(បន្ទាយមានជ័យ) កម្លាំងការិយាល័យជំនាញកងរាជអាវុធហត្ថខេត្ត បានទទួលពាក្យបណ្ដឹងពីឈ្មោះ សឿន ស្រីនាង ភេទស្រី អាយុ៣៦ឆ្នាំ បច្ចុប្បន្ន រស់នៅភូមិភ្នំកន្ទួត សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ត្រូវជាម្តាយបង្កើតរបស់ជនរងគ្រោះឈ្មោះ ភាន់ សុភ័ក្រ ភេទប្រុស អាយុ១៦ឆ្នាំ បានធ្វើការប្ដឹងចោទប្រកាន់ទៅលើជនសង្ស័យ០១ក្រុម មានគ្នាប្រហែល១២នាក់ ស្តីពីករណីលួចម៉ូតូ ដោយប្រើហិង្សា ដែលប្រព្រឹត្តកាលពីវេលាម៉ោង១៥និង៣០នាទី ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤ នៅចំណុចផ្លូវវាងក្រុង ស្ថិតក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ។ ក្រោយពីទទួលបានបណ្ដឹងកម្លាំងការិយាល័យជំនាញបានសហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ស្រុកមង្គលបូរី និងក្រុងប៉ោយប៉ែត បានធ្វើការស្រាវជ្រាវ កំណត់មុខសញ្ញាបានថា ពួកគេគេចខ្លួនទៅក្រុងប៉ោយប៉ែត រហូតដល់វេលាម៉ោង០០និង៣០នាទី ឈានចូលថ្ងៃទី៣០ ខែតុលា កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានធ្វើការឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់សរុបចំនួន០៨នាក់ ក្នុងចំណោមបក្ខពួក១០នាក់ ១-ឈ្មោះរុន ញឹង(ដា) ភេទប្រុស អាយុ២០ឆ្នាំ ,២-ឈ្មោះសាទ វីរ៉ា ភេទប្រុស អាយុ១៦ឆ្នាំ ,៣-ឈ្មោះហុង លីហួរ (ហួរ ជ័រ) ភេទប្រុស អាយុ១៦ឆ្នាំ ,៤-ឈ្មោះជា […]
Month: October 2024
ឯកឧត្តម អ៊ុំ សុថា អញ្ជើញជាអធិបតីភាពក្នុង វគ្គសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្ដីពី “ការគ្រប់គ្រងទឹកស្អាត” ក្នុងខេត្តបន្ទាយមានជ័យ
(បន្ទាយមានជ័យ) នាព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុំ សុថា រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានអញ្ជើញជាអធិបតីភាពក្នុងវគ្គសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្ដីពី “ការគ្រប់គ្រងទឹកស្អាត” ។ពិធីនេះបានធ្វើឡើងនៅសណ្ឋាគារ ដឹវ៉ាយផាលេសរីសត ដោយមានការចូលរួមពី លោក លោកស្រី អភិបាលរងខេត្ត អភិបាល អភិបាលរងក្រុង-ស្រុក លោកមេភូមិ មេឃុំ ចៅសង្កាត់ ក្រុមការងារនាយកដ្ឋានគោលនយោបាយទឹកស្អាត មន្ទីរអង្គភាពពាក់ព័ន្ធនានាផងដែរ ។ លោក ញុិល ប៊ុនធឿន ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងលោក លី សុវណ្ណារិទ្ធ អភិបាលរងខេត្ត បានមានប្រសាសន៍ថា ការអភិវឌ្ឍន៍ខេត្តបន្ទាយមានជ័យ មានការរីកចំរើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យ រួម មាន វិស័យឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលស្តែងចេញពីការយក ចិត្តទុកដាក់ចង្អុលបង្ហាញពីក្រសួង ក៏ដូចជាការខិតខំរបស់ថ្នាក់ដឹកនាំមន្ទីរ និងមន្ត្រីរាជការ របស់យើងក្នុងស្មារតីយកចិត្តទុកដាក់ខ្ពស់ប្រកបដោយការទទួលខុសត្រូវក្នុងការអភិវឌ្ឍន៍ វិស័យនេះ ឱ្យមានការរីកចំរើនគួរឱ្យកត់សម្គាល់។ […]
ឯកឧត្តមបណ្ឌិត ទូច វណ្ណៈ ដឹកនាំក្រុមការងារ ចុះដាំ និងប្រគល់កូនឈើ ចំនួន ១ ០០០ដើម នៅស្រុកមេសាង
(ខេត្តព្រៃវែង) នៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ នេះ ឯកឧត្តមបណ្ឌិត ទូច វណ្ណៈ ប្រធានក្រុមការងារចុះជួយ ស.ស.យ.ក. ស្រុកមេសាង និងលោក ហ៊ន សុផាត ប្រធាន ស.ស.យ.ក. ស្រុកមេសាង បានអញ្ជើញដឹកនាំក្រុមការងារ ចុះដាំ និងប្រគល់កូនឈើ ចំនួន ១ ០០០ដើម នៅវិទ្យាល័យ មេសាង ស្រុកមេសាង ខេត្តព្រៃវែង។ ក្នុងពិធីនោះ ក៏មានការអញ្ជើញចូលរួមពីលោក សក ឡី លោក សៅ ឌីណា និងលោកវេជ្ជបណ្ឌិត សុខ តិចឈាង អនុប្រធានក្រុមការងារចុះជួយ ស.ស.យ.ក. ស្រុកមេសាង និងអស់លោក លោកស្រី សមាជិក សមាជិកាក្រុមការងារចុះជួយ, អនុប្រធាន និងសមាជិក សមាជិកា ស.ស.យ.ក. ស្រុក, ប្រធាន អនុប្រធាន និងសមាជិក សមាជិកា ស.ស.យ.ក. […]
កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឆ្មក់ចូលក្លឹបកំសាន្តស្តាស៊ីធី ដោយឃាត់ខ្លួនជនបរទេស និងខ្មែរប្រុសស្រីជាង ១០០នាក់ យកទៅសាកសួរនិងពិនិត្យរកសារធាតុញៀន
(បន្ទាយមានជ័យ) ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នាយប់រំលងអាធ្រាតឈានចូលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ កម្លាំងនគរបាលក្រុងប៉ោយប៉ែត និងមានការសម្របសម្រួលនិតិវិធីពីព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តបន្ទាយមានជ័យ បានសម្រុកចូលក្នុងក្លឹបកំសាន្តយីហោ ស្តាស៊ីធី (STAR CITY PUB&KTV) ស្ថិតនៅក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ដោយឃាត់ខ្លួនជនបរទេស និងខ្មែរប្រុសស្រី មានទាំងភ្ញៀវ និងអ្នកបម្រើការងារសរុបប្រមាណជាង ១០០នាក់ ផងដែរ។ លោកវរៈសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែតបានប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា ក្រោយពីរត្រួតពិនិត្យរហូតឈានដល់ការឃាត់ខ្លួនជនបរទេស និងជនជាតិខ្មែរដែលបម្រើការងារនៅក្នុងក្លឹបកំសាន្តខាងលើនេះរួចមក លុះព្រឹកឡើងបានដឹកតាមរថយន្ត១៦កៅអីរបស់សាលាក្រុង បញ្ជូនទៅកាន់ទីបញ្ជាការវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ ដើម្បីធ្វើការសាកសួរ។ដោយឡែកមធ្យោបាយធ្វើដំណើរដូចជាម៉ូតូជាដើម របស់ជនសង្ស័យ ត្រូវបានកម្លាំងសមត្ថកិច្ចដឹកយកទៅរក្សាទុក រីឯក្លឹបកំសាន្ត ត្រូវបានបិទបណ្ដោះអាសន្នរង់ចាំធ្វើនីតិវិធីជាក្រោយ។ លោកវរៈសេនីយ៍ទោ កែវ ដូល អធិការរង ផ្នែកប្រឆាំងគ្រឿងញៀនក្រុង បានប្រាប់អ្នកសារព័ត៌មានឲ្យដឹងដែរថា ជនសង្ស័យខាងលើកម្លាំងជំនាញកំពុងធ្វើការសាកសួរ និងរង់ចាំបទបញ្ជាពីថ្នាក់ដឹកនាំធ្វើតេស្តរកសារធាតុញៀន ដើម្បីអនុវត្តតាមនីតិវិធី ក្នុងករណីធ្វើតេស្តមិនមានសារធាតុញៀនទេនឹងធ្វើការដោះលែងឲ្យត្រឡប់ទៅវិញ ។ គួររំលឹកផងដែរថា រយៈការកន្លងមកនេះអាជ្ញាធរមូលដ្ឋានពិសេសសមត្ថកិច្ចក្រុងតែងតែចុះធ្វើការណែនាំ នៅតាមក្លឹបកំសាន្ត(KTV) […]
ករណីក្មេងទំនើងចេះតែបន្តស្ងប់ស្ងាត់! អ្នកនាំពាក្យថានេះជាស្ថានភាពដែលគ្រប់គ្នាចង់បាន!
(ភ្នំពេញ)៖រយៈពេល១សប្តាហ៍ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ ករណីក្មេងទំនើងនៅទូទាំងប្រទេស នៅបន្តមានសភាពស្ងប់ស្ងាត់ ដោយថ្ងៃខ្លះក៏សឹងតែគ្មានករណីនេះកើតឡើងតែម្ដង។ ក្នុងរយៈពេល៧ថ្ងៃ នៃសប្តាហ៍ទី៣នេះ មានត្រឹមជាង ១០ករណីតែប៉ុណ្ណោះដែលបានកើតឡើង ហើយជាករណីមានលក្ខណៈទ្រង់ទ្រាយតូចតាចនៅទូទាំងប្រទេស។ នេះបើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោកបណ្ឌិត ទូច សុឃ:។ ភាពស្ងប់ស្ងាត់នៃករណីក្មេងទំនើង ក្នុងរយៈពេលពីរបីសប្តាហ៍កន្លងមកនេះ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោកបណ្ឌិត ទូច សុឃៈ បានកត់សម្គាល់ថា នេះគឺជាទិដ្ឋភាពមួយដែលគ្រប់គ្នាចង់បាន មិនថាប្រជាពលរដ្ឋ ឬក៏អាជ្ញាធរមានសមត្ថិកិច្ចនោះទេ ហើយក៏ជាការយកចិត្តទុកដាក់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល ដើម្បីសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋទូទាំងប្រទេស។ ម៉្យាងទៀតក៏ជាពេលវេលាមួយដែលសង្កេតឃើញថា បណ្តាយុវជន ក៏ដូចជាក្រុមក្មេងទំនើងមួយចំនួន ហាក់មានការយល់ដឹងច្រើន ពីអ្វីដែលគួរធ្វើ និងអ្វីដែលមិនគួរធ្វើ និងបានយល់ពីទោសទណ្ឌនៃការប្រព្រឹត្តនូវទង្វើនោះ ក្នុងផ្លូវច្បាប់ទទួលបានអ្វីខ្លះត្រលប់មកវិញដល់គ្រួសារ និងសង្គមជាតិ។ លោកបន្ថែមថា អនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បាននឹងកំពុងយកចិត្តទុកដាក់ជំរុញឱ្យអនុវត្តយ៉ាងសកម្មនូវគោលនយោបាយភូមិ–ឃុំ–សង្កាត់មានសុវត្ថិភាព និងទាមទាឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ទាំងយុវជន សិស្សានុសិស្ស ក៏ដូចជាអាណាព្យាបាល លោកគ្រូ អ្នកគ្រូ អាជ្ញាធរមូលដ្ឋាន ព្រមទាំងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់បង្កើនការផ្សព្វផ្សាយ ជាចំណែកមួយចូលរួមទប់ស្កាត់និងបង្ការរាល់បទល្មើសផ្សេងៗទាំងក្នុងនិងក្រៅមូលដ្ឋាន ក្នុងនោះកម្លាំងនគរបាលជាតិនៃក្រសួងមហាផ្ទៃ […]
ម៉ូតូនិងម៉ូតូ បុកគ្នាបណ្តាកលឲ្យស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល០៣នាក់ នៅក្រុងអរិយក្សត្រ
ខេត្តកណ្តាល៖ឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងម៉ូតូ បណ្តាលឲ្យមនុស្សម្នាក់ស្លាប់ ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ និងមនុស្សប្រុសស្រី០៣នាក់ផ្សេងទៀតរងរបួសធ្ងន់ស្រាល រីឯម៉ូតូរងការខូចខាតទាំង០២គ្រឿង។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ២០និង០០នាទីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ នៅចំណុចលើផ្លូវបេតុង ស្ថិតក្នុងភូមិ អរិយក្សត្រ សង្កាត់/ក្រុងអរិយក្សត្រ ខេត្តកណ្តាល។ លោកវរសេនីយ៏ទោ រស់ ដាលីន អធិការនគរបាលក្រុងអរិយក្សត្រ បានឲ្យដឹងថា មុនពេលកើតហេតុមានម៉ូតូ០១គ្រឿង HONDA Scoopy ពណ៌ ស លាយ ទឹកក្រូច ពាក់ស្លាកលេខភ្នំពេញ1KW-5802 បើកបរដោយឈ្មោះ ពៅ ស្រីពេជ្រ ភេទស្រី អាយុ ៣៤ឆ្នាំ មានទីលំនៅភូមិបារាជ សង្កាត់ ស្វាយជ្រំ ក្រុងអរិយក្សត្រ ខេត្តកណ្តាល (របួសស្រាល) និងអ្នករួមដំណើរ០១នាក់ ឈ្មោះ ទ្រី សុវិចិត្រា ភេទប្រុសអាយុ ១៤ឆ្នាំ មានទីលំនៅភូមិឃុំជាមួយគ្នា (របួសធ្ងន់នៅពេលបញ្ជូនដល់មន្ទីពេទ្យភ្នំពេញបានស្លាប់) បើកបរពីលិច ទៅកើត លុះមកដល់កន្លែងកើតហេតុក៏បានបត់ឆ្វេងនៅលើទ្រូងផ្លូវស្របពេលនោះក៏មានម៉ូតូមួយគ្រឿងម៉ាក Honda Dream C125 ពណ៌ ខ្មៅ ពាក់ស្លាកលេខ […]
ជនជាតិចិន ២នាក់ បានបាត់បង់ជីវិតភ្លាមៗ ក្រោយពីជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍នៅបណ្ដោយផ្លូវជាតិលេខ១ ក្នុងស្រុកកៀនស្វាយ
ខេត្តកណ្តាល៖រថយន្ត៣គ្រឿងបានបុកគ្នាពេញទំហឹងនាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ នៅលើបណ្ដោយផ្លូវជាតិលេខ ១ ស្ថិតនៅក្នុងភូមិពោធិ៍មាវ ឃុំគគីធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល បណ្ដាលឲ្យជនជាតិជន ២នាក់ បានស្លាប់នៅនឹងកន្លែងកើតហេតុ ។ បើតាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុបានឃើញរថយន្តបង្កមួយគ្រឿងម៉ាក់រ៉ាត់ទ័រពណ៌ខ្មៅ ពាក់ស្លាកលេខ កម្ពុជា NQPKARIN បើកបរក្នុងទិសដៅពីកើតទៅលិចបើកបរដោយជនជាតិចិន និងអ្នករួមដំណើរ ៣នាក់ទៀតមិនស្គាល់អត្តសញ្ញាណ លុះមកដល់ចំណុចកើតហេតុខាងលើបានឡើងវ៉ាជែងរថយន្តមួយគ្រឿងម៉ាក់ហាយឡែនឌឺពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 2AS-4195 បើកបរទិសដៅស្របគ្នា រួចក៏បានទៅបុកនិងរថយន្តក្រុងក្រុមហ៊ុន ដាន ដាន កម្ពុជា–វៀតណាម ដឹកអ្នកដំណើរទិសដៅបញ្ច្រាសទិសគ្នា ពីលិចទៅកើតឆ្ពោះទៅក្រុងបាវិតបង្កអោយបុក ចំពេញពីមុខ មួយទំហឹង បណ្ដាលឲ្យអ្នកបើកបរនិងអ្នករួមដំណើរអង្គុយពីមុខស្លាប់ចំនួន២នាក់ នៅនឹងកន្លែងកើតហេតុអ្នករួមដំណើរអង្គុយពីក្រោយ ២នាក់រងរបួសស្រាល។ ចំណែករថយន្តហាយឡេនឌ័រ បានជ្រុលចង្កូតទៅបុកជាមួយនឹងរថយន្តបង្ករម៉ាក់រ៉ាត់ទ័រ បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំផ្នែកខាងមុខ។ ក្រោយពីកើតហេតុរថយន្តទាំង៣គ្រឿង ត្រូវបានកម្លាំងជំនាញ ចរាចរណ៍នៃអធិការស្រុកកៀនស្វាយចុះទៅពិនិត្យនិងធ្វើការវាស់វែង រឺឯសាកសពជនរងគ្រោះ រង់ចាំពិនិត្យនិងប្រគល់ជូនសាច់ញាតធ្វើបុណ្យតាមប្រពៃណី៕
អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក
ប៉ៃលិន៖ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈកម្មការរៀបចំបុណ្យជាតិ–អន្តរជាតិខេត្ត អមដំណើរដោយថ្នាក់ដឹកនាំខេត្ត នាល្ងាចថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ បានអញ្ជើញពិនិត្យមើល ទីតាំងរៀបចំរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នាពេលខាងមុខ នៅមាត់ស្ទឹងតារាប ស្ថិតក្នុងសង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងងថា៖ បើទោះបីជាខេត្តប៉ៃលិន មិនមានដងស្ទឹង ឬទន្លេ ដែលអាចអុំទូកបាន ឬបញ្ជូនកីឡាអុំទូក ទៅប្រកួតប្រណាំងនៅរាជធានីភ្នំពេញក៍ដោយ ក៍រដ្ឋបាលខេត្ត នឹងរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំនេះ អោយបានអធឹកអធម ដើម្បីចូលរួមអបអរសាទរ និងបង្កបរិយាកាសសប្បាយរីករាយជូនបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ+អន្តរជាតិ មកលេងកម្សាន្តក្នុងខេត្តផងដែរ។ លោកជំទាវបណ្ឌិតអភិបាលខេត្ត ក៍បានមានប្រសាសន៍ណែនាំ ដល់ក្រុមការងារ នៅក្នុងគណៈកម្មការរៀបចំបុណ្យជាតិ–អន្តរជាតិខេត្តទាំងអស់ ត្រូវសហការគ្នារៀបចំ និងត្រូវយកចិត្តទុកដាក់ទៅលើការរៀបចំតុបតែងក្លោងទ្វារ ទង់ បដា ប្រទីប និងភ្លើងបំភ្លឺចម្រុះពណ៌ ដើមី្បធ្វើយ៉ាងណា រំលេចនូវអត្តសញ្ញាណរបស់ជាតិ […]
រដ្ឋបាលស្រុកអូររាំងឪ គៀងគរប្រជាពលរដ្ឋក្នុងតំបន់ បន្តអនុវត្តយុទ្ឋនាការ “កម្ពុជាស្អាត ខ្មែរធ្វើបាន”
ខេត្តត្បូងឃ្មុំ៖លោក ទេស ឆន មេឃុំដំរិល ដឹកនាំក្រុមប្រឹក្សាឃុំ យុវជនគណបក្សឃុំ កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំ និងប្រជាពលរដ្ឋ ចូលរួមសម្អាតបរិស្ថាននៅតាមដងផ្លូវតាមបណ្ដាភូមិក្នុងឃុំ រួមមាន ភូមិដំរិលទី១ ភូមិដំរិលទី៣ ភូមិដំរិលទី៤ ភូមិយាកជើង និងភូមិយាកត្បូង ឃុំដំរិល ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤។ ការចុះសម្អាតបរិស្ថាននេះ គឺក្នុងគោលបំណងដើម្បីបំផុសស្មារតីដល់ប្រជាពលរដ្ឋ និងយុវជន ឱ្យចេះស្រឡាញ់ ចូលរួមថែរក្សា ការពារបរិស្ថាន ជាពិសេសចេះទុកដាក់សំរាមឱ្យបានត្រឹមត្រូវ និងចូលរួមអនុវត្តយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ដែលដាក់ចេញដោយ ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន។ គួររំលឹកផងដែរថា ក្រសួងបរិស្ថានបានប្រកាសចាប់ផ្តើមយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ជាផ្លូវការ កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ កន្លងមក បន្ទាប់ពីការសាកល្បង«យុទ្ធនាការកម្ពុជាស្អាត» នៅឃុំព្រះធាតុ ឃុំមៀន និងឃុំដ៏ទៃទៀត ក្នុងស្រុកអូររាំងឪខេត្តត្បូងឃ្មុំ បានជោគជ័យហើយនោះ។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានមានប្រសាសន៏ថា យុទ្ធនាការ […]
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ អញ្ជើញចូលរួមនិងដឹកនាំកម្លាំងនគរបាលការពារសន្តិសុខសុវត្ថិភាព ក្នុងពិធីបើកការប្រណាំងទូកង ឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ
(បន្ទាយមានជ័យ)៖ នៅរសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤ នេះ លោកឧត្តមសេនិយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានអមដំណើរឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណះអភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីក្នុងពិធីប្រណាំងទូកង ឆ្នាំ២០២៤ នៅស្ទឹងទឹកថ្លា ក្នុងបរិវេណសាកលវិទ្យាល័យជាតិមានជ័យ ក្រុងសិរីសោភ័ណ។ ពិធីប្រណាំងទូកង នៅខេត្តបន្ទាយមានជ័យ មានរយះពេលចំនួន២ថ្ងៃ គឺថ្ងៃទី២៦–២៧ ខែតុលា ឆ្នាំ២០២៤ មានទូកចូលរួម ចំនួន៥០គូរ ស្មើ១០០ទូក មកពីតាមអង្គភាពចំណុះ មន្ទីរពាក់ព័ន្ធ រដ្ឋបាលក្រុង ស្រុក និងតាមបណ្តាវត្តទូទាំងខេត្ត។ នាឱកាសនោះឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានថ្លែងថា ការរៀបចំពិធីប្រណាំងទូកងនេះ គឺដើម្បីចូលរួមគោរពដឹងគុណបុព្វបុរសជំនាន់មុន ពិសេសទាហ៊ានជើងទឹក ហើយក៏ជាការជ្រើសរើសជើងឯកទូកង ដែលមានល្បឿនលឿននិងមធ្យមទៅចូលរួមប្រកួតក្នុងព្រះរាជពិធីបុណ្យអ៊ុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលប្រារព្ធធ្វើឆាប់ៗខាងមុខនេះនៅរាជធានីភ្នំពេញ។ ក្រៅពីនេះក៏ជាការបង្កើតព្រឹត្តិការនៅក្នុងខេត្តសម្រាប់បងប្អូនប្រជាពលរដ្ឋមកទស្សនាកំសាន្ត សប្បាយក្នុងខេត្ត។ ទន្ទឹមគ្នានេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏បានដាក់ពង្រាយកម្លាំងនគរបាលជាច្រើននាក់ដើម្បីការពារ សន្តិសុខ សុវត្ថិភាព […]