ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ចាប់ឃាត់ខ្លួន​ជនសង្ស័យ០១នាក់  ពាក់ពន្ឋ័ករណីហិង្សា​ដោយចេតនា
Wed,02 October 2019 (Time 05:07 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 469នាក់)


ខេត្តបន្ទាយមានជ័យ៖ជនសង្ស័យម្នាក់ ត្រូវបា​នកម្លាំងអន្តរាគមន៍កងរាជអាវុធហត្ថខេត្ត សហកា​រជា​មួយកម្លាំងជំនាញការិយាល័យបទល្មើសព្រហ្មទណ្ឌ ដឹកនាំដោយលោកវរសេនីយ៍ត្រី គុណ ណាវ នាយការិយាល័យបទល្មើសព្រហ្មទណ្ឌ នៃមន្ទីរយុត្តិធម៌ កងរាជអាវុធហត្ថខេត្ត ចុះចាប់ឃាត់ខ្លួន​កាលពីវេលាម៉ោង១១ និង១៥នាទី ថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩ បន្ទាប់ពីទទួល​បានពាក្យបណ្តឹង​ពីស្ត្រីរងគ្រោះជាប្រពន្ឋជនសង្ស័យ ពាក់ពន្ឋ័ករណីហិង្សាដោយចេតនា ប្រប្រឹត្តដោយសហព័ទ្ធ។

បើតាមលោកវរសេនីយ៍ត្រី គុណ ណាវ បានឲ្យដឹងថា៖យោងពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ ហេម សាមុយ ភេទស្រី អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ ត្រូវជាភរិយារបស់ជនសង្ស័យ បច្ចុប្បន្ន​ស្នាក់​នៅភូមិភ្នំកន្ទួត សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ បានបំភ្លឺឲ្យដឹងថា ៖ជនសង្ស័យ​តែងតែវាយធ្វើ​បាបខ្លួនរាល់ពេលដែលគេស្រវឹង នៅអំឡុងឆ្នាំ២០០៨ ជនសង្ស័យត្រូវសមត្ថកិច្ច​កោះហៅធ្វើកិច្ច​សន្យាម្តងហើយ ប៉ុន្តែនៅតែវាយធ្វើបាបខ្លួនរាល់ពេលស្រវឹងដដែល។

 លោកវរសេនីយ៍ត្រី គុណ ណាវ បានបន្តថា៖ក្រោយទទួលបានពាក្យបណ្តឹង កម្លាំងជំនាញ​កងរាជ​អាវុធហត្ថបានចុះធ្វើការស៊ើបអង្កេតរហូតឈានដល់កាឃាត់ខ្លួនជនបង្កឈ្មោះ ស៊ុន សំអូន ភេទ​ប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នស្នាក់នៅភូមិ/សង្កាត់​កើតហេតុខាងលើ​មកធ្វើការសាកសួរ។

ក្រោយពីសមត្ថកិច្ចជំនាញធ្វើការសាកសួរ ជនសង្ស័យបានសារភាពថា៖ខ្លួនពិតជាបា​នប្រព្រឹត្តដូច​កា​រ​ចោទប្រកាន់របស់ប្រពន្ធពិតប្រាកដមែន។បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងជំនាញ កសាង​សំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4076 នាក់
ម្សិលមិញ :
52594 នាក់
សប្តាហ៍នេះ :
158415 នាក់
ខែនេះ :
554141 នាក់
3 ខែនេះ :
1171386 នាក់
សរុប :
17804272 នាក់