ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
រដ្ឋបាលខេត្តស្វាយរៀង​ បានកំណត់យក​នូវរបៀបវរៈចំនួន៨​ ក្នុងកិច្ចប្រជុំរប​ស់​ក្រុមប្រឹក្សា​ខេត្ត
Wed,02 October 2019 (Time 02:51 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 436នាក់)


ខេត្តស្វាយរៀង៖កិច្ចប្រជុំសាមញ្ញលើ​កទី៤ របស់ក្រុមប្រឹក្សាខេត្តស្វាយរៀង បានប្រព្រឹត្តទៅ​នាព្រឹក​ថ្ងៃពុធ៤កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩នេះ នៅ​សាលប្រជុំសាលា​ខេត្តស្វាយរៀង ក្រោមអធិបតីភាពឯកឧត្តម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត និង លោកជំទាវ ឯក សុវណ្ណភារៈ អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្តម ម៉ែន វិបុល អភិបាល នៃ​អភិបាល​ខេត្ត និងមានការអញ្ជើញចូលរួមពី ឯកឧត្តម អភិបាលរងខេត្ត ឯកឧត្តម លោកជំទាវស​មាជិក សមាជិកាក្រុមប្រឹក្សាខេត្ត លោក លោកស្រី នាយក នាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រីនាយក នាយករងទីចាត់ការ/អង្គភាពនានាសាលាខេត្ត និងឯកឧត្តម លោកប្រធាន​មន្ទីរពាក់ព័ន្ធ​ផងដែរ​។


របៀបវរៈនៃកិច្ចប្រជុំរួមមាន​៖
១.ពិនិត្យ អនុម័តលើសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៣។
២.ពិនិត្យ អនុម័តរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី៣ និងទិសដៅការងារត្រីមា​ស​ទី​៤ ឆ្នាំ២០១៩ របស់រដ្ឋបាលខេត្ត។
- ពិនិត្យ និងអនុម័តរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា និងទិសដៅការងារខែតុលា ឆ្នាំ២០១៩ របស់រដ្ឋបាលខេត្ត។
៣.ពិនិត្យ និងអនុម័តលើសេចក្តីព្រាង គម្រោងផែនការចំណូល ចំណាយថវិការរបស់រដ្ឋបាល ខេត្តស្វាយរៀង ឆ្នាំ២០២០។
៤.ពិនិត្យ និងអនុម័តលើសេចក្តីព្រាងផែនការសកម្មភាព និងថវិកា ផអ៣ ដំណាក់កាលទី៣ របស់រដ្ឋបាលខេត្ត ឆ្នាំ២០២០
៥.ស្តាប់របាយការណ៍ប្រចាំខែកញ្ញា និងទិសដៅការងារខែតុលា ឆ្នាំ២០១៩ របស់ គកសក ខេត្ត។
៦.ស្តាប់របាយការប្រចាំខែកញ្ញា និងទិសដៅការងារខែតុលា ឆ្នាំ២០១៩ របស់គណៈកម្មាធិការ​លទ្ធកម្មខេត្ត។
៧.ការអនុម័តលើសេចក្តីព្រាងស្តីពីការបែងចែកប្រាក់រង្វាន់លើកទឹកចិត្តមន្ត្រីរាជការសាលាខេត្ត
៨.សេចក្តីផ្សេងៗ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2692 នាក់
ម្សិលមិញ :
52594 នាក់
សប្តាហ៍នេះ :
157031 នាក់
ខែនេះ :
552757 នាក់
3 ខែនេះ :
1170002 នាក់
សរុប :
17802888 នាក់