ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
រដ្ឋបាលខេត្តកែប បើកកិច្ចប្រជុំសា​មញ្ញ​លើកទី៥ របស់​ក្រុមប្រឹក្សាខេត្ត អាណតិ្តទី៣
Fri,25 October 2019 (Time 03:32 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 415នាក់)


ខេត្តកែប៖​កិច្ចប្រជុំសាមញ្ញលើកទី៥ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ ត្រូវបានរៀបចំឡើងនៅ​រសៀល​ថ្ងៃព្រហស្បតិ៍ ១១រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ​២០១៩ នៅ​សាលប្រជុំលាខេត្តកែប ក្រោមអធិបតីភា​ព លោក សំ សារីន ប្រធានក្រុមប្រឹក្សាខេត្ត និង​លោក កែន សត្ថា អភិបាលនៃគណៈអភិបាលខេត្ត ព្រមទាំងមានការអញ្ជើញចូលរួមពី​ លោក លោក​ស្រីសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត លោក លោក​ស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត នាយក នាយករង នាយិកា ទីចាត់កា​រអង្គភាពចំណុះ​រ​ចនាសម្ព័ន្ធសាលាខេត្ត។

កិច្ចប្រជុំបា​នប្រព្រឹត្តិទៅតាមរបៀបវារៈសំខាន់ៗដើម្បីពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្ដី​ព្រាង​កំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៤ របស់ក្រុមប្រឹក្សាខេត្ត អណត្តិទី៣​ ពិនិត្យពិភាក្សា និងអនុម័​តលើ​សេចក្ដីព្រាងឯកសាររៀបវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់​ក្រុមប្រឹក្សាខេត្ត​កែប​សម្រាប់ឆ្នាំទី១ អណត្តិទី៣។

ពិនិត្យ ពិភាក្សា សេ​ចក្ដីព្រាងរបាយការណ៍ ស្ដីពីសកម្មភាពសំខាន់ៗ ដែលបានអនុវត្តដោ​យគណៈ​អភិបាលខេត្តក្នុងចន្លោះកិច្ចប្រជុំសាមញ្ញលើកទី៤ ដល់លើកទី៥ របស់រដ្ឋបាលខេត្ត។
ពិនិត្យ ពិភា​ក្សា និងអនុម័តលើសេចក្ដីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំ ត្រីមាសទី​៣​ ឆ្នាំ​២០១៩ និងលើកទិសដៅអនុវត្តបន្តរប​ស់រដ្ឋបាលខេត្ត៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2602 នាក់
ម្សិលមិញ :
3434 នាក់
សប្តាហ៍នេះ :
50309 នាក់
ខែនេះ :
508742 នាក់
3 ខែនេះ :
1048601 នាក់
សរុប :
17643694 នាក់