ព័ត៌មានជាតិ

ក្មេងទំនេីង ៨នាក់ ពាក់ព័ន្ធករណីកាន់​កាប់ ឬដឹកជញ្ជូនអា​វុធដោយគ្មាន​ការអ​នុញ្ញាត និងប្រើប្រាស់​គ្រឿង​ញៀន នៅក្រុងប៉ោយ​ប៉ែត ត្រូវអាវុធហត្ថ ​ចាប់ខ្លួនបញ្ជូន​ទៅតុលាការ

(បន្ទាយមានជ័យ )៖លោកវរ​សេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ប៉ោយប៉ែត​ បានបេីកប្រតិប​តតិការ​បង្ក្រាបនិ​ងឃាត់ខ្លួន​ក្មេងទំនេីង​ចំនួន​០៨នាក់ ១.ឈ្មោះធី ចាន់ទី ភេទប្រុស ២៤ឆ្នាំ​ បច្ចុប្បន្ននៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត​,​ ២.ឈ្មោះ​ អ៊ីម ណារ៉ូ ភេ​ទប្រុស អាយុ១៦ឆ្នាំ បច្ចុប្បន្ននៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត,​ ៣.ឈ្មោះ​ ព្រែក វ៉ែន ភេទប្រុស អាយុ២០ឆ្នាំ បច្ចុប្បន្ននៅភូមិទំនប់ក៥ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយ​ប៉ែត,​ ៤.ឈ្មោះភាព សុភី ភេទប្រុស អាយុ១៦ឆ្នាំ បច្ចុប្បន្ននៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត,៥.ឈ្មោះ​ នឿត  មិនា(យ៉ា) ភេទប្រុស អាយុ១៧ឆ្នាំ បច្ចុប្បន្ននៅភូមិទំនប់ក៥ សង្កាត់​ប៉ោយប៉ែត ក្រុងប៉ោយប៉ែត,​ ៦.ឈ្មោះ​ លៀង សុខលាភ ភេទប្រុស អាយុ១៧ឆ្នាំ បច្ចុប្បន្ន​នៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត,​៧.ឈ្មោះ​ ណាក់ ណាង ភេទប្រុស អាយុ១៦ឆ្នាំ […]

ព័ត៌មានជាតិ

កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនបរទេស ២នាក់ ទៅតុលាការ ពាក់ព័ន្ធក​រណីចា​ប់ឃុំឃាំង ​និងបង្ខាំងដោ​យខុសច្បាប់

(បន្ទាយមានជ័យ)៖ដោយអនុវត្តតា​មបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជា​ការក​ងរាជ​អាវុធហត្ថខេត្តបន្ទាយមានជ័យ និងមានការសម្រប​សម្រួលនី​តិវិធីពីឯកឧត្តម កើត វណ្ណា​រ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ ​លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាកា​រមូលដ្ឋានកង​រាជអាវុធហត្ថក្រុងប៉ោយប៉ែត បាន​ដឹកនាំកម្លាំង​ចុះ​ឃាត់ខ្លួនជន​សង្ស័យ​ចំនួន​០២នាក់ ១.ឈ្មោះ ​យ៉ាវ ហ្វុកឈាង (YAO FUQIANG) (ហៅក្រៅកាំង,សឺវាន់) ភេទ​ប្រុស អាយុ៣៩ឆ្នាំ ជនជាតិចិន អាសយដ្ឋានបច្ចុប្បន្ន ស្នាក់នៅបន្ទប់ជួល ស្ថិតក្នុងរាជធានីភ្នំពេញ។ ​២.ឈ្មោះ ខេ ម៉ៅ ធុង (HIN MAUNG TUN) ហៅក្រៅអា​វៃ ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិមីយ៉ា​ន់ម៉ា អាសយដ្ឋានបច្ចុប្បន្ន ស្នាក់នៅ​រាជធានីភ្នំពេញ ពាក់ព័ន្ធករណីចាប់ឃុំឃាំង និងបង្ខាំង​ដោយ​ខុស​ច្បាប់ ដែលប្រព្រឹត្តិកា​លពីវេលាម៉ោង២​១និង០០នាទី ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ នៅចំ​ណុ​ចបុរីដឺផាកស៊ីធី (THE PARK CITY) ស្ថិតក្នុងភូមិគីឡូលេខ៤ សង្កាត់ផ្សាកណ្តាល ក្រុងប៉ោយប៉ែត […]

ព័ត៌មានជាតិ

ឯកឧត្តមអភិសន្តិប​ណ្ឌិត ស សុខា ៖ បេសក​កម្មក្រុមគ្រូ​ពេទ្យស្ម័គ្រចិត្ត ស សុខា បានរួមចំណែក​ផ្ដល់​ភា​ពកក់ក្ដៅផ្នែកសេវាសុខ​ភាពជូនពលរដ្ឋ ស្រ​បតាមនយោបាយសម្ដេចធិបតី!

(ភ្នំពេញ)៖ក្នុងពិធីសំណេះសំណាលខ្លីជាមួ​យប្រជាពលរដ្ឋប្រមាណ ២ ០០០នាក់ ដែលមកទទួល​សេ​វាពិនិត្យ និងព្យាបាលជំ​ងឺពីក្រុមគ្រូ​ពេទ្យស្ម័គ្រចិត្ត ស សុខា ដោ​យឥតគិតថ្លៃ នៅស្រុកសុីធរក​ណ្ដាល​ នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសា​សន៍ថា បេសកកម្មរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា នាឱ​កាសនេះ ក៏​មិនខុស​ពីកន្លងម​កដែរ គឺដើម្បីចូលរួមចំ​ណែកផ្ដល់ភា​ពកក់ក្ដៅ​ជូនប្រជា​ពលរដ្ឋលើផ្នែកសេ​វាសុខភាព ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមកា​រដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ភ្ជាប់នឹង​គោលនយោបាយសម្ដេចធិបតីប្រមុខរាជរដ្ឋាភិបាល ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានគូស​បញ្ជាក់អំពីយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលផ្តោ​តការយកចិត្តដា​ក់ទៅលើវិ​ស័យអាទិភាពមួយចំនួន បន្តពីយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលអាណត្តិមុន ក្នុងនោះ​គោល​នយោ​បាយអាទិភាពទី១ គឺការពង្រីកសេវាថែទាំសុខភាព ឆ្ពោះទៅរកការគ្របដណ្តប់​សុខ​ភាពជាសកល។ ឯកឧត្តម បានបន្ថែមថា រាជរដ្ឋាភិបាល ក៏បាន និងកំពុងធ្វើទំនើបកម្ម និងពង្រឹង​សមត្ថភាព ក្នុងការផ្ដល់សេវាព្យាបាលជំងឺគ្រប់ប្រភេទ ជាពិសេសជំងឺកម្រិតធ្ងន់ៗ រួមទាំងពង្រឹង​គុណភាពព្យាបា​លនៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកស្រុក ដែលជាចំណុច​សំខាន់ដើ​ម្បីផ្តល់សេវាសង្គ្រោះបឋម និងជំងឺផ្សេងៗទៀត។ ឯកឧត្តមអភិសន្តិបណ្ឌិត ស […]

ព័ត៌មានជាតិ

ផ្ទាំង​ស្លាកប៉ាណូល្បែង​ស៊ីសង​តាម​អនឡាញដ៏​ធំ​ឈ្មោះថា«789BET , JUN 88 » នៅ​លើផ្លូវជាតិលេខ៥ ត្រង់​ចំណុច​ក្បែររង្វង់មូល​ច្រកទ្វារអន្តរ​ជាតិ​ប៉ោយ​ប៉ែត​ ត្រូវបាន​អាជ្ញាធរ​ចុះរុះរើ

(ខេត្តបន្ទាយមានជ័យ)៖ក្រោយពីមានលិ​​ខិតបង្គាប់​ការ រប​ស់ក្រសួងម​ហាផ្ទៃ អនុវត្ត​តាមប្រសាសន៍​ដឹក​នាំ​ដ៏​ខ្ពង់ខ្ពស់​របស់សម្តេច​មហាបវរធិបតី​ នាយករដ្ឋម​ន្ត្រីនៃក​ម្ពុជា កា​លពីថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២​០២៤ ត្រូវ​បង្កើត​គណៈក​ម្មាធិការ​ចំពោះកិច្ច ដើម្បីបង្ក្រាបប​ទល្មើស​ឆបោក​តាមប្រព័ន្ធអ​នឡាញ​​ នៅ​តាម​បណ្តារាជ​ធានី–ខេត្តនោះ នាព្រឹក​ថ្ងៃទី២៨​ ខែមិថុនា ឆ្នាំ២០២៤នេះ ​អាជ្ញាធរដឹ​កនាំ​ដោយលោក ង៉ោ ម៉េងជ្រួន អភិបាលរង​ខេត្តបន្ទាយមានជ័យ និ​ងលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បាន​ចុះទៅ​បញ្ជា​ឲ្យរុះរើស្លា​កផ្ទាំង​ប៉ាណូល្បែងស៊ីស​ងតាម​អនឡាញដ៏ធំ ​ដែលមាន​ឈ្មោះថា“​789BET , JUN 88 “នៅ​លើ​ផ្លូវ​ជា​តិលេខ ៥ ត្រង់ចំណុចក្បែររង្វង់​មូលច្រកទ្វារអន្តរ​ជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ ​សូមបញ្ជាក់ផង​ដែរថា ផ្ទាំង​ប៉ាណូ​ល្បែងស៊ីសងតា​មអនឡាញដ៏ធំមួយ​នេះ មិនមែនទើបតែលើ​ក​ដាក់​នោះទេ បើតា​មអង្គភាព​យើងដឹងគឺ​រយៈ​ការកន្លងម​ក​នេះ​មាន​ការរិះគន់ពី​បណ្ដា​ញស​ង្គមហ្វេ​សប៊ុក ក៏ដូចជាបណ្ដាញសា​រព័ត៌​មាន យ៉ាង​ចាស់ដៃផង​ដែរ។ ក្រោយ​មក​អាជ្ញា​ធរក៏​បានធ្វើការ​រុះរើចេញម្ដងរួច​មកហើ​យ​ដែរ ក៏ស្រា​ប់តែថ្មីៗ​នេះមា​នការ​លើក​ឡើង​វិញ​សារ​ជាថ្មី​ទៀត ​ហើយ​ក៏មា​នកា​ររិះគន់ជា​បន្តបន្ទាប់​ មិនឃើ​ញអាជ្ញា​ធរចុះ​ធ្វើកា​ររុះ​សរើ​នោះ​ឡើយ​ ទើបតែមាន​លិខិតបង្គាប់ការ របស់ក្រសួងមហាផ្ទៃ ចុះថ្ងៃទី​២៧​ ខែមិថុនា ឆ្នាំ២០២៤នេះទើបអាជ្ញាធរដឹកនាំក​ម្លាំង​ចុះ​រុះរើ​តែម្តងធ្វើ​ឲ្យ​មានការភ្ញាក់ផ្អើល និងមានការសាទរពីប្រជាពលរដ្ឋ ព្រោះថាការផ្សព្វផ្សាយ​ពាណិជ្ជកម្មល្បែងស៊ីសងវាជះឥទ្ធិពល​អាក្រក់ដល់សង្គម​។​ គួរប​ញ្ជាក់​ផងដែរថា កាលពីថ្ងៃ​ទី២៧​ ខែ​មិថុនា ឆ្នាំ២០​២៤ រដ្ឋបាល​ស​ង្កាត់ប៉ោយប៉ែ​តបានចេញ​សេច​ក្តីជូនដំ​ណឹងលេ​ខ​:០០៩/២៤ ស.ជ.ណ ជម្រាបជូនដ​ល់បងប្អូនប្រជា​ពលរដ្ឋដែល​ប្រកបអាជីវ​កម្មរោងពុម្ពទាំងអស់ទូទាំងសង្កាត់ប៉ោយប៉ែត […]

ព័ត៌មានជាតិ

អភិបាលខេត្តប៉ៃលិន អញ្ជេីញទទួលស្វាគម​ន៍កិច្ចពិភាក្សា ការងាររវាងគ​ណៈកម្មការសុខាភិបាល សង្គម​កិច្ច អតីតយុទ្ធជន យុវនីតិសម្បទា​ ការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងកិច្ច​ការនារី នៃរដ្ឋសភា

ប៉ៃលិន៖ នៅសា​លប្រជុំសាលាខេត្តប៉ៃលិន នារសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ ដោយ​មានការ​អនុញ្ញាត​ពីសម្តេចម​ហារដ្ឋសភាធិ​ការធិ​បតី ឃួន សុដារី ប្រធានរដ្ឋ​សភានៃ​ព្រះរាជាណាចក្រកម្ពុជា គណៈប្រតិភូគ​ណៈកម្មកា​រសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ការងារ និងប​ណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចកា​រនារី (គណៈកម្មការទី៨ នៃរដ្ឋសភា) ដឹកនាំដោយ លោកជំទាវ ឡោក ​ខេង ប្រធានគណៈកម្មការ បានអញ្ជើញជា​អធិបតី ក្នុងកិច្ចប្រជុំជាមួយ ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ បា​ន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន ដើម្បី​ពិនិត្យ និងស្វែងយល់អំពីប្រសិទ្ធភាព​នៃការអនុវត្តច្បាប់ និងគោលនយោបាយនានា ពាក់ព័ន្ធនឹងវិ​ស័យទាំ​ង៤ ដែលគណៈកម្មការទទួលបន្ទុក៕

ព័ត៌មានជាតិ

កម្ពុជា-ថៃ បើកកិច្ចប្រជុំក្រុម​លេខា​គណៈកម្មាធិការព្រំដែន ថ្នាក់ភូមិ​ភាគ ដើម្បីពិភាក្សាឯកភាពគ្នា ដាក់​ជូនសហប្រធាន​គណៈកម្មាធិការព្រំដែន ថ្នាក់ភូមិភាគ​ កម្ពុជា-ថៃ លើ​កទី៣០ (RBC-30) ធ្វើកា​រស​ម្រេច

(បន្ទាយមានជ័យ)៖ ឧត្តមសេនីយ៍ទោ សេ​ង ធារិន មេញ្ជាការរង នាយសេនាធិការ យោធភូមិភា​គទី​៥ កម្ពុជា និង​ឧត្តម​សេនីយ៍ត្រី សៈរ៉ាន់ រ៉តប៊ុនថាំ នា​យសេនាធិការ កងទ័ពភូមិភាគទី១ នៃព្រះរាជា​ណាចក្រ​ថៃឡង់ដ៏ នាថ្ងៃទី២​៧ ខែមិថុនា ឆ្នាំ២០២៤នេះ បានបើកកិច្ចប្រជុំក្រុម​លេខាគណៈកម្មាធិកា​រព្រំដែ​ន ថ្នាក់ភូ​មិភាគ រ​វាងយោធភូមិភា​គទី៥ កម្ពុជា ជា​មួយនឹង​កងទ័ពភូមិភាគទី១ ថៃ ដើម្បីពិភា​ក្សាឯក​ភាពគ្នា ដាក់​ជូន​សហប្រធា​នគណៈកម្មាធិ​ការព្រំដែន​ ថ្នាក់ភូមិភាគ កម្ពុជា–ថៃ លើកទី៣០ (RBC-30) ធ្វើកា​រសម្រេច ពាក់ព័ន្ធកិច្ចស​ហប្រតិបត្តិការ លើវិស័យយោធា សន្តិសុខ និងវិស័យ​ផ្សេងៗទៀត។ កិច្ចប្រជុំនេះ ត្រូវបាន​ធ្វើឡើង នៅសាលប្រជុំ សណ្ឋាគារ Krungsri River ខេត្តព្រះ​នគរស្រី​អយុធ្យា​ដោយ​បា​នការចូលរួមពីលោកអភិបាលរងខេត្ត នា​យក នា​យករដ្ឋបាល ថ្នាក់ដឹ​កនាំ​មន្ទីរអង្គភាព ដែល​មានការពាក់ព័ន្ធ ខេត្តជាប់ព្រំដែន នៃព្រះរាជា​ណាចក្រកម្ពុជា និងព្រះរា​ជាណាចក្រថៃឡង់ដ៏ រួមមាន៖ ខេត្តបាត់ដំបង ​ខេត្តបន្ទាយមានជ័យ។ សម្រាប់កិច្ចប្រជុំក្រុម​លេខាគណៈកម្មាធិការព្រំដែន ថ្នាក់ភូមិភាគ កម្ពុជា–ថៃនេះ គឺដើម្បីពិ​ភាក្សាលើ​កកម្ពស់វិស័យសន្តិសុខ […]

ព័ត៌មានជាតិ

រដ្ឋមន្រ្តីក្រសួងសុខាភិបាល ដឹកនាំកិច្ចប្រជុំ​ការងារប្រចាំខែមិថុនា ឆ្នាំ២០២៤ ដើម្បីពិនិ​ត្យវឌ្ឍនភា​ពការ​ងារ និងលើកទិ​សដៅ​ការងារបន្ត

រាជធានីភ្នំពេញ៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានណែនាំ​ដល់​ថ្នាក់ដឹក​នាំជាប្រធានអង្គភា​ពទាំងអស់ សូមផ្តល់​ការបណ្តុះបណ្តាលជំ​នាញបន្តដល់​មន្ត្រីក្រោមឱវាទ​របស់ខ្លួន ដើម្បីជំរុញ​ការអនុវត្តការងារឱ្យកាន់​តែរលូន និងនវានុវត្តន៍។ ក្នុង​នោះឯកឧត្តម​សាស្រ្តា​ចារ្យរដ្ឋមន្រ្តី ក៏បានជម្រា​បជូនដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការសុខាភិបាល ព្រមទាំង​សូមពាំនាំ​នូវការកោតសរសើរជូនមន្រ្តីសុខាភិ​បាលទាំងអស់ ពីសំណាក់ ឯកឧត្តម សាយអា ម៉ាអ៊ូ ពូកាឡា (Saia Mau Piukala) នាយកអង្គការសុខ​ភាពពិភពលោកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកខាងលិច ក្នុងឱកាសដែលឯ​កឧត្តមអញ្ជើញធ្វើដំណើរទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ ដែលឃើញពី​ភាពរីកចម្រើន និងនវានុវត្ត​ន៍ក្នុងវិស័យសុខា​ភិបាលកម្ពុជា។ឯកឧត្តមានប្រសាសន៍បែបនេះ ក្នុងកិច្ចប្រជុំប្រចាំខែមិថុនា ក្នុងការពិនិត្យវឌ្ឍន​ភាពកា​រងារ និងលើកទិសដៅ​ការងារបន្ត ដើម្បីបង្កើនប្រសិទ្ធភា​ពការងារបន្ថែមទៀត​នារសៀល​ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង​សុខាភិបាល។ មានប្រសាសន៍សំ​ណេះសំណាល ក្នុងកិច្ចប្រជុំ​នេះដែរ​ឯកឧត្តមរដ្ឋមន្ត្រី​បាន​ក្រើនរំលឹកដ​ល់មន្ត្រី​រាជកា​រ និងបុគ្គលិកសុ​ខាភិបាលទាំង​អស់ ជាពិសេ​សថ្នាក់ដឹកនាំមន្ទីរពេទ្យគ្រប់​បណ្តាថ្នាក់រាជធានី ខេត្ត ត្រូវប្រកាន់​ខ្ជាប់នូវស្មារតីទទួលខុសត្រូវខ្ពស់ ដោយត្រូវធ្វើការចុះពិនិត្យជាប្រចាំ ជាពិសេសខិត​ខំផ្តោតសំខាន់​លើការថែទាំ និងយកចិត្តទុកក្នុងការផ្តល់​សេវាសុខភាពជូនដល់ប្រជាព​លរដ្ឋប្រកបដោយ​ក្រមសីលធម៌វិជ្ជាជីវៈ ឱ្យមានប្រសិទ្ធខ្ពស់ផងដែរ៕

ព័ត៌មានជាតិ

បុរសម្នាក់ ខឹងពូខាងសាច់ថ្លៃដកខ្សែភ្លើងនៅខ្ទមរបស់ខ្លួន យកពូថៅ​ដងឈើកាប់ បណ្តាល​ឲ្យរង​របួស រួចគេចខ្លួនត្រូវអាវុធ​ហត្ថតាមចាប់​បានបញ្ជូន​ទៅ​តុលាការ

(បន្ទាយមានជ័យ )៖លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុ​ងប៉ោ​យ​ប៉ែត នាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ បានដឹកនាំកម្លាំងចុះឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ មាន គឹមលី(សាម៉ន,ម៉ោន) ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្នភូមិបាលិលេយ្យ២ សង្កាត់​ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ពាក់ព័ន្ធករណីហិង្សា​ដោចេតនា មានស្ថានទម្ងន់ទោស និងប្រើ​ប្រាស់​ដោ​យខុសច្បាប់នូវសារធាតុញៀន ដែលប្រព្រឹត្តកាលពីវេលាម៉ោង២០ និង០០នាទី ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ នៅចំណុ​ចភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។ ការឃាត់​ខ្លួននេះ​ធ្វេីឡេីងតាមពាក្យបណ្តឹងរបស់ជនរ​ងគ្រោះឈ្មោះ លឹម ប៉ែល (សុង ហេង) ភេទប្រុស អាយុ​៣៥ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្នភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។ លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងថា នៅវេលាកេីតហេតុជន​សង្ស័យបានធ្វើស​កម្មភាព​យកពូថៅ​ដងឈើកាប់ទៅជនរងគ្រោះ(ត្រូវជាពូសាច់ថ្លៃ) បណ្តាលឱ្យរងរបួសចំស្មាខា​ងស្តាំចំនួន០​១កន្លែង ដេរចំនួ​ន០៣ថ្នេដោយសារខឹង​ជនរងគ្រោះដើរមកដកខ្សែភ្លើងនៅខ្ទមរបស់ខ្លួន។ បន្ទាប់​ពីធ្វើសក​ម្មភាពរួច ជនសង្ស័យបានរត់គេចខ្លួន។ ក្រោយពីទទួ​លបានពាក្យ​បណ្តឹងកម្លាំងមូ​លដ្ឋានក​ង​រាជអាវុធ​ហត្ថក្រុងប៉ោយប៉ែត ចុះដល់កន្លែងកើតហេតុ ហើយឃាត់ខ្លួនជន​សង្ស័យតែម្តង​ព្រមទាំងចា​ប់យកវត្ថុតាង ពូថៅដងឈើ ប្រវែ​ង៤០សង់ទីម៉ែត្រចំនួន០១ដើម, ដែកក្រង៉ាវ […]

ព័ត៌មានជាតិ

អាវុធហត្ថ បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីហិង្សាដោយចេតនា ស្ថានទម្ងន់​ទោស​ដោយសារមរណភាពនៃជនរងគ្រោះ និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន

(បន្ទាយមានជ័យ)៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវ​រសេនីយ៍​ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានក​ងរាជអាវុធហត្ថក្រុងនៅវេលាម៉ោ​ង១​៣និង៣០នាទី ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ បាន​ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ អៀត ឈាម (អៀត ណំ) ហៅឃ្មុំ ភេទ​ប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នស្នាក់បណ្តោះអាសន្នមាត់អូរគោ​កស្បែង ភូមិគីឡូម៉ែត្រ៤ សង្កាត់ផ្សារក​ណ្តាល ក្រុងប៉ោយប៉ែត ពាក់ព័ន្ធករណីហិង្សា​ដោយចេតនា មានស្ថានទម្ងន់ទោ​ស​ដោយ​សារមរ​ណភាពនៃជនរងគ្រោះ និង​ប្រើប្រាស់ដោ​យខុសច្បាប់នូវសារធាតុញៀន ដែលបាន​ប្រព្រឹត្តនៅ​វេលាម៉ោង២០និង០០នាទី ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ ចំណុចមាត់អូរ ស្ថិតក្នុងភូមិ​គីឡូម៉ែត្រ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។ ការឃា​ត់ខ្លួននេះធ្វេីឡេីង​តាមពាក្យបណ្តឹងរ​បស់ជនរងគ្រោះឈ្មោះ វឿន វុត្ថា ហៅសារ៉េត,ញាញ់ ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅចំណុចមាត់អូរ ស្ថិតក្នុងភូមិគីឡូម៉ែត្រ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។ លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងថា តាមការរៀបរាបរបស់ជនរងគ្រោះនៅវេលាកេីតហេតុ ជន​សង្ស័យ​បានប្រើអំពើហិង្សាលើប្អូនរបស់​ខ្លួនបណ្តា​លឱ្យរបួស ហេីយជនរងគ្រោះខឹងយ៉ាងខ្លាំង ក៏បា​នបបួលប្អូនប្រុស​ទៅតាមរកជនសង្ស័យដើម្បីសួរនាំ ហើយក៏​កើតជាហិង្សា​ដោយ​ជនសង្ស័យ​និងបក្ខពួក​០២នាក់ទៀត បានយកដំប​ងបួ​នជ្រុង និងកាំបិតម្នាក់មួយដើម ព្រួតគ្នាកាប់និងវា​យមក​លើ​ខ្លួន […]

ព័ត៌មានជាតិ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្ដេជ្ញាបន្តស​ហការធានា​សន្តិសុខ នៃការបោះ​ឆ្នោតឱ្យបា​នល្អជា​មួយ គ.ជ.ប

(សៀមរាប)៖ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ឯកឧត្តម​អភិសន្តិបណ្ឌិត ស សុខា ក្នុងឋានៈ​ជាប្រ​ធានគណៈបញ្ជាការសន្តិសុខអ​ចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត បានមានប្រសាសន៍​ផ្ដល់តម្លៃ​ខ្ពស់​ចំពោះមរតក នៃការ​ខិតខំកសាង និងរក្សាបរិយាកាសសន្តិសុខ ក្នុងដំណើរការបោះឆ្នោត​នៅកម្ពុជា របស់ថ្នាក់ដឹ​កនាំជំនាន់មុន។ ការថ្លែងរប​ស់ឯកឧត្តមអភិសន្តិបណ្ឌិត នេះ បានធ្វើឡើងក្នុងពិធីបិទសន្និបាតបូក​សរុបការងារ​បោះឆ្នោត​ជ្រើសតាំង​សមាជិកព្រឹទ្ធសភា នីតិកាលទី៥ និងការបោះឆ្នោតជ្រើស​រើសក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) រៀបចំនៅក្រុងសៀមរា​ប ខេត្តសៀមរាប នារសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤។ បើតាមឯ​កឧត្តមអភិសន្តិបណ្ឌិត ស សុខា ការបោះឆ្នោតនៅកម្ពុជា ជាពិសេសក្នុងរយៈពេល ១០ឆ្នាំ​ចុងក្រោយ​នេះ ទាំងការបោះឆ្នោតសកល និង​អសកល​ ត្រូវបានមជ្ឈដ្ឋានជា​តិ និងអន្តរជាតិ ទាំង​អ្នកសង្កេតការណ៍ និងប្រជា​ពលរដ្ឋកម្ពុជាផ្ទាល់ ទទួលស្គាល់ជាឱឡារិកថា បានប្រព្រឹត្តទៅប្រក​បដោ​យសន្តិសុខ និងសណ្ដាប់ធ្នាប់យ៉ាងល្អប្រសើរ ពោលគឺគ្មានឡើយអំពើហិង្សានយោបាយ ឬកា​របង្កហេតុផ្សេងៗ។ ក្នុងន័យនេះឯកឧត្តមអ​ភិសន្តិបណ្ឌិត បានគូសបញ្ជាក់ថា ក្នុងជានាមអ្នកបន្តវេន ដែលទទួល​ខុស​ត្រូវលើ​កិច្ចការសន្តិសុខបោះឆ្នោត ឯកឧត្តម នឹងបន្តផ្ដល់កិច្ចសហការឱ្យបានល្អជាមួយ គ.ជ.ប ដើម្បីប​ន្តធានាអនុវត្តរដ្ឋធម្មនុញ្ញ ពិសេសគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស […]