ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យ០៥នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីជនជាតិឥណ្ឌូនេស៊ីម្នាក់ លោ​ត​សម្លាប់ខ្លួន នៅកា​ស៊ីណូក្រោនរីសត

ខេត្តបន្ទាយមានជ័យ៖បន្ទាប់ពីមានក​រណីមនុស្សលោ​តសម្រា​ប់ខ្លួន​ពីលើអគារ កាស៊ីណូក្រោនរីសត ​ស្ថិតនៅ​ក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុង​ប៉ោយប៉ែត នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៥ លោ​កឧត្តមសេ​នីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃ​ស្នងការដ្ឋាននគ​របាលខេត្តបន្ទាយមានជ័យ បានចេញប​ទបញ្ជាដ​ល់កម្លាំ​ងនគរបា​លជំនាញ ព្រហ្មទណ្ឌ​របស់ស្នង​ការដ្ឋាននគរបា​លខេត្ត សហ​ការជា​មួយកម្លាំង​នាយកដ្ឋាន​នគរបាលព្រហ្មទណ្ឌ និង​កម្លាំងនគរបាលនា​យកដ្ឋានចារកម្ម ក្រោម​ការដឹកនាំ​សម្របស​ម្រួលផ្ទាល់ដោ​យលោក លុយ ទីហូរ ព្រះរាជអាជ្ញារង នៃអយ្យការអ​មសាលា​ដំបូង​ខេត្តបន្ទាយមានជ័យ បានចុះធ្វើការស្រាវជ្រាវជុំវិញករណី​នេះ។

ជាលទ្ធផលបា​នបង្ហាញថា មុនកើ​តហេតុមាន​ជនរងគ្រោះម្នាក់​មានឈ្មោះ PID NHARTONO ភេទ​ប្រុស អាយុ៣៧ឆ្នាំ ជាជនជាតិឥណ្ទូនេស៊ី​ ជាបុគ្គលិ​កកាស៊ី​ណូក្រោនរីសត បានមា​នជម្លោះ​ទាស់​ទែង​គ្នាជាមួ​យមិត្តរួម​ការងារ ក្នុងកាស៊ី​ណូ ទើបបង្កឲ្យមានហឹង្សាកើ​តឡើង ហើយជនរងគ្រោះ បាន​រត់​គេចខ្លួនតាមបង្អួច​ជាន់ទី៣ នៃអគារកាស៊ី​ណូទើបបណ្តាលឲ្យធ្លាក់​ស្លាប់បា​ត់បង់ជីវិតតែម្តង។

ភ្លាមៗនោះ​ដែរកម្លាំងនគរ​បាលបាន ឃាត់ខ្លួនជនសង្ស័យ ជា​ជ​នជនជាតិ​ឥណ្ធូនេស៊ី​ចំនួន៥នាក់​យកមក​សួរនាំ រួមមានៈ ១ឈ្មោះ TOMMY FEBRY MAHULETTE ភេទប្រុស អាយុ២៩ឆ្នាំ ជនជា​តិឥណ្ឌូនេស៊ី (ជនដៃ ដល់), ឈ្មោះ៖ HUDLANTO ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិឥណ្ឌូនេស៊ី, ឈ្មោះ៖ GERY CAHYADI ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិឥណ្ឌូនេស៊ី, ឈ្មោះ NICO ANDR​EAS ភេទប្រុស អាយុ៣០ឆ្នាំ ជន​ជាតិឥណ្ឌូនេស៊ី, ឈ្មោះ ​WIRIANI ភេទស្រី អាយុ២៦ឆ្នាំ ជនជា​តិឥណ្ឌូនេស៊ី។

នៅចំពោះ​មុខសមត្ថកិច្ចសួ​រនាំ ជន​សង្ស័យទាំង ៥នា​ក់ បានឆ្លើយសារភាពថា ពួកគេពិតជាមា​នជម្លោះ និងបានប្រើអំពើ​ហិង្សា ជាមួយជនរងគ្រោះខាងលើពិតប្រាកដមែន។ នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២​៥ កម្លាំងនគរ​បាលជំនាញព្រហ្មទណ្ឌ បានកំពុងសួរនាំបន្ត និងកសា​ងសំណុំ​រឿងបញ្ជូនទៅតុ​លាការ ដើម្បីចាត់ការតាម​នីតិវិធី៕

Leave a Reply

Your email address will not be published.