ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ប្រកាសចូលកាន់​មុខតំណែង នាយកសាលាមធ្យមសិក្សាសុ​ខាភិបាល ភូមិភាគកំពត
Wed,02 October 2019 (Time 05:29 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 454នាក់)


ខេត្តកំពត៖នារសៀលថ្ងៃអង្គារ ៤កើត​ ខែអស្សុជ​ ឆ្នាំកុរ​ ឯកស័ក​ ព.ស​ ២៥៦៣​ ត្រូវនឹងថ្ងៃទី​០២​ ខែ​តុលា​ ឆ្នាំ២០១៩​ ឯកឧត្តម​ សាស្ត្រាចារ្យ​ ធា​ គ្រុយ​ រដ្ឋលេខាធិការក្រសួងសុខាភិបាល​ និងឯកឧត្តម​ ជាវ​ តាយ​ អភិបាល នៃគណ:អភិបាលខេត្ត​កំពត បានអញ្ជើ​ញជាអធិបតីក្នុងពិធីប្រកាស​ចូលកាន់មុ​ខតំណែងនាយកសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគកំពត​។ 

ក្នុងពិធីនេះដែរមានការអញ្ជើញចូលរួមពី​ លោកស្នងការនគរបាលខេត្ត​ លោកបញ្ជាការតំបន់ប្រតិ​បត្តិ​ការសឹករងខេត្ត​ លោកមេបញ្ជាការកងរាជអាវុធហត្ថ​ខេត្ត​ លោក​ លោកស្រីនាយក​ នាយករងរដ្ឋ​បាល​សាលាខេត្ត​ លោក​ លោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត​ លោក​ លោកស្រីអភិបាលក្រុង​ ស្រុក​ លោក​ លោកស្រីនាយកទីចាត់ការ​ អង្គភាពចំណុះសាលាខេត្តសរុបប្រមាណ២៥០នាក់។ 

ឯកឧត្តមអភិបា​លខេត្ត​ បានកោតសរសេីរ​ និងវាយតម្លៃខ្ពស់ចំពោះគណ:គ្រប់គ្រងសាលា​ លោក​ លោកស្រី​ សាស្ត្រាចារ្យ​ និងមន្រ្តី​គ្រប់ជាន់ថ្នាក់ក្នុងសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគកំពត​ ដែលកន្លងម​កបានសហការគ្នាបំពេញតួនាទីភារកិច្ចរបស់ខ្លួនយ៉ាងល្អប្រសើ​រ​ រួមចំណែកជា​មួយ​រដ្ឋបាលខេត្ត​ ក្នុងការផ្តល់នូវពុទ្ធិ​ ចំណេះដឹង​ ក៏ដូចជាបទពិសោធន៍ល្អៗជូនដល់ក្មួយៗ​ ដើ​ម្បីយក​ទៅបម្រើ​វិជ្ជាជីវ:ខាងផ្នែកសុខាភិបាលជូនប្រជាពលរដ្ឋនាពេលខាងមុខ។

 ឯកឧត្តមបានមានប្រសាសន៍​ផ្តាំផ្ញើដល់លោក​ មិន​ ជាតិ​ នាយកសាលាមធ្យមសិក្សាសុ​ខាភិបាល​ភូមិ​ភាគកំពតដែលត្រូវបានតែងតាំងនាពេលនេះថា៖
១.​បន្តយកចិត្តទុកដាក់អនុវត្តឲ្យមានប្រសិទ្ធភាព​ និងស្មារតីទទួលខុសត្រូវខ្ពស់​ ស្របតាមតួនាទីភារ​កិច្ចរៀងៗខ្លួន​ ព្រមទាំងពង្រឹងការអនុវត្តច្បាប់​ លិខិតបទដ្ឋានគតិយុត្តិនានា​ និងគោលការណ៍​ណែ​នាំផ្សេងៗ​ របស់រាជរដ្ឋាភិបាល​ ក្រសួងសុខាភិបាល​ និងរដ្ឋបាលខេត្ត។ 
២.​ពង្រឹងសាមគ្គីភាព​ ឯកភាពផ្ទៃក្នុង​ ជាមួយគណ:គ្រប់គ្រងសាលា​ សាស្រ្តាចារ្យ​ សំដៅលើ​កស្ទួយ​កិត្យានុភាពថ្នាលបណ្តុះបណ្តាលមួយនេះឲ្យបានល្អប្រសើរ​ លុបបំបាត់រាល់ភាពអសកម្មទាំងឡាយ​ និងបង្កើ​នស្មារតីគោរពក្រមសីលធម៌វិជ្ជាជីវ:។ 
៣.​បន្តអនុវត្តផែនការសកម្មភាព​ និងទិសដៅការងារដែលបានកំណត់សម្រាប់ឆ្នាំ២០២០​ និងបណ្តា​ឆ្នាំ​ខាងមុខ។ 
៤.​យកចិត្តទុកដាក់ជំរុញលើ​កទឹកចិត្ត​ អប់រំណែនាំ​ ជួយបង្កលក្ខណ:​ និងផ្តល់ឱកាសការងារដល់​មន្ត្រី​វ័យ​ក្មេង​ ដែលជាធនធានមនុស្សសម្រាប់បន្តវេន​ នៅថ្ងៃខាងមុខ។ 
៥.​បន្តពង្រឹងទំនាក់ទំនង​ការងារជាមួយបណ្តារមន្ទីរអង្គភាពជុំវិញខេត្ត​ រដ្ឋបាលក្រុង​ ស្រុក​ និងឃុំ​ សង្កាត់លើ​គ្រប់ទិដ្ឋភាពការងារ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2246 នាក់
ម្សិលមិញ :
52594 នាក់
សប្តាហ៍នេះ :
156585 នាក់
ខែនេះ :
552311 នាក់
3 ខែនេះ :
1169556 នាក់
សរុប :
17802442 នាក់