ព័ត៌មានជាតិ

លោក រ៉េន​​ រតនៈ ​រំពឹងខ្ពស់​ថានឹងបន្តទទួ​លបាន​ជោគជ័យជូន​រាជរដ្ឋាភិបា​លនិងប្រជាជន ក្នុងដំ​ណើរ​បំពេញ​ទស្សនកិច្ចរបស់ឯក​ឧត្តមអភិ​សន្តិបណ្ឌិត ស សុខា ​នៅប្រទេ​សវៀតណាម

(ភ្នំពេញ)៖ដោយ​ទទួលបាន​ការអនុញ្ញា​តដ៏ខ្ពង់ខ្ពស់ពីសម្ដេចម​ហាបវរធិបតី ហ៊ុន ម៉ាណែត នាយ​ករដ្ឋ​មន្រ្តី នៃព្រះរាជា​ណាចក្រកម្ពុជា ឯកឧត្តមអភិស​ន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រ​សួង​មហា​ផ្ទៃ នាល្ងាចថ្ងៃទី១៨ ខែ​កុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំ​គណៈប្រតិភូបំពេ​ញទស្សនកិច្ច ចូ​លរួមកិច្ចប្រជុំបូ​កសរុប និងវា​យតម្លៃលទ្ធផល​កិច្ចសហប្រតិ​បត្តិការឆ្នាំ២០២៤ និងចុះហត្ថលេ​ខាលើផែនកា​រសហប្រតិបត្តិការឆ្នាំ២០២៥ រវាងក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា និងក្រ​សួងនគរបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម តបតាមការអញ្ជើញរបស់ឯកឧត្តម លឿង តាម​ខ្វាង សមាជិកការិយាល័យនយោបាយ និងជារដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាម នៅរដ្ឋ​ធានីហាណូយ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥។ ថ្លែងក្នុងសន្និសីត​សារព័ត៌មាននៅ​អាកាសយានដ្ឋានអន្តរជាតិភ្នំពេ​ញ លោក រ៉េន រតនៈ ជំនួយការ និង​ជាអ្នកនាំពាក្យឯកឧត្តមអភិសន្តិបណ្ឌិត បានឱ្យដឹងថា ឯកឧត្តមអភិសន្តិបណ្ឌិត នឹងមានជំនួ​បទ្វេ​ភា​គីក្នុងកិច្ចប្រជុំចង្អៀត ជាមួយ ឯកឧត្តម លឿង តាមខ្វាង ដើម្បីពិភាក្សាលើ​ប្រធានបទ​សំខាន់ៗ​ក្នុងទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគី ផ្លាស់ប្ដូរយោបល់អំពីសភាពការណ៍តំបន់ និងពិភពលោក មុននឹ​ងអញ្ជើញជាសហប្រធានដឹកនាំកិច្ចប្រជុំ។ លោកបន្តថា ក្នុងកិច្ចប្រជុំវា​យតម្លៃលទ្ធផលកិច្ចស​ហប្រតិបត្តិការ ឆ្នាំ២០២៤ និងចុះហត្ថលេ​ខា​លើផែ​នការ​សហប្រតិបត្តិ​ការ ឆ្នាំ២០២៥ នោះ ភាគីទាំងពីរនឹងបន្តផ្លាស់ប្ដូរព័ត៌មាន […]

ព័ត៌មានជាតិ

អគ្គីភ័យ​ឆាបឆេះ​ម៉ាស៊ីន​ត្រជាក់​នៅក្លឹប​ ឈ្មោះ​ថា “ស៊ី​នជាន់ ហួយ ខេធីវី” (E​DM​ ចាស់) បង្កកា​រភ្ញាក់​ផ្អើល​ទាំងព្រឹ​កព្រលឹម

ខេត្ត​បន្ទាយមានជ័យ៖ ​អគ្គីភ័យ​ឆាបឆេះ​ម៉ាស៊ីន​ត្រជាក់​នៅក្លឹប​ ឈ្មោះ​ថា “ស៊ី​នជាន់ ហួយ ខេធីវី” (E​DM​ ចាស់) ស្ថិត​នៅក្នុងភូ​មិសាមគ្គីមានជ័​យ សង្កាត់អូរជ្រៅ​ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ប​ង្ករ​ការភ្ញា​ក់ផ្អើ​លនាព្រឹក​ព្រលឹ​មថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២​៥ ។ក្រោយ​ពីទទួលបា​នព័ត៌មាន​នេះភ្លាមក​ម្លាំង​នគរបាលក្រុង​ប៉ោយប៉ែត សហ​ការជាមួយកម្លាំងកងរាជអាវុធហត្ថក្រុង កម្លាំង​យោធា ក្រុម​សង្គ្រោះប​ឋមក្រុង រួម​នឹងអាជ្ញា​ធរមូលដ្ឋាន​ បាននាំយ​ករថយន្ត​ពន្លត់អគ្គីភ័យ ចុះជួយ​អន្តរាគមន៍​រហូតគ្រប់​គ្រងស្ថាន​ការណ៍​បាន មិនបង្កឲ្យឆេះ​រាលដា​លចូលដ​ល់ក្នុង​ខេធីវី ​នោះឡើយ ពោលគឺ​ឆេះ​តែម៉ា​ស៊ីនត្រជាក់​នៅខា​ងក្រៅ ktv តែ​ប៉ុណ្ណោះ​ ។ ក្នុងរង្វង់ប្រតិបត្តិការចុះ​ជួយអន្តរាគមន៍​ក្នុងគ្រោះអគ្គីភ័យ​នេះដែរ កម្លាំង​សមត្ថ​កិច្ចបា​នប្រើប្រាស់​រថយន្តចំ​នួន៥ គ្រឿង ​របស់អធិ​ការដ្ឋានន​គរបាលក្រុង, កាស៊ីណូ និងរ​បស់ក្រុមសង្គ្រោះ​បឋមក្រុង តែ​ប្រើប្រាស់​ទឹក​អស់ចំនួនពីរ​គ្រឿង ទើប​រលត់​ជាស្ថាពរ​មិនបណ្ដា​លឲ្យ​ឆេះរាលដាល​ដល់ខាងក្នុង ktv ក៏ដូច​ជា​មិ​នមាន​មនុស្សណា​ម្នាក់​គោះថ្នាក់​នោះ​ឡើយ។ គួរបញ្ជាក់​ផងដែរថា ចាប់​តាំងពីរ​ចូលឆ្នាំ​ប្រពៃ​ណីជ​នជាតិចិន–វៀត​ណាម មកឃើញថា គ្រោះ​អគ្គីភ័យបា​នកើត​ឡើងជា​បន្តបន្ទា​ប់ប៉ុន្តែ​មិន​បណ្ដាល​ឲ្យខូចខាត​ទ្រព្យស​ម្បត្តិធ្ងន់ធ្ងរ និង​មិន​បណ្ដាល​ឲ្យមនុស្សណា​ម្នាក់រងគ្រោះថ្នាក់​នោះ​ឡើយ ដោ​យការ​យកចិត្តទុ​កដាក់ និង​ត្រៀ​មអន្តរាគ​មន៍រួច​ជាស្រេច​របស់​កងកម្លាំង​សមត្ថកិច្ចនិ​ងអាជ្ញា​ធរមូលដ្ឋាន​ តែទោះជាយ៉ាងណាក្តីសមត្ថកិច្ចនិ​ងអាជ្ញា​ធរ នូវតែបន្តអំ​ពាវនាវ​ដល់បងប្អូនប្រជា​ពលរដ្ឋ​​​​​​​​​​​​​​​​​​​​​​​ឲ្យមា​នការប្រុ​ងប្រយ័ត្នខ្ពស់៕

ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ប្រគល់ពានជ័យលាភីខេត្តទី១៦ ​ដែលប្រកា​សទទួ​លស្គាល់​​ជាផ្លូវការ បញ្ចប់​ការ​បន្ទោ​បង់​ពាស​វាលពាសកា​លទាំង​ស្រុង (ODF)

ប៉ៃលិន ៖ ខេត្តប៉ៃលិនបានក្លាយ​ជាខេត្តទី១៦ បញ្ចប់​ការបន្ទោបង់ពា​សវាលពាសកាលទាំងស្រុង ឬ​ខេត្តទ​ទួលបាន ODF ដែលប្រកា​សទទួល​ស្គាល់​ជាផ្លូវកា​រដោយ​ក្រសួង​អភិវឌ្ឍន៍​ជនបទនៅ​ព្រឹកថ្ងៃទី១​៨ ខែកុម្ភៈ ឆ្នាំ​២០២៥។ ឯកឧត្ដម ឆាយ ប្ញទ្ធិសែន រដ្ឋមន្ត្រីក្រ​សួងអភិវឌ្ឍន៍ជនបទ មានប្រសាសន៍អបអរសាទ​រចំពោះជ័យ​លាភី និងបា​នបញ្ជាក់ថា ក្រសួងអភិវឌ្ឍន៍ជ​នបទ​បានកំ​ណត់ចក្ខុវិស័​យលើកកម្ពស់គុណភាព និង​គុណតម្លៃជី​វិតរស់​នៅរបស់ប្រជាជ​ននៅតំបន់​ជនបទប្រកបដោ​យបរិយាបន្នទាំងផ្នែកសេដ្ឋកិច្ច ស​ង្គម និងវប្បធម៌ ស្របតា​មយុទ្ធសាស្រ្តបញ្ច​កោណដំណាក់កា​លទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។ ខេត្ត​បញ្ចប់​ការបន្ទោបង់​ពាសវាលពា​សកាលទាំងស្រុង ឬខេត្តទទួលបាន ODF គឺជាខេត្តដែលមា​នប្រជា​ជន​គ្រប់ខ្នងផ្ទះមា​នបង្គន់អនាម័យប្រើប្រាស់ ដោយមានខ្នងផ្ទះភាគ​តិចបំផុតប្រើ​ប្រាស់​បង្គ​ន់រួមគ្នា ។  លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃ​លិន បានបញ្ជាក់ថា ជោគជ័យដ៏ធំធេង​លើការងារលើក​កកម្ពស់អ​នាម័យជនបទនាពេលនេះ កើតឡើងដោយកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្ត អង្គ​ការភ្លែនអន្តរ​ជាតិកម្ពុជា អង្គការដៃគូនានា និងអង្គភាពពាក់ព័ន្ធពិសេសដោយមានការគាំទ្រពី ក្រសួ​ងអភិវឌ្ឍន៍ជនបទដែលមានឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួង អភិវឌ្ឍន៍ជនបទ ធ្វើឱ្យមា​នការអ​ភិវឌ្ឍលើវិស័យអភិវឌ្ឍន៍ជនបទ ក៏ដូចជា​ការងារកសាងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវជនបទ ការ​ផ្តល់​ជូនការងារមុខរបរអាជីវកម្ម ការងារផ្គត់ផ្គង់ទឹកស្អាត អប់រំសុខភាព អនាម័យ ក្នុងការ លើកក​ម្ពស់សុខភាពសាធារណៈ ដើម្បីឈាន​ទៅសម្រេចបាននូវទ​ស្សនៈវិស័​យរប​ស់រាជរដ្ឋា​ភិបាល។ សមិទ្ធផ​លនៃការបញ្ចប់ការបន្ទោបង់ពាស​វាលពាសកាលខេត្តប៉ៃលិននាពេលនេះ គឺពិតជាបាន​ចូលរួម ចំ​ណែកយ៉ាងធំធេងក្នុងការអភិវឌ្ឍជាតិ សម្រាប់ប្រជាពលរដ្ឋនៅខេត្ត […]

ព័ត៌មានជាតិ

រដ្ឋមន្ត្រីកសិកម្ម រុក្ខាប្រមាញ់​ និងនេសាទ ជំរុញដល់គ្រប់ភាគីពាក់ព័ន្ធស្វែងរ​កដំណោះស្រាយចំ​ពោះបញ្ហាប្រឈម​លើផ្នែក​សេដ្ឋកិច្ចក​សិកម្ម និងសន្តិ​សុខ​ស្បៀង

ខេត្តសៀមរាប៖ក្នុងវេទិ​កាអនាគ​តស្តី​ពី និរន្តរភា​ពប្រ​ព័ន្ធ​ស្បៀ​ងអា​ហារ–ធានា​អនាគត៖ ស្ពា​នឆ្លង​ប្រទេស ផ្លាស់​ប្តូរអាហារូបត្ថម្ភ” នៅសណ្ឋាគារ​បុរីអង្គរ ខេត្តសៀមរាប នាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ​២០​២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងក​សិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន​លើក​ទឹកចិត្តដ​ល់​សហ​ភាពអឺ​រ៉ុប(EU​) អង្គ​ការ(GIZ) និងដៃ​គូអ​ភិវឌ្ឍន៍ពាក់​ព័ន្ធ បន្តនូវគំ​និតផ្តួច​ផ្តើមប​ន្ថែមទៀ​ត​ដើម្បីគាំ​ទ្រ​ប្រទេ​សកំ​ពុង​អភិវឌ្ឍន៍ ជា​ពិសេ​ស​សម្រាប់​ក​ម្មវិធី​ផ្សព្វផ្សាយ​បច្ចេកវិ​ទ្យាឆ្លាតវៃ​ ការផ្តល់​ការ​វិនិ​យោ​គអភិវឌ្ឍន៍បន្ថែម និង​ការផ្តល់ហិ​រញ្ញប្បទា​នដល់ភា​គីពាក់​ព័ន្ធសំខាន់ៗ ការទទួល​បានទី​ផ្សារ ​ការត​ភ្ជាប់ខ្សែច​ង្វាក់ត​ម្លៃ​ ការសម្រ​បសម្រួល​ពាណិជ្ជកម្ម គោលការណ៍​លើកទឹកចិត្តទី​ផ្សារ និងឱ​កា​សផ្សេង​ៗបន្ថែមផ្សេង​ទៀត។ ឯកឧត្តមរដ្ឋមន្ត្រី បន្តថា បច្ចុប្បន្ននេះ​កម្ពុជា​មិនត្រឹម​តែផ​លិត​ស្បៀងគ្រប់​គ្រាន់​ដើម្បីបំពេ​ញតម្រូវកា​រក្នុងស្រុកប៉ុ​ណ្ណោះទេ ថែមទាំ​ងអាច​នាំចេញ​កសិផ​លបាន​ទូទាំងពិភ​ពលោកទៀតផង។ ភា​ពជោគ​ជ័យនេះ​ ត្រូវបា​នជំរុញដោយ​ការពង្រីក​ដីបង្កបង្កើនផល តាមរយៈបន្តកិច្ចខិ​តខំប្រឹងប្រែង​បោសសម្អាត កែលម្អប្រព័​ន្ធធារាសាស្ត្រ ការធ្វើឱ្យប្រសើរ​ឡើងនូវហេដ្ឋារចនាសម្ព័ន្ធ និងការទទួល​យកបច្ចេក​វិទ្យាទំនើប រួមទាំ​ងការអភិវឌ្ឍន៍ និងការប្រើប្រា​ស់ពូជដំណាំសុទ្ធដែ​លប្រសើរឡើង​ជាដើម។ ជាមួយគ្នានោះដែរ ឯកឧត្តម​រដ្ឋមន្ត្រី​ ក៏បានបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជាប្តេជ្ញា​យ៉ាងរឹងមាំ​ក្នុងការលើក​កម្ពស់វិស័យក​សិកម្ម និងការអភិវឌ្ឍន៍ជនបទ​ ដើម្បីធា​នាបាននូវសន្តិសុខស្បៀង និងសុវត្ថិភាពចំ​ណីអាហារ ឆ្ពោះទៅរ​កប្រព័ន្ធកសិកម្មប្រក​បដោយប្រ​សិទ្ធភាព ភា​ពធន់ ​និរន្តរភាព និ​ងកំណត់​ស​កម្មភាពដើម្បីធា​នានិរន្តរភា​ពបរិស្ថាន និ​ងការត្រៀមខ្លួន​សម្រាប់​ការឆ្លើយ​តបទៅ​នឹង​ការប្រែប្រួល​អា​កាសធាតុ។​ ក្នុងការរួមចំ​ណែកអនុវត្តគោល​នយោបាយ​ និងយុទ្ធសាស្រ្តគ្រ​ប់ដំណាក់កាលរប​ស់រាជ​រដ្ឋាភិបាល​ ក្រសួងបានខិត​ខំបំពេញបេស​កកម្មរបស់ខ្លួន​យ៉ាងសកម្ម​ ក្នុងការរក្សាស្ថិរភាព […]

ព័ត៌មានជាតិ

ពិធីបុណ្យសិតព្រះ​ពុទ្ធរូប ធ្វើពីស្ពាន់​ និងបុណ្យខួប​គម្រប់១ឆ្នាំ​ ព្រះពុទ្ធទាន់​ចិត្ត បំបួស​កុលបុត្រ ផ្កា​ប្រាក់​សាមគ្គីវត្តមុនីហេ​មវ័ន តាវ​ង ឃុំពន្លៃ ​ស្រុកភ្នំស្រុក

(បន្ទាយមានជ័យ)៖​នាចុងសប្ដាហ៍នេះ នៅវត្តមុនីហេមវ័​ន ហៅវត្តតាវង ស្ថិតក្នុងឃុំពន្លៃ ស្រុកភ្នំស្រុក ខេត្ត​បន្ទាយមានជ័យ បានរៀបចំពិធីបុណ្យសិតព្រះពុទ្ធរូបធ្វើពីស្ពាន់រួម និងមាស ប្លាទីន ប្រាក់ លង្ហិ​ន និងបុ​ណ្យខួប​គម្រប់១ឆ្នាំ ព្រះពុទ្ធទាន់ចិត្ត ក្រោមអធិបតីភាព ឯកឧត្ដម ឧត្ដមសេនីយ៍ រ៉េត ស៊ី​ថា ទីប្រឹក្សា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង ឯក​ឧត្ដម ឈើយ ចាន់ណា សមាជិកព្រឹទ្ធសភា ព្រមទាំងមានការចូលរួមពីសំណាក់លោក លោកស្រី ប្រជាពុទ្ធបរិស័ទមកពីប្រទេសថៃ និងប្រជាពុទ្ធបរិស័ទជិតឆ្ងាយ ដើម្បីបានចូលរួម ពិធីសិតព្រះពុទ្ធរូប បានបុណ្យកុសលផលបុណ្យរៀងៗខ្លួន។ បើតាម គណៈកម្មការវត្តតាវង បានបញ្ជាក់ថា ការប្រារព្ធធ្វើបុណ្យ នាថ្ងៃនេះ សបញ្ជាក់ថា ឯកឧត្ដម លោកជំទាវ បងប្អូនយើងទាំងប្រជាជនខ្មែរ ទាំងប្រជាជនថៃ យើងពិតជាមានឧបនិស្ស័យ បុណ្យ​ជ្រះថ្លា ក្នុងពុទ្ធសាសនា ជាមួយគ្នា យ៉ាងពិតប្រាកដ និង សូមបន្តស្មារតី ចិត្តជ្រះថ្លា សន្សំកុស​លផ​លបុណ្យ បន្តជាមួយគ្នាបន្តទៀត […]

ព័ត៌មានជាតិ

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅសាលាដំបូងខេត្ត ពាក់ព័ន្ធករណីលួចម៉ូតូ និងប្រើ​ប្រាស់​ដោយខុ​សច្បា​ប់នូ​វសា​រធាតុញៀន

(បន្ទាយមានជ័យ)៖ម្លាំងមូលដ្ឋានកងរាជ​អាវុធហត្ថ ក្រុងសិរីសោ​ភ័ណ ឃាត់ខ្លួនជ​នសង្ស័យ​ម្នាក់ តា​ម​ពាក្យបណ្តឹង​របស់​ជន​រងគ្រោះ ពាក់ពន្ធ័ករណី​លួចម៉ូតូ កាល​ពីវេលាម៉ោង០១ និង០០នាទី ថ្ងៃទី០​៩ ខែ​កុម្ភៈ ឆ្នាំ២០២៥ នៅបន្ទប់ជួល ស្ថិតក្នុងភូមិ១ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមា​នជ័យ ។ ពាក់ព័ន្ធករណីនេះលោកវរសេ​នីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុងសិ​រីសោភ័​ណបាន​ឱ្យដឹង ក្រោយពី​​ទទួលពាក្យបណ្តឹង​លោក​បាន​ដឹកនាំកម្លាំង​​​ចុះទៅដ​ល់កន្លែងកើត​ហេតុ ធ្វើកា​រស្រាវជ្រាវ និងកំ​ណត់មុខសញ្ញា រហូតដល់វេ​លាម៉ោង១៤និង០០នាទី ថ្ងៃទី១២ ខែកុម្ភៈ បានធ្វើការឃា​ត់ខ្លួន​ជនសង្ស័យចំ​នួន០១នាក់ ឈ្មោះ សិទ្ធ អាន ភេទប្រុស អាយុ៣៩ឆ្នាំ ស្នាក់នៅ​មិនពិ​​តប្រាកដ ក្នុងក្រុង​សិរីសោភ័ណ រួមទាំ​ងដកហូតវត្ថុតា​ងម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ គ្មាន​ផ្លាកលេខ ចំនួន០​១គ្រឿង នៅចំណុ​ចសួនមា​ត់ស្ទឹង ស្ថិតក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិ​រីសោភ័ណ ហើយ​នាំមកមូលដ្ឋាន​កងរាជអាវុធ​ហត្ថក្រុងដើម្បីសួរនាំតាមនីតិវិធី ព្រមទាំង​បានធ្វើតេ​ស្តទឹកនោ​មរក​សារធាតុញៀនជ​នសង្ស័យ​ខាងលើ ជា​លទ្ធផលវិជ្ជ​មាន​(+) ។ លោកវរសេនីយ៍ត្រី សុខ ឡេង បានបញ្ជាក់ថា ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័​យបានឆ្លើ​យសារភាព​ថា ខ្លួនពិតជា​បានលួចម៉ូតូរបស់ជ​នរងគ្រោះពិតប្រាកដមែន និងធ្លាប់ជាប់ពន្ធនាគារ ពីបទ​លួច […]

ព័ត៌មានជាតិ

ឯកឧត្តមអភិ​សន្តិបណ្ឌិត ស សុខា រំ​លេចកិច្ចកា​រអាទិ​ភាព ៣ ឱ្យអង្គ​សន្និបាតក្រសួ​ងមហាផ្ទៃ រិះរ​កវិធី​សាស្រ្តព​ង្រឹងគុណ​ភាពបន្ថែម​លើភារកិ​ច្ចស្នូល!

(ភ្នំពេញ)៖សន្និបា​តត្រួត​ពិនិត្យលទ្ធផល​ការងារឆ្នាំ២០២​៤ និងលើកទិស​ដៅការងារឆ្នាំ២០២៥ របស់​ក្រ​សួងមហាផ្ទៃ និងបូកស​រុបចល​នាប្រឡង​ប្រណាំងអ​នុវត្តគោ​លនយោបាយភូមិ–ឃុំ–សង្កាត់មា​នសុវត្ថិភាព បាន​ប្រារព្ធពិធី​បើកនា​ព្រឹកថ្ងៃទី​១២ ខែកម្ភៈ ឆ្នាំ២០២៥នេះ ក្រោមអ​ធិបតីភា​ពឯកឧត្ត​មអភិស​ន្តិបណ្ឌិ​ត ស សុខា ​ឧបនា​យករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងម​ហាផ្ទៃ។ សន្និបាត បានរៀបចំ​នៅទីស្តីការ​ក្រសួងម​ហាផ្ទៃ ដោយមា​នការអញ្ជើញចូលរួមពី​ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រ​សួងមហាផ្ទៃ ថ្នាក់​ដឹកនាំ និងមន្ត្រីរាជ​ការស៊ីវិល មន្ត្រីនគរ​បាលជាតិ និងមន្ត្រីពន្ធនាគារ ព្រមទាំងថ្នាក់ដឹកនាំ​រដ្ឋ​បាលថ្នាក់​ក្រោមជាតិ និងមន្ត្រីពាក់​ព័ន្ធមួយចំនួន​ទៀត។ ថ្លែងបើក​សន្និបាត នាឱកាសនោះ ឯកឧត្តមអ​ភិសន្តិបណ្ឌិត ស សុខា បានទាញចំ​ណាប់អា​រម្ម​ណ៍​អង្គស​ន្និបាត ដោយរំលេ​ចអំពី​សារៈសំ​ខាន់ នៃ​ការយកចិត្តទុកដាក់ពិភាក្សា និងរិះរកវិធី​សា​ស្រ្តល្អៗ​ដើម្បីពង្រឹងកិច្ចការ ចំនួន ៣ បន្ថែមលើ​ភារកិច្ចស្នូល គឺ ទី១. ការអភិវឌ្ឍធនធានមនុស្ស ទី២. ការផ្ដ​ល់​សេវាសាធារណៈ និងទី៣. ការអភិវឌ្ឍឌីជីថល។ ពាក់ព័ន្ធការអភិវឌ្ឍធន​ធានមនុស្ស ឯកឧត្តម​អភិសន្តិបណ្ឌិត បា​នសង្កត់ធ្ងន់អំពីគោល​ដៅនៃយុទ្ធ​សា​ស្រ្តបញ្ចកោណរបស់រាជ​រដ្ឋាភិបាល ក្រោមការដឹក​នាំរប​ស់សម្ដេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នា​យករ​ដ្ឋមន្រ្តីនៃកម្ពុជា ដែលបាននិងកំពុងយ​កចិត្តទុកដា​ក់ធ្វើកំណែទម្រង់​ធនធានមនុ​ស្សក្នុងចំណោ​មមន្រ្តីរាជការ​ស៊ីវិល កងកម្លាំង ​និងមន្រ្តីកិច្ចសន្យាជាដើម ដោយផ្ដោតលើ​ការពង្រឹងស​មត្ថភាព​មន្រ្តី​ដែល​មានស្រាប់។ ឯកឧត្តម បានលើ​កឡើងអំពីភា​ព​ចាំបាច់នៃកា​រពង្រឹងការប​ណ្តុះបណ្តាល​កម្រិត​ផ្ទៃក្នុង និងការ​បណ្តុះបណ្តា​លទូទៅ ដើម្បីធានាប្រសិទ្ធភាពនៃកា​របំពេញកា​រងារបម្រើសេវា​សាធារ​ណៈ […]

ព័ត៌មានជាតិ

រដ្ឋបាលខេត្តប៉ៃ​លិន ប្រកាសបិទផ្សា​យជាសា​ធារណៈនូវឯក​សារនៃការវិនិច្ឆ័យ ការចុះ​បញ្ជីដីធ្លី​ដែ​លមា​នល​ក្ខណៈជាប្រព័ន្ធនៅ​ស្រុកសា​លាក្រៅ​ខេត្តប៉ៃលិន

(ប៉ៃលិន)៖ ក្រុមការងា​រនៃកម្មវិធីអនុវិស័​យរដ្ឋបា​លដីធ្លីរប​ស់មន្ទីររៀប​ចំដែនដី នគរូបនីយកម្ម សំ​ណង់ និងសុ​រិយោដី​ខេត្តប៉ៃលិន នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ បានរៀបចំ​ពិធីកិច្ចប្រជុំ​ផ្សព្វផ្សា​យសេចក្តីប្រកា​សកំណត់តំបន់ធ្វើកា​រវិនិច្ឆ័យសម្រា​ប់ការចុះ​បញ្ជីដីធ្លី​មានលក្ខណៈ​ជាប្រព័ន្ធចំនួន​០៧ភូមិ គឺភូមិភ្នំក្រិញ ភូមិអូរ​កន្ធៀងវ៉ា ភូមិភ្នំព្រាល ភូមិដីស្អិត ភូមិដីសថ្មី ភូមិអូរដូនតាក្រោម និងភូមិ​អន្លង់រក្សា ឃុំស្ទឹងត្រង់ ស្រុកសាលា​ក្រៅ ខេត្តប៉ៃលិន ក្រោមអធិប​តីភាពលោក ហុក សុផល អភិ​បាលរ​ងខេត្តប៉ៃលិ​ន ដោយមា​នការអញ្ជើញចូល​រួមដោ​យលោក ហុង ពៅ ប្រធានម​ន្ទីររៀបចំដែនដី នគរូបនី​យកម្ម សំណង់ និងសុរិយោ​ដីខេត្តប៉ៃលិន ​លោកអភិ​បាលរងស្រុក លោក លោក​ស្រីតំ​ណាង​មន្ទីរអង្គ​ភាពពាក់​ព័ន្ធជុំវិញខេត្ត ការិយា​ល័ជំនាញថ្នាក់ស្រុក ​អាជ្ញាធរ ភូមិ ឃុំ និងប្រជាពល​រដ្ឋចូលរួមសរុបមានចំនួន​៣៤៥នាក់ (ស្រី១៤៣នាក់)។ លោក ហ៊ុក សុផល អភិបា​លរងខេត្តប៉ៃលិ​ន បានមា​នប្រសាស​ន៍ថា គោលបំណ​ងនៃរដ្ឋបា​លដីធ្លីដែល​ជាយុទ្ធិសាស្ត្ររបស់រាជរដ្ឋា​ភិបាលតាំង​ពីអាណ​ត្តិមុនៗ ដែលដឹកនាំដោយ សម្តេច​អគ្គមហាសេ​នាបតី ហ៊ុន សែន បានតស៊ូ​លះបង់គ្រប់បែ​បយ៉ាង ដើម្បីរំដោះជាតិ និងអភិ​វឌ្ឍន៍ប្រ​ទេសរហូត​ទទួលបា​នសុខសន្តិភាព​ពេលលេញ ហើយបា​នបន្តរដំណើរ មកដល់សហសម័យកម្ពុជា ដែលជាយុគសម័យទំនើប […]

ព័ត៌មានជាតិ

ឯកឧត្តម​អភិសន្តិបណ្ឌិត ស សុខា ៖ ប្រាសា​ទបុរាណបន្ទាយឆ្មារ គឺជាសម្បត្តិដ៏​មានតម្លៃស​ម្រាប់ប្រទេ​សជាតិ

ខេត្តបន្ទាយមានជ័យ៖ក្នុងឱកា​សអញ្ជើញជាអធិ​បតីពិធីសម្ពោធ​ការជួសជុលថែវប្រាសា​ទបន្ទាយឆ្មារ នាព្រឹកថ្ងៃទី១១ ខែ​កុម្ភៈ ឆ្នាំ២០២៥ ស្ថិតក្នុងឃុំ​បន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ឯក​ឧត្តមអភិ​សន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា ប្រាសាទបុរាណ​បន្ទាយឆ្មារ គឺជាសម្បត្តិដ៏មានតម្លៃសម្រាប់ប្រទេសជាតិ និងប្រជាជន ក្នុងនោះ​រាជរដ្ឋាភិបាល កំពុងរៀបចំ​ដាក់បញ្ចូលប្រាសាទបន្ទាយឆ្មារ ជាសម្បត្តិបេតិកភណ្ឌពិភពលោក នាពេ​លខាងមុខ។ ថ្លែងក្នុងឱកាសនោះ ឯកឧត្ត​មអភិសន្តិបណ្ឌិត ស សុខា បានលើកឡើងថា ពិធីសម្ពោធដា​ក់ឱ្យ​ប្រើប្រា​ស់ប្រា​សាទបន្ទាយឆ្មារនាឱកាសនេះ គឺជាសមិទ្ធផលដ៏ធំធេង សម្រាប់ប្រទេ​សជាតិទាំងមូល និយាយជារួម និង​ដោយឡែកសម្រាប់ប្រជាពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យ។ ក្នុងន័យនេះ ឯកឧត្តម​អភិសន្តិបណ្ឌិត ស សុខា ក៏បានបញ្ជាក់បន្ថែមថា ថ្វីដ្បិតតែការដាក់សម្ពោធនឹងការជួសជុលនេះ ជាការរួម​ចំណែករបស់លោកជំទាវ ម៉ៅ ម៉ាល័យ កែ កឹមយ៉ាន និងសប្បុរសជនមួយចំនួនទៀត ក៏ពិតមែ​ន ប៉ុន្តែសមិទ្ធផលផល​នេះ មិនមែនជាកម្មសិទ្ធិផ្តាច់មុខរបស់បុគ្គលណាម្នាក់ឡើយ ពោលគឺ​ជាសមិទ្ធផលរួមរបស់ប្រជាជាតិ និងរាជរដ្ឋាភិបាល។ ឯកឧត្តមអភិ​សន្តិបណ្ឌិត ស សុខា បានបន្តទៀតថា ក្នុងឆ្នាំ២០២៤ កន្លងទៅ មានទេសចរជាតិ និងអន្តរជាតិ […]

ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំ​កម្លាំង​នគ​របាល​ក្រោ​មឱវាទ ចុះ​ការពារសន្តិសុខ សុវត្ថិ​ភាព សណ្តាប់ធ្នាប់ជូន​ថ្នាក់​ដឹកនាំ ក្នុងពិធីស​ម្ភោធការជួស​ជុលថែវ​ប្រាសាទបន្ទាយឆ្មារ

ខេត្តបន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្ន​ងការដ្ឋានន​គរបា​លខេត្តប​ន្ទាយមា​នជ័យ នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ បាន​អញ្ជើញ​ដឹកនាំ​កម្លាំងន​គរបាលជា​ច្រើននា​ក់ ចុះការ​ពារសន្តិ​សុខ សុវត្ថិភាព សណ្តាប់ធ្នា​ប់ជូនថ្នាក់ដឹកនាំ ក្នុងពិធីសម្ភោ​ធការជួសជុល​ថែវ​ប្រាសាទ​បន្ទាយឆ្មារ ​នៅស្រុកថ្មពួក។ ពិធីនេះត្រូវបា​នប្រារព្ធធ្វើឡើង ក្រោម​អធិបតីភាពឯ​កឧត្តម អភិ​សន្តិបណ្ឌិត ស ​សុខា ឧបនា​យករដ្ឋ​មន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកជំទាវ​ឧកញ្ញាអគ្គម​ហាឧបាសិកាសិរីករុណា​បុទុម​រតន៍បណ្ឌិត ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន, លោកជំ​ទាវ ញ៉ែម សាខន ​ស ខេង, លោក​ជំទាវ កែ សួនសុភី, ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈ​អភិបាលខេត្តបន្ទាយមានជ័យ ក្នុងនោះក៏​មានការអញ្ជើញចូលរួ​មពី ឯកឧត្តម លោកជំទាវ លោក លោកស្រី មកពី​ក្រសួង មន្ទីរ ស្ថាប័​នពាក់ពន្ធ័ កងកម្លាំងប្រដា​ប់អាវុធទាំ​ង៣ប្រភេទ ប្រជា​ពលរដ្ឋ ជា​ច្រើនរូប។ នាឱកាសនោះលោ​កឧត្តមសេនី​យ៍ទោ សិទ្ធិ ឡោះ បានដា​ក់ពង្រាយ​កងកម្លាំងនគរ​បាលជាច្រើន​នាក់ សហការជាមួយ​សមត្ថកិច្ចពាក់​ព័ន្ធ ដើម្បីយា​មកា​មយ៉ា​ងតឹងរឹង […]