ខេត្តតាកែវ៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នារសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ បានអញ្ជើញចុះពិនិត្យសេវាសុខាភិបាលសាធារណៈ និងសួរសុខទុក្ខបុគ្គលិកសុខាភិបាល រួមទាំងអ្នកជំងឺ និងក្រុមគ្រួសារ នៅមណ្ឌលសុខភាពត្រាំខ្នារ ខេត្តតាកែវ។ នាឱកាសនោះឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំ និងលើកទឹកចិត្តដល់មន្រ្តីមណ្ឌលសុខភាពទាំងអស់ សូមបង្កើនសមត្ថភាព និងត្រូវយកចិត្តទុកដាក់បន្ថែមទៀតដូចជា ការកកត់ត្រា រក្សាទុកដាក់ឯកសារឱ្យបានត្រឹមត្រូវ និងត្រូវរៀបចំទូដាក់វ៉ាក់សាំងឱ្យបានស្អាត និងសីតុណ្ហភាពត្រឹមត្រូវ និងថែរក្សាសម្ភារៈប្រើប្រាស់ឱ្យបានគង់វង្ស ដោយធានាឱ្យបានការបម្រើ និងផ្តល់ជូនសេវាពិនិត្យថែទាំសុខភាពជូនប្រជាពលរដ្ឋ ២៤ម៉ោង លើ ២៤ម៉ោង និង៧ថ្ងៃក្នុងមួយសប្តាហ៍។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានសំដែងអរគុណ និងការកោតសរសើរ ជូនចំពោះមន្រ្តីសុខាភិបាល រួមទាំងអាជ្ញាធរ ដែលនៅតែបន្តខិតខំប្រឹងប្រែង រិះរកគ្រប់មធ្យោបាយ និងធនធាន បំរើផ្តល់ជូនសេវាថែទាំសុខភាព ដល់ប្រជាពលរដ្ឋក្នុងស្មារតីទទួលខុសត្រូវ និង ប្រកាន់ខ្ជាប់ក្រមសីលធម៌វិជ្ជាជីវៈ៕
Month: July 2024
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ជំរុញឱ្យបន្តធ្វើទំនើបកម្មប្រព័ន្ធ Digital ដើម្បីគ្រប់គ្រងប្រព័ន្ធទិន្នន័យការងារសុវត្ថិភាពចរាចរណ៍
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានជំរុញថ្នាក់ដឹកនាំ និងមន្ត្រីជំនាញឱ្យបន្តធ្វើទំនើបកម្មប្រព័ន្ធឌីជីថល ដើម្បីគ្រប់គ្រងអំពើល្មើស និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ឱ្យកាន់តែមានតម្លាភាព និងប្រសិទ្ធភាពជាងពេលមុន។ ក្នុងឱកាសអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៤ របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានចាត់ទុកថា ការខិតខំប្រឹងប្រែងបន្តធ្វើទំនើបកម្មប្រព័ន្ធ Digital ជាកត្តាចម្បងមួយក្នុងការរួមចំណែកគ្រប់គ្រងប្រព័ន្ធទិន្នន័យការងារសុវត្ថិភាពចរាចរណ៍ ជាពិសេសគឺបែងចែកព័ត៌មានដល់មន្រ្តីមានសមត្ថកិច្ច ដើម្បីចាត់ការបង្ការ និងបង្ក្រាបទាន់ពេលវេលាក្នុងកម្រិតអតិបរមា។ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏មានប្រសាសន៍ឱ្យដឹងថា គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បាននិងកំពុងតែដំណើរការយ៉ាងសកម្ម ដោយបានដាក់ឱ្យប្រើប្រាស់នូវប្រព័ន្ធទិន្នន័យពិន័យ និងដកពិន្ទុបណ្ណបើកបរ ព្រមទាំងបានរៀបចំប្រព័ន្ធទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក បន្ថែមលើប្រព័ន្ធទិន្នន័យយានយន្តចុះបញ្ជីដែលមានស្រាប់ហើយ ក្នុងគោលដៅរឹតបន្តឹងអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក សំដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងការពារអាយុជីវិតរបស់ប្រជាជន។ ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានណែនាំថ្នាក់ដឹកនាំ និងសមត្ថកិច្ចជំនាញនៅតាមរដ្ឋបាលរាជធានី–ខេត្តទូទាំងប្រទេស ត្រូវបន្តបង្កើនការកសាងសមត្ថភាពចំណេះដឹងអំពីច្បាប់ ជំនាញ ប្រព័ន្ធបច្ចេកវិទ្យា មានសីលធម៌ វិន័យ ស្មោះត្រង់ក្នុងវិជ្ជាជីវៈប្រកបដោយស្មារតីទទួលខុសត្រូវ ជាពិសេសគឺរឹតបន្តឹងអនុវត្តច្បាប់ […]
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាន់ភ្ជាប់នូវគោលការណ៍សម្អាតផ្ទះ និងសម្អាតបឹង ដើម្បីប្រយុទ្ធប្រឆាំងគ្រឿងញៀននៅកម្ពុជា
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជំរុញឱ្យថ្នាក់ដឹកនាំគណៈកម្មាធិការសម្របសម្រួលជំរុញ អនុវត្ត និងត្រួតពិនិត្យការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនថ្មី ត្រូវតែប្រកាន់ភ្ជាប់នូវគោលការណ៍សម្អាតផ្ទះ និងសម្អាតបឹង ដើម្បីប្រយុទ្ធប្រឆាំងគ្រឿងញៀននៅកម្ពុជា ឱ្យខាងតែបាន។ ថ្លែងក្នុងពិធីប្រកាសសមាសភាពគណៈកម្មាធិការសម្របសម្រួលជំរុញ អនុវត្ត និងត្រួតពិនិត្យការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន នៃក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានបញ្ជាក់ថា ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាការងារអាទិភាពរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ ដោយត្រូវតែឈានដល់ការបោសសម្អាតគ្រឿងញៀននៅកម្ពុជា ពិសេសការដាក់ចេញនូវបទបញ្ជាម៉ឺងម៉ាត់ ០១បប «សម្អាតចកចេញពីបឹង» របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានកត់សម្គាល់ថា ស្ថានភាពគ្រឿងញៀននៅកម្ពុជា មានការវិវត្តប្រែប្រួលយ៉ាងខ្លាំង គួរឱ្យកត់សម្គាល់ និងព្រួយបារម្ភ ដោយបរិមាណគ្រឿងញៀន ដែលសមត្ថកិច្ច បង្ក្រាបបាន មានចំនួនកាន់តែច្រើនជារៀងរាល់ឆ្នាំ, ការកែច្នៃ ផលិតក្នុងរូបភាពទ្រង់ទ្រាយធំ ក៏ត្រូវបានរកឃើញ និងបង្ក្រាបបានជាបន្តបន្ទាប់, ប្រភេទគ្រឿងញៀន ដែលបានកែច្នៃផលិត និងប្រើប្រាស់ភាគច្រើនជាប្រភេទ ICE មិនមែនប្រភេទគ្រាប់ដូចមុន, […]
រថយន្តទំនើបបើកលឿនដូចព្យុះ ឡើងខឿនរង្វង់៥៨ ក្នុងក្រុងប៉ោយប៉ែត បន្តបុករះម៉ូតូកង់បី រទេះលក់ដូរ បណ្តាលឲ្យមនុស្សរបួសធ្ងន់បាក់ជើងជាច្រើនកំណាត់
(បន្ទាយមានជ័យ)៖ឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើហដោយរថយន្តទំនើបបើកលឿនដូចព្យុះ ឡើងខឿនរង្វង់៥៨ ស្ថិតនៅក្នុងភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត រួចបន្តបុករះម៉ូតូកង់បី រទេះលក់ដូរខូចខាតជាច្រើនគ្រឿង និងបណ្តាលឲ្យមនុស្សរបួសធ្ងន់បាក់ជើងជាច្រើនកំណាត់ នៅវេលាម៉ោង៤និង៥នាទីរសៀល ថ្ងៃទី២៩ ខែកក្តដា ឆ្នាំ២០២៤ ។ ប្រភពព័ត៌មានបានឲ្យដឹងថា៖ មុនពេលកើតហេតុ គេឃើញរថយន្ត ម៉ាក ឆែរ៉ូឡែត ពណ៌ស បិទស្កុតពណ៌ឈាមជ្រូក១ជុំ ពាក់ផ្លាកលេខ កម្ពុជា TF201120 បើកបរក្នុងទិសដៅពីទិសជើងទៅត្បូង យ៉ាងលឿនដូចព្យុះ បានឡើងខឿនរង្វង់៥៨ ជ្រុលទៅបុកស្ត្រីម្នាក់កំពុងលក់ទឹកអំពៅនៅម្ខាងផ្លូវបណ្តាលឲ្យរងរបួសធ្ងន់បាក់ជើងទាំងសងខាងជាច្រើនកំណាត់ ហើយរថយន្តបន្តបុករះម៉ូតូកង់បី រទេះលក់ដូរខូចខាត៥ទៅ៦គ្រឿង រួចជ្រុកទៅមុខធ្លាក់ចូលក្នុងប្រឡាយទឹក រថយន្តខូចខាតធ្ងន់ទៅមុខលែងរួច។ ប្រភពនៅកន្លែងកើតហេតុបន្តថា ៖ ក្រោយពីរថយន្តបើកធ្លាក់ប្រឡាយ ត្រូវបានប្រជាពលរដ្ឋ ចុះបើកទ្វារជួយសង្គ្រោះ ប៉ុន្តែអ្នកបើកបរ និងអ្នករួមដំណើរពីរនាក់ប្តីប្រពន្ធជាជាតិខ្មែរ មិនមានអ្នករងរបួសទេ។ បុរសអ្នកបើកបរ រួមជាមួយប្រពន្ធរួមដំណើរត្រូវបានប្រជាពលរដ្ឋឃាត់ ប្រគល់ឲ្យសមត្ថកិច្ចជំនាញ ចំណែកស្ត្រីលក់ទឹកអំពៅ ត្រូវបានរថយន្តសង្គ្រោះបឋមក្រុងប៉ោយប៉ែតបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកប៉ោយប៉ែត។ គរបាលចរាចរណ៍ក្រុងប៉ោយប៉ែតបានប្រាប់ឲ្យដឹងថា៖ អ្នកបើកបរមិនមានជាតិអាល់កុលនោះទេ តែបើកបរលឿនពេក ដល់ចំណុចកើតហេតុបាត់ភាពជាម្ចាស់ការ ទើបបណ្តាលឲ្យរថយន្តបុកខឿន រង្វង់មូល៥៨ រួចជ្រុលទៅបុកជនរងគ្រោះ នៅម្ខាងផ្លូវបន្តបុករះម៉ូតូកង់បី រទេះលក់ដូរខូចខាត៥ទៅ៦គ្រឿង ទៅធ្លាក់ប្រឡាយទឹកទៅមុខលែងរួចបែបនេះ។ ក្រោយពីសមត្ថកិច្ចនគរបាលចរាចរណ៍វាស់វែងរួច […]
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកក្កដា និងលើកទិសដៅការងារខែសីហា ឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តស្វាយរៀង
ខេត្តស្វាយរៀង៖ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកក្កដា និងលើកទិសដៅការងារខែសីហា ឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តស្វាយរៀង នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤នេះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានដាក់ចេញនៅទិសដៅសំខាន់ៗមួយចំនួនដូចខាងក្រោម៖ ១.ត្រូវបន្តយកចិត្តទុកដាក់លើការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងសុវត្ថិភាពនៅក្នុងខេត្តឱ្យបានល្អជាពិសេសនៅថ្ងៃប្រណាំងទូកដណ្តេីមពានរង្វាន់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដែលនិងចាប់ផ្តេីមប្រព្រឹត្តទៅនៅថ្ងៃទី២ដល់ទី៤ខែសីហាឆ្នាំ២០២៤នេះ។ ២.ត្រូវបន្តអនុវត្តវិធានការច្បាប់បង្ក្រាបក្មេងទំនើងគ្រប់ប្រភេទដែលបង្ករអសន្តិសុខនៅក្នុងមូលដ្ឋាន ស្របតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី។ ៣.បន្តការយកចិត្តទុកដាក់តាមដាន និងបង្ក្រាបល្បែងអនឡាញ ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទដែលកើតមាននៅក្នុងមូលដ្ឋាន។ ៤.បន្តតាមការយកចិត្តទុកដាក់តាមដានទៅលើបញ្ហាគ្រោះថ្នាក់ដោយធម្មជាតិផ្សេងៗដូចជា ខ្យល់កន្ត្រាក់ រលំផ្ទះ ទឹកជំនន់ និងការជនលិចផលដំណាំរបស់ប្រជាពលរដ្ឋជាដើមក្នុងករណីដែលកើតមានឡើងជាយថាហេតុ ត្រូវចុះជួយឱ្យបានទាន់ពេលវេលា។ ៥.មន្ទីរសាធារណៈការ និងដឹកជញ្ជូន និងមន្ទីរអភិវឌ្ឍន៍ជនបទ ព្រមទាំងអាជ្ញាក្រុងស្រុក រាល់ផ្លូវដែលមានការខូចខាតត្រូវពិនិត្យកែលម្អរ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ ៦.មន្ទីររៀបចំដែនដី និងអាជ្ញាធរក្រុង–ស្រុកទាំងអស់ត្រូវពិនិត្យតាមដានរាល់ការសាងសង់សំណង់រឹងផ្សេងៗត្រូវមានច្បាប់អនុញ្ញាតអោយបានត្រូវមុនដំណើរការសាងសង់។ ៧.អាជ្ញាធរក្រុង ស្រុក ត្រូវពិនិត្យ និងការពារដីចំណីផ្លូវ ប្រឡាយ បឹងបួរឱ្យបានល្អ និងខិតខំដោះស្រាយបញ្ហាទំនាស់នានាជូនបងប្អូនប្រជាពលរដ្ឋឱ្យអស់ពីលទ្ធភាពនៅក្រៅប្រព័ន្ធតុលាការ។ ៨.សមត្ថកិច្ចពាក់ព័ន្ធត្រូវបន្តបង្កើនការផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក និងរឹតបន្តឹងការអនុវត្តច្បាប់ ជាពិសេសជំរុញការពាក់មួកសុវត្ថិភាព និងការរៀបស្លាកសញ្ញាចរាចរណ៍ឱ្យបានគ្រប់គ្រាន់នៅតាមដងផ្លូវ ។ ៩.អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវពង្រឹងការទប់ស្កាត់ការជួញដូរចែកចាយ និងប្រើប្រាស់គ្រឿងញៀននៅតាមមូលដ្ឋានឱ្យមានប្រសិទ្ធភាព៕
ឯកឧត្តម គួច ចំរើន ជួបសំណេះសំណាលជាមួយក្រុមកីឡាករ-កីឡាការិនី ចំណុះទូកប្រពៃណីខ្នាតអន្តរជាតិតំណាងខេត្ត ត្រៀមចូលរួមប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ “ពានរង្វាន់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ”
ខេត្តកណ្តាល៖នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤នេះ ឯកឧត្តម គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តកណ្តាល បានជួបសំណេះសំណាលជាមួយក្រុមកីឡាករ–កីឡាការនី ចំណុះទូកប្រពៃណីខ្នាតអន្តរជាតិ “ទូកនាគ” ទូកកានូ ទូកកាយ៉ាក់ និងទូករ៉ូអ៊ុង ជ្រើសរើសជើងឯកថ្នាក់ជាតិ “ពានរង្វាន់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា” លើកទី១ នៅទន្លេ វ៉ៃគោ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ដែលត្រូវប្រព្រឹត្តទៅនៅថ្ងៃទី២ ដល់ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៤ខាងមុខនេះ។ មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល បានណែនាំដល់ក្រុមកីឡាករទាំងអស់ត្រូវយកចិតទុកដាក់បញ្ចេញនូវទេពកោសល្យ និងសមត្ថភាព និងរួមសាមគ្គីគ្នាក្នុងការប្រកួតដើម្បីដណ្តើមយកជ័យជម្នះ ដល់ក្រុមរបស់ខ្លួននិងខេត្ត និងត្រូវចេះថែទាំសុខភាពឱ្យបានល្អ និងត្រូវចេះរស់នៅស្អាត ហូបស្អាត និងផឹកស្អាត។ជាមួយគ្នានោះឯកឧត្តមអភិបាលបានជំរុញ និងណែនាំដល់ កីឡាករ–កីឡាការិនីទាំងអស់ត្រូវ គោរពនូវបទបញ្ជាផ្ទៃក្នុង ដែលចេញដោយគណៈកម្មការខេត្ត ត្រូវរក្សាឲ្យបាននូវសាមគ្គីភាព មិត្តភាពជាមួយដៃគូ មិនត្រូវបន្តុះ បង្អាប់ ដៀមដាម ឌឺដងដាក់គ្នា ឈ្លោះទាស់ទែង ប្រើអំពើហឹង្សា ដែលនាំឲ្យបាត់បង់សេចក្តីថ្លៃថ្នូរបស់កីឡាករឡើយ។ កត្តាដែលកីឡាករ […]
ក្រុមអតីត សិស្សថ្នាក់ទី៤ ទំនេីបជាតិ នាឆ្នាំ១៩៧៥ នៃ វិទ្យាល័យមង្គលបូរី ចូលរួមដាំដេីមឈេី
(បន្ទាយមានជ័យ)៖ដើម្បីលើកស្ទួយបរិស្ថាន ចក្ខុវិស័យចង់ឲ្យប្រជាពលរដ្ឋគ្រប់រូប ជាពិសេសក្មេងៗ សិស្សានុសិស្សមានសុខុមាលភាពរឹងមាំពង្រឹងពង្រីកវប្បធម៌និងបរិស្ថានបានល្អ នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ លោក ប៊ួយ ប៊ុនសួង នាយកសាលាបឋមសិក្សាក្បាលស្ពាន សង្កាត់ព្រះពន្លា នៃក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានដឹកនាំក្រុម អតីតសិស្សថ្នាក់៤ទំនើបជាតិ នាឆ្នាំ១៩៧៥ ដែលបានធ្វើការសិក្សានៅវិទ្យាល័យមង្គលបូរី បានគិតមកដល់បច្ចុប្បន្នជិតហាសិបឆ្នាំ។ ពួកគាត់ក៏បានចូលរួមដាំដើមឈើ នៅក្នុងសាលាបឋមសិក្សាក្បាលស្ពាននេះ ទុកជាអនុស្សាវរីយ៍ក៏ដូចជាសម្រាប់សិស្សានុសិស្ស បានជាមនុស្សនិងបរិស្ថានល្អផងដែរ ។ លោក ប៊ួយ ប៊ុនសួង បានបញ្ជាក់ថា កូនឈើដែលបានយកមកធ្វើការដាំដុះក្នុងបរិវេណសាលានាពេលនេះ មានដើមគ្រញូង ដើមបេង ដើមធ្នង់ ដែលការដាំដុះនេះនិងនៃបរិស្ថានសាលារៀនស្អាតនាំមកនូវសុខភាពល្អដល់សិស្សានុសិស្សដូចជាការជួប រវាងមហាមិត្តដែលជាអតីតសិស្ស កាលពីហាសិបឆ្នាំមុន ហើយការដាំដើមឈើនេះទៀតសោតគឺ ឈរលើមូលដ្ឋានគ្រឹះនៃយុទ្ធសាស្រ្ត ចក្រាវិស័យ បរិស្ថាន២០២៣ ២០២៨ សំដៅជំរុញការអភិវឌ្ឍគ្រប់ទីកន្លែងប្រកបដោយភាពស្អាតភាពបៃតងធម្មជាតិ ក៏ដូចជាសារមួយបញ្ជាក់ពីការ ពង្រឹងនៃការគ្រប់គ្រងការពារធម្មជាតិព្រៃឈើជួយទប់ស្កាត់បទល្មើសកាប់ឈើរុករានទន្ទ្រានព្រៃក្នុងតំបន់អភិរក្ស។ គួរបញ្ជាក់ផងដែរថា ការថែរក្សាការពារអភិរក្សព្រៃឈើតាមរយៈការដាំដុះឈើឡើងវិញនេះគឺដើម្បីជាប្រយោជន៍ដល់ការ រស់នៅ របស់ខ្លួនយើង ក៏ដូចជាសហគមន៍យើង និងជីវិតសត្វគ្រប់ប្រភេទ ព្រមទាំងប្រព័ន្ធជីវៈចម្រុះជាច្រើនផងដែរ ដែលជាសម្បត្ដិរបស់មនុស្សជាតិគ្រប់ជំនាន់៕
លោក សិទ្ធិ ឡោះ អញ្ជើញដឹកនាំកិច្ចប្រជុំពង្រឹងការងារចុះមូលដ្ឋាន និងដាក់ទិសដៅអនុវត្តបន្ត
(បន្ទាយមានជ័យ)៖ គណ:កម្មាធិការគណបក្សមូលដ្ឋាន ខ២៧ សាខាខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤ បានបើកកិច្ចប្រជុំពង្រឹងការងារចុះមូលដ្ឋាន និងដាក់ទិសដៅអនុវត្តបន្តដល់ប្រធាន–អនុប្រធានក្រុមការងារ ខ២៧ ចុះជួយឃុំទាំង៤ ក្នុងស្វាយចេក ។ ពិធីនេះត្រូវបានធ្វើឡើងក្រោមអធិបតីភាព លោក សិទ្ធិ ឡោះ សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការបក្សខេត្ត និងជាប្រធានគណៈកម្មការ ខ ២៧ ចុះជួយស្រុកស្វាយចេក និងមានការអញ្ជើញចូលរួមពី លោក លោកស្រី ប្រធាន អនុប្រធាន ក្រុមការងារចុះជួយឃុំទាំង៤ ក្នុងស្រុកស្វាយចេក ។ លោក សិទ្ធិ ឡោះ សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានគណៈកម្មការ ខ ២៧ចុះជួយស្រុកស្វាយចេក បានថ្លែងអំណរអរគុណ កោតសសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារទាំងអស់ ដែលបានចូលរួមគ្រប់សកម្មភាពការងារបានល្អនិងទទួលបានការគាំទ្រពីប្រជាពលរដ្ឋ បានច្រើនពីការបោះឆ្នោត កន្លងមក និងសូមថែរក្សាការសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អ ជាពិសេសក្រុមការងារទាំងអស់ត្រូវបម្រើប្រជាពលរដ្ឋដោយយកបេះដូងទៅប្រើជាមួយប្រជាពលរដ្ឋ ដើម្បីទទួលបានសម្លេងគាំទ្រនិងឈ្នះឆ្នោតនៅពេលខាងមុខបន្តទៀត ៕
លោកបណ្ឌិត ទូច វណ្ណៈ និងលោក វូ ហាក់ អញ្ជើញបើកវគ្គសិក្ខាសាលា ក្រោមការឧបត្ថម្ភពីឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ស្តីពី”របៀបសរសេរព័ត៌មាន របៀបកាន់កម្មវិធី និងរបៀបថតរូប” នៅខេត្តបន្ទាយមានជ័យ
(បន្ទាយមានជ័យ)៖ក្រោមការឧបត្ថម្ភដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយសសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ និងលោកជំទាវ កែ សួនសុភី នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤ នេះ លោកបណ្ឌិត ទូច វណ្ណៈ ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) និងលោក វូ ហាក់ អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ជាតំណាងឯកឧត្តម អ៊ូ វណ្ណា ប្រធានក្រុមប្រឹក្សាភិបាលសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ បានអញ្ជើញបើកវគ្គសិក្ខាសាលាស្តីពី “របៀបសរសេរព័ត៌មាន របៀបកាន់កម្មវិធី និងរបៀបថតរូប” ដោយឥតគិតថ្លៃ ដល់សិក្ខាកាម ចំនួន ៥០០នាក់ នៅសាកលវិទ្យាល័យជាតិមានជ័យ ក្នុងខេត្តបន្ទាយមានជ័យ។ ថ្លែងក្នុងពិធីបើកសិក្ខាសាលានាឱកាសនោះ លោកបណ្ឌិត ទូច វណ្ណៈ បានគូសបញ្ជាក់ថា វគ្គសិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងចែករំលែកនូវចំណេះដឹង និងបទពិសោធទៅលើរបៀបសរសេរព័ត៌មាន ផ្សព្វផ្សាយតាមបណ្តាញសារព័ត៌មាន ប្រព័ន្ធផ្សព្វផ្សាយសង្គម និងតាមរូបភាពផ្សេងៗ ឱ្យបានត្រឹមត្រូវតាមក្បួនខ្នាត និងក្រមសីលធម៌វិជ្ជាជីវៈ ព្រមទាំងច្បាប់ស្តីពីរបបសារព័ត៌មាននៅកម្ពុជា ដែលធ្វើបទបង្ហាញដោយលោក ប៊ិន ប៊ុណ្ណា អគ្គនាយកសារព័ត៌មានត្រយង និងលោក សំ […]
អភិបាលខេត្តប៉ៃលិន ប្រគល់ថវិការមួយចំនួន ដើម្បីសម្រួលជីវភាពដល់គ្រួសារដែលមានកូនសតិមិនប្រក្រតី
(ប៉ៃលិន) ដោយឃើញគ្រួសារមួយមានជីវភាពខ្វះខាតខ្លាំងដោយសារចេញទៅ ប្រកបមុខរបរអ្វីមិនកើត រវល់តែនៅមើលថែរកូនដែលកើតមកមានជម្ងឺសតិមិនប្រក្រតី(ឆ្កូត)ទើបនៅរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានអញ្ជើញជួបសួរសុខទុក្ខ លោកស្រី ផាយ មាន រស់នៅភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ត្រូវជាម្តាយបង្កើតរបស់កុមារីឈ្មោះ ផេង សុផារី ដែលមានជម្ងឺ សតិបញ្ញាមិនគ្រប់នៅក្នុងបន្ទុក ក្នុងឱកាសនោះលោកជំទាវ បានជូនថវិកាមួយចំនួនដល់ម្ដាយកុមារី សម្រាប់សម្រួលជីវភាពប្រចាំថ្ងៃមួយគ្រា។ ជាមួយគ្នាក្នុងនាមថ្នាក់ដឹកនាំនិងជាម្តាយដ៍ល្អម្នាក់លោកជំទាវ បាន ស្រីមុំបានផ្តល់ការលើកទឹកចិត្តដល់បងស្រីនិងពលរដ្ឋទាំងអស់នៅក្នុងខេត្តប៉ៃលិនសូមបន្តការគាំទ្រការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីសម្តេចតែងតែគិតគូរពីសុខទុក្ខប្រជាពលរដ្ឋជានិច្ចតាមរយះថ្នាក់ដឹកនាំខេត្តនិមួយៗដូច្នេះបើបងប្អូនមានបញ្ហាអ្វីសូមរាយការទៅអាជ្ញាធរមូលដ្ឋានដូចករណីនេះជាដើមខាងរដ្ឋបាលខេត្តមិនទុកបងប្អូនចោលនោះឡើយ។ គ្រួសារជួបបញ្ហាបានថ្លែងអំណរគុណដល់លោកជំទាវបានស្រីមុំ អភិបាលខេត្តប៉ៃលិនយ៉ាងខ្លាំងដែលបានជួយពេលគ្រួសារកំពុងខ្វះខាតនិងសូមជូនពរដល់លោកជំទាវនិងក្រុមការងារមានសុខភាពល្អ ជោគជ័យគ្រប់ភារកិច្ច៕