ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ចេញពីពន្ធនាគារបា​ន៤ឆ្នាំ មិនរាងចាល​ បង្ក​ហិង្សា ត្រូវសមត្ថកិច្ចចាប់ឃា​ត់ខ្លួន
Tue,01 October 2019 (Time 09:17 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 410នាក់)


ខេត្តកណ្ដាល៖ជនសង្ស័យម្នាក់​ជា​មុខសញ្ញា​ជាប់ពន្ធនាគារ កាលពី​ឆ្នាំ​២០០៤ រយ​:​ពេល​១២​ឆ្នាំ ករ​ណី​មនុស្សឃាត​ នៅ​ស្រុក​លើកដែក​ ដែល​​ចេញពី​គុក​បាន​រយៈ​៤​ឆ្នាំ​ប៉ុណ្ណោះ ត្រូវសមត្ថកិច្ច​បន្ត​ធ្វើការ​ឃាត់ខ្លួន​ បន្ទាប់ពី​បង្ក​ហិង្សា ទៅលើជនរងគ្រោះ​ឈ្មោះ ថុល ចាន់ថន ភេទ​ប្រុស អាយុ៣២​ឆ្នាំ ជន​ជាតិ​ខ្មែរ មុខរបរ​នេសាទ​។
ការឃាត់ខ្លួននេះបានធ្វើឡើងកាលពី​វេលា​ម៉ោងជាង​១៨​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០១៩ នៅ​ចំណុច​ភូមិ​កំពង់​ពោធិ៍ ឃុំ​កំពង់​ភ្នំ ស្រុក​លើកដែក ខេត្តកណ្តាល ។​

សមត្ថកិច្ចបាន​ឲ្យដឹងថា៖ជនសង្ស័យ​មានឈ្មោះ ពេញ វ៉ាន់ ភេទ​ប្រុស អាយុ៣៩​ឆ្នាំ ជនជាតិខ្មែរ​ រស់​នៅ​ភូមិ​/​ឃុំ​ខាងលើ​។​
​​ក្រោយពីឃាត់ខ្លួនសមត្ថកិច្ច​​ដកហូត​បាន​វត្ថុតាង​រួមមានៈកាំបិតផ្គាក់​ក​កុក​ប្រវែង៧៨​សង់ទីម៉ែត្រ ដង​ធ្វើ​ពី​ឬ​ស្សី​ប្រវែង៥៣​សង់ទីម៉ែត្រ និង​ផ្លែ​ដែក​ប្រវែង២៥​សង់ទីម៉ែត្រចំនួន​១​។​

បើតាម​ប្រភពពី​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា​៖ នៅ​ថ្ងៃកើតហេតុជនរងគ្រោះ និង​ជនសង្ស័យ ​បក្ខពួកចំនួន៦​នាក់​ទៀត​បាន​ផឹកស្រា​ជាមួយគ្នា នៅផ្ទះ​របស់​ឈ្មោះ ខឿន លុះ​ផឹកស៊ី​រួចក៏​បំបែក​គ្នា​ទៅផ្ទះ​រៀងៗ​ខ្លួន ដោយ​ពុំមាន​ទាស់ទែង​ពាក្យសម្ដី​អ្វី​ឡើយ មួយសន្ទុះ​ក្រោយមកជនរងគ្រោះ​ឃើញ​ជនសង្ស័យ​អង្គុយ​នៅមុខ​ផ្ទះ​ អ្នកលក់​ចាប់ហួយ​មួយកន្លែង ក៏​សួរ​ជនសង្ស័យ​ថា បង​មិន​ទៅ​ផឹក​ទៀត​ទេ​ឬក៏​ស្រាប់តែ​ជនសង្ស័យស្ទុះ​យក​កាំបិត​មក​ភ្ជុងក​.​ជនរងគ្រោះ​បម្រុង​អារ​.​ក ភ្លាមៗ​នោះ​ជនរង​គ្រោះ ភ័យ​បាន​រើ​បម្រាស់​ចេញ​ដោយ​ប្រតាយប្រតប់​គ្នា បណ្តាល​ឲ្យ​ត្រូវ​ជនរងគ្រោះ​ដាច់​ស្បែក​ត្រ​ង់​ក ផ្នែក​ខាងស្តាំ​ប្រវែង៨,៥​សង់ទីម៉ែត្រ បន្ទាប់ពី​រើរួច​ជនរងគ្រោះ បាន​រត់​ទៅប្តឹង​សមត្ថកិច្ច​ឲ្យ​ចុះ​អន្តរា​គមន៍ រហូត​ឈានដល់​ការឃាត់ខ្លួន​ជនសង្ស័យ​តែម្តងទៅ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2680 នាក់
ម្សិលមិញ :
52594 នាក់
សប្តាហ៍នេះ :
157019 នាក់
ខែនេះ :
552745 នាក់
3 ខែនេះ :
1169990 នាក់
សរុប :
17802876 នាក់