ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
រដ្ឋបាលខេត្តសៀម​រាប បើកសិក្ខាសាលាស្តីពីរៀបចំផែនការសកម្មភាព និងថវិកាឆ្នាំ២០២០ ក្នុងក្រប​ខ័ណ្ឌគម្រោងកាត់បន្ថយភាព​ក្រីក្រ និង អភិវឌ្ឍន៍កសិកម្មខ្នាតតូច តំបន់ទន្លេសាប ជំហាន២
Thu,24 October 2019 (Time 04:17 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 412នាក់)


ខេត្តសៀមរាប៖នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ លោក លី សំរិទ្ធ អភិបាលរង នៃគណៈអភិបាល​ខេត្ត បានបើកអង្គសិក្ខាសាលាសិក្ខាសាលាស្តីពីរៀបចំផែនការសកម្មភាព និងថវិកាឆ្នាំ២០២០ ក្នុង​ក្រប​ខ័ណ្ឌគ​ម្រោងកាត់បន្ថយភាពក្រីក្រ និង អភិវឌ្ឍន៏កសិកម្មខ្នាតតូច តំបន់ទន្លេសាប ជំហាន២ ដោយមានការចូលរួម ពីអគ្គនាយកដ្ឋានកសិកម្ម មន្ត្រីហិរញ្ញវត្ថុ រួមទាំងអស់លោក លោកស្រី ក្រុមការងារគម្រោងថ្នាក់ជាតិ  ទីប្រឹក្សាគម្រោង សេវាករទី៦ ,សេវាករទី៧ និងទី៨  ខេត្ត ក្រុង ស្រុក និង ឃុំ សង្គាត់គោលដៅចូលរួមផងដែរ ។ 

លោក លី សំរិទ្ធ ក៏បានធ្វើការថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ធនាគារអភិវឌ្ឍន៍អាស៊ី និង មូលនិធិអន្តរជាតិ សម្រាប់អភិវឌ្ឍន៍កសិកម្ម ដែលបានផ្តល់ហិរញ្ញប្បទានកម្ចីដ៏ធំធេង តាមរយៈ​គម្រោងកាត់បន្ថយភាពក្រីក្រ និង អភិវឌ្ឍន៍កសិកម្មខ្នាតតូត តំបន់ទន្លេសាប ។លោកក៏បាន​គូ​ស​បញ្ជាក់ថា អង្គសិក្ខាសាលានាពេលនេះ មានគោលបំណងសំខាន់ ដើមី្បធ្វើការពិភាក្សា និង​ឈាន​ទៅ​ដល់ការព្រមព្រៀងមួ​យ ជាមួយអ្នកពាក់ព័ន្ធ សមខាន់ៗ ដែលក្រុមការងារគម្រោងខេត្ត ក្រុង ស្រុក ​មេឃុំ ចៅសង្កាត់គោលដៅទាំងអស់របស់គម្រោង ទីប្រឹក្សា គម្រោង សេវាករទី៦ ,សេវាក​រទី៧ និង សមាគមកែលម្អជីវភាពកសិករ ទៅលើវិសាលភាព សកម្មភាពការងារដែលនឹង ត្រូវអនុ​វត្តបន្ត សម្រាប់ឆ្នាំ២០២០ក្នុងខេត្តសៀមរាប ។ 

លោកអភិបាលរងខេត្តក៏បានលើកផងដែរថា ដើមី្បធ្វើការបូកសរុប សេចក្តីព្រាងផែនការការងារ ដែលបានរៀបចំថ្នាក់ខេត្ត បង្កើតផែនការសកម្មភាព និង ថវិកាគម្រោងរួមមួយ សម្រាប់ឆ្នាំ២០២០ ដែលនឹងត្រូវបានពិនិត្យ ពិភាក្សានិងព្រមព្រៀងគ្នា។ដើមី្បឆ្លើយតបទៅនឹងគោលបំណងរបស់អង្គ សិក្ខាសាលានេះ គឺសិក្ខាកាមទាំងមូលត្រូវចាំបាច់ធ្វើការពិនិត្យមើលឡើងវិញ ពីវឌ្ឍនភាពការងារ ដែលបានអនុវត្តនៅក្នុង កំឡុងឆ្នាំ២០១៩ ដោយធៀបជាមួយផែនការដែលបានគ្រោងទុក ។

ម៉្យាងទៀតក៏ត្រូវលើពីបញ្ហាប្រឈមនានា និងធ្វើការ ពិនិត្យ ពិភាក្សាគ្នាឲ្យបានស៊ីជម្រៅ ដើមី្បឈានទៅដល់ការព្រមព្រៀង ឯកភាពគ្នាលើកទៅក្នុងផែនការសកម្មភាព សម្រាប់អនុវត្តឆ្នាំ២០២០បន្ត ។ លោកអភិបាលរងខេត្ត ក៏បានលើកនូវអនុសាសន៍ និង បទពិសោ​ធន៍​មួយចំនួន ដែល ក្រុមការងារខេត្ត បានអនុវត្តកន្លងមក ទៅលើគម្រោងកាត់បន្ថយភាពក្រីក្រ និង អភិវឌ្ឍន៏កសិកម្មខ្នាតតូច តំបន់ទន្លេសាប ក្នុងខេត្ត ដោយមួយចំនួនទទួលបានលទ្ធផលល្អ និង មួយចំនួនក៏ជួ​បនូវបញ្ហាប្រឈមផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3550 នាក់
ម្សិលមិញ :
6119 នាក់
សប្តាហ៍នេះ :
39277 នាក់
ខែនេះ :
418612 នាក់
3 ខែនេះ :
1106721 នាក់
សរុប :
17875998 នាក់