ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ប្រកាស​ផ្លាស់ប្ដូរ និងទទួល​ស្គាល់សមាសភាព ​ក្រុមប្រឹក្សា​ស្រុកម៉ាឡៃ
Thu,17 October 2019 (Time 09:14 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 425នាក់)


ខេត្តបន្ទាយមានជ័យ៖នារសៀលថ្ងៃព្រហស្បតិ៍ ៤រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹង​ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត ឯកឧត្តម ប្លែក វ៉ារី សមាជិកក្រុមប្រឹក្សាខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធី​ប្រកាសផ្លាស់ប្ដូរ និងទទួលស្គាល់សមាសភាពក្រុមប្រឹក្សាស្រុកម៉ាឡៃ ស្ថិតនៅក្នុង​បរិវេណសាលា​ស្រុកម៉ាឡៃ​ ខេត្តបន្ទាយមានជ័យ។

ឯកឧត្តម អ៊ុំ រាត្រី បានមានប្រសាសន៍ កោតសរសើរចំពោះ រដ្ឋបាលស្រុកម៉ាឡៃ ដែល​បានខិត​ខំបំ​ពេញ តួនាទីភារកិច្ច កិច្ចការងាររដ្ឋបាល ការផ្តល់សេវា សាធារណៈជូនប្រជាពលរដ្ឋ ការខិតខំ​អភិ​វឌ្ឍន៍​ហេដ្ឋារចនា​សម្ព័ន្ធនានា ការថែរក្សាការ​ពារសន្តិសុខ សណ្ដាប់ធ្នាប់ ការឆ្លើយតប​ទៅនឹងតម្រូវ​កា​រ​របស់ប្រជាពលរដ្ឋ ក្នុងស្រុកម៉ាឡៃនាពេលកន្លងមក។

ក្នុងនោះឯកឧត្តម បានថ្លែងសង្ឃឹមយ៉ាងមុតមាំ​ថា ក្រុមប្រឹក្សា​ គណៈអភិបាល មន្ត្រីរាជកា​រគ្រប់​លំដា​ប់ថ្នាក់ កង​កម្លាំ​ងមានសមត្ថកិច្ច និងប្រជាពលរដ្ឋទូទាំងស្រុកម៉ាឡៃ​ បន្តរួមសាមគ្គី សហការគ្នាបំ​ពេញការងារ ខិតខំប្រឹងប្រែងយ៉ា​ងសកម្មក្នុងការកសាង ការអភិវឌ្ឍ​ឱ្យមានការរីក​ចំរើ​នលើគ្រប់វិ​ស័យ​សំដៅ​ធ្វើយ៉ាងណាឲ្យសម្រេច គោលដៅមូលដ្ឋាន​មានការអភិវឌ្ឍ និងជីវភាពរ​ស់នៅរបស់​ប្រជាពលរដ្ឋ ​ឲ្យកាន់តែប្រសើរឡើង ដើមី្បសម្រេច​បាននូវសមទ្ធិផលថ្មីៗបន្ថែមទៀត និង​ដើម្បីរួមចំណែ​កក្នុងការអភិវឌ្ឍន៍​ប្រទេសជាតិឱ្យមានការរីកចម្រើន កាន់តែខ្លាំង​ក្នុងរយៈ​ពេល៥ឆ្នាំ​ខាងមុខនេះ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1416 នាក់
ម្សិលមិញ :
5832 នាក់
សប្តាហ៍នេះ :
163870 នាក់
ខែនេះ :
509627 នាក់
3 ខែនេះ :
1101322 នាក់
សរុប :
17621256 នាក់