ព័ត៌មានជាតិ

រដ្ឋ​បាល​ ខេត្តបន្ទាយមានជ័យ​ ប្រារព្ធ​ខួប​លើ​កទី៨​ ទិវា​ជាតិ​នៃកា​រចងចាំ​ ថ្ងៃ​២០​ ឧស​ភា​ ឆ្នាំ​២០២៥​ នៅ​វត្ត​សុ​ភ​ម​ង្គល​ ក្នុងក្រុងសិរីសោភ័ណ

ខេត្តបន្ទាយមានជ័យ៖នាព្រឹកថ្ងៃទី​២០​ ខែឧសភា ឆ្នាំ២០២៥​ រដ្ឋ​បាកខេត្តបន្ទាយមានជ័យ​ បានរៀប​ចំប្រារ​ព្ធខួ​បលើ​កទី៨ទិវា​ជាតិនៃកា​រចង​ចាំពីថ្ងៃទី៨ខែឧ​សភា ឆ្នាំ២០២៥នៅបរិវេណវត្តសុភមង្គល​ ក្នុង​ក្រុងសិ​រីសោភ័ណក្រោមអធិបតី​ភាពឯ​កឧត្ដម​ ប្ល៉ែក​ វ៉ារី​ ប្រធា​នក្រុមប្រឹក្សា​ខេត្ត​ ឯកឧត្តម​ អ៊ុំ រាត្រីអភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ។ កម្មវិធី​ ក៏បានរៀប​ចំទៅតាម​ការគ្រោងទុកមានពិ​ធីដា​ក់​កម្រ​ងផ្កា និ​ងអុជ​ធូបគោ​រពវិញ្ញាណ​ក្ខន្ធពិ​ធីបង្សុកូល កុសលផ​ល​បុណ្យ​ជូនដ​ល់វិញ្ញា​ណក្ខន្ធអ្ន​កដែលបា​នស្លាប់ក្នុងរបប​ប្រល័​យពូជសាស​ន៍ប៉ុលព​តចន្លោះឆ្នាំ១៩៧៥ដ​ល់ឆ្នាំ១៩៧៩ដែល​ជារប​បយង់ឃ្នង​ប្រល័យពូជ​សាសន៍ឯងសម្លាប់​ប្រ​ជាជនស្លូតត្រង់​អស់រា​ប់លាននាក់។

នាឱកាសនោះឯកឧត្តម​ អ៊ុំ រាត្រីអភិបាល​ខេត្តបា​នអា​នសារលិខិត​សម្តេចមហាបវរធិបតី​ ហ៊ុន ម៉ា​ណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណា​ចក្រកម្ពុជាដែ​លមានខ្លឹម​សា​របញ្ជា​ក់ថាមូលហេ​តុនៃការកំ​ណត់យក​ថ្ងៃ២០​ ឧសភា​ ជាទិ​វាជាតិនៃ​ការចងចាំ​មានពីរ​ ទីថ្ងៃទី​២០ ខែឧសភា ឆ្នាំ១៩៧៣​ ជាថ្ងៃប​ង្កើតស​ហករណ៍ដើម្បីប្រមូ​លផ្ដុំប្រ​ជាជនធ្វើកា​រងារ​ សាមគ្គី​ លុប​បំបាត់កម្មសិទ្ធិឯកជននៅ​ក្នុងតំប​ន់មួយចំនួនដែ​លហៅថាតំ​បន់រំដោះដែ​លស្ថិត​នៅក្រោម​ការគ្រប់គ្រ​ងនៃកងទ័ព​រំដោះខ្មែរក្រ​ហមគោលន​យោបា​យនេះត្រូ​វបាន​ចាប់ផ្ដើមអនុវត្ត​ជាថ្មី​ នៅឆ្នាំ១៩៧៦​ បន្ទាប់ពី​ខ្មែរក្រហ​មឡើងគ្រ​ប់គ្រងអំណា​ចចាប់​ពីថ្ងៃទី១៧ខែមេ​សា ឆ្នាំ១៩៧៥រហូតដល់​ថ្ងៃទី៦ខែ​មករា ឆ្នាំ១៩៧៩។ ទី​២ មុនពេលឈា​នដល់ថ្ងៃជ័យជំ​នះថ្ងៃទី១៧ខែមេ​សាឆ្នាំ១​៩៧​៥ពោលគឺ​ពីចន្លោះថ្ងៃ​ទី២០ដល់ថ្ងៃទី​២៥ខែឧ​សភា ឆ្នាំ១៩៧៩ក្រុម​មេដឹកនាំរបប​កម្ពុជាប្រជា​ធិបតេយ្យប៉ុល​ពតនិង​ នួនជា​ បានរៀប​ចំផែ​នការនិង​ប្រព្រឹត្តឧក្រិដ្ឋ​កម្មប្រឆាំងមនុស្ស​ជាតិឧក្រិដ្ឋក​ម្មសង្គ្រាមនិ​ងឧក្រិដ្ឋកម្មប្រល័​យពូជសាស​ន៍ជាទ្រង់ទ្រា​យធំ​ ដែលក្នុងនោះ ការជម្លៀស​ដោយបង្ខំពីទីក្រុង​ និងភូមិ​នានាព​លកម្មដោ​យបង្ខំនិងការធ្វើបាននៅតា​មការដ្ឋានការ​ងារនិ​ងស​ហករណ៍​ការចាប់ខ្លួន​តាមអំពើចិត្ត​ការធ្វើទារុណ​កម្មការបាត់ខ្លួននិ​ងការសម្លាប់ការរៀប​អាពាហ៍ពិ​ពាហ៍ដោយបង្ខំនិងកា​ររើសអើ​ងប្រឆាំងនឹ​ងមនុស្សមួយ​ចំនួនដែលពួក​គេចាត់ទុកថាជាខ្មាំង។ ប្រជាជ​នស្លូតត្រង់​ ប្រមាណជាង​ ,៧លាន​នាក់បានស្លាប់ក្នុង​របបខ្មែរក្រហមដូច្នេះដើម្បីកុំឲ្យ​របបនេះវិល​មកវិញយើង​ទាំងអស់គ្នា ត្រូវចូលរួម​ថែរក្សាកា​រពារសន្តិភាពឱ្យបា​នស្ថិតស្ថេរគង់វង្សពីព្រោះស​ន្តិភាពបា​នផ្តល់នូវ​ឱកាសគ្រប់​យ៉ាងក្នុងការកសា​ងសង្គមគ្រួសារ​ សហគមន៍​ នៅក្នុងប្រទេស​ជាតិឲ្យកាន់តែមា​នភាពរីកចម្រើន​ដោយហេ​តុថាបើគ្មាន​សន្តិភាពគឺ​មានសង្គ្រាមហើ​យសង្គ្រាមនិងធ្វើឲ្យប្រទេ​សជាតិកា​ន់តែក្រីក្រ​អសន្តិសុខ​ គ្មានសុវត្ថិភាព​ គ្មានការអភិវឌ្ឍ​។ អាចនិយាយបានថា​ សន្តិភាពគឺ​ជាសក្ដានុពល​និងជាសកម្មភាពគ្រ​ប់យ៉ាង​ ដើម្បីការរីកចម្រើនទៅមុខ របស់ប្រទេសជាតិ ។ បញ្ចប់នៃកម្មវិធី​ គណអធិប​តី​បានប្រគល់អំ​ណោយ​ ដល់តាជីយាយជី​ និងពិធីរាប់បាត្រដល់ព្រះសង្ឃចំនួន​ ១០៨អង្គផងដែរ៕

Leave a Reply

Your email address will not be published.