ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ជនសង្ស័យចំនួន២នាក់ ក្នុងចំណោមបក្ខពួក៥នាក់ ត្រូវបានកម្លាំងស្រុកខ្សាច់កណ្តាល ​ចាប់ឃាត់ខ្លួន ពាក់ពន្ឋករណីប្រើអំពើហិង្សា
Tue,01 October 2019 (Time 09:51 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 468នាក់)


ខេត្តកណ្ដាល៖កម្លាំងសមត្ថកិច្ច ស្រុកខ្សាច់កណ្តាល បានចុះចាប់ឃាត់ខ្លួន​ជនសង្ស័យចំនួន២នាក់ ក្នុង​ចំ​ណោមបក្ខពួក៥នាក់ បន្ទាប់ពីប្រើហិង្សា ដោយយកឈើជ្រុង​វាយជនរងគ្រោះ ត្រូវចំ​ភ្នែកខាងស្ដាំ បណ្ដាលឲ្យហើម​ប៉ោងចេញឈាម។​
ករណីហឹង្សានេះបានកើតឡើង​កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតភូមិឃ្លាំ​ងមឿងជើង ឃុំ​ព្រែក​អំពិល ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល​។
បើតាមសមត្ថកិច្ចបាន​ឲ្យដឹងថា​៖ជនរងគ្រោះមានឈ្មោះ ណាង បារាំង ភេទប្រុស អាយុ២០ឆ្នាំ ជន​ជាតិ​ខ្មែរ មុខរបរកសិករ រស់នៅភូមិ/ឃុំកើតហេតុ របួសហើមប៉ោងភ្នែកខាងស្តាំ១កន្លែង។

ចំណែកជនសង្ស័យទាំង៥នាក់រួមមាន៖
ទី១/ឈ្មោះ គង់ ភណ្ឌ័ ហៅ កាណុង ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងដែក (ឃាត់​ខ្លួន)​។
ទី២/ឈ្មោះ យ៉ុន វណ្ណា ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ(ឃាត់ខ្លួន)។
ទី៣/ឈ្មោះ យ៉ុន ផល្លី ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ(គេចខ្លួន)។
ទី៤/ឈ្មោះ យ៉ុន ផលឡី ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ(គេចខ្លួន)។
ទី៥/ឈ្មោះ ម៉ុន ម៉ឺន ហៅ បឿក ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ (គេចខ្លួន)។ អ្នក​ទាំង៥រស់នៅភូមិ/ឃុំខាងលើ។
សមត្ថកិច្ចបញ្ជាក់ថា​៖មុនពេលកើតហេតុ ជនរងគ្រោះ និងមិត្តភក្ដិ បានទៅរុញទូកពីមាត់ទន្លេ យក​ទៅ​ទុកមកដល់ផ្លូវ៣៨០ ជនសង្ស័យទី៣ បានជិះម៉ូតូពីត្បូងមកជើង ឃើញដូចនេះ ជនរង​គ្រោះ​លើកដៃជាសញ្ញាកុំ​ឲ្យជនសង្ស័យទី៣ មកទៀតខ្លាច​បុកទូក តែជនសង្ស័យ​មិនស្ដាប់​នូវ​ជ្រែង​ម៉ូតូជិះ​វាងទូក ហើយ​ជេរប្រមាថ​ទៅលើជនរងគ្រោះ បន្ទាប់​មកជិះម៉ូតូទៅបាត់។លុះវេលាយប់ឡើង ជន​រងគ្រោះជិះម៉ូតូទៅមើលធុងបាស់ ហើយក្រុម​ជនសង្ស័យក៏ទៅដែរ ខណ:វេលាកើតហេតុ ស្រាប់តែ​ជនសង្ស័យទី៣ កាន់ដំបងឈើជ្រុងវាយទៅលើជនរងគ្រោះ ត្រូវភ្នែកខាងស្ដាំ បណ្ដាល​ឲ្យហើមប៉ោ​ងចេញឈាម ភ្លាមនោះជនរងគ្រោះបានរត់ឲ្យគេជួយ ទើបក្រុមជនសង្ស័យគេចខ្លួនបាត់។
ក្រោយពីទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះកម្លាំងសមត្ថកិច្ចបានចុះធ្វើការឃាត់ខ្លួនជ​នសង្ស័យ មកសាកសួ ដើម្បីកសាងសំណុំរឿងចាត់ការតាមនិតិវិធី៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2440 នាក់
ម្សិលមិញ :
52594 នាក់
សប្តាហ៍នេះ :
156779 នាក់
ខែនេះ :
552505 នាក់
3 ខែនេះ :
1169750 នាក់
សរុប :
17802636 នាក់