(បន្ទាយមានជ័យ)៖ក្រោយពីទទួលបានព័ត៌មាន ពីប្រជាពលរដ្ឋករណីហិង្សាដោយចេតនា នៅចំណុចក្រោយកាស៊ីណូផារ៉ាមិច ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង១០និង៣០នាទី ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានដឹកនាំកម្លាំង ចុះដល់កន្លែងកើតហេតុហើយធ្វើការឃាត់ខ្លួនជនសង្ស័យ០១នាក់ ឈ្មោះ លឿង ភ័ណ្ឌ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ រស់នៅចំណុចកើតហេតុខាងលើ ព្រមទាំងដកហូតវត្ថុតាង ដុំឥដ្ឋប្រហោង ពណ៌លឿង ចំនួន០១ដុំ ហើយនាំទៅកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុង ដើម្បីសួរនាំតាមនីតិវិធី។ លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងថា ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានវាយទៅលើជនរងគ្រោះ បណ្ដាលឱ្យរងរបួសពិតប្រាកដមែន ដោយសារខឹងនឹងជនរងគ្រោះវាយខ្លួនមុន។ ដោយផ្អែកលើចម្លើយសារភាព និងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងកសាងសំណុំរឿងបញ្ជូនទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។ លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសបានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅតុលាការហើយ នៅរសៀលថ្ងៃពុធ ទី០១ ខែមករា […]
Author: ctknews
កងរាជឣាវុធហត្ថខេត្តបន្តាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យ៤នាក់ ទៅតុលាការពាក់ព័ន្ធ ករណីលួចស្ថានទម្ងន់ទោស (ធាក់ប្លន់យកម៉ូតូ)…
(បន្ទាយមានជ័យ)៖នៅវេលាម៉ោង០៣និង៤០នាទីទាបភ្លឺ ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ នៅចំណុចតាមបណ្ដោយផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិរោងម៉ាស៊ីន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ មានករណីលួចស្ថានទម្ងន់ទោស (ធាក់ប្លន់យកម៉ូតូ) បង្កដោយជនសង្ស័យ០១ក្រុម ពុំស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពជិះម៉ូតូដេញតាមម៉ូតូរបស់ជនរងគ្រោះឈ្មោះ អាន់ ប្រុស ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិតាកាំ ឃុំដូនកែវ ស្រុកពួក ខណៈពេលដែលជនរងគ្រោះ និងមិត្តភក្តិ បានធ្វើដំណើរចេញពីកន្លែងធ្វើការងារនៅក្រុងប៉ោយប៉ែត ឆ្ពោះទៅលេងស្រុកកំណើត។ ក្រោយពីទទួលបានពាក្យបណ្ដឹងពាក់ព័ន្ធករណីខាងលើនេះ កម្លាំងការិយាល័យជំនាញ និងកម្លាំងកងអន្តរាគមន៍ខេត្ត បានសហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយលោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានចុះទៅដល់ទីតាំងកើតហេតុ និងមានកិច្ចសហការល្អជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុក–ក្រុង នៅវេលាម៉ោង១៦ និង៣០នាទី ថ្ងៃទី៣០ ខែធ្នូ នៅចំណុចមុខអគារកាស៊ីណូហ្គោលវើល ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី គង់ រិទ្ធា បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់សរុបចំនួន០៤នាក់ ១–ឈ្មោះចំណាប់ សុវណ្ណ(ខេន) ភេទប្រុស អាយុ១៧ឆ្នាំ, ២–ឈ្មោះ យិន សុពីន ភេទប្រុស […]
រដ្ឋបាលខេត្តប៉ៃលិន បានរៀបចំកម្មវិធីឆ្លងឆ្នាំសាកល ២០២៤-២០២៥ ក្រោមម្លប់សន្តិភាព
ប៉ៃលិន ៖ រាត្រីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ នៅក្នុងបរិវេណសាលាខេត្ត ឯកឧត្តម អ៊ី ឈាន ទេសរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន និងលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានរៀបចំកម្មវិធីជួបជុំសប្បាយរីករាយ ក្រោមម្លប់សន្តិភាព ជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ យុវជន សសយក និងក្រុមការងារ ក្នុងឱកាសឆ្លងឆ្នាំសាកល ២០២៤–២០២៥។ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ ការជួបជុំ ក្រោមបរិយាកាសសប្បាយរីករាយ និងពិសារអាហារសាមគ្គី ក្នុងឱកាសឆ្លងឆ្នាំសាកលនេះ គឺធ្វើឡើងដើម្បីបង្កើតនូវចំណងមិត្តភាព និងលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការក្រោមឱវាទ យុវជន សសយក និងក្រុមការងារ ដែលបានខិតខំប្រឹងប្រែងបំពេញកាតព្វកិច្ចការងាររបស់ខ្លួនបានយ៉ាងល្អប្រសើ ក្នុងការបំរើសេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋអស់រយៈពេលពេញមួយឆ្នាំកន្លងមកនេះ ។ ក្នុងឱកាសនោះផងដែរ លោកជំទាវបណ្ឌិតអភិបាលខេត្ត ក៍បានមានប្រសាសន៍ថ្លែងនូវការកោតសរសើរដោយស្មោះ ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ យុវជន សសយក និងក្រុមការងារទាំងអស់ ដែលបានរួមសាមគ្គី សហការគ្នាបានល្អ តាមតួនាទីភារកិច្ចរៀងៗខ្លួន ដើម្បីរួមចំណែកអភិវឌ្ឍន៍ខេត្តប៉ៃលិន […]
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ត្រៀមបង្កើនមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំ សង្កាត់ ឱ្យបានតិចបំផុត ១០នាក់ នៅឆ្នាំ២០២៥-២០២៦!
ភ្នំពេញ៖ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមប្រចាំឆ្នាំ២០២៤ និងដាក់ចេញទិសដៅការងារឆ្នាំ២០២៥ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅទីស្តីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ប្រកាសបង្កើនចំនួនកម្លាំងមន្ត្រីនគរបាល នៅតាមប៉ុស្តិ៍រដ្ឋបាលឃុំ សង្កាត់ យ៉ាងហោចណាស់តិចបំផុត ១០នាក់ នៅឆ្នាំ២០២៥–២០២៦ ខាងមុខនេះ។ ប្រមុខក្រសួងមហាផ្ទៃកម្ពុជា បានកត់សម្គាល់ថា នាពេលបច្ចុប្បន្ន តាមបណ្តាប៉ុស្តិ៍រដ្ឋបាលឃុំ សង្កាត់មួយចំនួន មិនទាន់មានមន្ត្រីគ្រប់គ្រាន់ និងសមមូលទៅនឹងចំនួនប្រជាពលរដ្ឋ ក៏ដូចជាភូមិសាស្ត្រដែលត្រូវគ្រប់គ្រងនៅឡើយទេ ប៉ុន្តែមន្រ្តីនគរបាលជាតិគ្រប់មូលដ្ឋាន បានខិតខំលះបង់ពេលវេលាលើសម៉ោងដែលច្បាប់កំណត់ បម្រើសេវាជូនប្រជាពលរដ្ឋ ទាំងការងារសន្តិសុខ និងការងាររដ្ឋបាល ព្រមទាំងសេវាសាធារណៈផ្សេងៗទៀត មិនថាថ្ងៃសម្រាកនោះទេ គឺមានតែធ្វើលើសថ្ងៃធម្មតានៅថ្ងៃមានបុណ្យជាតិ អន្តរជាតិ និងព្រឹត្តិការណ៍ផ្សេងៗ។ ពីវេទិកាអធិបតីនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត បានលើកឡើងអំពីការត្រៀមលក្ខណៈ និងវិធានការទប់ស្កាត់បញ្ហាគ្រឿងញៀន និងក្មេងទំនើង ដោយឯកឧត្តមបានសង្កេតឃើញថា នាពេលថ្មីៗនេះ ករណីក្មេងទំនើង ហាក់មានការអន់ថយបន្តិច ក្រោយការអនុវត្ត និងយកចិត្តទុកដាក់ខ្ពស់ពីមន្ត្រីកងកម្លាំង និងផ្នែកដែលពាក់ព័ន្ធ ក្រោមការបញ្ជាដ៏ម៉ឺងម៉ាត់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត […]
ឆ្នាំ២០២៤៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បំពេញទស្សនកិច្ច៥ប្រទេស ដើម្បីពង្រឹងភាពគ្រប់ជ្រុងជ្រោយក្នុងទំនួលខុសត្រូវជូនសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រជាជនកម្ពុជា ក្នុងវិស័យមហាផ្ទៃ!
(ភ្នំពេញ)៖ពេញមួយឆ្នាំ២០២៤នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបំពេញទស្សនកិច្ចការងារនៅប្រទេសចំនួន៥ ទាំងក្នុង និងក្រៅតំបន់អាស៊ាន។ ប្រទេសទាំងនោះ រួមមាន សាធារណរដ្ឋសង្គមនិយមវៀតណាម សហព័ន្ធស្វីស សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ អូស្ត្រាលី និងសាធារណរដ្ឋប្រជាមានិតចិន។ ទស្សនកិច្ចទាំងនោះ ផ្ដោតជាសំខាន់លើការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យសន្តិសុខនិងបច្ចេកវិទ្យា និងកំណែទម្រង់រដ្ឋបាលថ្នាក់ជាតិ និងក៏ជាការបញ្ជាក់ពីការយកចិត្តទុកដាក់ពង្រឹងភាពគ្រប់ជ្រុងជ្រោយក្នុងទំនួលខុសត្រូវជូនរាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយប្រតិភាណរបស់ សម្ដេចមហាបវរធិតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងប្រជាជនកម្ពុជាទាំងមូល ក្នុងវិស័យមហាផ្ទៃ។ ទស្សនកិច្ចប្រទេសវៀតណាម៖ នៅប្រទេសវៀតណាម គឺជាទស្សនកិច្ចលើកដំបូងហើយ គិតចាប់ពីពេល ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានចូលកាន់មុខតំណែងរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។ ក្នុងទីក្រុងដាណាំង ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត បានចូលរួមក្នុងកិច្ចប្រជុំប្រចាំឆ្នាំ ថ្នាក់រដ្ឋមន្រ្តីនគរបាល–មហាផ្ទៃ កម្ពុជា–ទ្បាវ–វៀតណាម។ ភាគីទាំង៣ ក៏បានធ្វើបទអន្តរាគមន៍ លើប្រធានបទ ស្ដីពីការងារប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ការងារប្រយុទ្ធប្រឆាំង បទល្មើសគ្រឿងញៀនខុសច្បាប់ និងការលើកកម្ពស់ប្រសិទ្ធភាពកិច្ចសហប្រតិបត្តិការក្នុងវិស័យសន្តិសុខ។ កិច្ចប្រជុំ ក៏បានអនុម័តសេចក្ដីប្រកាសរួម ផ្ដោតលើការងារសំខាន់៤ ជាអាទិ៍ […]
អភិបាលខេត្តកំពង់ចាម បានសម្រេចធ្វើការបើកផ្លូវ ដើម្បីបម្រើប្រយោជន៍សាធារណៈ នៅស្រុកស្ទឹងត្រង់ ដោយឈរលើគោលការណ៍ឈ្នះឈ្នះ
ខេត្តកំពង់ចាម៖ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត បានសម្រេចធ្វើការបើកផ្លូវត្រង់ អនុលោមតាមប្លង់គោលបន្សល់ទុក ដើម្បីបម្រើប្រយោជន៍សាធារណៈ ក៏ដូចជាការដឹកជញ្ជូនកសិផល និងការងារបង្កបង្កើនផលរបស់ប្រជាពលរដ្ឋ នៅភូមិអូរលើ ឃុំមេសជ្រៃ ស្រុកស្ទឹងត្រង់ ជំនួសមកវិញបិទផ្លូវ ប្រឡាយបំបែក (ប្រឡាយលោក) ដោយផ្លូវដែលបិទនេះឱ្យប្រជាពលរដ្ឋអ្នកកាន់កាប់ ធ្វើការចរចាគ្នាអំពីការបែងចែក ឬសងសំណងជាថវិកាតែម្តង។ កិច្ចប្រជុំសម្របសម្រួលករណីដីបើកផ្លូវនេះ ត្រូវបានធ្វើឡើងនាព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤នេះ នៅសាលាខេត្តកំពង់ចាម។ ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា ករណីទំនាស់ស្នើសុំបើកផ្លូវប្រឡាយចំនួន ២ខ្សែខាងលើនេះ ដែលកាន់កាប់ដោយលោកស្រី លួន បូរី (ផ្លូវប្រឡាយត្រង់) លោកស្រី លឹម មុយជូ និងលោក ជីវ លីស្រួយ (ផ្លូវ ប្រឡាយបំបែក ឬប្រឡាយលោក) ត្រូវបានប្រជាពលរដ្ឋ ១២គ្រួសារ ធ្វើការប្តឹងមករដ្ឋបាលខេត្ត ហើយត្រូវបានប្រគល់ ភារកិច្ចជូនឯកឧត្តម ស្រី សុភ័ក្ត្រ អភិបាលរងខេត្តដឹកនាំធ្វើការសិក្សាស្រាវជ្រាវ […]
អាវុធហត្ថ បញ្ជូនខ្លួនជនសង្ស័យ ២នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន
(បន្ទាយមានជ័យ)៖លោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណនៅវេលាម៉ោង០២និង៣០នាទីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤ បានដឹកនាំកម្លាំងចុះប្រតិបត្តិការបង្រ្កាបករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចក្រោយសាលាគរុកោសល្យ ស្ថិតក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់ ១–ឈ្មោះ ឈិវ សៅដា ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរកម្មករ បច្ចុប្បន្នភូមិព្រៃឬស្សី សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ, ២–ឈ្មោះ ចិ ប៊ុនឈីត ហៅ ឆើត ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរកម្មករ បច្ចុប្បន្ន រស់នៅភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ និងដកហូតបាននូវវត្ថុតាងរួមមាន៖ ម៉ូតូចំនួន ០១គ្រឿង, ទូរសព្ទ ចំនួន ០២គ្រឿង (ម៉ាកOPPO A31 ពណ៌ខ្មៅ និង OPPOពណ៌ទឹកមាស) ហើយបញ្ជូនទៅកាន់មូលដ្ឋានកងរាជអាវុធក្រុង ដើម្បីសួរនាំតាមនីតិវិធី។ លោកវរសេនីយ៍ត្រី សុខ ឡេង បានឱ្យដឹងថា ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា […]
អភិបាលខេត្តប៉ៃលិន សំណេះសំណាល និងផ្តល់រង្វាន់លើកទឹកចិត្តដល់សិស្សប្រឡងជាប់ សញ្ញាត្រមធ្យមសិក្សាទុយិភូមិ
ប៉ៃលិន៖ នៅបរិវេណសាលាខេត្ត នារសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញសំណេះសំណាល និងផ្តល់រង្វាន់ លើកទឹកចិត្តដល់សិស្សប្រឡងជាប់ សញ្ញាបត្រមធ្យមសិក្សាទុយិភូមិនិទ្ទេស A,B,C,D,E ទូទាំងខេត្ត។ ដែលពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រី អភិបាលរងខេត្ត, លោក–លោកស្រីនាយក នាយករងរដ្ឋបាលខេត្ត, ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ អាណាព្យាបាល និងសិស្សានុសិស្ស ប្រមាណជាង ៥០០នាក់ផងដែរ។ លោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តប៉ៃលិន បានធ្វើរបាយការថា៖ សម្រាប់ការប្រឡង សញ្ញា បត្រមធ្យមសិក្សាទុតិយភូមិនៅក្នុងឆ្នាំ២០២៤នេះ គឺមានបេក្ខជនប្រឡងជាប់ទូទាំងខេត្តប៉ៃលិន សរុបចំនួន ៤០១នាក់ ស្រី ២៥១នាក់ ស្មើនឹង ៧២,៩១% ស្រី ៧៩,១៨% ក្នុងនោះ(និទ្ទេស A=០៥នាក់ ស្រី ០២នាក់, B=២៩នាក់ ស្រី ២៥នាក់, C=៦៦នាក់ […]
ជនជាតិថៃបាញ់ ជនជាតិថៃដូចគ្នាជាច្រេីនគ្រាប់ នៅភូមិបាលិលេយ្យ២ សង្កាត់/ក្រុងប៉ោយប៉ែត បណ្តាលឲ្យរបួសធ្ងន់ នៅពេលបញ្ជូនដល់មន្ទីរពេទ្យ បានបាត់បង់ជីវិត ឯជនបង្កគេចខ្លួនបាត់ស្រមោល
(បន្ទាយមានជ័យ) ករណីឃាតកម្មដែលបង្កឡើងដោយជនជាតិថៃបាញ់ជនជាតិថៃដូចគ្នាជាច្រេីនគ្រាប់បង្កការភ្ញាក់ផ្អើលទាំងយប់វេលាម៉ោង២១ និង៤៥នាទីនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ នៅចំណុចផ្លូវច័ន្ទគ្រឹះស្នា ស្ថិតក្នុងភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បណ្ដាលឲ្យរងរបស់ធ្ងន់ម្នាក់ នៅពេលដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យក៏បានបាត់បង់ជីវិត រីឯឃាតករបានរត់គេចខ្លួនបាត់ស្រមោល។ ប្រភពព័ត៌មានបានឱ្យដឹងថា ករណីខាងលើបង្ករឡើងដោយជនសង្ស័យចំនួន០៣នាក់ ជាជនជាតិថៃ ពុំស្គាល់អត្តសញ្ញាណជិះម៉ូតូចំនួន០១គ្រឿងម៉ាកហុងដាZoomer X ពណ៌ខ្មៅ បានប្រើកាំភ្លេីងចំនួន០២ដេីម បាញ់ប្រហារជាច្រើនគ្រាប់ទៅលើជនរងគ្រោះ បណ្ដាលអោយរងរបួសធ្ងន់ និងបានស្លាប់មុនពេលបញ្ជូនដល់មន្ទីរពេទ្យ ក្រោយធ្វើសកម្មភាពរួចក្រុមជនសង្ស័យក៏បានគេចខ្លួនបាត់។ ជនរងគ្រោះឈ្មោះKHOMSAN TIWATO ភេទប្រុស កើតថ្ងៃទី១៩ ខែធ្នូ ឆ្នាំ១៩៨៦(អាយុ ៣៨ឆ្នាំ) ជនជាតិថៃ កាន់លិខិតឆ្លងដែនលេខAD១៣១៧៥២១។ សមត្ថកិច្ចបានឲ្យដឹងថា នៅវេលាម៉ោង១១ និង១៧នាទី ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ ដោយមានការសម្របសម្រួលពីឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ បានបង្កើតគណៈកម្មាការត្រួតពិនិត្យសាកសព ពិនិត្យឃើញថា សាកសពបានរងរបួសដោយគ្រាប់កាំភ្លើងសរុបចំនួនស្នាមគ្រាប់ចូល១០គ្រាប់ និងស្នាមគ្រាប់ចេញចំនួន០៥គ្រាប់ និងគ្រាប់បៀមក្នុងសាច់ចំនួន០១គ្រាប់។ តាមការសន្និដ្ឋានរបស់ក្រុមការងារត្រួតពិនិត្យសាកសព និងយោងតាមការត្រួតពិនិត្យកន្លែងកើតហេតុនិងមានបញ្ជាក់ពីលោក ព្រំ គឹមហៀង គ្រូពេទ្យកោសល្យវិច័យនៃមន្ទីរពេទ្យបង្អែកប៉ោយប៉ែត និងយោងតាមការបំភ្លឺពីសាក្សីអាចសន្និដ្ឋានបានថាសាកសពស្លាប់ដោយសារត្រូវគ្រាប់កាំភ្លើងរបួសដងខ្លួន […]
អភិបាលខេត្តប៉ៃលិន ចូលរួមបិទវគ្គហ្វឹកហ្វឺនបំប៉ន ពង្រឹងអង្គភាពនៅតំបន់ប្រតិបត្តិការសឹករងប៉ៃលិន
ប៉ៃលិន៖ នារសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ តំបន់ប្រតិបត្តិការសឹករងប៉ៃលិន បានបិទវគ្គហ្វឹកហ្វឺនបំប៉នពង្រឹងអង្គភាព ឆ្នាំ២០២៤ ស្ថិតក្រោមអធិបតីភាពឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៥ និងលោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន និងជាអភិបាល នៃគណៈអភិបាលខេត្ត ដែលពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ មេបញ្ជាការរងយោធភូមិភាគទី៥ ,មេបញ្ជាការ មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹងរងខេត្ត ,អភិបាលក្រុង/ស្រុក, មេឃុំ/ចៅសង្កាតទាំង៨ ,នាយ នាយរងសេនាធិការ, គណៈកម្មការ យោធាចារ្យ, កម្មសិក្សាការី នាយទាហាន នាយទាហានរង និងពលទាហានជា ច្រើនរូបទៀត។ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ បច្ចុប្បន្នការងារហ្វឹកហ្វឺនបានដើរតួនាទីជាយុទ្ធសាស្ត្រយ៉ាងសំខាន់ ក្នុងការពង្រឹងខឿនការពារជាតិ តាមរយៈការផ្ដល់នូវចំណេះដឹង និងចំណេះធ្វើពិតប្រាកដឱ្យដល់កងទ័ព ជាពិសេសយោធិនដែលមានវ័យក្មេង ដែលជាប្រភពបន្តវេនជំនាន់ក្រោយ ដើម្បីចូលរួមថែរក្សាសុខសន្តិភាព មិនអនុញ្ញាតឱ្យជនណា ឬក្រុមណាមកបំផ្លាញសុខសន្តិភាពបានឡើយ ត្រូវរក្សាសាមគ្គីភាព និងស្មោះត្រង់ជានិច្ចជាមួយប្រមុខរាជរដ្ឋាភិបាល គាំទ្ររាជរដ្ឋាភិបាលគ្រប់ពេលវេលា ព្រោះប្រទេសជាតិយើងមានសន្តិភាពមកដល់ពេលនេះ ដោយការសាមគ្គីភាព ឯកភាពគ្នា និងការស្មោះត្រង់ […]