ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
សម្ដេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ដឹក​នាំគណៈប្រតិភូ ចូលរួម​ពិធី​ស្បថ​ចូលកាន់​តំណែង​ថ្មី​ របស់​ប្រធានាធិបតី​ឥណ្ឌូនេស៊ី
Sat,19 October 2019 (Time 05:30 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 420នាក់)


រាជធានីភ្នំពេញ​៖សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណា​ចក្រ​កម្ពុជា នៅរសៀលថ្ងៃទី១៩ ខែតុលា​ ឆ្នាំ២០១៩នេះ បានអញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់កម្ពុជា ​អញ្ជើញ​ ទៅ​ចូលរួម​ជា​ភ្ញៀវកិត្តិយស ក្នុង​ពិធី​ស្បថ​ចូលកាន់​តំណែង​ថ្មី​របស់​ឯកឧត្តម ចូ​កូ វី​ដូ​ដូ (Joko Widodo) ជា​ប្រធានាធិបតី និងឯកឧត្តម ម៉ា​រូ​ហ្វ អា​ម៉ី​ន (Ma’ruf Amin) ជាអនុ​ប្រធានាធិបតី នៃ​សាធារណរដ្ឋ​ឥណ្ឌូនេស៊ី ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី២០ ខែតុលា ឆ្នាំ​២០១៩ នៅ​ទីក្រុង​ហ្សា​ការ​តា​ ប្រទេស​ឥណ្ឌូនេស៊ី។

អញ្ជើញ​អមដំណើរ​ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​រួមមាន ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ ឯកឧត្តម អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រី​ទទួល​បន្ទុក​បេសកកម្ម​ពិសេស ព្រមទាំង​ឥស្សរជន​ជាន់ខ្ពស់​ នៃ​រាជរដ្ឋាភិបាល​មួយចំនួន​ផងដែរ។
នៅ​ក្នុង​ពិធី​នោះដែរ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី នឹង​ជួប​ដោយឡែក​ជាមួយ ​ឯកឧត្ដម ចូ​កូ វី​ដូ​ដូ ដើ​ម្បី​ជូនពរជ័យ​ដល់​ ឯកឧត្តម​ប្រធានាធិបតី​ឥណ្ឌូនេស៊ី ហើយ​នឹង​ធ្វើការ​ផ្លាស់ប្តូរ​យោបល់​អំពី​កិច្ចសហ​ប្រតិបត្តិការ​ទ្វេភាគី និង ពហុភាគី និង​បញ្ហា​នានា​ដែល​មាន​ការចាប់អារម្មណ៍​ដូចគ្នា​។​

​សូមបញ្ជាក់ថា ឯកឧត្តម ចូ​កូ វី​ដូ​ដូ បាន​ជាប់ឆ្នោត​ជា​ប្រធានាធិបតី​អាណត្តិ​ទី​២ នៅ​ក្នុង​ការបោះឆ្នោត​សកល កាលពី​ថ្ងៃទី​១៧ ខែ​មេសា ឆ្នាំ​២០១៩ កន្លងមកនេះ សម្រាប់​អាណត្តិ​២០១៩-២០២៤ ហើយ​ការ​អញ្ជើញ​ចូលរួម​របស់ ​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង​ឥស្សរជន​អាស៊ាន​ផ្សេងទៀត ក្នុង​ពិធី​ស្បថ​ចូលកាន់​តំណែង​ថ្មី​ជា​ផ្លូវការ របស់​ប្រធានាធិបតី​ឥណ្ឌូនេស៊ី ឆ្លុះបញ្ចាំង​ពី​ស្មារតី​សាមគ្គីភាព និង​មិត្តភាព​ក្នុងចំណោម​ប្រជាជាតិ​អាស៊ាន​៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1002 នាក់
ម្សិលមិញ :
3952 នាក់
សប្តាហ៍នេះ :
99436 នាក់
ខែនេះ :
550603 នាក់
3 ខែនេះ :
1128337 នាក់
សរុប :
17810145 នាក់