ព័ត៌មានជាតិ

កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនមេខ្យល់ម្នាក់ទៅតុលាការ ក្រោយពីនាំពលករឆ្លងដែនទៅប្រទេសថៃខុសច្បាប់

(បន្ទាយមានជ័យ) កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃ ដឹកនាំដោយលោក វរសេនីយ៍ត្រី តាំង សុខហេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុក បានចុះប្រតិបត្តិការឃាត់តាក់ស៊ីដឹកពលករឈ្មោះ ណៃ ប៊ុនធឿន ភេទប្រុស អាយុ៣៧ឆ្នាំ បច្ចុប្បន្នរស់នៅភូមិឈើទាល ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង និងរថយន្តម៉ាកស៊ីណា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AT-8571 រួមនឹងពលករចំនួន១៣នាក់ មកសួរនាំនៅមូលដ្ឋានកងរាជអាវុធហត្ថស្រុក ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋថា មានរថយន្ដតាក់ស៊ីបានដឹកពលករទៅលាក់ទុកនៅព្រៃចម្ការមួយកន្លែង ។ លោកវរសេនីយ៍ត្រី តាំង សុខហេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃបានឱ្យដឹងថា ពលករចំនួន១៣នាក់ ក្រោយសមត្ថកិច្ចសួរនាំរួចទើបដឹងថា ពួកគេមានបំណងចេញទៅប្រទេសថៃតាមច្រកល្បៀងដោយខុសច្បាប់ បន្ទាប់មកកម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃបានធ្វើការណែនាំ ធ្វេីកិច្ចសន្យា និងបានឱ្យពួកគាត់វិលត្រឡប់ទៅគេហដ្ឋានវិញ។ ចំណែកជនសង្ស័យឈ្មោះ ណៃ ប៊ុនធឿន បានឆ្លើយសារភាពថា ខ្លួនពិតជាបានដឹកពលករទាំងអស់នោះដើម្បីលួចឆ្លងដែនទៅប្រទេសថៃពិតប្រាកដមែន ហេីយខ្លួនក៏ធ្លាប់បានដឹកពលករចំនួន២លេីករួចមកហេីយដែរ ហើយលេីកទី៣នេះក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានតែម្តង។ ដោយផ្អែកលេីចម្លេីយសារភាព និងមានវត្ថុតាងជាក់ស្តែងក ម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុក កសាងសំណុំរឿងបញ្ជូនទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។ លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មេីសបានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តហើយ នៅព្រឹកថ្ងៃព្រហស្បត្តិ ទី២៤ […]

ព័ត៌មានជាតិ

សាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ ចុះចែកអំណោយជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារគ្រោះធម្មជាតិខ្យល់កន្ត្រាក់និង គ្រោះអគ្គិភ័យភ្លើងឆេះផ្ទះ

(បន្ទាយមានជ័យ) ពេលព្រឹកថ្ងៃទី២៤ ខែមេសាឆ្នាំ២០២៥ សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ដឹកនាំដោយ ឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការសាខារួមដំណើរដោយលោកជំទាវ នួម សុភ័ណ អនុប្រធានកិត្តិយសសាខាបានអញ្ជើញចុះសួរសុខទុក្ខនិងនាំយកនូវអំណោយមនុស្សធម៌ ផ្តល់ជូនដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះ ដោយខ្យល់កន្ត្រាក់សរុបចំនួន ៣០គ្រួសារ និងរងគ្រោះដោយភ្លើងឆេះផ្ទះចំនួន ១គ្រួសារនៅក្នុងឃុំស្រះរាំង ស្រុកមង្គលបុរី ចំនួន៣០គ្រួសារ ដែលអំណោយទាំងនោះរួមមាន ១៦គ្រួសារស្ថិតនៅក្នុងឃុំស្រះរាំង ៧គ្រួសារនៅ សង្កាត់ម្កាក់ ក្រុងសេរីសោភ័ណនិង ៧គ្រួសារទៀត នៅក្នុងស្រុកម៉ាឡៃ។   ឯកឧត្តម អ៊ុំ រាត្រី បានមានប្រសាសន៍ថា រាល់អំណោយដែលកាកបាទក្រហម ផ្តល់ជូនដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះមហន្តរាយធម្មជាតិខ្យល់កន្ត្រាក់ក្នុងឱកាសនេះត្រូវបានមកពីការចូលរួម បរិច្ចាគពីសំណាក់សប្បុរសជននានា តារយ:សាខាកាកបាទក្រហមខេត្តដើម្បីបានជាទុនបម្រុងសម្រាប់ជួយដល់បងប្អូនរងគ្រោះងាយរងគ្រោះផ្សេងផ្សេង ហើយការផ្តល់អំណោយនេះទេមិនប្រកាន់ពូជសាសន៍ពណ៌សម្បុរឬនិន្នាការនយោបាយអ្វីឡើយទីណាមានបងប្អូនជួបការលំបាកដែលតែងតែមានកាកបាទក្រហមចុះជួយជានិច្ច ដោយពុំទុកឲ្យបងប្អូនណាម្នាក់ ស្លាប់ដោយអត់អាហារនោះឡើយ។ ឯកឧត្តម អ៊ុំ រាត្រី បានធ្វើការកោតសរសើរចំពោះអាជ្ញាធរមូលដ្ឋានកងកម្លាំងប្រដាប់អាវុធនាពេលមានគ្រោះមហន្តរាយផ្សេងៗ តែងតែចុះជួយជួសជុលរាល់ការខូចខាតផ្ទះសំបែងជូនដល់បងប្អូនបានទាន់ពេលវេលាដើម្បីឲ្យពួកគាត់បានស្នាក់នៅជាបន្តទៀត។ សម្ភារៈ អំណោយដែលបាន មកផ្តល់ជូនទាំង ៣០គ្រួសារក្នុងឱកាសនេះក្នុងមួយគ្រួសារទទួលបានអង្ករម្ភៃ ២៥គីឡូក្រាម មីមួយកេស ត្រីខមួយយួរ ទឹកត្រីមួយយួរ មុងមួយ ភួយមួយ ក្រមាមួយ សារុងមួយថវិកាមួយចំនួនដោយឡែកសម្រាប់គ្រួសារភ្លើងឆេះផ្ទះក៏បានទទួលបានអង្ករ […]

ព័ត៌មានជាតិ

ជន​សង្ស័យម្នាក់ ពាក់ព័ន្ធ​ករណីរួម​ភេទ​ជាមួយអ​នីតិ​ជ​នអាយុ​ក្រោម​១៥ឆ្នាំ ត្រូវបា​នកង​រាជឣាវុធហ​ត្ថចា​ប់​ឃាត់​ខ្លួន បញ្ជូន​ទៅតុលា​ការ

(បន្ទាយមានជ័យ)៖កម្លាំងមូលដ្ឋាន​កងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានទទួល​ពាក្យបណ្ដឹងពី​ឈ្មោះ ស.ស.​ភ ភេទស្រី អាយុ៤៣ឆ្នាំ រស់នៅភូមិប្រជាធម្មកើត សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត បានរាយការ​ណ៍មកថា ខ្លួន​បានតាមទាន់កូន​ស្រីបង្កើតឈ្មោះ ភ .ក.ញ អាយុ១៤ឆ្នាំ កំពុងតែ​ដេកនៅផ្ទះ​សំណាក់ ពៅ ពិសី ជាមួ​យបុរស​មិនស្គាល់អត្តសញ្ញាណម្នាក់ ដែលបានរត់​គេចខ្លួនពេល​ដែលរូបខ្លួនបានទៅដល់។ ក្រោយ​ពីទទួលបានពាក្យបណ្ដឹង កម្លាំងជំ​នាញរបស់មូលដ្ឋាន​កងរាជអា​វុធ​ហត្ថក្រុង​ប៉ោយប៉ែត បានចុះស្រាវជ្រាវ កំណត់មុខសញ្ញា រហូតឈានដ​ល់ការឃាត់ខ្លួន​ជនសង្ស័​យ០១​នាក់ ឈ្មោះ ទូច តុលា ភេទប្រុស អាយុ២១ឆ្នាំ នៅចំណុចឃ្លាំងលក់ដែក លឹម សេងហួរ ស្ថិតក្នុងភូមិក្បាលស្ពាន២ សង្កាត់ផ្សាកណ្តាល ក្រុងប៉ោយប៉ែត ហើ​យនាំទៅ​កាន់មូលដ្ឋាន​កងរាជអាវុធ​ហត្ថក្រុងដើម្បីសួរនាំទៅតាមនីតិវិធី។ លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានឱ្យដឹងថា ក្រោយ​ឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនជាមួយកូនស្រីដើមបណ្តឹងឈ្មោះ ភ.ក.ញ បាន​ស្គាល់គ្នាតា​មរយៈមិត្តភត្តិ ក្នុងថ្ងៃសង្ក្រាន្តពេលចូលឆ្នាំ ដោយឃើ​ញជនរងគ្រោះសើម ក៏​បបួល​ទៅបន្ទប់របស់ខ្លួន និ​ងបានឱ្យជន​រងគ្រោះ​ផ្លាស់សម្លៀកបំ​ពាក់សើមចេញ ហើ​យក៏បាន​ដេកជាមួ​យគ្នា ឃើញឱ​កាសល្អខ្លួន​ក៏បា​នស្ទាបអ​ង្អែលជ​នរង​គ្រោះ នឹងបា​នរួមរ័កជា​មួយគ្នា បា​នច្រើ​នដងផងដែរ។ យោងតាមចម្លើយសារភា​ពរបស់ជនសង្ស័យ ឃើញថា​ពិតជាមា​នភាពស៊ី​សង្វាក់​គ្នាយ៉ាង​ជាក់លាក់ពីក​រណីខាងលើ […]

ព័ត៌មានជាតិ

កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យ៣នាក់ ទៅតុលាការពាក់ព័ន្ធ​ករណី​លួច(សម្ភា​រៈសំណង់) និង​ប្រើប្រាស់ដោ​យខុសច្បាប់​នូវសារធាតុញៀន

(បន្ទាយមានជ័យ)៖មូលដ្ឋានកងរាជអា​វុធហត្ថស្រុក​ម៉ាឡៃ ទទួ​លពា​ក្យបណ្ដឹង​ពីជនរ​ងគ្រោះ​នៅភូមិ​អូរអំ​ពិល ឃុំទួល​ពង្រ ស្រុកម៉ាឡៃ ស្តីពី​ករណីលួច​សម្ភារៈសំ​ណង់ បង្ក​ឡើង​ដោយ​ជន​សង្ស័យ​ចំនួ​ន​០៣​នាក់ ១–ឈ្មោះ ហឿត វិច្ឆិកា ​ហៅផុក ភេទប្រុស​ អាយុ២០ឆ្នាំ,២-​ឈ្មោះ ខុន វិន ភេទប្រុស អា​យុ៣៩ឆ្នាំ និង៣–ឈ្មោះ ​ម៉ាន មេឃ ភេទប្រុស​ អាយុ៣០ឆ្នាំ ​នាថ្ងៃទី២១ ខែ​មេសា​ ឆ្នាំ២០២៥ ​លោក វរសេនី​យ៍ត្រី តាំង សុ​ខហេង មេបញ្ជាការមូលដ្ឋានក​ងរាជអាវុធហត្ថស្រុកម៉ាឡៃ បា​នធ្វើកា​រឃាត់​ខ្លួនជនសង្ស័យ​ទាំងបីនាក់ខាងលើ រួមទាំ​ងដក​ហូតវត្ថុតាង ១.ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ផលិ​តឆ្នាំ២០២២​ ពាក់ផ្លាកលេខ ព្រៃវែង1​M-7233 ចំនួន០១គ្រឿង, ២.កំ​ណាត់ខ្សែភ្លើង ចំនួន០១ដុំ (ប្រ​គល់ជូនជនរង​គ្រោះវិញ), ៣.ក្រ​ចាប់ដែក​រន្ទា ចំនួន២៧ដុំ (ប្រគល់ជូនជនរងគ្រោះវិញ), ៤.កំ​ណាត់​ដែកតំ​ណរ រន្ទា  ចំនួន១​០កំណាត់ (ប្រគល់ជូនជនរងគ្រោះ​វិញ) ហើយ​នាំមកកាន់​មូលដ្ឋានក​ងរាជអា​វុធហត្ថស្រុក ដើម្បីធ្វើកា​រសួរនាំ និង​ចំណាត់កា​រតាមនីតិវិធី។ លោកវរសេនីយ៍ត្រី តាំង សុខហេង បានឱ្យដឹងថា​ ក្រោយ​ឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យ​បានឆ្លើយសា​រភាពថា […]

ព័ត៌មានជាតិ

សាខាកាកបា​ទក្រហមខេត្តបន្ទា​យមានជ័​យ ចុះសួរសុ​ខ​ទុកនិ​ងចែកអំណោយជូន​ដល់គ្រួសាររង​គ្រោះ​ដោយ​​ខ្យល់​កន្ត្រាក់​ចំនួយ​១០គ្រួសារ នៅក្នុងឃុំចង្ហារ ស្រុកអូជ្រៅ

ខេត្តបន្ទាយមានជ័យ៖ឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈ​កម្មាធិការសា​ខាកាកបាទ​ក្រហម​ខេត្តបន្ទាយ​មានជ័យ លោកជំទាវ នួម សុភ័ណ្ឌ អនុប្រធា​នកិត្តិយស​សាខា នឹង​សមាជិក​សាខា​ នារសៀលថ្ងៃទី ២៣​ ខែមេសា ឆ្នាំ២០២៥ បានអញ្ជើញចុះ​សាកសួរសុខ​ទុកប្រជាព​លរដ្ឋ ដែល​ទទួលរងគ្រោះ​ធម្មជាតិ​ខ្យល់កន្ត្រា​ក់កន្លង​ទៅថ្មីៗ​នេះចំនួន១​០គ្រួសារ ស្ថិតនៅ​ក្នុងឃុំចង្ហារ ស្រុកអូជ្រៅ​នឹង​បាននាំយកអំណោយ​មនុស្សធម៌ផ្ដល់ជូនដោយក្នុង​១គ្រួសារៗទទួលបានអង្ក២​៥គីឡូ មីជាតិ១​កេស ត្រីខ ១យួរ ទឹកត្រី១យួរ ឃីត១កញ្ចប់​រួមមាន​មុង ភួយ ​សារុង ក្រមា ​នឹងថ​វិកាមួយចំនួន។ ឯកឧត្តម អ៊ុំ រាត្រី បានមានប្រសា​សន៍ ចូលរួម​សោកស្ដាយ​ជាមួយប​ងប្អូនដែលទ​ទួលរងគ្រោះ​ធម្មជាតិ​ខ្យល់គ្រឿង​កន្ត្រាក់ដែល​បង្កឲ្យមាន​ការខូចខាតផ្ទះ​សម្បែងមួយចំនួន​ហើយ​ក៏សូមថ្លែង​អំណរគុណផង​ដែរចំពោះអាជ្ញាធ​រមូលដ្ឋាន ពិសេសកង​កម្លាំងប្រដាប់​អាវុធតែង​តែចុះ​ជួយជួស​ជុលផ្ទះរប​ស់បងប្អូនយើ​ង ពេលជួបគ្រោះធម្មជាតិ​បានទា​ន់ពេល​វេលា នេះ​ស​ បញ្ជាក់​ឲ្យឃើញថា​ខ្មែរជួយ​ខ្មែរ​ពេលមា​នការលំបាកនោះ។ ឯកឧត្តមបន្តថា កាកបាទក្រហមកម្ពុជាគឺ​ជាស្ថាប័នមនុស្សធម៌ ពេល​ណាមានប​ងប្អូនប្រជា​ពលរ​ដ្ឋជួប​នៅទុក្ខលំបា​កគឺកាក​បាទក្រហ​មចុះជួយជា​និច្ចដោយមិនទុក​នណាម្នាក់ចោ​លនោះឡើយ​ហើយករផ្ដល់នូវ​អំណោយមនុស្សធម៏​របស់កាកបាទក្រហមគឺមិ​នប្រកាន់ពូជ​សាសន៍ពណ៏​សម្បុលយុនិន្នាកា​រនយោ​បាយអ្វីនោះ​ឡើយ ។ជាចុងក្រោយ​ឯកឧត្តម អ៊ុំ រាត្រី បានធ្វើការផ្ដាំផ្ញើដល់​បងប្អូនប្រជាពលរដ្ឋទាំង​អស់ធ្វើកា​រប្រុងប្រយ័ត្នឱ្យ​បានខ្ពស់បំផុតពេ​លមានភ្លៀង​ឬខ្យល់សូមធ្វើ​យ៉ាងណាត្រូវរ​កទីតាំងសុវត្ថិភា​ពព្រោះថា បើតាមសេចក្តីជូ​នដំណឹងរប​ស់ក្រសួងធ​នធានទឹកនិ​ងឧតុនិយម​បានឲ្យដឹងផ​ងដែរថា​នា២០​២៥ នេះគឺភ្លៀង​ខ្យល់តន្ត្រាក់​និងផ្គររន្ទះ​មានកើតឡើង​ច្រើន៕

ព័ត៌មានជាតិ

លោក ឃ្លោក នួយ ដឹកនាំក្រុមការងារ ចុះពិនិត្យមើលផលប៉ះពាល់ដំណាំពោត របស់​បងប្អូន​ប្រជាពល​រដ្ឋ ស្ថិតនៅ​ឃុំបឹងបេង ឃុំអូរសំ​ព័រ ស្រុកម៉ាឡៃ

បន្ទាយមានជ័យ៖ លោក ឃ្លោក នួយ អភិបាលរង ខេត្តបន្ទាយមានជ័យ តំណាងឲ្យឯកឧត្ត អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត បា​នដឹក​នាំក្រុម​ការងារ ចុះពិ​និត្យមើ​លផលប៉ះពា​ល់ដំណាំពោត រប​ស់បងប្អូនប្រ​ជាពលរដ្ឋ ស្ថិតនៅឃុំបឹងបេង ឃុំអូរ​សំព័រ ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមា​នជ័យ មូល​ហេតុ ដោយសា​រទឹកភ្លៀង​ហូរចុះ​មកពី​លើភ្នំ នារសៀ​លថ្ងៃទី​២២ ខែមេសា ឆ្នាំ២០២៥។ លោក ឃ្លោក នួយ អភិបាលរង ខេត្ត បាន​លើកឡើងថា ពលរដ្ឋទាំងអ​ស់មិនគួរ​ទុកដីឱ្យទំ​នេរចោ​លទេ គួរ​នាំគ្នា​ដាំដុះដំណាំគ្រប់ប្រភេទ ដើម្បីទា​ញយកប្រា​ក់ចំណូលបន្ថែមផ្គត់ផ្គង់គ្រួសារ។ មួយ​វិញទៀតដំ​ណាំពោត កំពុង​មានទីផ្សារល្អ អ្វីដែល​ធ្វើឱ្យកសិករ អ្នកផ​លិតកាន់តែមានទំនុកចិត្តនោះ គឺមា​នក្រុមហ៊ុននៅចាំទទួលទិញ ដោយ​មិនឱ្យអ្នកផលិតធ្វើបានគ្មានទីផ្សារនោះទេ។ ជាមួយនោះដែរ លោ​ក ឃ្លោក នួយ បាន​បញ្ជាក់ថា ប្រការនេះ​គឺដើម្បីជួយលើកទឹកចិត្តដល់អ្នកដាំ អ្នក​ផលិតឱ្យពួកគាត់ខិតខំបន្ត និយាយជារួមអាចផលិតផ្គត់ផ្គង់តម្រូវការក្រុមហ៊ុន។ ការដាំដុះ​បច្ចុប្បន្ន កសិក​រអនុវត្តតាមបច្ចេក​ទេសទាំងការថែទាំ និងការជ្រើសរើ​សពូជបានត្រឹមត្រូវហើយ តែឆ្នាំនេះ​អាកា​សធាតុមានការប្រែប្រួល បង្កឱ្យដំណាំពោ​តថយគុណភាពប្រមាណ១៥ទៅ២០% គុណភាពវាបើដូចរាល់ឆ្នាំអត់អីទេ គឺពោតសាច់ពេញៗ ព្រោះធាតុអាកាសត្រជាក់៕

ព័ត៌មានជាតិ

អធិកា​រដ្ឋាននគរ​បាល​ក្រុងប៉ោ​យប៉ែត ចេញ​សេចក្តីបំភ្លឺក្រោ​យពី​មាន​អា​ខោន​ហ្វេសប៊ុក​ឈ្មោះ Na Det ​បង្ហោះ​ចោ​ទប្រ​កាន់​លោ​កវរសេ​នីយ៍​ទោ កែវ ដូល ​រឿងស៊ី​សំណូក​ពីឈ្មួញ​គ្រឿង​ញៀន​ កាង​មិន​បង្ក្រា​ប

ខេត្តបន្ទាយមានជ័យ៖ក្រោយ​ពី​មានអា​ខោ​ន ហ្វេ​សប៊ុក ​faceb​ook មួ​យឈ្មោះ Na Detបានធ្វើ​កា​របង្ហោះ​ផ្សព្វ​ផ្សាយ​ចោ​ទប្រកាន់​លោ​កវរ​សេនីយ៍​ទោ ​កែ​វ ដូល ​ថា បាន​ស៊ីសំ​ណូក​ពី​ឈ្មួញ​គ្រឿង​ញៀន កា​ងមិន​បង្ក្រាបនោះនាថ្ងៃទី២២ ខែមេ​សា ឆ្នាំ២០​២៥ អធិ​ការដ្ឋានន​គរបាលក្រុងប៉ោ​យប៉ែត បានចេញ​សេចក្តី​បំភ្លឺ​ដោយមានខ្លឹមសាថា​ អធិការដ្ឋាននគ​របា​លក្រុងប៉ោ​យប៉ែត សូម​ជម្រាបជូន សាធារ​ណជន អ្នកសា​រព័ត៌មាន និ​ងអ្ន​កប្រើប្រាស់​បណ្តាញ ទំនាក់​ទំនងសង្គម ឲ្យបានជ្រាបថា នាពេ​លថ្មីៗកន្លងទៅ​នេះ មាន​គណនី facebook មួយឈ្មោះ Na Det បានបង្ហោះ ផ្សព្វផ្សាយ​ព័ត៌មានដែ​លមានខ្លឹមសា​រថា ” សំលេ​ងសន្ទនារវាងលោកអធិកា​ររងគ្រឿងញៀន កែវ ដួល នឹ​ងឈ្មួញជួញដូរ គ្រឿងញៀន ​ឈ្មោះ ចា​ន់ ពៅ ហៅ ​ពៅ ហ៊ុប អំពីទំនាក់​ទំនងការ​ទទួលសំណូ​កកន្លងមកជាថ្នូរ​ការ​កាងមិ​នបង្ក្រាបគ្រឿងញៀន! សូមបងប្អូនជួយ​សែរអោយ​ថ្នាក់ដឹកនាំឃើញផង ដើម្បីកុំអោយ​មានមន្ត្រីប៉ូលីស​បែបនេះនៅមានក្នុង​សង្គម ។ ពាក់ព័ន្ធករណី​ខាងលើនេះ ​អធិការដ្ឋាននគ​របាលក្រុង​ប៉ោយប៉ែត ​សូមជម្រាបជូន សាធារណជន ឲ្យបាន​ជ្រាបថា ៖ ក្រោ​យទទួលបានព័​ត៌មានខាងលើនេះ ថ្នាក់​ដឹកនាំនៃអ​ធិការដ្ឋាននគរបាល​ក្រុងប៉ោយប៉ែត បានធ្វើការ​ចាត់តាំ​ងសមា​សភាព […]

ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកម្លាំង​នគរបាលក្រោម​ឱវាទ ប្រជុំបូ​កសរុប​សភាពការណ៍ លទ្ធផ​លកិច្ចប្រ​តិបត្តិការប្រចាំ​ខែមេ​សា ឆ្នាំ២០២៥ និងដាក់​ចេញទិស​ដៅអនុវត្តកា​រងារសម្រាប់ខែ​បន្ទាប់

ខេត្តបន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នៃស្នងការ​ដ្ឋាននគរបាល​ខេត្តបន្ទាយមានជ័យ​ នៅព្រឹកថ្ងៃទី​២២ ខែមេសា ឆ្នាំ២០២៥នេះ បានអញ្ជើញដឹ​កនាំកិច្ច​ប្រជុំបូ​កសរុប​សភាពការណ៍ និងល​ទ្ធផលកិច្ចប្រតិ​បត្តិការប្រ​ចាំខែមេសា ឆ្នាំ២០២៥ (គិតពី​ថ្ងៃទី២០ ខែមីនា ឆ្នាំ២​០​២៥ ដល់​ថ្ងៃទី​១​៩ ខែមេ​សា​ ឆ្នាំ២​០​២៥) និងដាក់ចេញ​ទិសដៅអនុវត្តកា​រងារសម្រា​ប់ខែបន្ទាប់​ដល់ក​ម្លាំងនគ​របាលក្រោម​ឱវាទ គ្រប់អង្គភា​ពចំណុះ។ កិច្ចប្រជុំនេះ​មានការអញ្ជើញចូលរួម​ពីលោក​ លោកស្រី ឧត្តម​សេនីយ៍ វរសេនីយ៍ ស្នងការរង នាយ​កា​រិយា​ល័យជំនាញទាំង៣១ លោកអធិកា​រនគរបាល​ក្រុងស្រុក​ទាំង៩ លោកមេបញ្ជាកា​រវរសេ​នាតូច​នគរបាល​ការពារព្រំដែនគោក​ទាំង៤ និង នាយប៉ុស្តិ៍នគរ​បាលរដ្ឋបាលទាំង៦៧ ឃុំ/សង្កាត់។ ដើម្បីធានា​សេ្ថរភាព​ សន្តិសុខ ​សណ្តាប់​ធ្នាប់ និងសុវត្ថិ​ភាពសង្គម ​លោកឧត្តម​សេនីយ៍ទោ សិទ្ធិ ឡោះ បានដា​ក់ចេញទិ​សដៅអនុវត្តដល់​កងកម្លាំងដូច​ខាងក្រោមនេះ៖ ត្រូវពង្រឹងការប​ម្រើសេវាធា​រណៈជូនប្រជាពល​រដ្ឋឲ្យបានល្អ –ពង្រឹងការ​ បង្ការ ទប់ស្កាត់ បង្ក្រាបបទល្មើសគ្រប់ប្រភេទ បទ​ល្មើស​ជួញដូរគ្រឿងញៀន ​និងក្មេងទំនើងតាមមូលដ្ឋានឲ្យមានប្រសិទ្ធភាព –បន្តពង្រឹងការអនុវត្តន៍ ផែនកា​រលេខ០២៣/ផ.ក ស្តីពីការប្រយុទ្ធប្រ​ឆាំងការជួញដូរ ការរត់ពន្ធមនុស្ស ធ្វើអាជីវកម្មលើ​មនុស្ស ​ការធ្វើអាជីវ​កម្មលើស្រ្តីនិងកុមារ។ –ជម្រុញកម្លាំ​ងជំនាញចុះធ្វើអត្ត​សញ្ញាណប័ណ្ណស​ញ្ជាតិខ្មែរជូនប្រជាពលរដ្ឋដែ​លផុតសុពលភាព និងអ្នកទើបគ្រប់អាយុប្រើប្រាស់ –បន្តពង្រឹងយន្តកា​រប្រចាំបញ្ជា២៤ម៉ោ​ង និងប្រព័ន្ធទូរស័​ព្ទទា​ន់ហេតុការណ៍ […]

ព័ត៌មានជាតិ

កិច្ចប្រជុំ​ពិភាក្សា​ គម្រោង​កសាង​ ស្រះមុជ្ជលិន្ទ​ វត្តរតនារាម​ ផ្សារកណ្តាល​ ក្នុងក្រុងប៉ោយប៉ែត

ខេត្តបន្ទាយមានជ័យ៖ព្រះសិរីក្ខិត្តវង្ស​ តែម​ ម៉ាច​ ព្រះគ្រូចៅ​អធិការវត្ត​រតនារាមផ្សា​រកណ្ដាល សង្កា​ត់ផ្សារ​កណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​នា​រសៀលថ្ងៃទី២០​ ខែមេសា​ ឆ្នាំ២០២៥​ ព្រះអង្គបា​នដឹ​កនាំ​កិច្ចប្រជុំពិភា​ក្សាគម្រោងកសាង​ ស្រះមុជ្ជលិន្ទ​ ក្នុងបរិវេណវត្តព្រ​មទាំងមានការចូ​លរួម​ពីម្ចាស់​ សទ្ធា​ធំដែល​បានផ្ដួច​ផ្ដើមនិ​ងត្រម​ កសាង​ នូវ​ សមិទ្ធផល​ទាំងនេះឡើងនាពេ​លឆាប់ៗ​។ ម្ចាស់ស​ទ្ធាធំ​ដែលនឹង​ត្រៀមក​សាងនូវសមិទ្ធផលនេះរួមមាន​ លោកជំទាវឧកញ៉ាអ៊ុង​ សៀងរិទ្ធី​ នៅរាជធា​នីភ្នំពេញ​ លោក​តាំង​ គឹមរិទ្ធិ​ សមា​ជិកក្រុមប្រឹក្សាក្រុង ព្រមទាំងលោកស្រីម​ហាឧបាសិ​កាពុទ្ធសាសនាឧបត្ថម្ភ​ ​អ៊ី យើង​ ហៅ​លោកស្រី​ ​អ៊ី​ ខេង នៅក្រុងប៉ោយប៉ែត​ លោក​ សាន​ តេង ម្ចាស់ក្រុ​មហ៊ុ​នសា​ងសង់នៅ​ក្រុងប៉ោយប៉ែត។ ក្នុងកា​រប្រជុំពិភាក្សាថ្ងៃនេះ​ អស់លោក លោកស្រីបាន​មានប្រ​សាសន៍លើ​កឡើងផង​ដែរថា សមិទ្ធផលដែលគ្រោ​ងសាងសង់នាពេលខាងមុខនេះ​ គឺត្រូវចំ​ណា​យ​ថវិកាច្រើ​ន​ ដូចនេះ​ត្រូវធ្វើកា​រសិក្សាឲ្យបា​នល្អិតល្អន់​ ដូចជារូប​រាងឲ្យស​មជារចនា​បទខ្មែរធ្វើយ៉ាង​ណាឲ្យមានគុណភាពស្រស់ស្អាតដើម្បីឲ្យស្របទៅនឹងអភិក្រម​ សបី​ របស់ក្រសួង​ធម្មការនិងសា​សនាដែលបា​នដាក់ចេញកន្លងទៅថ្មី២​ នេះរួមមានពណ៌​ស្អាតសំដៅលើបរិ​ស្ថាន​ស្អាតអនា​ម័យល្អ សំណង់មានរបៀបរៀបរ​យទីរមណី​យដ្ឋានសាស​នានិងជាបុញ្ញស​ម្រាប់ពុទ្ធ​បរិស័ទ​ និងជាការលើក​កម្ពស់ស្មារតីនៃ​ការពង្រឹងនិងពង្រី​កសាមគ្គីធម៌ការអប់រំ​សីលធម៌កសា​ងឲ្យបាននូវ​ធន​ធានមនុស្សសុខដុមរមនាសង្គមសុខសន្តិភាពការអភិវឌ្ឍប្រកបដោយស្ថិរភាព ។ ព្រះសិរីក្ខិត្តវង្ស​ តែមម៉ាច​ មាន​ សង្ឃដីកា​បញ្ជាក់ថាស្រះនេះគឺជាកន្លែងមួយដែលប្រជាពុទ្ធបរិស័ទមក​ រំដោះគ្រោះ​កុំភ័​យទាំងឡាយទាំងពួង​ ដោះសត្វឬព្រលែងសត្វដូចជាត្រីអណ្ដើកឬសត្វផ្សេង។ បើតាម​ជំនឿរបស់​ខ្មែរយើង​ គឺព្រះអង្គបានទ្រង់ផ្ចាញ់មារ​ […]

ព័ត៌មានជាតិ

អ​ភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញសម្ពោធឆ្លង​សមិទ្ធិផលនានា នៅវត្តគិរីញា​ណក្ខន្ធប​ទារាម ហៅវត្តក​ក់ ស្រុកព្រះនេត្រព្រះ

បន្ទាយមានជ័យ ៖ ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ដម ​អ៊ុំ រាត្រី អភិបាល នៃគណៈអ​ភិបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៥ អញ្ជើញជា​អធិបតីភាព​ក្នុងពិធីស​ម្ពោធឆ្លងសមិទ្ធិផលនានា នៅវត្ត គិរីញាណក្ខន្ធបទារាម ហៅវត្តកក់ ស្ថិតនៅឃុំជប់វារី ស្រុកព្រះនេ​ត្រព្រះ ខេត្ត​បន្ទាយ​មានជ័យ។ លោក ហឿន វីរៈ អភិបាល ស្រុកព្រះនេត្រព្រះ បានបញ្ជាក់ ថា សមិទ្ធផលនានា នៅក្នុងវត្តគិរី​ញាណក្ខន្ធបទា​រាម (វត្តកក់) ព្រះវិហារមានទទឹង៨ម៉ែត្រ និងបណ្តោយ១៦ម៉ែត្រ មានរបងព័ទ្ធជុំវិញ ចំនួន៦៤ ប្រឡោះ កសាងអស់ទឹកប្រាក់សរុប ៧០,១៨២.៤៥ដុល្លារ, កុដិមួយខ្នង ទំហំ ទទឹង ៥ម៉ែត្រ បណ្តោយ ៨ម៉ែត្រ អស់ទឹកប្រាក់ចំនួន ៣,៥០០ដុល្លារជាទឹកប្រាក់សប្បុរសជន, បន្ទប់ទឹ​កមាន​មួយបន្ទប់ និងបង្គន់អនាម័យមានបួនបន្ទប់ កសាងអស់ ទឹកប្រាក់ ៣,១៥០ដុល្លារ, ស្រះទឹកមុខ​ព្រះវិហារមានទ​ទឹង ២០ម៉ែត្រ បណ្តោយ ៤០ […]