ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
រាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ បើកវគ្គបណ្តុះបណ្តាល ជំនាញកុំព្យូទ័រ និងរដ្ឋបាលទូទៅ
Tue,01 October 2019 (Time 04:49 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 437នាក់)


ខេត្តបន្ទាយ​មានជ័យ៖នាថ្ងៃអង្គារ ០៣កើត ​ខែអស្សុច ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហ​ត្ថខេត្តបន្ទាយមាន​ជ័យ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលជំនាញកុំព្យូទ័រ និងរដ្ឋបាលទូទៅ នៅ​បញ្ជា​ការដ្ឋានកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ។

ក្នុងឱកាសនោះដែរលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បានមានប្រសាសន៍ថា យោងតាមសេចក្តីណែ​នាំ​របស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការង នៃកងយោធពលខេមរភូមិន្ទ មេបញ្ចាការ​កងរាជ​អាវុធហត្ថលើផ្ទៃប្រទេស តម្រូវឲ្យគ្រប់បណ្តាកងឯកភាព និងគ្រប់ការិយាល័យ ចំណុះអង្គ​ភាពកងរាជអាវុធហត្ថខេត្ត ត្រូវធ្វើការហ្វឹកហ្វឺនបង្កើនសមត្ថភាព​ដល់កម្លាំងក្រោមឱវាទ​ទាំងការងារជំ​នាញ និងចំណេះដឹងទូទៅ។

លោកឧត្តមសេនីយ៍ត្រី បញ្ជាក់ថា វគ្គនេះគឺធ្វើការបណ្តុះបណ្តាលចាប់ពីថ្នាក់ជំនួយការការិយាល័យ រហូតដល់ថ្នាក់មេបញ្ជាការរង ដើម្បីបង្កើនចំណេះដឹង ពង្រឹងសមត្ថភាព ជំរុញឲ្យការអនុវត្តន៍តួនាទី-ភារកិច្ចកាន់តែមានប្រសិទ្ធភាពខ្ពស់។

ក្នុងនោះដែរលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បានចំណាយថវិកាផ្ទាល់ខ្លួនទិញ កុំព្យូទ័រយួរដៃ ចំនួន១២គ្រឿង ឧបត្ថម្ភដល់នាយ-នាយរងអាវុធហត្ថដែលពុំទាន់មានកុំព្យូទ័រប្រើប្រាស់ផងដែរ។ 

ទន្ទឹមនោះលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បានសំណូមពរដល់សិក្ខាកាមទាំងអស់ ត្រូវយកចិត្តទុក​ដាក់​ខិតខំសិក្សារៀនសូត្រ តាមការបង្ហាត់បង្ហាញរបស់គ្រូជំនាញ ដើម្បីបង្កើននូវ​សមត្ថភាពជំនាញ និងទទួលបានបទពិសោធន៍ល្អៗ សម្រាប់បម្រើការងារជូនអង្គភាពផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2270 នាក់
ម្សិលមិញ :
52594 នាក់
សប្តាហ៍នេះ :
156609 នាក់
ខែនេះ :
552335 នាក់
3 ខែនេះ :
1169580 នាក់
សរុប :
17802466 នាក់