ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ឃាត់ខ្លួន បុគ្គលិកហាងខា​រ៉ាអូរខេយីហោ​ ពិភពKTV ម្នាក់ ខណៈ​ធ្វើសកម្មភាពលួចម៉ូតូ ជាង​ភ្លើងម្នាក់
Mon,21 October 2019 (Time 04:56 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 480នាក់)


រាជធា​នីភ្នំពេញ៖បុគ្គលិកហាងខារ៉ាអូរខេយីហោ ពិភពKTV ត្រូវកម្លាំងនគរបាលខណ្ឌសែនសុខ ចាប់ឃាត់ខ្លួនបន្ទាប់ពីធ្វើសកម្មភាពលួចម៉ូតូជាងភ្លើងម្នាក់ បានសម្រេច ហើយប្រុង​ជិះរត់​គេចខ្លួន​ក៏ត្រូវជនរងគ្រោះឃើញទាន់ស្រែកឆោឡោ ផ្អើលសមត្ថកិច្ចកំពុងល្បាតក្បែរ​នោះជួយធ្វើអន្តរាគមន៍​ចាប់បានភ្លាមៗតែម្តង។
ការឃាត់ខ្លួនបានធ្វើឡើងកាលពីវេលាម៉ោងជាង៤រសៀល ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩ នៅត្រង់​ចំណុចមុខបន្ទប់ជួលលេខ៤ ស្ថិតនៅក្នុងភូមិសេប៉េសេ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ។

បើតាមសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ស៊ុ បញ្ញា ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរគ្មាន ស្នាក់នៅក្នុងហាងខារ៉ាអូរខេ ពិភពKTV ផ្លូវ២០០៤ ភូមិប៉ប្រកខាងត្បូង សង្កាត់កា​កាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ចំណែកជនរងគ្រោះឈ្មោះ ផន សីហា ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងភ្លើង រស់នៅភូមិ/ឃុំខាងលើ។

វត្ថុតាងដកហូតបានរួមមាន៖កូនសោបន្ទប់ជួល២,កូនសោចាក់ម៉ូតូចំនួន៤,ម៉ូតូម៉ាកគប់ជ្រុង១គ្រឿង ពណ៌បៃតង សេរីចាស់ ពាក់ស្លាក់លេខព្រៃវែង1C-1639 របស់ជនរងគ្រោះ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីចាត់ការតាមនីតិវិធី៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1376 នាក់
ម្សិលមិញ :
3952 នាក់
សប្តាហ៍នេះ :
99810 នាក់
ខែនេះ :
550977 នាក់
3 ខែនេះ :
1128711 នាក់
សរុប :
17810519 នាក់