ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ទេសរដ្ឋមន្ត្រី គន់ គីម អញ្ជើញចុះជួបសំណេះសំ​ណាល សាកសួរសុខទុក្ខ និង​ពិនិត្យ​មើលការ​សាងសង់ផ្ទះ គ្រួសាអ​តីតយុទ្ធជន
Fri,18 October 2019 (Time 05:31 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 425នាក់)


ខេត្តបន្ទាយមានជ័យ៖នៅរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩នេះ ទេសរដ្ឋមន្ត្រី គន់ គីម អគ្គលេខាធិ​ការសមាគមអតីតយុទ្ធជន​កម្ពុជា ដឹកនាំក្រុមការងារពាក់ព័ន្ធ ចុះជួបសំណេះសំណាល សាកសួរ​សុខទុក្ខ និងពិនិត្យមើល​ការសាងសង់ផ្ទះ គ្រួសាអតីតយុទ្ធជន​ និងផ្លូវ​ក្រាល​គ្រួសក្រហម​មួយខ្សែ​ប្រ​វែង​១៣.៥គីឡូម៉ែត្រ ដែលជាអំណោ​យរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដ​ល់អតីតយុទ្ធជន​ចំនួន៣០៩ខ្នងផ្ទះ នៅមជ្ឈមណ្ឌលអតីតយុទ្ធជនខេត្ត លើដីសម្បទាន​សង្គមកិ​ច្ចតំប​ន់ដីការ៉េ២ ស្ថិតនៅភូមិកូនខ្លែង ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។

​ទេសរដ្ឋមន្ដ្រី គន់ គីម បានបញ្ជាក់ថា សម្រាប់ផ្ទះជាង៣០០ខ្នង ដែលសាងសង់​នៅតំបន់ដីការ៉េ​២នេះ បច្ចុប្បន្នសាងសង់បាន​១៨២ខ្នង និងបានផ្តល់ជូន៨០ខ្នងផ្ទះ ដល់សមាជិកអ​តីតយុទ្ធជនរួច​រាល់ផងដែរ​។នៅសល់១​០២ខ្នងទៀតត្រៀម ​ចែកជូនសមាជិកអតីតយុទ្ធជន ដែលមា​នជីវភាព​លំបាក ពោ​លគ្មានដី គ្មានផ្ទះសម្បែង ​ពិតប្រាកដ ដើម្បីស្នាក់​នៅក្នុងពេលខាងមុខ។ដោយឡែក នៅសល់ចំ​នួន១២៧ខ្នងផ្ទះទៀត កំពុងបន្ត​សាងសង់បណ្តើរជាបន្តបន្ទាប់។

បន្ថែមពីនេះ ទេសរដ្ឋមន្រ្តី គន់ គីម បានណែនាំឲ្យគណៈកម្មាការ សមាគមអតីតយុទ្ធជនខេត្ត ត្រូវស​ហ​ការជាមួយមន្ទីរជំនាញ ធ្វើការពន្លឿនក្នុងសាងសង់ផ្លូវ និងផ្ទះ ជាពិសេសគ្រប់គ្រង​ដីសម្បទាន​សង្គមកិច្ចរដ្ឋ នៅតាមគោលដៅឲ្យបានល្អការពារ កុំឲ្យមានការរំលោភបំពាន ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
8565 នាក់
ម្សិលមិញ :
5832 នាក់
សប្តាហ៍នេះ :
171019 នាក់
ខែនេះ :
516776 នាក់
3 ខែនេះ :
1108471 នាក់
សរុប :
17628405 នាក់