ព្រះមហាក្សត្រកម្ពុជា យាងបំពេញព្រះរាជទស្សនកិច្ច នៅប្រទេសជប៉ុន ដើម្បីចូលរួម ពិធីរាជាភិសេកព្រះចៅអធិរាជជប៉ុនថ្មី
រាជធានីភ្នំពេញ៖នាព្រឹកថ្ងៃច័ន្ទទី២១ ខែតុលា ឆ្នាំ២០១៩ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅបានយាងទៅបំពេញព្រះរាជទស្សនកិច្ចនៅប្រទេសជប៉ុន ដើម្បីចូលរួមពិធីរាជាភិសេកព្រះចៅអធិរាជជប៉ុនថ្មី ព្រះអង្គម្ចាស់ណារ៉ូហ៊ីតុ (Naruhito)។
សូមជំរាបដែរថា៖ព្រះរាជពិធីសោយរាជ្យសម្បត្តិផ្លូវការរបស់ព្រះចៅអធិរាជថ្មីប្រទេសជប៉ុន ព្រះអង្គម្ចាស់ ណារ៉ូហ៊ីតុ រៀបចំធ្វើឡើងតាមប្រពៃណីជប៉ុននៅថ្ងៃទី២២ ខែតុលានេះ។
ព្រះចៅអធិរាជជប៉ុនថ្មី Naruhito បានឡើងគ្រងរាជសម្បត្តិ Chrysanthemum Throne កាលពីថ្ងៃទី០១ ខែឧសភាកន្លងទៅ បន្ទាប់ពីព្រះបិតារបស់ទ្រង់ Akihito មានព្រះជន្ម ៨៥ព្រះវស្សា បានសម្រេចព្រះទ័យដាក់រាជ្យ ដោយសារតែបញ្ហាព្រះរាជសុខភាព៕