ព័ត៌មានជាតិ

កិច្ចប្រជុំ ផ្សព្វផ្សាយព័ត៌មាន អំពីគម្រោងកែ​លម្អកា​រតភ្ជាប់​ផ្លូវជ​នបទ(RRCIP) និង​សិក្សាគ្រោ​ងប្លង់លម្អិត​ខ្សែផ្លូវចំ​នួន ៦ខ្សែ ក្នុង​ខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ ៖ ឯកឧត្តម លី ណារុន រដ្ឋលេខាធិការ​នៃក្រសួងអភិវឌ្ឍន៍ជនបទ និងជានាយ​ករងគ​ម្រោង កែលម្អកា​រតភ្ជាប់ផ្លូវជនបទ​(RRCIP) និងឯកឧត្ដម ​អ៊ុំ រាត្រី អភិបាល នៃគណៈ​អភិបាល​ខេត្ត នៅរសៀល ថ្ងៃទី០២ ខែមិថុនា ឆ្នាំ ២០២៥ បានអញ្ជើញដឹក​នាំកិច្ចប្រជុំ ផ្សព្វផ្សាយព័​ត៌មា​នអំពីគ​ម្រោងកែល​ម្អការតភ្ជាប់ផ្លូវ​ជនបទ(RRCIP​) និងស្នើ​សុំផ្តល់ កិច្ចស​ហការដល់​ដំណើរកា​រសិក្សា​គ្រោង​ប្លង់លម្អិតខ្សែផ្លូវចំនួន ៦ខ្សែ ក្នុងខេត្ត​បន្ទាយមានជ័យ នៅសាលប្រជុំ ខ សាលា​ខេត្តបន្ទាយ​មានជ័យ

កិច្ចប្រជុំ នេះក៏បានពិភា​ក្សាពិគ្រោះ​យោបល់ជាមួយភាគីពា​ក់ព័ន្ធ ដើម្បីស្នើសុំផ្តល់កិច្ចសហការ សម្រប​សម្រួល និងផ្សព្វផ្សាយ​ព័ត៌មានអំពីគម្រោ​ងកែលម្អការតភ្ជាប់ផ្លូវជនបទ(RRCIP) ក្នុង​ពេលសិក្សាគ្រោង​ប្លង់លម្អិតខ្សែផ្លូវ ដែល​បានជ្រើសរើសក្នុងខេត្តបន្ទាយមានជ័យ ក្នុងក្របខណ្ឌហិ​រញ្ញប្បទានរបស់​ទីភ្នាក់ងារសហប្រតិបត្តិ​ការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ឱ្យបានជោគជ័យ។

តាមរយៈ នេះក្រសួងអភិវឌ្ឍន៍ជ​នបទបានជ្រើសរើស​ខ្សែផ្លូវក្នុង​ខេត្តបន្ទា​យមានជ័យចំនួន ៦ខ្សែ ប្រវែ​ងសរុប ១៣៥១៤គ.. នឹងត្រូវកែ​លម្អលើក​ម្រិតគុ​ណភាពផ្លូវទៅជាក្រាលកៅស៊ូពីរជាន់ ឬកម្រា​ល បេតុងនៅក្នុងឆ្នាំ២០​២៦ខាងមុខ​ បច្ចុប្បន្នផ្លូវទាំង​៦ខ្សែនេះ កំពុងស្ថិតក្នុងដំណា​ក់កាលសិក្សា​គ្រោងប្លង់ បច្ចេកទេសលម្អិតដោ​យក្រុមហ៊ុនទីប្រឹក្សាប​ច្ចេកទេស Nippon Koei

សូមបញ្ជាក់ថា គម្រោងផ្លូវទាំង៦ខ្សែ រួមមាន ១ផ្លូវបាល័ង្គជ្រៃ (ស្រុកមង្គលបូរីស្រុកម៉ាឡៃ) មានទទឹង៨ម៉ែត្រ ប្រវែង២៤,១០គីឡូម៉ែត្រ, ផ្លូវស្ពានស្រែ (ភ្នំស្រុកព្រះនេត្រព្រះ) ទទឹង៨ម៉ែត្រ ប្រវែង២៤គីឡូម៉ែត្រ, ផ្លូវតាភូ (ស្រុកភ្នំស្រុកព្រះនេត្រព្រះ) ទទឹង៨ម៉ែត្រ ដែលមា​នប្រវែង​២៩គីឡូម៉ែត្រ, ផ្លូវតែហាំង (ឃុំស្វាយចេក) ទទឹង៨ម៉ែត្រ ប្រវែង២៥គីឡូម៉ែត្រ, ផ្លូវស្រែល្អ (ថ្មពួក) ទទឹង៨ម៉ែត្រ ប្រវែង១៨គីឡូម៉ែត្រ និង៦ផ្លូវរលួសភូមិថ្មី (ស្វាយចេកថ្មពួក) ទទឹង៨ម៉ែត្រ ប្រវែង១៤គីឡូម៉ែត្រ៕

Leave a Reply

Your email address will not be published.