ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ប្រទះឃើញ​សពបុរសម្នាក់ លង់ទឹកប្រឡាយ៣០កញ្ញាស្លាប់
Thu,17 October 2019 (Time 06:17 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 451នាក់)


ខេត្តកំពង់ធំ៖បុរសម្នាក់​ត្រូវបានគេប្រទេះឃើញលង់ទឹកនៅក្នុង​ប្រឡាយ៣០កញ្ញាស្លាប់​

កាលពីថ្ងៃពុធ ០៣រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ នៅក្នុងប្រឡាយ៣០កញ្ញា ស្ថិតនៅភូមិកប់ថ្លុក ឃុំដំរីស្លាប់ ស្រុកកំពង់ស្វាយ ខេត្តកពង់ធំ។

សពមានឈ្មោះ ប្រិញ ណន ភេទប្រុស អាយុ៣៦ឆ្នាំ មុខកសិករ រស់នៅភូមិ ឃុំកើត ហេតុខាងលើ ។

បើតាមការបំភ្លឺរបស់ម្តាយ ឈ្មោះ ស៊ាត ហួយ អាយុ៦២ឆ្នាំ មានទីលំនៅ ភូមិ ឃុំ កើតហេតុខាងលើ បាននិយាយថា នៅវេលាម៉ោងប្រហែល១៨ថ្ងៃទី១៥ ខែតុលា ២០១៩ ជនរងគ្រោះ បានសុំ​មាន់​គាត់ៗ​ក៏ឲ្យមួយក្បាលយកទៅធ្វើម្ហូបក្លែមស្រានៅផ្ទះ ឈ្មោះ ស៊ាន វិសា​ល ភេទប្រុស នៅ​ភូមិឃុំ​ជាមួយគ្នា តែផឹកស៊ីមិនឃើញមកផ្ទះវិញទេ រហូតដល់ម៉ោងដឹងកើតហេតុខាងលើឃើញកូន គាត់​ស្លាប់អណ្តែតទឹកបាត់ទៅហើយ។


បើតាមការបំភ្លឺពីឈ្មោះ ស៊ាន ម៉ៅ អាយុ៣៧ឆ្នាំ ជាបងបង្កើតវិញបា​នឲ្យដឹងថា ប្អូនឈ្មោះ ស៊ា​ន វិសាល បន្ទាប់ពីធ្វើមាន់ហូប និងផឹកស្រាស អស់កន្លះលីត្រឃើញថា ប្អូនស្រវឹង ខ្លួន​ក៏បាន​ឌុបជនរងគ្រោះ​ទៅផ្ទះ លុះឌុបដល់ត្រង់ផ្ទះ ឈ្មោះ ឡាំ ភា ភេទប្រុស នៅរំល​ងពីផ្ទះ​រងគ្រោះ​មួយផ្ទះខ្លួនវិលទៅផ្ទះវិញ លុះដល់ថ្ងៃកើត​ហេតុខាងលើ​ស្រាប់តែរង​គ្រោះខាងលើ​បាន​លង់ទឹកស្លាប់​បាត់ហើយ។

ក្រោយទទួលលព័ត៌មានកម្លាំងប៉ុស្តិ៍រដ្ឋអំណាចមូលដ្ឋាន និងគ្រូពេទ្យ បានចុះពិនិត្យសព​ពុំមានឃើញ ស្លាកស្នាមអ្វីដែល​ពាក់ព័ន្ធនឹងករណី​ឃាតកម្មប្រគល់​សាកសព ឲ្យក្រុមគ្រួសា​រធ្វើបុណ្យតាមប្រពៃណី​៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2134 នាក់
ម្សិលមិញ :
9312 នាក់
សប្តាហ៍នេះ :
139272 នាក់
ខែនេះ :
513029 នាក់
3 ខែនេះ :
1109232 នាក់
សរុប :
17631286 នាក់