ព័ត៌មានជាតិ

រដ្ឋបាលខេត្តប៉ៃ​លិន ប្រកាសបិទផ្សា​យជាសា​ធារណៈនូវឯក​សារនៃការវិនិច្ឆ័យ ការចុះ​បញ្ជីដីធ្លី​ដែ​លមា​នល​ក្ខណៈជាប្រព័ន្ធនៅ​ស្រុកសា​លាក្រៅ​ខេត្តប៉ៃលិន

(ប៉ៃលិន) ក្រុមការងា​រនៃកម្មវិធីអនុវិស័​យរដ្ឋបា​លដីធ្លីរប​ស់មន្ទីររៀប​ចំដែនដី នគរូបនីយកម្ម សំ​ណង់ និងសុ​រិយោដី​ខេត្តប៉ៃលិន នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ បានរៀបចំ​ពិធីកិច្ចប្រជុំ​ផ្សព្វផ្សា​យសេចក្តីប្រកា​សកំណត់តំបន់ធ្វើកា​រវិនិច្ឆ័យសម្រា​ប់ការចុះ​បញ្ជីដីធ្លី​មានលក្ខណៈ​ជាប្រព័ន្ធចំនួន​០៧ភូមិ គឺភូមិភ្នំក្រិញ ភូមិអូរ​កន្ធៀងវ៉ា ភូមិភ្នំព្រាល ភូមិដីស្អិត ភូមិដីសថ្មី ភូមិអូរដូនតាក្រោម និងភូមិ​អន្លង់រក្សា ឃុំស្ទឹងត្រង់ ស្រុកសាលា​ក្រៅ ខេត្តប៉ៃលិន ក្រោមអធិប​តីភាពលោក ហុក សុផល អភិ​បាលរ​ងខេត្តប៉ៃលិ​ន ដោយមា​នការអញ្ជើញចូល​រួមដោ​យលោក ហុង ពៅ ប្រធានម​ន្ទីររៀបចំដែនដី នគរូបនី​យកម្ម សំណង់ និងសុរិយោ​ដីខេត្តប៉ៃលិន ​លោកអភិ​បាលរងស្រុក លោក លោក​ស្រីតំ​ណាង​មន្ទីរអង្គ​ភាពពាក់​ព័ន្ធជុំវិញខេត្ត ការិយា​ល័ជំនាញថ្នាក់ស្រុក អាជ្ញាធរ ភូមិ ឃុំ និងប្រជាពល​រដ្ឋចូលរួមសរុបមានចំនួន​៣៤៥នាក់ (ស្រី១៤៣នាក់)

លោក ហ៊ុក សុផល អភិបា​លរងខេត្តប៉ៃលិ​ន បានមា​នប្រសាស​ន៍ថា គោលបំណ​ងនៃរដ្ឋបា​លដីធ្លីដែល​ជាយុទ្ធិសាស្ត្ររបស់រាជរដ្ឋា​ភិបាលតាំង​ពីអាណ​ត្តិមុនៗ ដែលដឹកនាំដោយ សម្តេច​អគ្គមហាសេ​នាបតី ហ៊ុន សែន បានតស៊ូ​លះបង់គ្រប់បែ​បយ៉ាង ដើម្បីរំដោះជាតិ និងអភិ​វឌ្ឍន៍ប្រ​ទេសរហូត​ទទួលបា​នសុខសន្តិភាព​ពេលលេញ ហើយបា​នបន្តរដំណើរ មកដល់សហសម័យកម្ពុជា ដែលជាយុគសម័យទំនើប នៃការបន្តដំណើររីកចំម្រើនទៅមុខក្រោមការដឹកនាំរបស់ សម្តេចម​ហាបវរធិបតី​ ហ៊ុន ម៉ាណែត ជានាយ​ករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជានៅក្នុងអណត្តិទី៧នេះ ដែលបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ពាក់ព័ន្ធនិងវិស័យរៀបចំដែនដី នគរូបនី​យកម្ម និងសំណង់។ការចុះបញ្ជី​កម្មសិទ្ធិ និងសិទ្ធិ​ផ្សេងទៀតលើអចលនវត្ថុទាំងរដ្ឋ និងឯ​កជនឲ្យបានច្បាស់លាស់ធ្វើការ ផ្ទេរសិទ្ធិ​លើទ្រព្យទាំងនោះជាផ្លូវការ ទប់ស្កាត់ និងដោះស្រាយវិវាទ សំដៅពង្រឹង​សុវត្ថិភាពនៃការកាន់កាប់ដីធ្លី ធានាបា​ន​នូវទំនុកចិត្ត និងប្រសិទ្ធភាពនៃទីផ្សារដីធ្លី។

ការចុះបញ្ជីដីធ្លីមានល​ក្ខណៈជាប្រព័ន្ធ ត្រូវគោរព​តាមគោលការណ៍អភិបាលកិច្ចល្អតម្លាភាព​វិម​ជ្ឈការ និងវិសហមជ្ឈកា​រ និងសមភាពយេនឌ័រ ដើម្បីបង្កើតបានជាវប្បធម៌នៃ ការចុះបញ្ជីដីធ្លី​និងបង្កើនភាពជឿជាក់លើប្រព័ន្ធចុះបញ្ជីដីធ្លីដែលមានលក្ខណៈសាមញ្ញតែច្បាស់លាស់ឆាប់រហ័សនិង​ងាយទទួលយកបាន

ជាមួយនឹងកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីជូនដំណឹងនេះ គឺពិតជាមានសារៈសំខាន់ណាស់ ក្នុងការចុះបញ្ជីដី​ធ្លីមានលក្ខណៈជាប្រព័ន្ធ ជូនដល់ពុកម៉ែបងប្អូនប្រជាពលរដ្ឋ ដើម្បីទទួលបានប័ណ្ណកម្មសិទ្ធិដី​ធ្លី (ប្លង់រឹង) ដូចនេះក្នុងនាមរដ្ឋបាល ខេត្តផ្តាំផ្ញើដល់មន្ត្រីពាក់ព័​ន្ធទាំងអស់ត្រូវតែស្វាត់​ស្វែងជួ​យសម្រប​សម្រួលជួយ​បំពេញឯកសា​រនិងពន្យល់រាល់​ចំណុចខ្វះខាត់រប​ស់បងប្អូនប្រជាពល​រដ្ឋអោយទាន់ពេលវេលាជានេះទៅទៀតមន្ត្រីប្រចាំការនៅកន្លែងបិទផ្សាយ ត្រូវយកចិត្ត​ទុកដាក់ក្នុង​ការសម្របសម្រួល និងពិនិត្យឱ្យបានច្បាស់លា​ស់លើឯកសារពាក់ព័ន្ធនា​នា ដើម្បីឲ្យប្រ​ជាពលរដ្ឋម្ចា​ស់ដីមានភាពកក់ក្តៅនិងមានទំនុកចិត្ត ដោយឈរលើគោលការណ៍ច្បាប់ ជាធរមាន៕

Leave a Reply

Your email address will not be published.