ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារ ជាមួយឯកអគ្គរាជទូតជប៉ុនថ្មី ប្រចាំនៅកម្ពុជា នៅវិមានសន្តិភាព
Wed,23 October 2019 (Time 03:19 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 383នាក់)


រាជធានីភ្នំពេញ៖នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩នេះ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយនឹង ឯកឧត្តម Masahiro Mikami ឯកអគ្គរាជទូតជប៉ុនថ្មីប្រចាំនៅកម្ពុជា។នៅក្នុងជំនួបនេះ សម្ដេចតេជោនាយក​រដ្ឋមន្ត្រីបានស្វាគមន៍ ចំពោះឯកឧត្តមអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា និងបានអបអរសាទរចំពោះ ឯកឧត្តមដែលត្រូវបានតែងតាំងជាអគ្គរាជទូតប្រចាំកម្ពុជានៅពេលនេះ។ 

ឯកឧត្តម ឯកអគ្គរាជទូតជប៉ុនក៏បាន ថ្លែងអំណរ​គុណចំពោះសម្ដេច​តេ​ជោ​ដែល​បាន​អនុញ្ញាតឲ្យ ឯកឧត្តមបានជួបសំដែងការគួរសមនាពេលនេះ ជាពិសេស ឯកឧត្តមក៏បានថ្លែងអំណរ​គុណចំពោះ​សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជាដែលបាន​ចូលរួមរំលែកទុក្ខចំពោះ​ប្រ​ជា​ជនជប៉ុនដែលគ្រោះដោយសារព្យុះកាលពីពេលថ្មីៗកន្លងទៅនេះ។លើសពី ឯកឧត្តមក៏​បានថ្លែងអំ​ណរគុណចំពោះរដ្ឋាភិបាលកម្ពុជា ជាពិសេសចំពោះការយាងរបស់​ព្រះករុណាព្រះមហាក្សត្រ​សម្ដេចព្រះនរោត្ដម សីហមុនី យាងចូលរួមក្នុងការគ្រងរាជ្យថ្មីរ​បស់ព្រះចៅអធិរាជ​របស់ប្រទេស​ជប៉ុន​កាលពីពេលថ្មីៗនេះ។ 

ឯកឧត្តម បានគូសបញ្ជាក់ថាបច្ចុប្បន្ន ទំនាក់ទំនងភាគីរវាងកម្ពុជា និងជប៉ុនគឺមានទំនាក់ទំនងល្អ ដែលកន្លងមកកម្ពុជាបានឆ្លងកាត់នៅសង្រ្គាមស៊ីវិលក៏ប៉ុន្តែពេលនេះឃើញថាកម្ពុជាមានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស ក្រោមការដឹកនាំរបស់សម្ដេចតេជោជានាយករដ្ឋមន្ត្រី។ប្រទេសជប៉ុននៅ​តែបន្តគាំទ្រដល់ប្រទេសកម្ពុជា ជាពិសេសជំរុញកិច្ចសហប្រតិបត្តិការទៅលើផ្នែកនយោបាយ សេដ្ឋ​កិច្ចវប្បធម៌ រួមទាំងវិស័យផ្សេងៗច្រើនទៀត។ 

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា សម្ដេចពិតជាអរគុណចំពោះ​ប្រទេសជប៉ុនដែល​បាន​ចូលរួមយ៉ាងសកម្មក្នុងការស្វែងរកសន្តិភាពសម្រាប់ប្រទេសកម្ពុជាក្នុងទសវត្សរ៍ទី៨០ និងការ​ចូលរួមថែរក្សាសន្តិភាពក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិកន្លងទៅនេះ។​
សម្ដេចបានបន្តទៀតថា កន្លងមកជប៉ុនក៏បានចូលរួមចំណែក​ក្នុងការផ្ដល់ជំនួយប្រទេសកម្ពុជា​ដូចជាការកសាងនូវវិស័យហេដ្ឋារចនាសម្ព័ន្ធ ដែលរួមចំណែកក្នុងការអភិវឌ្ឍ នឹងធ្វើអោយកម្ពុ​ជារីកចម្រើនផងដែរ។

បច្ចុប្បន្ននេះទំនាក់ទំនងទ្វេភាគីរវាងប្រទេសយើងទាំងពីរមានដល់កម្រិតខ្ពស់ ពិសេសក្នុងកម្រិតដៃ​គូយុទ្ធ​សាស្ត្រ ដោយសារតែកន្លងមកមានការផ្លាស់ប្ដូរនៃថ្នាក់ដឹកនាំកំពូលរវាងប្រទេសទាំងពីរ ហើយ​លើសពីនេះទៅទៀត បច្ចុប្បន្នយើងមានការហោះហើរត្រង់ទៅមករវាងប្រទេសទាំងពីរផងដែរ ដែលអាចជួយសម្រួលដល់ការធ្វើដំណើរសម្រាប់អ្នកវិនិយោគនិងភ្ញៀវទេសចរណ៍ផងដែរ។

សម្ដេចតេជោ ក៏បានបញ្ជាក់ អំពីទំហំពាណិជ្ជកម្មរវាងប្រទេសទាំង​ពីរមានការកើនឡើង​មានការ​កើនឡើងជាលំដាប់ ហើយសម្តេចចង់បន្តឃើញទំហំពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងជប៉ុនមាន​ការកើនឡើងជាបន្តទៀតរួមទាំងការបណ្ដាក់ទុនពីអ្នកវិនិយោគជប៉ុនមកកម្ពុជាផងដែរ។
សម្ដេចតេជោ​ចង់ឲ្យបង្កើនកិច្ចសហប្រតិបត្តិកា​ររវាងប្រទេសយើងទាំងពីរបន្ថែម​ទៀតជាពិសេស​លើការពង្រីកនូវសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិស័យផ្សេងៗជាច្រើនទៀត។ 

សម្តេចបន្តទៀតថា កម្ពុជានឹងបន្តអនុវត្តនូវនីតិរដ្ឋដើម្បីពង្រឹងប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា អ្វីដែលជាអាទិភាពរបស់សម្ដេច ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជាគឺ​ការរក្សាសន្តិភាពអោយ​បានស្ថិត​ស្ថេរ ហើយដំណើរការលទ្ធិប្រជាធិបតេយ្យនេះនៅតែបន្ត។ លើសពីនេះទៀត សម្ដេចតេជោនាយ​ករដ្ឋមន្ត្រី និងឯកឧត្តម​ ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា បានផ្លាស់ប្ដូរមតិជុំវិញ​កិច្ចសហប្រតិ​បត្តិការ​លើអនុតំបន់ និងអន្តរជាតិជាពិសេសគឺពាក់ព័ន្ធ​ធ្វើយ៉ាងណាឱ្យប្រទេសយើង​ទាំងពីរបង្កើន​​នូវកិច្ចសហប្រតិបត្តិការនេះបន្ថែមទៀត។ ជាពិសេសសម្ដេចបានស្វាគមន៍ចំពោះការអញ្ជើញយុវជនពីប្រទេសកម្ពុជាទៅទស្សនកិច្ច ក៏ដូចជាសិក្សានៅប្រទេសជប៉ុនកន្លងទៅ ក៏ដូចជារយៈពេលខាងមុខទៀត៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4223 នាក់
ម្សិលមិញ :
6119 នាក់
សប្តាហ៍នេះ :
39950 នាក់
ខែនេះ :
419285 នាក់
3 ខែនេះ :
1107394 នាក់
សរុប :
17876671 នាក់