ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ក្រុមច​លនា​យុវជន១៥៧ ក្រុង​ប៉ោយប៉ែត នាំយក​ថវិកាសប្បុរស​ជន ជូនក្រុមគ្រួសារសព ​ទីទាល់ក្រ
Thu,17 October 2019 (Time 03:55 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 450នាក់)


ខេត្តប​ន្ទាយមានជ័យ៖នាព្រឹកថ្ងៃព្រហ​ស្បតិ៍ ៤រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹង​ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ ​លោក គង់ រិទ្ធា ប្រធានក្រុម​ចលនាយុវជន១៥៧ ក្រុង​ប៉ោយ​ប៉ែត ខេត្តបន្ទាយមានជ័យ បា​នដឹកនាំក្រុមការងារ ​នាំយកនូវថវិកាមនុស្សធម៌ ជូនទៅ​ដល់ប្រជា​ពលរដ្ឋ​ដែលមានការខ្វះខា​ត ដោយមិនមា​នថវិកា ដើម្បី​ធ្វើបុណ្យ និងដង្ហែសពម្ដា​យ ម្តាយក្មេក ដែលបាន​ស្លាប់បាត់បង់ជីវិត​កាលពីរសៀលថ្ងៃទី១៦ ខែ​តុលា ឆ្នាំ២០១​៩ ដោយរោគាពាធ។

ថវិកា​ដែលយក​ទៅជូនក្រុមគ្រួសា​រសព ដែលកំពុងរៀប​ចំបូជា​នៅវត្តប្រជាធម្ម សង្កាត់ផ្សារកណ្តាល​ ក្រុងប៉ោយប៉ែត​សរុប​ចំនួន១​១៩០០០​០ម៉ឺនរៀល​(មួយលានដប់ប្រាំបួនម៉ឺនរៀល)។

សប្បុរ​សជន ដែលបា​នជួយឧបត្ថម្ភរួម​មាន:

១-​លោក គាត ហ៊ុល ​អភិបាល នៃគណៈអភិបាល ក្រុង​ប៉ោយប៉ែតចំនួន២០ម៉ឺនរៀល។

២-​លោក តាន់ គឹមរិទ្ធ ក្រុមប្រឹក្សាក្រុង​ប៉ោយប៉ែត ចំនួន១០០ដុល្លាអាមេរិច។

៣-​លោក អ៊ឹ​ង ម៉េងតឹក ចំនួន១០០ដុល្លាអា​មេរិច។

៤-ក្រុមចលនាយុវ​ជន១៥៧ ក្រុងប៉ោយប៉ែត ដឹកនាំដោយលោក គង់ រិទ្ធា ជាប្រធា​ន​ចំនួន​១៩០០០០រៀល(ដប់ប្រាំបួនម៉ឺនរៀល)។​

ជាមួយគ្នានេះដែរក្រុមគ្រួសារសព និងពលរដ្ឋ បាន​សម្តែងការអគុណយ៉ាងអាណែកកប្បការ និងរក​អ្វីប្រៀប​ផ្ទឹមពុំបានឡើយ ដោយក្រុមចលនាយុវជន​១៥៧ និង​អាជ្ញាធរ​មូលដ្ឋាន​ចាប់ពី​ថ្នាក់ភូមិ រហូត​ដល់ខេត្ត បានយកចិត្តទុកដាក់​យ៉ាងសកម្មរាល់ទុកលំបាករ​បស់ប្រជាពលរដ្ឋ។នេះជាការ​រួម​ចំណែក​យ៉ាងសំខាន់ជាមួយប្រមុខ​រាជរដ្ឋាភិបាលកម្ពុជា​ដែលមានសម្តេចអគ្គម​ហា​សេនាបតីតេជា ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា​ ជាប្រមុខ​ ដែលកន្លងទៅនេះសម្តេចបា​នមានប្រសាន៍មិន​ឲ្យព​ល​រដ្ឋកម្ពុជា​ណាម្នាក់ស្លា​ប់ដោយអត់បាយឡើយ។​

សូមបញ្ជាក់ផងដែរថា​៖​​​សពដែលបានស្លាប់ដោយរោគាពាធ ដែលក្រុមគ្រួសា​រមិនមានថវិការបូជា​មាន​ឈ្មោះ លឹម សុភាព ភេទស្រី អាយុ៥​៧ឆ្នាំ។ស្វាមី​សាកសពមានឈ្មោះ ឡាំ សុជា អាយុ៦០។ដោយ​ឡែកកូនៗដែលមានគ្រួសារទាំងអស់សទ្ធតែជាកម្មករនៅទឹកដីថៃ ដោយរកមួយ​ថ្ងៃហូបមួយ​ថ្ងៃសឹងមិនគ្រប់៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
9312 នាក់
ម្សិលមិញ :
5832 នាក់
សប្តាហ៍នេះ :
171766 នាក់
ខែនេះ :
517523 នាក់
3 ខែនេះ :
1109218 នាក់
សរុប :
17629279 នាក់