ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ស្នងការនគរបាល​ ខេត្តកំពង់ធំ បង្ហាញមុខ​មេខ្លោងជួញដូរ​គ្រឿងញៀនចំនួន៤នាក់ និងថ្នាំញៀន​ចំនួន​៥៣កញ្ចប់
Thu,24 October 2019 (Time 03:48 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 400នាក់)


ខេត្តកំពង់ធំ៖បន្ទាប់ពីបង្ក្រាបបាន​មេខ្លោងជួញដូរ​គ្រឿងញៀនទ្រង់ទ្រាយធំចំនួន៤នាក់រួមនឹងថ្នាំ​ញៀនយ៉ាងច្រើនសន្ធឹកសន្ធាប់​មក នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ បាន​ធ្វើសន្និ​សីទសារព័ត៌មាន បង្ហាញ​មុខមេខ្លោង​ជួញដូរ​គ្រឿងញៀន ​និងថ្នាំញៀន​ដែលមា​នលក្ខ​ណៈ​ដ៏សំបើម ​​​ពុំដែលបង្ក្រាបបានក្នុង​រយ:ពេលកន្លមក លើ​ទឹកដីខេត្តកំ​ពង់ធំគឺចំនួន៥៣កញ្ចប់ ទម្ងន់៥៣គីឡូក្រាម​។

លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេ​ត្តកំពង់ធំ មានប្រសាសន៍ ជាលទ្ធផល
ដែល​ទទួលបានជោគជ័យយ៉ាងគាប់ប្រសើ​របំផុត គឺដោយ​មានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់ 
សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រ​សួងមហាផ្ទៃ ឯកឧត្តម នាយ​ឧត្តម​សេនីយ៍ សន្តិបណ្ឌិត នេត សា​វឿន អគ្គស្នងការនគរបាលជាតិ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ​អគ្គស្នងការរងនគរបាលជាតិ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នា​យកមន្ទីរ​ប្រឆាំង​គ្រឿងញៀន ឯកឧត្តម សុខ លូ អភិបាលខេត្ត និងជា​ប្រធាន​គណៈបញ្ជា​ការឯកភាពរដ្ឋ​បាល​ខេត្តកំពង់ធំ។

ឯកឧត្តមតែងតែចង្អុលបង្ហាញដល់មន្ត្រី​ជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ដោយ​សារក​ម្លាំង​មន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ សហកា​រជាមួយកម្លាំ​ងជំនាញការិយា​ល័យប្រឆាំង​គ្រឿងញៀននៃស្នងការដ្ឋាននគរ​បាលខេត្តកំពង់ធំ ដោយមានការសម្របសម្រួលនីតិវិធី ដោយផ្ទាល់​ពីលោក ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តកំពង់ធំ និងលោក សាយ វាសនា ព្រះរាជ​អាជ្ញារងអ​មសាលាដំ​បូងខេត្តកំពង់ធំ។

លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្ត បានបញ្ជាក់ថា សមត្ថកិច្ចជំនាញ បានប្រើ​ប្រាស់វិធានការជំនាញស្រាវជ្រាវបង្ក្រាបលើកទី១​​ នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោ​ង ១៤ និង៣០ នាទី​ នៅចំណុចអា​ហាដ្ឋាន រស់ សុខុម ផ្លូវជាតិលេខ៦A ភូមិសំណាក ឃុំកកោះ ស្រុក សន្ទុក ខេត្តកំពង់ធំ ដោយឃាត់ខ្លួនជនសង្ស័យបាន​ចំនួន០៤នាក់រួមមាន៖
១-ឈ្មោះ គង់ វណ្ណះ អាយុ៤០ឆ្នាំ រស់នៅខេត្តបាត់ដំបង។
២-ឈ្មោះ សុខ ប៊ុនសិរិឆ័យ អាយុ៤២ឆ្នាំ រស់នៅខេត្តបាត់ដំបង។
៣-ឈ្មោះលី តឹក អាយុ ៥៣ ឆ្នាំរស់នៅខេត្តបន្ទាយមានជ័យ។
៤-ឈ្មោះ សាក់ ស៊ាងសង អាយុ៣២ឆ្នាំ ជនជាតិថៃ រស់នៅប្រទេសថៃ និងដកហូតគ្រឿងញៀន ប្រ​ភេទម៉េតំហ្វេតាមីនICEចំនួន៤០កញ្ចប់ មានទម្ងន់៤០គីឡូក្រាម រថយន្តចំនួន០២គ្រឿងកន្លងមក។ 

លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំបន្តថា បន្ទាប់មកសមត្ថកិច្ច
ជំនាញបានប្រើប្រាស់វិធានការជំនាញ ធ្វើការស្រាវជ្រាវស៊ើ​អង្កេតបន្តបន្ទាប់ និង​ដោយ​សារមា​នកិច្ចសហការពីប្រជាព​លរដ្ឋគំរូធ្វើឱ្យសមត្ថកិច្ចយើងទទួលបានប្រភពព័​ត៌មានច្បាស់លាស់។
នៅ​រសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩ ដោយមា​នការសម្របសម្រួលនីតិវិធីពីលោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ និងលោក សាយ វាសនា ព្រះរាជ​អាជ្ញាអមសាលា​ដំបូង​ខេត្តកំពង់ធំ កម្លាំងមន្ទីរប្រឆាំងគ្រឿងញៀនក្រសួង​មហាផ្ទៃ បានសហការជាមួយកម្លាំងការិ​យាល័យ​ប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ មានការចូលរួមពីអាជ្ញាធរដែនដី បានចុះ​ឆែកឆេរ ផ្ទះមួយកន្លែងដែលលាក់ទុកនូវសា​រធាតុញៀនខុសច្បាប់ ស្ថិតក្នុងភូមិក្រសាំងខ ឃុំសាន់គរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដោយរកឃើញគ្រឿងញៀនប្រភេទម៉េតំ​ហ្វេតាមីនICEចំនួន៥៣​កញ្ចប់​មានទម្ងន់៥៣គីឡូក្រាម បន្ថែមទៀតជាលទ្ធផលបង្ក្រាបលើកទី១គ្រឿងញៀនមានចំនួន៤០ កញ្ចប់ ទម្ងន់៤០គីឡូក្រាម និងលើកទី២ មានចំនួន៥៣កញ្ចប់ ទម្ងន់៥៣គីឡូក្រាម សរុបចំនួន៩៣ កញ្ចប់ ទម្ងន់៩៣គីឡូក្រាម។

ក្នុងនោះ​លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ បានសំណូមពរ ដល់​ប្រជាពលរដ្ឋ ទាំងអស់សូមចូលប្រយុទ្ធប្រឆាំងបទល្មើសគ្រឿង យល់ដឹ​ងផលប៉ះ​ពាល់នៃ​គ្រឿង​ញៀន ហើយត្រូវយល់ថា គ្រឿងញៀន ជាថ្នាំឆ្កួត បំពុលស្មារតី បំផ្លាញ់អនាគត មនុស្ស​គ្រប់ៗ​គ្នា​៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
6119 នាក់
ម្សិលមិញ :
10838 នាក់
សប្តាហ៍នេះ :
39737 នាក់
ខែនេះ :
481174 នាក់
3 ខែនេះ :
1105400 នាក់
សរុប :
17874497 នាក់