ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
លោកកែន សត្ថា៖ស្ថិតក្នុងបរិបទ​នាបច្ចុប្បន្ននេះ ក្រសួងអប់រំ យុវជន និងកីឡា បានដើរតួ​យ៉ាងសំ​ខាន់ និងមានការទទួលខុសត្រូវខ្ពស់ ក្នុងការកែទម្រង់វិស័យអប់រំ
Fri,25 October 2019 (Time 02:47 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 404នាក់)


ខេត្តកែប៖ស្ថិតក្នុងបរិបទនាពេលបច្ចុប្បន្ននេះ ក្រសួងអប់រំ យុវជន និងកីឡា បានដើរតួយ៉ាងសំខាន់ និងមានការទទួលខុសត្រូវខ្ពស់ក្នុងការកែទម្រង់លើវិស័យអប់រំ ការកសាងជំនឿទុកចិត្តចំ​ពោះការ​ងារអប់រំ ក៏ដូចជាគោលនយោបាយរបស់រាជរដ្ឋាភិបាល។

ការលើកឡើងបែបនេះជាប្រសាសន៍របស់ លោក កែន សត្ថា អភិបាល នៃគណៈអភិបាលខេត្តកែប ក្នុងពិធីសំណេះសំណាល និងចែកវិញ្ញាបនបត្របណ្តោះអាសន្ត ដល់សិស្សប្រឡង​សញ្ញាប​ត្រម​ធ្យម​សិក្សាទុតិយភូមិ ឆ្នាំ២០១៩ នៅសាលប្រជុំធំសាលាខេត្តកែប នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ ដោយ​ពិធីនេះ​ក៏មាន​​ការអញ្ជើញចូលរួមពី​លោកអភិបាលរងខេត្ត អភិបាលក្រុង ស្រុក ប្រធាន អនុ​ប្រធាន​មន្ទីរ អង្គភាពជុំវិញខេត្ត កម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្ស​ដែលប្រឡងសញ្ញា​បត្រ​មធ្យមសិក្សាទុតិយភូមិទូទាំងខេត្ត។

លោកកែន សត្ថា បានបញ្ជាក់ទៀតថា ជាទូទៅ​យើងមិន​ដែលទុកឲ្យកូន​ណាម្នាក់ ស្ថិតនៅ​ក្រៅសា​លា ឬមិនទទួលបានសេវាអប់រំនោះឡើយ គឺយើងបានផ្តល់លទ្ធភាពជូនដល់កុមារា កុមារី យុវជន យុវនារី ឲ្យបានចូលរៀន រៀនបានចប់តាមកម្រិតថ្នាក់ រហូតបានចប់​ភូមិសិក្សាប្រ​កបដោយគុ​ណ​ភាព និងប្រសិទ្ធភាពខ្ពស់ឲ្យសមនឹ​ងពាក្យថា"ចំណេះវិជ្ជាជាទ្រព្យគាប់ប្រសើរ"។

លោកអភិបាលខេ​ត្ត បានបន្ថែមទៀតថា បច្ចុប្បន្ននេះការប្រកួតប្រជែងផ្នែកសេដ្ឋកិច្ច និងបច្ចេក​វិទ្យាព័ត៌មាន បាននិងកំពុងទទួលបាននូវ​ឧត្តមភាពយ៉ាងខ្លាំងក្លានៅ​លើសកលលោកយើង​នេះ​ក៏ប៉ុន្តែ​វាមិនអាចទៅជំនួសឲ្យធនធានមនុស្សបានឡើយ។ក្នុងន័យនេះពិតណាស់ថា សង្គមមួយ​អាចរីកចម្រើន​បាន មិនប្រាកដថាសង្គមជាតិនោះសម្បូណ៌ទៅដោយធនធានធម្មជាតិនោះទេ តែផ្ទុយមក​វិញសង្គមជា​តិដែលសម្បូណ៌​ធនធានមនុស្សប្រក​បដោយសក្តានុព​លអាចប្រែក្លាយ​សង្គម​ជាតិរបស់ខ្លួនឲ្យមានការអភិវឌ្ឃជឿនលឿនបានរឹងមាំ។ធនធានមនុស្សល្អ​ប្រកបដោយស​មត្ថភាព គឺអាស្រ័យដោយការអប់រំល្អ និងមានគុណភាព។ដូច្នេះការអប់រំល្អគឺ​ជាកូនសោសម្រាប់​ដោះស្រាយនូវរាល់បញ្ហាសង្គមនិងសេដ្ឋកិច្ចជាតិ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4344 នាក់
ម្សិលមិញ :
3434 នាក់
សប្តាហ៍នេះ :
52051 នាក់
ខែនេះ :
510484 នាក់
3 ខែនេះ :
1050343 នាក់
សរុប :
17645436 នាក់