ព័ត៌មានជាតិ

លោក យឹម សំណាង អញ្ជើញជាអធិបតីភា ពក្នុងកិច្ចប្រជុំពិគ្រោះ​យោបល់ជាមួយវិស័យឯកជន និងវិ​ទ្យា​ស្ថានព​ហុបច្ចេកទេ​សខេត្តបន្ទាយមានជ័យ

(បន្ទាយមានជ័យ) ដើម្បីលើសកម្ពស់​កម្រិតជីវ​ភាពរស់នៅ​របស់គ្រួសារ នៃយុវជនគោ​លដៅឲ្យបា​នល្អប្រសើរ និង​ចាកផុត​ពីបន្ទាន់​នៃភាពក្រីក្រ វិទ្យាស្ថានពហុ​បច្ចេកទេសខេត្ត​បន្ទាយមានជ័យ​បានរៀបចំ​បើកកិច្ចប្រជុំ​ពិគ្រោះយោប​ល់ជាមួយវិ​ស័យឯកជន និងវិទ្យា​ស្ថានពហុ​បច្ចេកទេ​សខេត្ត​បន្ទាយមានជ័យ ក្រោមអធិ​បតីភាពលោក យឹម សំណាង អភិបាលរងខេត្ត តំណាងឲ្យ​ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទា​យមានជ័យ។កិច្ចប្រជុំ​នេះបានធ្វើឡើង នៅសាលប្រជុំសាលា​ក្រុងប៉ោយ​ប៉ែត នៅថ្ងៃទី៧ ខែមិនា ឆ្នាំ២០២៥ ដោយ​មានការចូលរួមពី លោកស្រី​ សំរិទ្ធ សូរ្យជាតិ ប្រធានលេ​ខាធិការដ្ឋាន​គណៈកម្មាធិការបណ្ដុះបណ្ដា​លខេត្ត លោក លោកស្រី អាជ្ញាធរក្រុង និងតំណាងក្រុម​ហ៊ុន សហគ្រាសផងដែរ។ បន្ទាប់ពីលោក ចៃ សំខាន់ អនុប្រធាន​ការិយាល័យទីផ្សារនិងទំនាក់នង បានឡើងធ្វើបទ​បង្ហាញស្ដី​ពីគម្រោ​ងបញ្ចប់កា​របណ្ដុះបណ្ដាល​ជំនាញបច្ចេកទេស​និងវិជ្ជាជីវៈរវាងវិទ្យាស្ថាន​ដោយទៅលើការ​បណ្ដុះបណ្ដាលដល់​យុវជន​គោលដៅមកពីគ្រួសារក្រីក្រ និងហានិភ័យជា​គោលនយោបា​យរបស់រាជរដ្ឋាភិ​បាល ចូលទៅរោងចក្រក្រុមហ៊ុន សហគ្រាសតូចធំ…។ល។ រួចមក។ លោកស្រី សំរិទ្ធ សូរ្យជាតិ បា​នមានប្រសាសន៍លើកឡើងថា៖ គោលបំណងចម្បង​នៃការពិគ្រោះ​យោ​បល់ថ្ងៃនេះ​គឺដើម្បី៖១,កំណត់អត្តសញ្ញាណមុខរបរដែរក្រុមហ៊ុន សហគ្រាស និងឧស្សា​ហក​ម្មមា​ន​សក្តានុពល។ ២,ពិភាក្សាអំ​ពីឱកាស និងការប្រ​ឈមដែសក្រុមហ៊ុន សហគ្រាសអាចជួបប្រទះ​នៅពេលដែល វិទ្យាស្ថាន បានបញ្ជូនសិស្ស និ​ស្សិតចុះកម្មសិក្សា រឺចូលបម្រើការងារ។ ៣,ផ្តល់​អនុសា​ស​ន៍សម្រាប់ការអភិវឌ្ឍន៍មុខរបរ ឬសមត្ថភាពរបស់សិស្ស និស្សិតដែរមាន បញ្ហាប្រ​ឈមនៅ​ជា​ក់ស្តែងនៅតាមក្រុមហ៊ុន […]

ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញចូ​លរួមក្នុងពិ​ធីប្រកាស “ជ័​យលាភីអង្គភា​ពផ្តល់​សេវាសា​ធារណៈគំរូ ក្នុងវិ​ស័យអប់រំ​ និងវិស័យសុ​ខាភិបាលឆ្នាំ២​០២៤ និងប្រកា​សដា​ក់ឱ្យអ​នុវត្តសម្រា​ប់ឆ្នាំ២០​២៥”

ខេត្តកំពង់ចាម៖ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិ​បាលខេត្តកំពង់ចា​ម នៅថ្ងៃទី៦ ខែមិនា ឆ្នាំ​២០២៥ បានអញ្ជើញចូលរួមក្នុង​ពិធីប្រកា​ស “ជ័យលាភីអង្គ​ភាពផ្តល់សេ​វាសាធារណៈគំរូ ក្នុងវិ​ស័យអ​ប់រំ និ​ងវិស័យ​សុខាភិបាលឆ្នាំ២​០២៤ និងប្រកាស​ដាក់ឱ្យអនុវត្ត​សម្រាប់ឆ្នាំ២០២៥” ក្រោម​អធិបតីភា​ព ឯកឧត្តម ហ៊ុន ម៉ានី ឧបនា​យករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រ​សួងមុខ​ងារសាធា​រណៈ និង​ជាប្រធាន គ.វ.ជ. តំ​ណា​ងដ៏ខ្ពង់ខ្ពស់ សម្តេចម​ហាបវរធិ​បតី ហ៊ុន​ ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះ​រាជាណា​ចក្រកម្ពុជា។ ក្រោយបានស្តាប់រ​បាយការណ៍​របស់​ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិ​ការប្រចាំការ​នៃក្រសួងមុខ​ងារសាធារ​ណៈ និងជាអ​នុប្រធាន​ប្រចាំការនៃ គ.វ.ជ. ដែលបា​នបង្ហា​ញឱ្យឃើ​ញយ៉ាងច្បា​ស់អំពី​យន្ត​ការ បែបបទ និង​នីតិវិធីនៃ​ការវាយតម្លៃអង្គភា​ពផ្តល់សេ​វាសាធារណៈគំរូ ក្នុងវិស័យ​អប់រំនិងវិ​ស័យសុខា​ភិបាល ឆ្នាំ២០២៤ ​ដែល​ត្រូវបានអ​នុវត្តប្រក​បដោ​យសុក្រឹត​ភាព ចរិតភាព និងការ​ទទួ​លខុសត្រូវ និ​ងម​នសិការវិជ្ជា​ជីវៈខ្ពស់ ។ឯកឧត្តម​ឧបនា​យ​ករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានធ្វើការ​កោតសរ​សើរ និងវាយ​តម្លៃខ្ពស់​លើដំ​ណើរកា​រវាយតម្លៃអង្គភាព​ផ្តល់​សេវាសាធា​រណៈគំរូឆ្នាំ២០២៤។ ឯកឧត្តមឧប​នាយករដ្ឋមន្ត្រី បានបន្ថែម​ប្រាប់ដ​ល់បេក្ខភា​ពទាំ​ងអស់ក្នុងខ្លឹ​មសារថា រឿងឈ្នះ រឿង​ចាញ់ ជារឿង​ដោយឡែក រឿងដែ​លសំ​ខាន់ គឺលទ្ធផល​នៃកា​រខិតខំប្រឹងប្រែងរបស់​អង្គភាពនីមួយៗ ជាពិ​សេស​លើការដឹ​កនាំ […]

ព័ត៌មានជាតិ

ក្រុមការងារចុះ​បញ្ជីដីធ្លី​មានលក្ខណៈ​ជាប្រព័ន្ធ ប្រជុំផ្សព្វផ្សាយ សេចក្តីប្រកាស​កំណត់តំ​បន់ធ្វើកា​រវិនិច្ឆ័យស​ម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈ​ ជាប្រព័ន្ធ ចំនួន៣ភូមិនៅស្រុក​សាលាក្រៅ

(ប៉ៃលិន)៖នៅថ្ងៃទី៦ ខែមិនា ឆ្នាំ២០២៥ ក្រុមការងារនៃកម្មវិធី​អនុវិស័យរដ្ឋបាលដីធ្លីរប​ស់មន្ទីររៀបចំ​ដែនដី នគរូប​នីយកម្ម សំណ​ង់ និងសុរិយោដីខេត្តប៉ៃលិន បានរៀបចំពិ​ធីកិច្ចប្រជុំផ្សព្វ​ផ្សាយ​សេចក្តី​ប្រ​កាសកំណត់តំ​បន់ធ្វើការវិនិច្ឆ័យ​សម្រាប់ការចុះប​ញ្ជីដីធ្លីមានលក្ខណៈ​ជាប្រព័ន្ធចំនួន០​៣ភូមិ​គឺភូមិ​ស្រែអ​ន្ទាក់ ភូមិ​កោះ​កែវ​និ​ងភូមិ​កំពង់ចម្លង​ក្រោ​មក្នុងឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃ​លិន ក្រោមអ​ធិបតីភាព លោក ហុក សុផល អភិបាលរងខេត្តប៉ៃលិនតំ​ណាងដ៏ខ្ពង់ខ្ពស់​លោកជំទា​វបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន។ដោយមា​នការ​អញ្ជើញចូ​លរួមដោយ​លោក ហុង ពៅ ប្រធានមន្ទីររៀប​ចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិន លោក​អភិបាលរងស្រុក លោក លោកស្រីតំណាង មន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត ការិយាល័ជំនា​ញថ្នាក់​ស្រុក អា​ជ្ញាធរ ភូមិ ឃុំ និងប្រជាពលរដ្ឋចូ​លរួមសរុបមាន​ចំនួនជាង៣០០នាក់។ លោក ហុក សុផល អភិបាលរងខេត្តប៉ៃលិន​បានមានប្រសាសន៍លើកឡើងថា គោលបំណ​ងនៃ​រដ្ឋបា​ល​ដីធ្លីដែលជាយុទ្ធិសាស្ត្ររបស់រាជរដ្ឋា​ភិបាលតាំងពីអាណត្តិមុនៗ ដែលដឹកនាំដោយ សម្តេច​អគ្គមហាសេ​នាបតី ហ៊ុន សែន បានតស៊ូលះបង់គ្រប់បែបយ៉ាង ដើម្បីរំដោះជាតិ និងអភិវឌ្ឍន៍​ប្រទេសរហូត​ទទួលបានសុខ​សន្តិភាពពេលលេញ ហើយបានបន្តរដំណើរ មកដល់សហ​សម័យ​កម្ពុជា ដែល​ជាយុគសម័យទំនើប នៃការបន្តដំណើររីកចំម្រើនទៅមុខក្រោមការដឹកនាំរបស់ សម្តេច​ម​ហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី […]

ព័ត៌មានជាតិ

ឯកឧត្តម សុខ ចាន់ភក្តី តំណាងឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ចុះធ្វើវេទិកា​សារធា​រណៈក្នុងឃុំថ្មអណ្តើក ស្រុកចិត្របុរី

ខេត្តក្រចេះ ៖ ព្រឹកថ្ងៃទី ០៦ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម សុខ ចាន់ភក្ដី រដ្ឋលេខាធិការក្រសួងព័ត៌មា​ន អនុប្រធានក្រុមកា​រងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ និងជាប្រធានក្រុមកា​រងាររាជ​រដ្ឋាភិបាលចុះមូលដ្ឋានស្រុក​ចិត្របុរី តំណាងឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ប្រធាន​ក្រុមការងា​ររាជរដ្ឋាភិបាលចុះមូលដ្ឋាន​ខេត្តក្រចេះ និងឯកឧត្តម ទុយ ប៊ុនសេរីរ័ត្នមុនី អភិបាលរង​ខេត្តក្រចេះ ប្រធានក្រុម​ការងារថ្នាក់ខេត្តចុះមូលដ្ឋានស្រុកចិត្របុរី តំណាងឯកឧត្តម វ៉ា ថន អភិបា​លនៃ​គណអភិបាលខេត្តក្រចេះ បានអញ្ជើញជា​អធិបតីភាព​ក្នុងកម្មវិធីវេទិកាសា​ធារណៈប្រ​ចាំខែមីនាឆ្នាំ​២០២៥ ក្នុងឃុំថ្មអណ្តើក ស្រុកចិត្របុរី ដើម្បីត្រួតពិនិត្យ និងគាំទ្រការអ​នុវត្តកម្មវិធីន​យោ​បាយ និងយុទ្ធសាស្ត្របញ្ចកោណដំណា​ក់កាលទី១ របស់រាជរដ្ឋាភិបាលអាណ​ត្តិទី៧នៃរដ្ឋស​ភា។ ​ដែលកម្មវិធីនេះ​បានប្រព្រឹត្ត​ទៅនៅក្នុងឃុំថ្មអណ្តើក ស្រុកចិត្របុរី និងការអ​ញ្ជើញចូលរួម​ពីរដ្ឋបាលខេត្ត លោ​ក លោកស្រីប្រធាន​ អនុប្រធានមន្ទីជុំវិញខេត្ត លោកអភិបាល អភិបាលរងស្រុក រដ្ឋបាលស្រុក មន្ត្រីក្រោមឱវាទស្រុក កងកម្លាំងទាំង៣ប្រភេទជុំវញខេត្ត និងស្រុក ព្រមទាំងប្រ​ជាពល​រដ្ឋ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស សរុបប្រមាណ៣០០នាក់។ ចប់ក​ម្មវិធី ឯ​កឧត្តម សុខ ចាន់ភក្តី និងថ្នាក់ដឹ​កនាំជាក្រុមការងារថ្នាក់ជាតិ ថ្នាក់ខេត្ត […]

ព័ត៌មានជាតិ

៨មីនា ៖ ឯកឧត្តមអភិ​សន្តិបណ្ឌិត ស សុខា ជំរុញឱ្យ​បង្កើន​ចំនួនស្ដ្រីក្នុងវិ​ស័មហាផ្ទៃ!

(ភ្នំពេញ)៖ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧប​នាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែង​ជំរុញ និ​ងលើក​ចិត្តឱ្យអង្គភា​ពចំណុះ​នីមួយៗនៃក្រសួ​ងមហាផ្ទៃ ពិនិត្យ និងវាយតម្លៃ​សកម្មភាព​មន្រ្តីរាជកា​រជាស្ត្រី ដើម្បីផ្ត​ល់តំណែង​ និងតួនាទីណាមួ​យសមស្របតាមចំណេះ និងជំនាញតាម​បណ្ដាអង្គ​ភាព។ ការជំរុញ និង​លើកទឹកចិត្តនេះ​ បានធ្វើឡើងក្នុង​ពិធីអបអ​រសាទរខួបលើកទី១១៤ ទិវាអន្តរជា​តិនារី ៨មីនា ឆ្នាំ២០២៥​ ក្រោមមូលប​ទ “សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្ដ្រី និងក្មេង​ស្រ្តីគ្រប់រូប” ប្រារព្ធនាថ្ងៃទី៦ ខែ​មីនា ឆ្នាំ២០២៥ ​នៅទីស្ដីការក្រសួងម​ហាផ្ទៃ។ ឯកឧត្តមអភិសន្ដិបណ្ឌិត ក៏បាន​លើកទឹកចិត្តដល់​ស្រ្តីទាំងអ​ស់ ចូលរួមបង្កើតស្នាដៃថ្មីៗ ឆ្លើយតប​ទៅនឹ​ងយុទ្ធសា​ស្រ្តជាបញ្ច​កោណដំ​ណាក់ទី១ ដែ​លមានរបៀបវារៈជាគោលនយោបាយសង្គម–សេដ្ឋ​កិច្ច ជាពិសេសឯឧលើកទឹកចិត្តឱ្យស្ដ្រីទាំងអស់ ចូលរួមវគ្គបណ្ដុះ​បណ្ដាលដែល​រៀបចំឡើងជា​រៀងរាល់ឆ្នាំ តាម​ផែនការជាយុទ្ធ​សាស្រ្ត ជាប្រយោជន៍ក្នុងកា​របង្កើននូវសមត្ថភាព ចំណេះ ជំនាញ បច្ចេក​ទេស និងវិជ្ជាជីវៈ  ព្រមទាំងសីលធម៌ សុជីវធម៌ ដើម្បីជាយានមួយសម្រាប់វិស័យទាំង៣ ដែល​មាន ៖ វិស័យនគរបាល វិស័យស៊ីវិល និងវិស័យពន្ធនាការ ក្នុងត្រួតពិនិត្យ និងការវាយតម្លៃ នូវស​មត្ថភា​ពរបស់មន្រ្តី ដែលជាស្រ្តីក្នុងដែនសមត្ថកិច្ចតាមវិស័យនីមួយៗ។ ពីវេទិកាអន្តរ​ជាតិនារី ខួបលើកទី​១១៤ […]

ព័ត៌មានជាតិ

ពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុងមួ​យខ្សែប្រវែង ១.១​៥០ម៉ែត្រ ស្ថិត​នៅសង្កាត់អូរបិល ក្រុង​សិរីសោភ័ណ

(បន្ទាយមានជ័យ) ផ្លូវបេតុងមួយ​ខ្សែប្រវែង ១.១៥០ម៉ែត្រ ស្ថិតនៅក្នុងស​ង្កាត់អូរបិល ក្រុង​សិរីសោភ័ណ ត្រូវបា​នលោក ខែ​ន រិទ្ធី អភិបា​លរង ក្រុង ​តំណាងឲ្យ​លោក ស្រេង សុផល អភិបា​លក្រុង​សេរីសោភ័ណ អញ្ជើញ​ជាអធិបតីភាពបើ​កការដ្ឋាន​សាងសង់ជាផ្លូវការ ។ពិធីនេះបាន​ធ្វើឡើងនៅទីតាំ​ងខា​ងលិចផ្លូវ​ទឹកស្អាត ស្ថិតនៅ​ក្នុងភូមិរោងម៉ាស៊ីន សង្កាត់អូរអំបិល ក្រុងសិរី​សោភ័ណ នៅថ្ងៃទី៥ ខែមិនា ឆ្នាំ២០២៥ ដោយមានការ​អញ្ជើញចូលរួ​មពីលោក លោក​ស្រី​ប្រធាន​ក្រុមប្រឹក្សា​ក្រុង អាជ្ញាធរ​មូលដ្ឋានភូមិ ​សង្កាត់ និងក្រុមយុវជន ស.ស.យ.ក. និងប្រជា​ពលរដ្ឋយ៉ាង​ច្រើនកុះករផងដែរ​។ លោ​​ក​​ស្រី​ចៅសង្កាត់អូរអំបិល បាន​មានម​តិលើកឡើង​ថា៖ អ្វីដែល​បងប្អូន កូន ក្មួយ ​ពុក ម៉ែ ទន្ទឹង​រង់ចាំ​បានម​កដល់ហើ​យនៅ​ផ្លូវបេ​តុងមួ​យខ្សែប្រ​វែង ១.១៥០ម៉ែត្រ ដែល​មានទទឹង ៥ម៉ែត្រ និងមា​ន​កំរាស់​១ទឹក​កន្លះ ដែល​ជាគម្រោង​ថវិការបស់​សង្កាត់ និង​ទទួល​ម៉ៅការ​ដោយក្រុម​ហ៊ុនលោក ហួត សំ (ក្រុមហ៊ុន​ឌីភាច) ហើយ​សម្រាប់បង​ប្អូនប្រជាព​លរដ្ឋទាំ​ង២ភូមិគឺ​ភូមិរោ​ងម៉ាស៊ី​ន និងភូមិអូរ​អំបិ​ល ដែ​ល​ធ្វើដំ​ណើរឆ្លងកា​ត់ទៅមក​នៅលើផ្លូវ​នោះ​មាន​សរុបប្រមាណ​​ជាង ២.០០០គ្រួសារ។ លោក ខែន រិទ្ធី អភិបាលរង ក្រុងសិរីសោភ័ណ​ […]

ព័ត៌មានជាតិ

រាល់ការ​ស្ថាបនា​ ផ្លូវរួមទាំងទឹកស្អាត​ បណ្តាញទឹក​ស្អាត​ ទឹកកខ្វក់​ សុំពន្លឿន​ អោយហើយ​ មុនចូល​ឆ្នាំខ្មែរ​ខាងមុខ

ខេត្តបន្ទាយមានជ័យ៖បើយោ​ងតាមការ​ណែនាំ​ចង្អុលបង្ហាញ​ របស់ឯកឧត្តម​ អ៊ុំ រាត្រី អភិបា​ល​ខេត្ត​បន្ទា​យមានជ័យ​ សុំជំរុញដ​ល់បណ្តា​ក្រុមហ៊ុន​ម៉ៅការ​ស្ថាបនា​ផ្លូវបណ្ដាញ​លូរំដោះទឹកភ្លៀង និងក្រុម​ហ៊ុនទឹក​ស្អាត​ ដែលកំពុងឈូសឆាយកាយរៀបចំ​ បណ្ដា​ញថ្មីក្នុង​ក្រុង​សិរីសោភ័​ណសុំពន្លឿន ឲ្យរួច​រា​ល់មុន​ពេ​លចូ​លឆ្នាំខ្មែរខា​ងមុខនេះ ។ ក្នុង​នោះផង​ដែរ​ នាល្ងាចថ្ងៃទី៤​ ខែមីនា​ ឆ្នាំ២០២៥​ លោក ឃ្លោក នួយ អភិបាលរង ខេត្ត​ និង​មន្ត្រីសា​លាក្រុងសេ​រីសោភ័ណ​ បាន​ចុះពិនិត្យនូ​វការស្ថាបនាផ្លូវ​ ក្រុមរៀប​ចំបណ្ដាញលូរំ​ដោះទឹកភ្លៀង​ និងក្រុម​ហ៊ុនទឹកស្អាត​ កំពុងរៀប​ចំបណ្ដាញទឹកថ្មី។ លោក ឃ្លោក​ នួយ​ អភិបាល​រង ខេត្តបានមានប្រសាសន៍ថា​ ដើ​ម្បីឲ្យទីប្រជុំជន​ ពិសេ​សក្រុង​សិរីសោភ័ណ​ មានសោភ័​ណភា​ពស្រស់ស្អាត​ បរិស្ថានល្អ​ គឺតម្រូវឲ្យយើងទាំងអស់គ្នា​ ចូលរួម​ធ្វើយ៉ាង​ណាឱ្យទី​ក្រុងស្អាត​មានអនាម័យ​ បរិស្ថានល្អ​ មានសុខុ​មាល​ ភាពកាន់តែល្អប្រសើរដូច្នេះ​ ក្នុងនា​មជារដ្ឋបាលខេត្តបន្ទាយ​មានជ័យ​ សុំជំរុញបណ្តា​ញក្រុមហ៊ុនម៉ៅការ ហេដ្ឋារចនា​សម្ព័ន្ធ​ផ្សេងៗ​ ឲ្យបានរួចរា​ល់មុនចូ​លឆ្នាំខ្មែរខា​ងមុខនេះ។ លោកបានបន្តថា​ សុំឲ្យបណ្ដាក្រុម​ហ៊ុនទាំងអស់​ មេត្តាសហ​ការគ្នាធ្វើ​ការឈូសឆា​យឬកាប់ដីកន្លង​មកយើងស​ង្កេត​ឃើញ​ថា អស់លោ​កក្រុមហ៊ុន​នីមួយៗ​ មិនមាន​ការសហកា​រធ្វើឲ្យស្របគ្នា​នោះទេ​និយា​យជារួ​មគឺធ្វើម្ត​ងម្នាក់ កាយ​លុបៗ​ បណ្ដា​លឲ្យមាន​ការយឺ​តយ៉ាវនៃ​ការសាងសង់ស្ថាបនា​ រៀបចំ​បណ្ដាញលូរំ​ដោះទឹកភ្លៀងនិ​ងរៀបចំ​បណ្ដាញទឹកស្អាត៕

ព័ត៌មានជាតិ

ខេត្តប៉ៃលិ​ន ប្រារព្ធពិធីអ​បអរសា​ទរខួប​លើក​ទី១១​៤ ទិវាអន្តរ​ជាតិនារី ៨ មីនា ឆ្នាំ២០២៥

ប៉ៃលិន៖ នៅ​មន្ទីរកិច្ចនា​រីខេត្ត ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៥ ​លោកជំទាវបណ្ឌិតបាន ស្រីមុំ អភិបាល នៃ​គណៈ​ អភិបាលខេត្តប៉ៃលិន បានអញ្ជើញជាអ​ធិបតីក្នុងពិធីអ​បអរសាទ​រខួបលើកទី១១៤  នៃទិ​វាអន្តរជាតិ ០៨ មីនា ឆ្នាំ២​០២៥ ក្រោមប្រធាន​បទ«សិទ្ធិសមភាព និងភាពអង់អាចចំពោះស្ត្រី និង​ក្មេងស្រីគ្រប់រូប»។ លោកជំទាវ​បណ្ឌិត បាន ស្រីមុំ អភិបា​លខេត្តប៉ៃលិន បា​នមានប្រសាសន៍លើកឡើងថា៖ រាជរដ្ឋា​ភិបា​លនីតិកាល ទី៧ នៃរដ្ឋសភា ក្រោមកា​រដឹកនាំប្រកប​ដោយគតិបណ្ឌិ​តរបស់សម្តេច​មហាបវរធិប​តី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកកម្ពស់ សមភាពយេនឌ័រ និង​ការបង្កើនភាពអង់អាចរបស់ស្ត្រី និងក្មេងស្រី នៅគ្រប់វិស័យជា អាទិភាពនៅក្នុងរបៀបវា​រៈគោលន​យោបាយនិងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ តាមរយៈការពង្រឹងភាព ជាពលរដ្ឋ ក្នុង​សង្គម​ដែលមានអារ្យធម៌ខ្ពស់ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្នដែ​លនៅក្នុង​នោះ(ស្ត្រី​គឺជាស្នូល) តាមរយៈការបង្កើនការវិនិយោគលើសមភាពយេនឌ័រនិងបង្កើនភាពអង់អាចដល់ស្ត្រី និងក្មេងស្រី​នៅក្នុងវិស័យសេដ្ឋកិច្ច អប់រំ សុខភាព និងការដឹកនាំសាធារណៈ ដើម្បីទាញយកអត្ថប្រ​យោជន៍ពីភាគ​លាភយេនឌ័រ បង្កលក្ខណៈអំណោយផល ដល់ស្ត្រីក្នុងការប្រើប្រា​ស់សិទ្ធិលើ​ការស​ម្រេច​ចិត្ត អំពីផែនការគ្រួសារកាត់បន្ថយ ភាពងាយរងគ្រោះដោយអំពើហិង្សាទាក់ទង នឹងយេ​នឌ័រលើស្ត្រី និងក្មេង​ស្រី។ លោកជំទាវ​បណ្ឌិតអភិបាលខេត្ត […]

ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួច​ម៉ូតូ នៅក្រុងប៉ោយប៉ែត ត្រូវអាវុធហត្ថចាក់ឃាត់ខ្លួនបញ្ជូនទៅ​តុលាកា​រ

(បន្ទាយមានជ័យ)៖កម្លាំងជំនាញមូលដ្ឋាន​កងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោ​កវរ​សេ​នីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋាន​កងរាជអាវុធ​ហត្ថក្រុង បានចុះធ្វើកា​រស្រាវជ្រាវ​រហូតឈាន​ដ​ល់​ការឃាត់ខ្លួន​ជនសង្ស័យ​ចំនួន០១នាក់ ឈ្មោះ ងិះ ហ៊ីង ភេទប្រុស អាយុ៣១ឆ្នាំ នៅចំ​ណុចផ្ទះសំណា​ក់៩៩ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់​អូរជ្រៅ ក្រុងប៉ោយប៉ែត តាម​ពាក្យ​បណ្តឹងរប​ស់​ជនរ​ងគ្រោះ​ពាក់ព័ន្ធករ​ណី​លួចម៉ូតូម៉ា​កហុង​ស្តុបពី ពណ៌ស​ ផលិតឆ្នាំ២០១១ ពាក់ផ្លា​កលេ​ខភ្នំពេញ1BD-2070 កាលពីវេ​លាម៉ោង១០ និង១​០នាទី ថ្ងៃទី០២ ខែ​មីនា នៅចំណុ​ចមុ​ខកាស៊ី​ណូហ្គោដ​វើល ស្ថិតក្នុងភូមិក្បាល​ស្ពាន១ សង្កាត់​អូរជ្រៅ ក្រុងប៉ោយប៉ែត រួចនាំមក​កាន់​មូលដ្ឋានកងរា​ជអាវុធហត្ថក្រុង​ប៉ោយប៉ែត សួរនាំតា​មនីតីវិធី។ លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងថា ក្រោយ​ឃា​ត់ខ្លួន និងសួរនាំរួច ជនសង្ស័​យបាន​ឆ្លើយសារ​ភា​ពថា ខ្លួនពិត​ជាបានលួច​ម៉ូតូរបស់​ជនរងគ្រោះពិតប្រាកដមែន ប៉ុន្តែវត្ថុតា​ងម៉ូតូត្រូ​វបាន​បក្ខពួ​ករបស់ខ្លួនម្នា​ក់ទៀត ឈ្មោះ ប្រុស(ពុំស្គាល់ត្រកូ​ល) ភេទប្រុស​ អាយុប្រហែ​ល៣៨ឆ្នាំ យក​ទៅដាក់​បញ្ចាំ ហើយខ្លួនក៏​មិនដឹ​ងបញ្ចាំនៅកន្លែង​ណាដែរ ហើ​យបាន​គេចខ្លួនបាត់។ដោយផ្អែកលើ​ចម្លើ​យសា​រភាព កម្លាំងមូលដ្ឋា​នកងរាជ​អាវុធហត្ថក្រុង​កសាងសំណុំរឿង​បញ្ជូនទៅ​កាន់បញ្ជាកា​រដ្ឋានក​ងរាជអាវុធហត្ថខេត្តចា​ត់ការបន្តតាមនី​តិវិធី។ លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើ​សបានឱ្យដឹងថា ជនស​ង្ស័យ​ត្រូវបានកម្លាំងកា​រិយាល័យព្រហ្មទណ្ឌ កងរា​ជអាវុធហត្ថខេត្តបញ្ជូនទៅតុលាការហើយ នៅព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៥នេះ […]

ព័ត៌មានជាតិ

ពលរដ្ឋប្រទះឃើញសាកសពជនជាតិបរទេសមួយនាក់ លង់ទឹកស្រះក្នុងបរិវេណ អាហារដ្ឋានម្លប់ត្នោតត្រជាក់ចិត្ត ក្នុងក្រុងប៉ោយប៉ែត

(បន្ទាយមានជ័យ) នាព្រឹកថ្ងៃទី០៣ ខែកុម្ភ: ឆ្នាំ២០២៥ មានការភ្ញាក់ផ្អើលមួយបានកើតឡើងដោយប្រជាពលរដ្ឋបានប្រទះឃើញសាកសពបុរសជនជាតិបរទេសម្នាក់ ដោយគេដឹងថាជាជនជាតិឥណ្ឌូ លង់ទឹកស្រះនៅក្នុងបរិវេណអាហារដ្ឋានឈ្មោះ ម្លប់ត្នោតត្រជាក់ចិត្ត ស្ថិតនៅក្នុងភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ក្រោយពីមានការភ្ញាក់ផ្អើលគេសង្កេតឃើញមានកម្លាំងសមត្ថកិច្ចជំនាញរួមនឹងក្រុមសង្គ្រោះបឋមក្រុមប៉ោយ បានចុះទៅពិនិត្យនិងស្រង់ចេញពីទឹកមកដាក់លើគោក។ ពាក់ព័ន្ធករណីនេះបើតាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញជនជាតិបរទេសខាងលើបានជិះម៉ូតូកង់បី (passapp) មិនដឹងជាមកពីខាងណានោះទេ លុះមកដល់ចំណុចស្រះទឹកខាងលើក៏បានលោតចូលក្នុងទឹកតែម្ដង ភ្លាមនោះមិត្តភ័ក្ត្រដែលជិះជាមួយបានព្យាយាមលោតតាមជួយដែរ ក៏ប៉ុន្តែជាអកុសលមិនអាចជួយសង្គ្រោះបានដោយជនរងគ្រោះឈ្លក់ទឹកស្លាប់ភ្លាមៗ ។តែទោះយ៉ាងណាក្តីប្រជាពលរដ្ឋដាក់ការសង្ស័យថា ទំនងអាចឈ្លោះគ្នា ព្រោះឃើញថាមានការប្រតាយប្រតប់គ្នានៅមុនពេលបុរសម្នាក់លោតទឹកស្រះ ។ ក្រោយពីពិនិត្យនិងធ្វើកោសល្យវិច្ច័យសមត្ថកិច្ចជំនាញបានឃាត់ខ្លួនមិត្តភ័ក្ត្រជនរងគ្រោះចំនួន៣នាក់យកទៅសួរនាំ ចំណែកសាកសពជនរងគ្រោះបានយកទៅតម្កល់ទុកនៅវត្ត ដើម្បីរងចាំអគ្គកុងសុលនិងក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕