ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
រដ្ឋបាលខេត្តកែប ប្រារព្ធពិធីគោរព ព្រះវិញ្ញាណក្ខ័ន្ធ ព្រះករុណាសម្តេចព្រះបាទនរោត្តម សី ហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះករុណាព្រះបរមរតនកោដ្ឋនាគម្រប់ខួប៧ឆ្នាំ
Tue,15 October 2019 (Time 05:09 PM)
ដោយ ៖ ឆន្ទ:កូនខ្មែរ (ចំនួនអ្នកអាន: 510នាក់)


ខេត្តកែប៖នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ លោក កែន សត្ថា អភិបាលនៃគណអភិបាលខេត្ត និងលោក សំ សារីន ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងថ្នាក់ដឹកនាំខេត្ត មន្រ្តីរាជការអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ លោកគ្រូអ្នកគ្រូ និងប្រជាពលរដ្ឋសរុបប្រមាណ ៥៦៨នាក់ បានអញ្ជើញចូលរួមគោរពព្រះវិញ្ញាណក្ខ័ន្ធគម្រប់ខួប៧ឆ្នាំ ព្រះករុណាសម្តេចព្រះបាទនរោត្តមសីហនុ នៅសាលាខេត្តកែប បន្ទាប់ពីព្រះអង្គយាងចូលទិវង្គត កាលពីថ្ងៃទី១៥ តុលា ឆ្នាំ២០១២។

បន្ទាប់ពីព្រះសង្ឃជយន្តោ ថ្នាក់ដឹកនាំខេត្តមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ បានអញ្ជើញ គោរពព្រះវិញ្ញាណក្ខ័ន្ធ ព្រះករុណាព្រះបរមរតនកោដ្ឋ រួចមក លោក កែន សត្ថា អភិបាលខេត្ត បានអានព្រះរាជជីវប្រវត្តិសង្ខេបព្រះករុណាសម្តេចព្រះបាទនរោត្តមសីហនុ ព្រះអង្គប្រសូត្រ នៅថ្ងៃអង្គារ ទី៣១ ខែតុលា ឆ្នាំ១៩២២នៅរាជធានីភ្នំពេញ ព្រះអង្គឡើងគ្រងរាជសម្បត្តិនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ១៩៤១ ព្រះអង្គបានបំពេញព្រះរាជបូជនីយកិច្ច ទាមទារឯករាជ្យបានទាំងស្រុងពីអាណានិគមបារាំងនៅថ្ងៃទី៩ ខែវិឆ្ឆិកា ឆ្នាំ១៩៥៣។បន្ទាប់មកព្រះអង្គជាព្រះប្រមុខរដ្ឋ ព្រះអង្គមានស្នាមព្រហស្ថធំធេង ឧត្តុងឧត្តម កសាងអភិវឌ្ឍន៍ប្រទេសជាតិមានការរីកចំរើនគួរអោយកត់សម្គាល់។

សមិទ្ធផលទាំងនោះមាន សកលវិទ្យាល័យ មហាវិទ្យាល័យ ជាច្រើនជំនាញ ស្ថានីយទូរទស្សន៍ មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត រោងចក្រជាច្រើន និងសមិទ្ធិផលច្រើនទៀតនៅតាមបណ្តាខេត្ត ស្រុក មានសាលារៀន មន្ទីរពេទ្យ ទំនប់ប្រឡាយ ស្ពានថ្នល់ជាដើម។

ព្រះអង្គបានទទួលរងគ្រោះដោយរដ្ឋប្រហារមិនស្របច្បាប់មួយនៅភ្នំពេញគឺជារដ្ឋប្រហារយោធាដែលមានលន់ នល់ ជាមេក្លោងនៅថ្ងៃអង្គារ ទី១៨ ខែមិថុនា ឆ្នាំ១៩៧០។ព្រះអង្គបានធ្វើព្រះរាជមាតុភូមិនិវត្តន៍មកកាន់រាជធានីភ្នំពេញវិញនៅថ្ងៃ អង្គារ ទី១៤ ខែវិច្ឆិកា ឆ្នាំ១៩៩១ ព្រះអង្គបានគង់ជាម្លប់សំរាប់ប្រជារាស្រ្តរហូតដល់ព្រះអង្គយាងចូលព្រះទីវង្គតនៅវេលាម៉ោង១ និង ២០នាទី យប់រំលងអាធ្រាត ម៉ោងនៅរាជធានីភ្នំពេញ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ នៅមន្ទីរពេទ្យមួយក្នុងក្រុងប៉េកាំងប្រទេសចិន ក្នុងព្រះជន្ម៩០ព្រះវស្សាដោយព្រះជរាពាធ។

ក្នុងពិធីនេះ លោក កែន សត្ថា អភិបាលខេត្តកែប និងថ្នាក់ដឹកនាំខេត្ត ក៏បានប្រគេនសាដកនិងបច្ច័យដល់ព្រះសង្ឃចំនួន១៦អង្គ ដើម្បីថ្វាយព្រះរាជកុសលដល់ព្រះវិញ្ញាណក្ខ័ន្ធ ព្រះករុណាសម្តេចព្រះបាទនរោត្តមសីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និង ឯកភាពជាតិខ្មែរ ព្រះករុណាព្រះបរមរតនកោដ្ឋ និង ចែកជូនថវិកាមួយចំនួនដល់យាយជីតាជីផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2343 នាក់
ម្សិលមិញ :
8110 នាក់
សប្តាហ៍នេះ :
83317 នាក់
ខែនេះ :
553361 នាក់
3 ខែនេះ :
1109701 នាក់
សរុប :
17830919 នាក់