ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
បង្ក្រាបករណីចែកចាយ និង​ប្រើប្រាស់គ្រឿងញឿន ពីករណីផ្សេងគ្នា ដោយចាប់ឃាត់ខ្លួន​ជន​សង្ស័យ​ បានចំនួន២នាក់ ខណៈ៣នាក់ទៀតកំពុង​រត់គេចខ្លួន
Sat,26 October 2019 (Time 01:21 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 454នាក់)


ខេត្តតាកែវ​៖ដើម្បីអនុវត្តនូវ​គោលន​យោបាយភូមិ ឃុំ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាល នឹង​ដោយ​មានការយ​កចិត្តទុកដាក់​ចំពោះបញ្ហាប​ទល្មើស​គ្រឿងញៀន​ក្នុងមូលដ្ឋាន ពីសំណាក់លោកឧត្តមសេ​នីយ៍ទោ សុខ សំណាង ស្នងការដ្ឋាន​នគ​របាលខេត្តតាកែវ កាលពីថ្ងៃសុក្រ ១២ រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹង​ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ កម្លាំង​ជំនាញ​អធិការដ្ឋាន​នគរ​បាលស្រុកគិរីវង់ បានចុះប្រតិបត្តិការណ៍បង្រ្កាបមុខសញ្ញាជួញដូរ និងប្រើប្រាស់ នូវសារ​ធាតុ​ញៀន​ដោយខុសច្បាប់ចំនួន០​២ករណីផ្សេងគ្នា។

កណីទី១៖ឃាត់ខ្លួនជនសង្ស័យ០១នាក់មានឈ្មោៈ សោ សម្បត្តិ (ហៅសុច)ភេទប្រុស អាយុ៣០​ឆ្នាំមានទីលំនៅភូមិត្រពាំងស្រង់ ឃុំស្រុកគិរីវង់ ខេត្តតាកែវ (មុខសញ្ញាជួញដូរ) នៅចំណុចមុខផ្ទះ​សំណាក់យីហោលីហ៊ួ ស្ថិតក្នុងភូមិកំពង់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ដកហូត​បានថ្នាំញៀន​ប្រ​ភេទម៉្សៅក្រាមថ្លា ពណ៍ ស ចំនួន​០៣កញ្ជាប់តូច និងម៉ូតូ០១គ្រឿង។
ករណីទី២៖ឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់មានឈ្មោៈ ចិន ពុទ្ទា ភេទប្រុស អាយុ១៦ឆ្នាំ មានទីលំ​នៅភូមិ-ឃុំកើតហេតុខាងលើ នៅចំណុចភូមិពុម្ពឥដ្ឋ ឃុំព្រៃអំពក ស្រុកគិរីវង់ ខណ:ពេល​ជនសង្ស័យ​កំពុងអង្គុយកាត់ស្លឹកកញ្ឆាក្រៀម ជាមួយបក្សពួក០៣នាក់ទៀត។

បើតាមសមត្ថកិច្ចបាន​ឲ្យដឹងថា​៖ចំពោះបក្សពួកចំនួន៣នាក់ដែលកំពុង​រត់គេចខ្លួន​នោះទី​១.ឈ្មោះតក់ ភេទប្រុស។
២.ឈ្មោះនឿន ភេទប្រុសនិង។
ទី៣.ពុំទាន់ស្គាល់អត្តសញ្ញាណ។
វត្ថុតាង​ដកហូតបានមានៈកញ្ឆាស្ងួត០១ដុំ ស្មើនឹង៤,៥គីឡូក្រាម ។បច្ចុប្បន្នជនសង្ស័យ រួម​និងវត្ថុ​តាង ត្រូវបាន​កម្លាំងជំនាញកំពុងកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធី។ដោយឡែកជន​សង្ស័យដែលកំពុងរត់គេចខ្លួន​ កម្លាំងសមត្ថកិច្ចកំពុងតាមប្រមាញ់ និង​ស្វែងរ​កចាប់ខ្លួនយក​មកផ្តន្ទា​ទោសតាមច្បាប់៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3659 នាក់
ម្សិលមិញ :
3434 នាក់
សប្តាហ៍នេះ :
51366 នាក់
ខែនេះ :
509799 នាក់
3 ខែនេះ :
1049658 នាក់
សរុប :
17644751 នាក់