ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
មហាសន្និបាតអាណ​ត្តិទី៣ របស់ស​មាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ ​សង្កាត់ខេត្តព្រះវិហារ
Thu,24 October 2019 (Time 05:02 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 444នាក់)


ខេត្តព្រះវិហារ៖សមាគ​មក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ខេត្តព្រះវិហារ បានរៀបចំពិធីបើក​មហា​សន្និបាទអាណត្តិទី០៣របស់ខ្លួន នាព្រឹកថ្ងៃព្រហស្បតិ៍០៩រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ពស២៥​៦៣ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ ក្រោមអធិបតី ភាពលោក ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សា​ខេត្ត ឯកឧត្តម ស៊ូ សិរី អភិបាលរងខេត្ត លោក គៀង សេងគី អនុប្រធានសម្ព័ន្ធ​ភាពជាតិថ្នាក់​មូល​ដ្ឋាន។

ក្នុងនោះក៏មានការអញ្ជើញចូលរួមពីមេបញ្ជាការកងកម្លាំងទាំងបី ប្រធានមន្ទីរ អង្គភាព អភិបាលក្រុង ស្រុក ក្រុមប្រឹក្សាក្រុង ស្រុកឃុំសង្កាត់ សរុប៣២៥នាក់ នៅសាលប្រជុំសាលាខេត្តព្រះវិហារ។

មានប្រសាសន៍ក្នុងឱកាសនោះលោក ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សា​ខេត្តបានជម្រាបពី​ការរៀប​ចំមហាសន្និបាតនេះឡើងគឺដើម្បីយល់ដឹងអំពីសមិទ្ធផលដែលសមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ខេត្តព្រះវិហារ សម្រេចបាន និងលើកទិសដៅបន្តអាណត្តិទី៣។

លោកប្រធាន​បានបន្តថា លើកឡើងសារសំខាន់របស់សមាគ​មក្រុមប្រឹក្សាគឺដើម្បីការពារផល​ប្រយោ​ជន៍រួមរបស់ក្រុមប្រឹក្សាក្រុង ស្រុក ឃុំសង្កាត់ លើកកម្ពស់គុណភាពជីវិតរស់នៅ និងសុខាមាលភា​ពរបស់ប្រជាពល​រដ្ឋតាមរយៈអភិបាលកិច្ចតាមបែបវិជ្ឍការ​និងវិសហមជ្ឍការ និងដើម្បីអភិវឌ្ឍ​សមត្ថភាព និងបង្កើនប្រសិទ្ធភាពនៃការ​ផ្តល់សេវាសាធារណៈដល់ប្រជាពលរដ្ឋមូលដ្ឋាន។

លោកបន្ថែមទៀតថា សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំសង្កាត់ គឺដៃគូយ៉ាងសំខាន់ក្នុងការតាក់​តែងគោលនយោបាយកំណែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ និងការក​សាងសមត្ថភាពក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីជាស្ថាប័នតំ​ណាងពិតប្រាកដរប​ស់ប្រជាព​លរដ្ឋ និងឆ្លើយតបចំពោះសេចក្តីត្រូវការនានារបស់ប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
6119 នាក់
ម្សិលមិញ :
10838 នាក់
សប្តាហ៍នេះ :
39737 នាក់
ខែនេះ :
481174 នាក់
3 ខែនេះ :
1105400 នាក់
សរុប :
17874893 នាក់