ព័ត៌មានជាតិ

ឯកឧត្តម យ៉ូណេហ្សាវ៉ា អាត់ស៊ូស៊ី ប្រធានការិយាល័យកុងស៊ុលជប៉ុន ប្រចាំខេត្តសៀមរាប អញ្ជើញ ចូលជួបសម្តែង​ការគួរសម​ជាមួយថ្នាក់ដឹ​កនាំស្នង​ការនគរបាលខេត្តបន្ទាយមានជ័យ

(ខេត្តបន្ទាយមានជ័យ) ៖លោកឧត្តមសេនីយ៍ត្រី អេង លីហួរ ស្នងការ​រងផែនការងារអន្តោប្រវេសន៍ តំណា​ងឱ្យលោកឧត្តម​សេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការន​គរបាលខេត្តបន្ទាយមា​នជ័យ បាន​អញ្ជើញ ជួប​សម្តែងការគួរសមជា​មួយ ឯកឧត្តម យ៉ូណេហ្សាវ៉ា​ អាត់ស៊ូស៊ី ប្រធានការិ​យាល័យកុ​ងស៊ុលជប៉ុន ប្រចាំខេត្តសៀមរាប នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នា​រសៀល​ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ ។ នាឱកាសនោះ​ឯកឧត្តម យ៉ូណេ​ហ្សាវ៉ា អាត់ស៊ូស៊ី ប្រធានការិយាល័យកុងស៊ុលជប៉ុន ប្រ​ចាំខេត្តសៀមរាប បានថ្លែងនូវកា​រកោ​តសរសើរ ចំពោះការខិតខំប្រែង និងកិច្ចហការល្អ របស់​កងកម្លាំងនគរបាល ក្រោមការដឹកនាំរបស់​លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដែលបានបំពេ​ញតួរនាទី ភារកិច្ច ការពារ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណ: ជូនប្រជាពលរដ្ឋបានល្អ ទាំង​ការផ្តល់សេវាសាធារណ: ទាំងការបង្ការ បង្ក្រាបបទល្មើស​នានា និងគ្រោះថ្នាក់ផ្សេងៗ ។ ជាចុ​ង​បញ្ជប់លោកក៏​បានធ្វើការស្នើ​សុំកិច្ចសហប្រតិបត្តិកា​របន្ថែម​ជាមួយនឹងស្នងការនគ​របាល​ខេត្តក្នុង​ការជួយ​គាំទ្រយកចិត្តទុកដាក់លើបងប្អូនជនជាតិជប៉ុនដែលមកធ្វើការ និងវិនិ​យោគនៅក្នុង​ខេត្តបន្ទាយមា​នជ័យ ក្នុងករណីមានអ្វីមួយកើតឡើង មានការសហការនិ​ងផ្តល់ព័ត៌មានម​កការិយាល័យកុងស៊ុលជប៉ុន ដើម្បីធ្វើការអន្តរាគមន៍ឱ្យបានទាន់ពេលវេលា។ លោក ឧត្តមសេនីយ៍ត្រី អេង លីហួរ ក៏សូមស្វាគ​មន៍យ៉ាងកក់ក្តៅ និងជួយសម្រប​សម្រួលធានា​ដល់ការកា​រពារសន្តិសុខ […]

ព័ត៌មានជាតិ

ឯកឧត្តម នេត្រ ភក្ត្រា អញ្ជើញជួបសំណេះសំណា​លសួរសុខទុក្ខ និងបំ​ពាក់មេដាយការងារ និងផ្តល់​ប័ណ្ណសរសើរដល់ថ្នាក់​ដឹកនាំ និងមន្ត្រីនៃ​មន្ទីរព័ត៌មាន​ខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយ​មានជ័យ៖មន្ត្រី​នៃមន្ទីរព័​ត៌មានខេ​ត្តបន្ទាយមា​នជ័យ ត្រូវធ្វើជា​សេនា​ធិការ​ល្អរបស់រដ្ឋបា​លខេត្ត លើការ​ងារព័ត៌មាន និងសា​ធារណមតិ ដោ​យបន្តយ​កចិត្តទុកដា​ក់ពិនិត្យរាល់ព័​ត៌មានមិនពិត ព្រមទាំង​ទប់ស្កាត់ និងឆ្លើយត​បឱ្យបានទា​ន់ពេលវេលា​រាល់ព័​ត៌មានទាំ​ងអស់​ដែលបា​នផ្សព្វផ្សាយ​តាមបណ្ដាញ​សង្គម ដែលធ្វើឱ្យប៉ះ​ពាល់ស្ថិរ​ភាព សណ្ដាប់​ធ្នាប់ បង្កអស​ន្តិសុខក្នុងខេត្ត ក៏ដូចជានៅ​ទូទាំងប្រ​ទេស​។ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន មានប្រសាស​ន៍បែបនេះ​ ក្នុងឱកា​សអញ្ជើញ​ជួបសំណេះ​សំណា​លសួរសុខទុក្ខ និងបំ​ពាក់មេដាយការងារ និងផ្តល់ប័​ណ្ណសរសើ​រដល់​ថ្នាក់ដឹកនាំ និងមន្ត្រីនៃ​មន្ទីរព័ត៌មា​នខេត្តបន្ទាយ​មានជ័យដែលមានស្នាដៃ នៅ​ថ្ងៃទី​៣១ ខែមករា ឆ្នាំ២​០២៥ នៅសា​លប្រជុំមន្ទីររព័ត៌មា​នខេត្តបន្ទាយ​មានជ័យ។ ក្នុងនោះឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌​មាន បានលើ​កទឹក​ចិត្តក្រុមការងារព័ត៌មាន និងសា​ធារណ​មតិ​របស់មន្ទីរព័​ត៌មាន​ខេត្តបន្ទាយមានជ័យ ឱ្យ​បន្តផលិត និងផ្សព្វផ្សាយ​ព័ត៌មានពី​សក្តានុព​លខេត្តឱ្យបា​នច្រើ​នដើម្បីផ្តល់​ព័ត៌មាន​សម្បូណ៌បែបជូនដល់​សាធារណជន និងចូលរួមទប់​ស្កាត់ព័ត៌មា​នក្លែងក្លាយ ហើយសូម​យក​ចិត្តទុកដាក់ និងខិតខំប្រឹង​ប្រែងបង្កើន​ការផលិតពី​ព័ត៌មាន​វិជ្ជមា​ននានា​ទាក់ទ​ងនឹងសមិទ្ធផល​សម្រេច​បាន និង​កិច្ចខិត​ខំប្រឹងប្រែង​របស់រដ្ឋបាលខេត្ត មន្ទីរជំនា​ញក្នុងការ​បម្រើប្រជាព​លរដ្ឋលើគ្រប់វិស័យ។ ឯកឧត្តម នេត្រ ភក្ត្រា បាន​វាយតម្លៃខ្ពស់ចំ​ពោះមន្ទីរព័ត៌​មានខេត្តបន្ទាយមានជ័យ ដែលបាន​សម្រេចបា​នកិច្ចការងារ​យ៉ាងច្រើនក្នុងឆ្នាំ​២០២៤កន្លង​ទៅនេះ ក្នុងការគ្រប់គ្រងព័ត៌មាន និងសោ​តទស្សន៍ក្នុង​ខេត្ត រួមទាំង​ការចូលរួមរៀបចំ​សណ្តាប់ធ្នាប់វិស័​យសារព័ត៌មាន ពង្រឹងការអនុ​វត្តក្រមសីល​ធម៌វិជ្ជាជី​វៈសារព័ត៌មាន។ ទន្ទឹមជាមួយគ្នា​នោះឯកឧត្តម រដ្ឋមន្ត្រី ក៏បានថ្លែងកោ​តសរសើរដល់​មន្ត្រីទាំងអស់​នៃមន្ទីរព័ត៌មា​នខេត្តបន្ទាយមានជ័យ ចំពោះការបាន​ចូលរួមយ៉ាងសកម្មក្នុងកា​រផលិត និងផ្សព្វផ្សាយព័ត៌មាន ចូលរួមបំភ្លឺសាធារ​ណមតិអំពីបញ្ហាផ្សេងៗ ដែលបានកើតឡើង។ ហើ​យការងារ​ព័ត៌មាន​ មានតួនា​ទីសំ​ខាន់លើកា​រផ្សព្វផ្សាយព័ត៌មានពិ​តគ្រប់គ្រងសាធារណៈមតិ​ ជាសមត្ថកិច្ច​ជាអ្នកពាំនាំព័ត៌មានទាន់ហេតុកា​រណ៍ពី​រាជរដ្ឋា​ភិបាល​មកដល់ប្រ​ជាពលរដ្ឋគ្រប់ស្រទា​ប់វណ្ណៈបានយល់ដឹង​ […]

ព័ត៌មានជាតិ

វគ្គផ្សព្វផ្សាយស្តីពីចល​នាកាកបាទក្រហម អឌ្ឍចន្ទក្រហម ដល់និស្សិត នៅសាកលវិទ្យាល័យ​ជាតិមានជ័យ ខេត្តប​ន្ទាយមានជ័យ

បន្ទាយមានជ័យ៖ ​សាខាកាកបាទក្រហម​ខេត្តបន្ទាយមានជ័យ បានបើកវគ្គផ្សព្វផ្សាយស្ដីពី​ប្រវត្តិច​លនា​កាកបាទក្រហម អឌ្ឍចន្ទក្រហម ដល់និស្សិត នៅសាកលវិទ្យាល័យជាតិមានជ័យ ក្រោម​អធិបតីភាព ឯកឧត្តម ជា សឿន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិមានជ័យ ។ពិធីនេះ​បានធ្វើឡើងនៅសាកលវិទ្យាល័យជាតិមានជ័យ ខេត្តបន្ទាយមានជ័យនាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០​២៥ ដោយមានការចូលរួមពី លោក លោកស្រី មន្ត្រីកាកបាទក្រហមខេត្ត សាកលវិទ្យាធិការ ប្រធានកា​រិយាល័យសិក្សា និងសិស្សានុ​សិស្សជាច្រើននាក់ផងដែរ។ ឯកឧត្តម ជា ​សឿន សាកលវិទ្យាធិការនៃ​សាកលវិទ្យាល័យជាតិមានជ័យ បានមានប្រសាសន៍ថា កាកបាទក្រហមកម្ពុជា គឺជាស្ថាប័នមនុស្សធម៌ធំជាងគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមា​នសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុនសែន ជាប្រធាន។ ក្នុងស្ថានភាពបច្ចុប្បន្ន ដែលរាជ​រដ្ឋាភិ​បាលក​ម្ពុជា បានបើកប្រ​ទេសជាតិឡើងវិញ លើគ្រប់វិស័យក្នុងស្មារតីដោះស្រាយការលំបាក លើក​កម្ពស់ជីវភាព និងសុខមាលភាពរបស់ប្រជាពលរដ្ឋ រងគ្រោះ និងងាយរងគ្រោះបំផុត។ កាកបាទក្រហម បានបំផុសកម្លាំងមនុស្សធម៌ ជាពិសេសសប្បុរសជនគ្រប់មជ្ឈដ្ឋា​នឲ្យចូលរួមជា​មួយសមាគមជាតិ តាមរយៈយុទ្ធនាការរួមគ្នា ជាមួយកាកបាទក្រហមកម្ពុជា ដោះស្រាយបញ្ហា​ប្រឈមនានាជូនប​ងប្អូនប្រជាពលរដ្ឋនិងពង្រឹងភាពធន់ក្នុងសហគមន៍។ លោកស្រី សុខ លាភា​ បានបញ្ជាក់ថា គោលការណ៍គ្រឹះទាំង៧របស់កាកបាទក្រហមកម្ពុជា រួម​មាន៖ ១. ភាពមនុស្សធម៌ កើតឡើងដោយបំណងប្រាថ្នា […]

ព័ត៌មានជាតិ

ពិធីបើកសន្និបាត​បូកសរុបល​ទ្ធផល​ការងា​រអប់​រំយុវជ​ន និងកីឡាឆ្នាំសិក្សា២០២៣-២០២៤ និង​លើក​ទិស​ដៅ​ការងារឆ្នាំសិក្សា​២០២៤-២០២៥

(បន្ទាយមានជ័យ) ​ឯកឧត្តម សេរី ជំនះ រដ្ឋលេខាធិកា​រក្រសួងអប់រំ យុវជ​ន និងកីឡា បានអញ្ជើញជា​អធិបតីភា​ពក្នុងពិធី​បើកសន្និបាតបូក​សរុបលទ្ធផ​លកា​រងារអប់រំ យុវជន និងកីឡាឆ្នាំសិ​ក្សា២០២៣-​២០២៤ និ​ងលើកទិ​សដៅការ​ងារឆ្នាំសិក្សា២០២៤-​២០២៥ ។ពិធីនេះបានធ្វើឡើងនៅសាល​ប្រជុំមន្ទីរ​អប់រំ យុវ​ជន និងកីឡា​ខេត្ត នាព្រឹកថ្ងៃទី៣០ ខែម​ករា ឆ្នាំ២០២៥ ដោយ​មា​នការអញ្ជើញចូល​រួមពីលោក យឹម ​សំណាង អភិបាលរង ​ខេត្ត លោក លោកស្រី អ​ភិបាល.អភិបាលរងក្រុង ស្រុក មន្ទីរ​អង្គភាពពាក់ព័ន្ធ និងតំណាងអង្គការ​ដៃគូអភិវឌ្ឍវិស័​យអប់រំផងដែរ។ លោក ឈូ ប៊ុនរឿង បានមា​នប្រសាសន៍លើ​កឡើងថា៖ឆ្នាំ២​០២៤នេះក្រោមការដឹកនាំរបស់ សម្ដេច​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងយក​ចិត្តទុកដា​ក់ខ្ពស់​ទៅលើវិស័យ​អប់រំ ដែលជា​វិស័យអាទិភាពមួយដ៏សំខាន់ ស្របទៅនឹង​យុទ្ធសាស្ត្របញ្ចកោណ​ដំណាក់កាលទី១ រប​ស់រាជរដ្ឋាភិបាលក​ម្ពុជា ដែលបានចាត់ទុកធនធា​នមនុស្សជាអាទិភាពទី១ ដែល​ជាឆ្អឹងខ្នងសម្រាប់ទ្រទ្រង់ការអភិវឌ្ឍ សេដ្ឋកិច្ចជាតិ ព្រមទាំងការអភិវឌ្ឍវិស័យដ៏ទៃទៀត។ តាមរយៈរ​បាយកា​រណ៍ស្តី​ពីលទ្ធផល ការងា​រឆ្នាំសិក្សា២០២៤ និង​លើកទិ​សដៅទៅ ឆ្នាំ ២០២៥ លោក​សូមឲ្យ​លោកគ្រូ អ្នកគ្រូ នៅគ្រប់ភូមិសិក្សា និងបណ្តាអនុវិស័យទាំង ត្រូវខិតខំឲ្យ​បានស្វិត​ស្វាញ​ជាងឆ្នាំ ២០២៤ […]

ព័ត៌មានជាតិ

មន្ទីរពេទ្យបង្អែកព្រះនេត្រព្រះ បើក​វេទិការអប់រំតាមរយៈព្រះពុទ្ធសា​សនាផ្សា​រភ្ជាប់និងការ​បម្រើសេ​វារបស់មន្រ្តី សុខាភិបាលនៃមន្ទីរពេទ្យដើម្បី បំពេញបន្ថែមចន្លោះ ត្រៀមប្រកួតផ្តាច់ព្រ័ត្ត

(បន្ទាយមានជ័យ) មន្ទីរពេទ្យបង្អែកព្រះនេត្រព្រះ បានរៀបចំវេទិការអ​ប់រំតាមរយៈ​ព្រះពុទ្ធសា​សនា​ផ្សារភ្ជាប់និង​ការបម្រើសេវារបស់មន្រ្តី សុខាភិបាលនៃមន្ទីរពេទ្យដើម្បី បំពេញបន្ថែមចន្លោះ ត្រៀម​ប្រកួតផ្តាច់ព្រ័ត្ត ។ពីធីនេះបានធ្វើឡើងនារសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ នៅមន្ទីរពេ​ទ្យបង្អែក​ព្រះនេត្រព្រះ ដោយមា​នការនិមន្ត និងអញ្ជើញចូលរួមពីព្រះធម្មាលង្កា​រមុនី ចាន់ សុជន ព្រះ​ចៅអធិកា​រវត្តប្រាសាទស្រះកណ្តាល (ហៅវត្តខ្ចាស់) ព្រះគ្រូ អ៊ុច សារិទ្ធ ព្រះគ្រូអនុគ​ណស្រុក​ព្រះនេត្រព្រះ ព្រះគ្រូ ធៀប ថាត់ ព្រះលេខាអនុ​គណស្រុកព្រះនេត្រព្រះ ព្រះធម្មសិរីញាណ រុំ ហល ព្រះចៅ​អធិការវត្តទួលតា​នី លោក យឹម សំណាង អភិបាលរង ខេត្ត និង​លោកបណ្ឌិត ឡេ ច័ន្ទស​ង្វាត ប្រធានមន្ទីរសុខា​ភិបាលខេត្ត ។ ក្នុងឱកាសនោះព្រះធម្មាលង្ការមុនី ចាន់ សុជន ព្រះចៅអ​ធិការវត្តប្រា​សាទស្រះ​កណ្តាល(ហៅ​វត្តខ្ចាស់) បានផ្តល់នៅ​ឱវា​ទក្នុងនា​មជាគ្រូពេទ្យត្រូវ​មានសមាធិឲ្យល្អ ក្នុងការបម្រើសេវា​កម្មជូនប្រជា​ពលរដ្ឋ អ្នកជំងឺ លោកគ្រូ អ្នកគ្រូពេទ្យ ត្រូវមា​នភាពអំ​ណត់​អត់ធ្មត់ ក្រមសីលធម៌ ជាពិសេសកា​រអប់​រំផ្លូវចិត្ត,ការ​គោរព,ការសាមគ្គី ទាំ​ងអាកប្បកិរិ​យា សំដីសំដៅ​របស់បុគ្គលិកខ្លះៗ ដែលខុសគ្នាទៅ​តាមអត្តច​រិករ​បស់មនុស្សម្នាក់ៗ។ សំដៅលើ​ចក្ខុវិស័​យ របស់មន្ទីរពេទ្យ […]

ព័ត៌មានជាតិ

តូបអា​ជីវក​ក្នុងផ្សារត្រី ក្រុងប៉ោយប៉ែត ត្រូវអគ្គីភ័យ​ឆាបឆេះអស់​ចំនួន៣តូប សំណាងហើយមិន​ឆេះ​រា​លដាល​ ដោយ​ការអន្តរាគ​មពី​កម្លាំង​សមត្ថកិច្ចនិង​ងប្រជាពលរដ្ឋ

ខេត្តបន្ទាយមានជ័យ៖តូបអាជីវករ ក្នុងផ្សារត្រី ស្ថិតនៅ​ក្នុងភូមិបាលិ​លេយ្យ១ សង្កាត់/ក្រុងប៉ោ​យ​ប៉ែត ខេត្តបន្ទាយ​មានជ័យ ត្រូវបា​នអគ្គីភ័យ​ឆាបឆេះ​យ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អើល​នៅ​យប់​ថ្ងៃបុណ្យចូ​លឆ្នាំប្រពៃ​ណីជន​ជាតិចិន–វៀតណាម ថ្ងៃទី​២៨ ឈានចូល ២៩​ ខែមករា ឆ្នាំ២០២៥ បង្ក​ការភ្ញាក់ផ្អើល ។ក្រោយពីទទួលបានព័ត៌មាន​នេះភ្លាមលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នង​កា​រនៃ​ស្នងកា​រដ្ឋានន​គរបា​លខេត្តបន្ទាយ​មានជ័​យ បាន​បញ្ជូនកម្លាំងអ​ធិការដ្ឋានន​គរបាលក្រុង​ប៉ោយប៉ែត កម្លាំង​វរៈនគរបាលកា​រពារព្រំដែ​នគោ​កលេខ៨៩១,៩១១ ជាង១០០ នាក់ នាំយ​ករថ​យន្តទឹ​កចំ​នួន​០៤គ្រឿង ស​ហការ​ជាមួយ កម្លាំងក​ងរាជអាវុធហ​ត្ថ កម្លាំងយោធា អាជ្ញាធរមូ​លដ្ឋាន ប្រជាពលរដ្ឋ ជួយអន្តរា​គមន៍ពន្លត់ រហូតដល់​វេលាម៉ោង២​៤:៥០នាទី ទើបគ្រប់​គ្រង​ស្ថានការបាន​និងភ្លើង​រលត់​ទៅវិញ​ទាំងស្រុង។ ​ ពាក់ព័ន្ធករណីខា​ងលើនេះ​បើតាមប្រភពព័ត៌មានបាន​ឲ្យដឹងថា ទំ​នង​អាចបណ្តា​លមកពីទុ​ស្សេខ្សែ​ភ្លើង ព្រោះ​ថា​នៅ​យប់​រំលង​អាធ្រាតផ្សារមានស​ភាពស្ងប់ស្ងាត់ ហើ​យនៅ​សុខៗ​ក៏ស្រាប់តែ​មាន​ផ្សែងអណ្តា​តភ្លើងឆា​បឆេះ​បង្កការភ្ញា​ក់ផ្អើលនិ​ងភ័យស្លន់​ស្លោគ្រប់ៗគ្នា តែដោយមាន​ការយក​ចិត្តទុកដាក់​សហការគ្នាល្អពី​អាជ្ញាធ កងកម្លាំងប្រដា​ប់​អាវុធទាំងបីប្រភេទ រួម​ជាមួ​យប្រជា​ពលរដ្ឋ ទើ​ប​គ្រប់គ្រង​ស្ថានការបានទាំងស្រុង ។ លោកវរៈសេនីយ៍ឯក ព្រហ្ម ពិសិដ្ឋ អធិការនៃ​អធិការដ្ឋាននគ​របាលក្រុង​ប៉ោយប៉ែត បានឲ្យដឹងថា ករណី​អគ្គីភ័យឆាប់​ឆេះផ្សារត្រី បានប​ណ្ដាលឲ្យឆេះតូប​អស់ចំនួន ៣តូប គឺតូប​សាឡន១ តូប​អីវ៉ា​ន់ចាប​ហួយ១ និងតូបលក់​ខោអា​វ១​ អីវ៉ាន់ឆេះទាំងស្រុង តែមិនបាន​បណ្ដាលឱ្យជ​នណាម្នាក់រងរបួស ឬស្លាប់​បាត់បង់ជីវិ​តឡើយ៕

ព័ត៌មានជាតិ

សម្តេចនាយ​ករដ្ឋមន្ត្រី អញ្ជើញចុះពិនិត្យកិច្ចអន្តរាគមន៍បូមទឹកដាក់ស្រែប្រជាពលរដ្ឋ នៅស្រុកបាទី ខេត្តតាកែវ

ខេត្តតាកែវ៖នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយ​ករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឆ្មក់ចុះជួប​សួរសុខទុក្ខប្រជា​កសិករ ដែលកំពុងបូ​មទឹកដា​ក់ស្រែ តាមប្រ​ឡាយព្រែធំ ក្នុងភូមិសាស្ត្រស្រុកបាទី ខេត្តតាកែវ និងពិនិត្យ តាមដានការបូមទឹក តាម​ប្រឡាយនានា ដើម្បីសង្គ្រោះដំណាំស្រូវរបស់ប្រជាកសិករចំនួន៩ឃុំ។ សូមបញ្ជាក់ថា ស្រូវប្រាំងរបស់ប្រជាកសិករទាំង៩ឃុំនេះ មានផ្ទៃដីសរុបជាង ៤០០០ហិកតា ស្មើប្រមាណ ៣៥៨៧គ្រួសារ។ដោយសារការស្តារប្រឡាយទឹកផ្នែកខាងលើ រដូវប្រាំងឆ្នាំនេះ អាជ្ញាធរបានជូនដំណឹងដលប្រជាពលរដ្ឋតែជាង២,០០០ហិកតា តែប្រជាពលរដ្ឋធ្វើដល់ ៤,០​០០ហិកតា ជាហេតុនាំឱ្យខ្វះទឹកដាក់ស្រែ រហូតមានកាស្វែងរកកិច្ចអន្តរាគមន៍។ ក្រោយកើត​មានបាតុភាពស្វែងរកកិច្ចអន្ត​រាគមន៍នោះ អាជ្ញាធ​រពាក់ព័ន្ធក៏បា​នចុះពិនិត្យលទ្ធភាព ដើម្បី​ទាញយក​ទឹកម​កជួយ​សង្គ្រោះស្រូវប្រជាព​លរដ្ឋ។ ពេល​នេះ​ ទឹកបា​នបូមដាក់ប្រឡាយ ហើយ​ប្រជាកសិករកំពុង​បូមដាក់ស្រែ ដើម្បីបន្តដង្ហើ​មស្រូវ ប្រកប​ដោយក្តីត្រេកអរ៕

ព័ត៌មានជាតិ

មន្ត្រីជំនាញចរាច​រណ៍ផ្លូវគោក ចុះអប់រំផ្សព្វផ្សាយសុវត្ថិភា​ពចរាចរណ៍ផ្លូវគោក នៅចំណុចរង្វង់​មូល​យាយ​ច្រូតស្រូវ ក្នុងឃុំឫស្សីក្រោក ស្រុកមង្គលបូរី

(បន្ទាយមានជ័យ) ដើម្បីពញ្ញាក់ស្មារតី កា​ត់​បន្ថយ​នូវគ្រោះថ្នា​ក់ចរាចរណ៍ នាថ្ងៃទី២៨ ខែមករា ឆ្នាំ២​០២៥ ក្រុម​ការងារ​សុវត្ថិភាព​ចរាចរណ៍​នៃមន្ទីរសាធា​រណការ និងដឹ​កជញ្ជូន​ខេត្តបន្ទាយមាន​ជ័យ រួម​ជា​មួយកងកម្លាំងន​គរបាលចរាចរណ៍ផ្លូវគោកខេត្ត សាខាកា​កបាទក្រហមខេត្តបន្ទាយមា​នជ័យ និ​ងយុវជ​នស.ស.យ.ក នៃមន្ទីរសាធា​រណការ និងដឹ​កជញ្ជូន​ខេ​ត្តបន្ទាយមានជ័យ ដឹកដោ​យលោក សុក ចាន់​ថា ប្រធានមន្ទីរ​សាធារណការ និងដឹ​កជញ្ជូន​ខេ​ត្តបន្ទាយមា​នជ័យ និងលោ​កវរសេនីយ៍ឯក គី មករា នាយការិយា​ល័យ​ចរាចរណ៍ជើង​គោក បានចុះអ​ប់រំផ្សព្វផ្សាយ​សុវត្ថិភាពច​រាចរណ៍ផ្លូវគោក ស្ថិតនៅ​លើ​កំណាត់ផ្លូវជាតិ​លេខ៥ នៅចំណុចរង្វង់មូលយា​យច្រូតស្រូវ ឃុំឫស្សីក្រោក ស្រុកមង្គល​បូរី ខេត្តបន្ទាយមានជ័យ។ លោកវរៈសេនីយ៍ឯក គី មករា នាយការិយាល័យ​ចរាចរណ៍ផ្លូវ​គោកខេត្តប​ន្ទាយមាន​ជ័យបាន​ប្រាប់ថា៖មិន​អោយបងប្អូនប្រជាព​លរដ្ឋគោរពមន្ត្រីនគរបាលចរាចរណ៍នោះទេ គឺយើងត្រូវចូល​រួមគោរ​ពច្បាប់ច​រាចរណ៍ទាំងអស់គ្នា ដើម្បីសុវត្ថិភាពខ្លួន​ឯងនិងអ្នកដ៍ទៃនៅ​ពេលបើ​កបរច្បាប់ត​ម្រូវអ្នកបើក​បរម៉ូតូត្រូវមានពួក​សុវត្ថិភាពអោយបានគ្រប់គ្នា ម៉ូតូត្រូវមានកញ្ចក់ និងភ្លើងគ្រប់គ្រាន់​តាមស្តង់ដា អ្នកបើបររថយន្តត្រូវពាក់ខ្សែក្រវ៉ាត់ និងដឹកជញ្ជូនតាមកំណត់។ លោកបានបញ្ជាក់ថា៖ ការចុះផ្សព្វផ្សា​យនេះ គឺសំដៅការធ្វើដំណើរ​តាមផ្លូវត្រូវគោរ​ពច្បាប់ចរា​ចរណ៍​អោយបានគ្រប់គ្នា ជាពិសេស ការបើ​កបរគ្មានគ្រឿងស្រវឹង និងបើកបរចេះអធ្យាស្រ័យ និងអនុគ្រោះ​អោយគ្នាទៅវិញទៅមក​ទើបគ្មានគ្រោះថ្នាក់ចរាចរណ៍កើតឡើង។ ជាមួយគ្នានោះលោក សុក ចាន់ថា ប្រធានមន្ទីសាធា​រណៈការណ៍និង​ដឹកជញ្ជូនខេត្តប​ន្ទាយមា​នជ័យ បាន​បញ្ជាក់ថា៖ ការចុះផ្សព្វផ្សាយ​ច្បាប់ចរាចរ​ណ៍ផ្លូវគោកនេះ បានចែកសៀវ​ភៅច្បាប់ច​រាចរណ៍ ខិតប័ណ្ណស្តីពី​ណែនាំ​ការបើក​បរទោចក្រយានយន្ត និងរថយន្តហើ​យចែកមួក​សុវត្ថិភាពដល់​អ្នកដំណើរដែ​លគ្មាន​ពាក់មួកសុវត្ថិភា​ពលើ​កនេះ​អនុគ្រោះ លើកក្រោយវិធាន​ការតាមច្បាប់ដោ​យគ្មានលើកលែ​ងឡើយ។ […]

ព័ត៌មានជាតិ

មុខសញ្ញាក្មេងទំ​នើង០៤​នាក់ ជំនាញ​ខាង​ជិះម៉ូតូដេញ​កាប់គ្នាពេ​លរាត្រី​នៅក្រុងប៉ោយប៉ែត ត្រូវន​គរបាល​ឃាត់ខ្លួនប​ញ្ជូន​ទៅតុលាការ

(បន្ទាយមានជ័យ)៖ ដោយអនុវត្ត​តាមការណែ​នាំ និង បទបញ្ជារបស់លោកឧ​ត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​ កម្លាំងផែន​ព្រហ្មទណ្ឌ និង កម្លាំង​អធិ​ការដ្ឋាននគរបាល​ក្រុងប៉ោយប៉ែត បានស​ហការគ្នា ចុះស្រាវ​ជ្រាវបង្ក្រា​បមុខ​សញ្ញាក្រុម​ក្មេងទំ​នើងបានចំនួ​ន០៤នាក់ ដែលតែងតែ​ធ្វើសកម្មភាព ​ជិះម៉ូតូយ​កដាវឬកំបិត វាយកាប់ចា​ក់គ្នាតា​មដងផ្លូវសាធារ​ណៈពេលរាត្រី នៅក្នុង​ភូមិសាស្រ្តក្រុងប៉ោ​យប៉ែតយក​មកសួរនាំ។ ជនសង្ស័យ​ជាក្មេងទំនើង​ដែលត្រូវន​គរបាលឃា​ត់ខ្លួនរួមមា​ន៖ ១–ឈ្មោះ ពៅ ពិសាល ភេទប្រុស អាយុ ១៨ឆ្នាំ,២–ឈ្មោះ ស៊ីម ខេណា ភេទប្រុស អាយុ ១៦ឆ្នាំ,៣–ឈ្មោះ សុខ រីមភេទប្រុស អាយុ១​៨ឆ្នាំ ទាំងបី​នាក់រស់នៅភូមិ​បាលិលេយ្យ២ សង្កាត់ប៉ោ​យប៉ែត ក្រុងប៉ោយប៉ែត, ៤–ឈ្មោះធឿត ថៃ ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅ​ភូមិអូរជ្រៅ សង្កាត់អូរជ្រៅ​ ក្រុងប៉ោយប៉ែត។​វត្ថុតាងដែរ​ដកហូត​បានរួមានៈ​ម៉ូតូម៉ា​កហុង​ដាទ្រី​មចំនួន ​០២គ្រឿង ពណ៌​ខ្មៅ ជាម​ធ្យោបាយ​ជិះធ្វើសកម្មភាព, កាំ​បិតផ្គា​ក់ចំនួន ៦ដើម, កាំបិត​ផ្គាក់ ៣ដើ​ម, កា​បិតតាំង​តោ ២ដើម, កាំបិត​សាំម៉ូរ៉ៃ ១ដើម។ មុនឃាត់ខ្លួន កាល​ពីថ្ងៃទី២៥ […]

ព័ត៌មានជាតិ

ស្វែង​យល់ពីដីចំ​ណីផ្លូវ និង​លម្អិតពី​ទោស នៃ​ការរំ​លោភ​ចំណីផ្លូវ មា​នទាំង​ពិន័យជាប្រាក់ និងជា​ប់ពន្ធ​នាគារ!

(ភ្នំពេញ)៖ដីចំណីផ្លូវថ្នល់ សំដៅ​ដល់​ដី​នៅ​ស​ងខា​ងខ្សែបន្ទាត់​ផ្ចិតនៃផ្លូវថ្នល់ ព្រមទាំង​ទំហំចំណី​ផ្លូវ​ថ្នល់ ទុក​បម្រុង​សម្រាប់​ការគ្រប់គ្រង ការអភិវឌ្ឍ និ​ងកា​រការពារផ្លូវថ្នល់​ ធានាសុវត្ថិភាព ចរាចរណ៍ និង​សម្រា​ប់ការប្រើប្រាស់​ការងារហេដ្ឋារច​នាសម្ព័ន្ធរូបវន្តផ្សេងទៀត ដែលកំណ​ត់ដោ​យខ្សែ​បន្ទាត់​ព្រំដី​ចំណីផ្លូវ។ នេះបើ​តាមច្បា​ប់ស្ដីពី «ផ្លូវថ្នល់»​ ចុះថ្ងៃទី៨​ ខែឧស​ភា ឆ្នាំ២០១៤។ ផ្អែកតា​មច្បាប់ដដែល អ្នក​នាំពាក្យរង​ក្រសួង​មហាផ្ទៃ លោ​កបណ្ឌិត ទូច សុឃៈ បានមា​នប្រ​សាសន៍​ថា ទោសទណ្ឌនៃ​ការរំលោ​ភចំណី​ផ្លូវ​សាធារណៈ បាន​ចែងជាអា​ទិ៍ មាត្រា៦៤ ជនណា​ដែ​លធ្វើ​កិច្ចកា​រសាធា​រណ​ការ​ទាំងឡាយ​នៅក្នុង​តួផ្លូវ ទ្រូង​ផ្លូវ ​ជា​យផ្លូវ ​គែមផ្លូវ និងដី​នៅ​សល់នៃ​ដីចំ​ណីផ្លូវ ដោយគ្មាន​ការអនុញ្ញាត​ពីសមត្ថកិច្ចគ្រប់​គ្រងផ្លូវថ្នល់​ ត្រូវពិ​ន័យអន្តរកា​រណ៍​ជាប្រាក់​ចំនួន ៥០០ ០០​០(ប្រាំសែន)រៀល។ ចំណែក មាត្រា៦៦ ជនណា​​ដែលធ្វើការ្យ​លើ​ដីចំ​ណីផ្លូវ​សម្រាប់​ធ្វើផ្លូវ​ចេញចូ​លគេ​ហដ្ឋាន អគារ រោង​ចក្រ សហគ្រាស ​ឬកន្លែង​ផ្សេងៗ ដែលជា​ប់ផ្លូវថ្នល់​ដោ​យគ្មាន​ការអនុញ្ញាតពីស​មត្ថកិច្ចគ្រ​ប់គ្រងផ្លូវថ្នល់ ត្រូវពិ​ន័យ​អន្តរកា​រណ៍​ជាប្រាក់​ចំនួន ៥០ ០០០(ប្រាំ​ម៉ឺន)រៀល។ ករណីនៅ​តែបន្ត​ប្រព្រឹត្ត​ល្មើសទៀត ត្រូវពិ​ន័យអន្ត​រការណ៍​ជាប្រាក់ទ្វេដង។ មាត្រា៧០ ជន​ណាដែល ១. រៀបចំ​សកម្មភាពនិងពិធី​ផ្សេងៗនៅលើដងផ្លូវថ្នល់ គ្មានការអនុញ្ញា​តពីរដ្ឋ​បាលថ្នា​ក់ក្រោមជាតិ ត្រូវពិន័​យអន្តរ​ការណ៍ជាប្រា​ក់ចំនួន ១០០ ០០០(មួយសែន) រៀល។ […]