សរុប :
17644451 នាក់